បវរកញ្ញា ៤ ជំនាន់ ប្រជែងសម្រស់គ្នាកក្រើកឆាក Miss Grand Cambodia 2021 ផ្អើលអ្នកគាំទ្រ

នៅរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 បានឈានវគ្គផ្ដាច់ព្រ័ត្រប្រកាសម្ចាស់ជ័យលាភីគ្រងមកុដ ដើម្បីតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួត Miss Grand International 2021 នៅឯប្រទេសថៃនាពេលខាងមុខនេះ គឺបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand តំណាងឱ្យខេត្តបាត់ដំបង។ យ៉ាងណាមិញ ក្រៅពីបេក្ខភាពបវរកញ្ញាស្អាតៗមកពីគ្រប់ខេត្តក្រុង ដែលមានទាំងសម្រស់ និង សមត្ថភាព ក្នុងនោះមហាជនក៏បានចាប់អារម្មណ៍ខ្លាំងនៅលើអតីត Miss Grand Cambodia ចំនួន ៤ ជំនាន់ ដែលបានបង្ហាញវត្តមានបង្អួតសម្រស់គ្នាជាមួយរ៉ូបរាត្រីសមោលសយ៉ាងស្រស់ទាក់ភ្នែក ធ្វើឱ្យកក្រើកពេញស្ទូឌីយោផងដែរ។ អតីត Miss Grand Cambodia ទាំង ៤ ជំនាន់រួមមាន ៖ ១. Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ២. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា ៣. Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ ៤. Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ប្រភពពី៖ Popular Magazine

Read More

អ៊ិន លក្ខិណា ក្លាយជាស្ត្រីខ្មែរដំបូង តំណាងកម្ពុជា ចូលប្រកួតកម្មវិធី Miss Supranational

ជាការពិត នៅយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ កម្មវិធីប្រកួត Miss Grand Cambodia ២០២១ បានឈាន​ដល់វគ្គផ្ដាច់ព្រ័ត្រ ​និងបានស្វែងរកឃើញ​ម្ចាស់ជ័យលាភីគ្រងមកុដកញ្ញា​ឯក​ដ៏អស្ចារ្យ ២០២១ នេះរួចហើយ គឺបានទៅលើ Miss Grand តំណាងខេត្តបាត់ដំបង កញ្ញា ប៉ូគឹមថេង សុតធីតា ដោយទទួលបានការចូលរួមអបអរសាទរពីមហាជនអ្នកគាំទ្រគ្រប់គ្នា។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបរវកញ្ញាកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ ក្រោយពីបានប្រកាស​រកឃើញម្ចាស់ជ័យ​លាភីគ្រងមកុដ Miss Grand ​Cambodia ២០២១ នេះហើយ កម្មវិធីក៏បានធ្វើការ​ពញាក់អារម្មណ៍ដល់​បេក្ខភាពបវរកញ្ញា ​ក៏ដូចជាមហាជនអ្នកគាំទ្រ ដោយបាន​ប្រកាសម្ចាស់ជ័យ​លាភីគ្រងមកុដ​មួយទៀត ​នៃកម្មវិធីប្រកួតសម្រស់ថ្មីសន្លាងមួយ គឺ Miss Supranational Cambodia ២០២១ ដែលបានទៅលើ បរវកញ្ញាតំណាងខេត្តកំពង់ចាម កញ្ញា អ៊ិន លក្ខិណា ហើយក៏ជាម្ចាស់ជ័យលាភីលំដាប់រងទី ១ នៃ Miss Grand Cam​bo​dia ​២០២១ ផងដែរ។ ក្នុងនោះ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា នឹងក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាង​ឱ្យ​កម្ពុជា​ទៅប្រកួត Miss Supranational ២០២១ លើឆាកអន្តរជាតិនាឆ្នាំ ២០២២ ខាងមុខនេះ នៅប្រទេស Poland។ គួរឱ្យដឹងផងដែរថា កម្មវិធីប្រកួតកញ្ញាឯក Miss Supranational Cambodia ថ្មីសន្លាងមួយនេះ ត្រូវបានទិញសិទ្ធិមកប្រកួត ដោយ អុ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន កាលពីឆ្នាំ ២០២០…

Read More