រឿងFashionទុកចិត្តលើអ្នកម៉ាក់! មិនប្លែក មិនហាយសូ មិនបាច់ហៅ គង់ ចាន់ស្រីមុំ

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានដឹងស្រាប់ហើយថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីដ៏មានប្រជាប្រិយ ដែលចូលចិត្តប្រើប្រាស់ របស់ប្រ៊េន ម៉ាកល្បីៗ មានតម្លៃថ្លៃ។ ក្នុងនោះដែរ បើទោះបី ពេលនេះ នាងមានស្វាមី និង​កូនរួច ក៏ពិតមែនតែនាងនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ។ យ៉ាងណាមិញ​ ជាពិធីការិនីរូបស្រស់មួយរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រ ខកចិត្តម្ដងណាឡើយ ជាពិសេសស្ទាយ៍តែងខ្លួនរបស់អ្នកនាងតែម្ដង ហើយរាល់ពេលដែលអ្នកម៉ាក់រូបនេះ តែងខ្លួនម្ដងៗពិតជាស្រស់ស្អាត និង លេចធ្លោជាខ្លាំង ជាពិសេសគឺស្ទាយ៍មិនដែលជាន់គ្នាទាល់តែសោះ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនសរសើរពីសម្រស់អ្នកនាងមិនបាននោះទេ ជាមួយនឹងឈុតបែបk-pop ផ្កាឈូកមួយឈុតកាន់តែប្លែកទាន់សម័យមិនច្រលំគេតែម្ដង លើសពីនេះរឹតតែធ្វើឲ្យសម្រស់ គង់ ចាន់ស្រីមុំ មើលទៅកាន់តែក្មេងជាងវ័យទៀតផង។ ក្រោយឃើញ នាងបង្ហោះរូបបង្អួតសម្រស់ ជាមួយស្ទាយ៍ថ្មីនេះរួច មានមហាជន និង ហ្វេនៗជាច្រើន សរសើរពីរូបសម្រស់ និង ការច្នៃប្រឌិតថ្មីរបស់នាង មិនដាច់ពីមាត់នោះទេ ថាពិតជាស្រស់ស្អាត និង គួរឲ្យស្រលាញ់ទៀតផង៕ ប្រភពពី៖​​ Khmerload សូមទស្សនារូបភាពខាងក្រោម៖

Read More

ព្រះនាងតូច ជេនណា បង្ហាញអារម្មណ៍រំភើបរំជួលចិត្ត ពេល​បានគ្រង​ឈុតទង់ជាតិ​ខ្មែរ​

ព្រះនាងតូច នរោត្តម ជេនណា ជារឿយៗតែងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនមានការចាប់អារម្មណ៍ និងសរសើរ​ពីរូបសម្រស់ដ៏ល្អឯក​របស់ព្រះនាង ​ដែលកន្លងមក​តែងឃើញ​បង្ហាញ​ព្រះកាយគ្រង​ឈុតជាច្រើន​បន្តបន្ទាប់ ​ទាំងឈុតសម្លៀកបំពាក់បែបសម័យ និង ឈុតបុរាណបែបប្រពៃណីខ្មែរយ៉ាងសមសួន ដោយរួមផ្សំជាមួយនឹង ព្រះនាងតូចមានព្រះភក្ត្រ​ស្រស់​សោ​ភា ​ស្អាតផូរផង់ គួរជាទីចាប់អារម្មណ៍ទៀតនោះ។ ដោយឡែកថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏បានបង្ហាញព្រះកាយគ្រងឈុតថ្មីមួយទៀត ដែលជាឈុត​ទម្រង់បុរាណលាយ​សម័យរំលេចដោយរូបភាព​ទង់ជាតិខ្មែរ ​ដែលជារូបភាព​តំណាងឱ្យ​ដួង​ព្រ​លឹ​ង​ជាតិខ្មែរ យ៉ាងស្រស់ស្អាត​សមសួនខ្លាំង។ ​ជាមួយគ្នានោះ ព្រះនាងតូច ក៏បានបង្ហាញពី​អារម្មណ៍រំភើបរំជួលចិត្តខ្លាំង ​ក្រោយពីព្រះនាងបាន​គ្រងនូវឈុត​ទម្រង់បុរាណលាយសម័យ ដែល​រំលេច​នូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងបង្ហាញពីការស្ងប់ស្ងែងចំពោះស្នាដៃច្នៃប្រឌិតខ្ពស់ក្នុងឈុតមួយនេះផងដែរ។ ក្នុងនោះ ព្រះនាងតូច ជេនណា បានចែករំលែករូបភាពភ្ជាប់ជាមួយនឹងសារលើបណ្ដាញសង្គមផេកហ្វេសប៊ុកផ្លូវការរបស់ទ្រង់បែបនេះថា ៖«នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយ ដែ​ល​ធ្វើអោយខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយ​អ្នកច្នៃម៉ូតមានគំនិត​ច្នៃប្រឌិតខ្ពស់គួរអោយ​សរសើរណាស់ ជាទម្រង់បុរាណលាយ​សម័យ មានបង្ហាញនូវទង់ជាតិនៃព្រះ​រាជា​ណា​ចក្រកម្ពុជាយើង។ ឈុតនេះ ​ខ្ញុំសូមជូនឈ្មោះថា ​ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។ ខ្ញុំមានមោទនភាពណាស់ ដែលកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេស​ដែល​មានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។ ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបងសារ៉ាសុផាន់ណា ដែល​បាន​រៀបចំ​ការងារនេះឡើងរហូតដល់ចប់ និង សូមអរគុណ​ដល់បងស្រីស្រស់​អ្នកឆ្នៃម៉ូតបុរាណ និង ​ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ»។ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹក ដែល ព្រះនាងតូច ជេនណា បានបង្ហាញព្រះកាយគ្រងឈុតមួយនេះភ្លាម មហាជន​អ្នកលេងបណ្ដាញសង្គម ​ក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់ទ្រង់​បាន​ធ្វើការ​ចែករំលែកបន្ត ​ព្រមទាំងភ្ជាប់ជាមួយនឹង​ពាក្យពេចន៍សរសើរដល់រូបសម្រស់​យ៉ាងសមសួនលេចធ្លោរបស់ទ្រង់គ្រប់ៗគ្នាផងដែរ៕ ប្រភព៖ popular

Read More

ប្រវត្តិព្រឺក្បាលមួយ នៃបដិមា «តារាជ» ឬ «ព្រះវិស្ណុ ដៃ ៨» នៅអង្គរវត្ត ខ្មែរយើងកម្របានដឹង

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាងទុកជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។ ដូចអ្នកទេសចរជាតិ និង អន្តរជាតិមួយចំនួនបានដឹងរួចមកហើយនៅក្នុងប្រាសាទអង្គវត្ត គេឃើញមានរូបបដិមាដ៏ធំសម្បើមមួយ ដែលឈរជង្គ្រឹងនៅច្រកចូលទិសខាងលិចនៃប្រាសាទ ដោយរូបបដិមានោះត្រូវបានសាធារណៈជនបានស្គាល់ និង ហៅឈ្មោះថា «តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត ៤ ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំដ៏ធំ ។ និយាយពីរូបចម្លាក់ «តារាជ» ដ៏មានភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពព្រះវិស្ណុនេះវិញ ត្រូវបានព្រះមហាក្សត្រខ្មែរ និង ប្រជារាស្ត្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្នគោរពបូជា និង មានជំនឿជាក់មុតមាំចំពោះភាពស័ក្តិសិទ្ធិរបស់ព្រះអង្គខ្លាំងណាស់ ហើយថែមទាំងបានចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃទៀតផង ។ បើតាមការបង្ហាញពីទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា ដែលបានដកស្រង់ចេញពីផេក «My Past / អតីតកាល របស់ខ្ញុំ» បានរៀបរាប់រឿងរ៉ាវដ៏ព្រឺក្បាលមួយទាក់ទងនឹងបដិមា «លោកតារាជ» អង្គនេះថា «បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំ និង ពេញដោយតេជៈបារមី ។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និង ការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ ។ ឆ្នាំ ១៩៨៥ ព្រះកេសរបស់ «លោកតារាជ» ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំណាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក ។ ពេលកាត់បានហើយយកទៅអត់កើត ព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់ ។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណបារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់ ។ បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញ ទើបអាជ្ញាធរ…

Read More