មិនល្បីតែឯងទេ​ តារាចម្រៀងទាំង8ដួង ចូលសិល្បៈបានល្បីទាំងបងទាំងប្អូន

តារាកម្សាន្ត៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ របស់​តារា​ចម្រៀង​ជេីងចាស់ប៉ុន្មាននាក់ខាងក្រោមនេះ​ ជឿជាក់ថាទស្សនិកជនប្រាកដជាបានជ្រាប​ និងស្គាល់ពួកគេរួចមកហេីយ​ តាមរយៈ​ស្នាដៃសិល្បៈជាច្រេីននាពេលកន្លងមក ពិសេសបទចម្រៀងដ៏ពីរោះៗល្បីៗរបស់គេផ្ទាល់តែម្ដង។ ទន្ទឹម​នឹង​នេះ​ តារាខាងក្រោម មិនត្រឹមតែអាចសាងកេរ្តិ៍ឈ្មោះខ្លួនឯងបានយ៉ាងល្បីសុះសាយប៉ុណ្ណោះទេ​ តែក្រោយមកទៀត ពួកគេក៏បានជួយណែនាំផ្លូវឲ្យប្អូនៗពួកគេអាចឈានជើងចូលសិល្បៈ និងដើរតាមគំរូរបស់ខ្លួន រហូតអាចសាងប្រជាប្រិយភាពបានយ៉ាងល្បី ដោយសារតែប្អូនៗរបស់តារាទាំងនេះ សុទ្ធតែមានសមត្ថភាពពូកែៗ។ ហើយនាពេលបច្ចុប្បន្ន​ តារាចម្រៀងទាំងនេះ​ សុទ្ធតែអាចឈរជេីងក្នុងសិល្បៈបានយ៉ាងមាំ មានអ្នកគាំទ្រកាន់តែច្រើនទាំងបងទាំងប្អូន ហើយការងារសិល្បៈក៏មានកាន់តែច្រើន មើលទៅប្រជាប្រិយភាពររបស់បងប្អូនតារាទាំងនោះ ហាក់មិនចាញ់គ្នាប៉ុន្មាននោះឡេីយ៕​​ ប្រភព៖​ Khmerload ពួកគេទាំងនោះ​ រួមមាន​៖

Read More

អ្នកម៉ាក់កូនមួយ អែន ជី ក្រោយសម្រាលហើយមិនប៉ុន្មានកាន់តែមានរាងស្អាត

ភ្នំពេញ៖ ថ្វីត្បិតតែហាក់ស្ងប់ស្ងាត់វិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងស្រី អ្នកនាង អែន ជី នៅតែអាចទាញយកចំំណាប់អារម្មណ៍ ពីទស្សនិកជនអ្នកគាំទ្រជាច្រើន ជាមួយនឹងស្នាដៃពីមុនៗរបស់នាង ផងដែរ។ ដោយឡែក ក្រឡេកមកពីរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅពេលបច្ចុប្បន្ននេះវិញ ក៏នៅតែមានភាពស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ ដោយតែងតែចេញមកបង្ហាញពីភាពទាក់ទាញក្នុងការតុបតែងខ្លួនយ៉ាងលេចធ្លោ នៅលើបណ្ដាញសង្គម បើទោះបីជានាងមានកូនមួយរួចហើយក៏ដោយ។ ម៉្យាងវិញទៀត នៅពេលដែលទើបតែសម្រាលកូនហើយភ្លាមៗ តារាស្រី អ្នកនាង អែន ជី ហាក់ឡើងទម្ងន់ខ្លាំងមែន តែទោះជាយ៉ាងណា រូបនាងក៏បានខិតខំថែរក្សារូបរាងឲ្យត្រឡប់មករកសភាពដើម និងកាន់តែមានរូបរាងតូចស្ដើង ស្រឡូនស្អាតជាងមុនទៅទៀត លេចចេញនូវភាពវ័យក្មេងដូចជានៅវ័យក្រមុំ ដែលបានបង្ហាញកាលពីថ្មីៗនេះនៅក្នុងរូបភាពជាច្រើន ដែលធ្វើឲ្យហ្វេនៗមិនសរសើរមិនបាន និងកាន់តែច្រណែនពីរូបសម្រស់របស់អ្នកម្ដាយកូនមួយរូបនេះ ផងដែរ៕ ប្រភព៖ Khmer load សូមទស្សនារូបភាពខាងក្រោម៖

Read More