កូនខ្មែរគួរដឹង! នេះជាបញ្ជីរាយនាមប្រាសាទខ្មែរ ស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន

យល់ដឹង: ឆ្លងកាត់នៅរបត់ប្រវត្តិសាស្រ្ត សង្រ្គាមផ្ទៃក្នុង ជម្លោះដណ្តើមរាជ្យ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាង ប្រទេសខ្មែរ ឬរាជាណាចក្រកម្ពុជា បានចុះទន់ខ្សោយឥទ្ធិពល និងបានធ្លាក់ចុះពីប្រទេសមហាអំណាចមួយនៅជ្រោយឥណ្ឌូចិន ព្រមទាំងបានបាត់បង់វិសាលភាពទឹកដី ដោយនៅពេលបច្ចុប្បន្នសល់ត្រឹម ១៨១,០៣៥ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ យ៉ាងណាមិញ ងាកមកស្គាល់សម្បត្តិវប្បធម៌ និងសំណង់ប្រាសាទដែលមានបន្សល់ទុកលើអតីតទឹកដីខ្មែរ ដោយនៅក្នុងនោះ ប្រាសាទខ្មែរបុរាណដែលមាននៅសល់ក្នុងប្រទេសថៃបច្ចុប្បន្នរួមមាន÷ ១/. ប្រាសាទពិមាយ (សៀម​អាន​ថា ភិម៉ាយ មក​ពី​សំស្ក្រឹត វិមាយ « គ្មាន​មាយា » ជា​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ ១ ព្រះ​អង្គ) ដែលអតីតកាលស្ថិតនៅក្នុងខេត្តមាក់ត្រា អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​នគរ​រាជសីមា ប្រទេសថៃ(សៀម) ២/.ប្រាសាទភ្នំរុង (ពាក្យ​ថា រុង ជា​ពាក្យ​ខ្មែរ​បុរាណ មាន​ន័យ​ថា « ធំ ») ដែលអតីតកាលស្ថិតនៅក្នុងខេត្តបុរីរម្យ អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​បូរីរ៉ាម ប្រទេសថៃ(សៀម) ៣/.ប្រាសាទ​មឿង​តាំ ខេត្តបុរីរម្យ ៤/.ប្រាសាទ​ភ្នំក្រវ៉ាន់ ខេត្តនគររាជសីមាមា (​គោរាជ) ៤/.ប្រាសាទស្ដុកកក់ធំ​ ខេខេត្តស្រះកែវ ៥/.ប្រាសាទមឿងសិង្ហ ខេខេត្តកាញ្ចនបុរី ៦/.ប្រាសាទភូមិសម្បូណ៌​ ខេត្ត​ស៊ីសៈកេត ៧/.ប្រាសាទនាងរាំ ខេត្ត​នគរ​រាជសីមា (​គោរាជ) ៨/.ប្រាសាទប្រាង្គគូ ខេត្ត​ស៊ីសៈកេត ៩/.ប្រាសាទស៊ីខរភូមិ ខេត្ត​សុរិន្ទ ១០/.ប្រាសាទ​ជាង​ប៉ី ខេខេត្តសុរិន្ទ៕ ប្រភព៖ KHMERLOAD

Read More

ញាក់សាច់!! អាជី អួតខ្លួនថា ងើបពីគេងមិនបាច់ងូតទឹក ក៏ស្អាតដែរ ហើយមួយតួខ្លួន ធម្មជាតិសុទ្ធ១០០%…(មានវីដេអូ)

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា អាជី ដែលជាអ្នកលក់ឡេអនឡាញដ៏ល្បី បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយបានថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃឈ្នួល១ខែចំនួន៣ម៉ឺនដុល្លារទៅកាន់ពិធីករលោកអ៉ឹម ជីវ៉ា និងទស្សនិកជនយ៉ាងដូច្នេះថា÷ និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង ។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់… ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷ ប្រភពវីដេអូ: សិល្បករកម្ពុជា

Read More