សម្រស់​តួអង្គ​មាណព​ ក្នុងរឿង​ «បដាចារ​» ឲ្យgirl girl លង់អស់ហើយ

តារាកម្សាន្ត៖ ថ្មីៗនេះ ផលិតកម្មភាពយន្ត Sastra Film ទើបតែបានបញ្ចេញខ្សែរឿងដ៏ល្បីមួយនៅលើ App របស់ខ្លួន មានចំណងជើងថា «បដាចារ» ដែលមានការចូលរួមសម្ដែងពីតួអង្គល្បីៗដូច កញ្ញា នី មុន្នីនាថ និង លោក វ៉ាន ដាវីដ ជាដើម ដែលពួកគេសុទ្ធតែបានបញ្ចេញស្នាដៃក្នុងការសម្ដែងបានយ៉ាងល្អ។ ដោយឡែក អ្វីដែលទស្សនិកជនកំពុងមានការចាប់អារម្មណ៍នោះគឺ សម្រស់របស់តួឯកប្រុសលោក វ៉ាន ដាវីដ ដែលបានសម្ដែងជាតួអង្គ មាណព ក្នុងរឿងនេះផ្ទាល់តែម្ដង។ ដោយក្នុងនោះយើងឃើញថា តារាប្រុសរូបនេះ មានរូបសម្បត្តិស្រស់សង្ហា សាច់ដុំមាំមួន សាច់សខ្ចី ហ្វេនៗនារីៗឃើញហើយនាំគ្នាពោលសរសើរជាហូរហែ។ ជាពិសេស បើក្រឡេកទៅមើលសម្រស់នៅក្រៅសាច់រឿងរបស់លោកវិញ តារាប្រុសរូបនេះ ក៏សង្ហាខ្លាំងណាស់ដែរ រហូតទស្សនិកជនធ្វើការចែករំលែកនៅលើបណ្ដាញសង្គម ជាមួយពាក្យពេចន៍លែបខាយព្រោងព្រាតផងដែរ៕ ប្រភពពី៖​​ Khmerload ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោម៖

Read More