លើកទីមួយ ហ៊ិន ចាន់នីរ័ត្ន យំទឹកភ្នែករហាម ពេលនិយាយដល់មនុស្សសំខាន់ក្នុងចិត្តនេះ (វីដេអូ)

កន្លមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកន្លងទៅ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជើញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕ ប្រភព៖ Popular Magazine

Read More

មេីលអាយដលតូចគេផង! ម៉ានីកា​ ស្លៀកពាក់តុបតែង បែបនេះទៅក្រមុំស្តូក

ភ្នំពេញ៖ ជឿជាក់ថាបងប្អូនប្រិយមិត្តមិនតិចទេ ដែលជាហ្វេនរបស់កុមារី ម៉ានីកា ដែលសព្វថ្ងៃតារាសម្ដែងវ័យក្មេងរូបនេះ បានកំពុងឆាបយកបេះដូងអ្នកទស្សនាទាំងចាស់ទាំងក្មេងឲ្យជក់ចិត្តដិតអារម្មណ៍និងស្រលាញ់គាំទ្រទៅលើសមត្ថភាពសម្ដែងដ៏រស់រវើកនិងប៉ិនប្រសព្វខ្លាំងរបស់គេទៀតផង។ យ៉ាងណាមិញ ក្រៅពីមានដុងផ្នែកសិល្បៈសម្ដែងហើយ កុមារីរូបនេះក៏មានរូបសម្បត្តិល្អស្រស់ផូផង់ផងដែរ ខណៈដែលប្អូនស្រីទើបតែមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះម៉ានីកា ទោះបីវ័យក្មេងពិតមែន តែការតុបតែងខ្លួនក៏មិនចាញ់មនុស្សធំប៉ុន្មានដែរ ក្នុងនោះមានទាំងឈុតទាន់សម័យ លេងស្ទាយ៍ ឃ្យូតៗ ទៀតផង។ លើសពីនេះទៅទៀត ក្រោយបានឃើញ ម៉ានីកា ស្លៀកឈុតប្រពៃណីបុរាណភ្លាម សម្រស់តារាកុមារីរូបនេះ ផ្លាស់ប្រែ១៨០ដឺក្រេ ប្រែពីស្អាតបែបខ្យូតៗ ក្លាយជា ដូចជាមនុស្សស្រីធំពេញរូបពេញរាង មើលទៅសែនរមទម្យ សុភាពរាបសា បង្កប់ស្នាមញញឹមតិចៗថែមទៀតនោះ កាន់តែមើលទៅ ស្រស់ស្អាតជាទីគាប់ចិត្ត ភ្នែកមនុស្សផងគ្នា តែម្តង៕ ប្រភព៖ Khmerload សូមទស្សនារូបភាពខាងក្រោម៖

Read More