ចាប់ពីថ្ងៃបិណ្ឌ ៣ នៅភ្នំពេញបន្តផ្អាកការជួបជុំគ្នាលើស ១៥ នាក់ និង អាជីវកម្មហានិភ័យ ១៤ ថ្ងៃទៀត

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ ។ ក្នុងនោះផងដែរ តាមរយៈប្រការ ២ និង ប្រការ ៣ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ឱ្យបានដឹងច្បាស់ថា ខាងអាជ្ញាធរ នឹងផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង ផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំ ឬ ប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសពី ១៥ នាក់ឡើយ ។ យ៉ាងណាមិញ ទោះបីជាមានការផ្អាកបណ្ដោះអាសន្នបែបនេះក្ដី ក៏ខាងរដ្ឋបាលផ្ដល់នូវករណីលើកលែងមួយចំនួនដូចមានចែងក្នុងសេចក្ដីសម្រេចនៅខាងក្រោមនេះ ៖

Read More

ល្បីល្បាញដល់បរទេស!! អស្ចារ្យណាស់ កូនខ្មែរអាចផលិតបាន Drone ឱ្យមនុស្សបើកហោះបាន ធ្វើឲ្យបរទេសស្ញើចសរសើរ…(មានវីដេអូ)

ថ្មីៗនេះ​ មហាជននៅក្នុងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញវត្តមានកូនខ្មែរយើង នៅលើវេបសាយសារព័ត៌មានបរទេស តាមរយៈវីដេអូមួយដែលនិយាយអំពីកូនខ្មែរមួយក្រុម មានសមត្ថភាពបង្កើតដ្រូនគំរូដើម ដែលអាចដឹកមនុស្សបាន ដោយបំពាក់កៅអីសម្រាប់អង្គុយបើកដោយខ្លួនឯងផ្ទាល់ ដែលពួកគេសង្ឃឹមថា នឹងអាចដឹកអ្នកដំណើរបានទៅថ្ងៃអនាគត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការបង្កើត Drone អាចឱ្យមនុស្សបើក និង ហោះ​បានយ៉ាងអស្ចារ្យនេះ យុវជនដែលជាសមាជិកផលិត និង ជាអ្នកបញ្ជា Drone ដោយផ្ទាល់បានបញ្ជាក់នៅក្នុងវីដេអូ ដែលចេញផ្សាយដោយសារព័ត៌មាន ABC News ឱ្យបានដឹងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «នៅទីក្រុងភ្នំពេញយើងតែងមានការកកស្ទះចរាចរណ៍ អ៊ីចឹងយើងចង់ស្រាវជ្រាវអំពីគម្រោងហ្នឹង ចង់បណ្ដុះគំនិតថា ដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ជា Drone Taxi វិញ។ ហើយមួយទៀត ឧបមាថាបញ្ហាអគ្គិភ័យ ឆេះអាគារខ្ពស់ៗ គឺមាន Drone នេះអាចយោងយកទុយោ ឡើងដល់លើ និង សម្រួលការងារបាន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ គេសង្កេតឃើញវេបសាយបរទេសមួយចំនួនទៀត ដែលមានដូចជា EAC NEWS ,TNN World និង Reuters ជាដើម ក៏បានសម្ភាស និង ចុះផ្សាយពីសមិទ្ធផលបង្កើតថ្មី ក្រោមថ្មីដៃកូនខ្មែរនេះ ជាបន្តបន្ទាប់យ៉ាងព្រោតព្រាតផងដែរ ដែលនេះជាមោទកភាពមួយសម្រាប់ប្រជាជនខ្មែរ ដែលមាននិស្សិត និង គ្រូបង្រៀនខ្មែរ នៅវិទ្យាស្ដាន NPIC មានគំនិតច្នៃប្រឌិតខ្ពស់ អាចបង្កើតឧបករណ៍ដ៏អស្ចារ្យមួយនេះ ឱ្យទទួលបានការចាប់អារម្មណ៍ខ្ពស់ នឹងរំពឹងថានឹងអាចជួយសម្រួលការងារមនុស្ស បានមួយកម្រិតទៅថ្ងៃអនាគត៕ សូមទស្សនាវីដេអូនៅខាងក្រោម ៖

Read More

ចិត្តធម៌មែន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍កូនខ្មែរ ១៥០ នាក់ រៀនជំនាញទាំង ៧ នេះ

តាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា លោកបានឧបត្ថម្ភអាហាររូបករណ៍ លើការសិក្សាថ្នាក់បរិញ្ញាបត្រ ដល់និស្សិតក្រីក្រចំនួន ១៥០ នាក់ ដែលបេក្ខជនទាំងនោះ មានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ ខេត្តក្រុង) និង សិក្សាទៅលើជំនាញចំនួន ៧ មុខ ដែលមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ អ្នកឧកញ៉ារូបនេះ បានឱ្យដឹងទៀតថា ក្នុងឱកាសដែលលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកសូមចែករំលែកការលំបាកពីអតីតកាល ដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យ បានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រ ក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយលោក។ លោកបានបន្តថា ៖ «ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី ៣០០ ដុល្លារ ទៅ ៤០០០ ដុល្លារ ទៅតាមការរីកចម្រើន ចំណេះដឹង អត្តចរិត បុគ្គលិកលក្ខណៈ នៃលទ្ធភាពការងារ របស់និស្សិតនីមួយៗ»។ បន្ថែមលើសពីនេះ លោកនឹងចែករំលែកបទពិសោធជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរ គោលដៅ អនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ អ្នកឧកញ៉ារូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕ ប្រភព៖ Popular Magazine

Read More

ឡូយណាស់!! ខ្មែរអាចធ្វើបាន កូនខ្មែរ ពោធិ៍សាត់ បង្កើតសហគ្រាសថ្មី ផលិតកែវក្រដាស បំពង់បឺត ធ្វើពីអង្ករខ្មែរ​ ពោត និង ដំឡូង…

សាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានផ្ដល់ដំណឹងឱ្យបានដឹងថា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម​ ម៉ៅ​ ធនិន បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាស TK & D ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សហគ្រាស TK & D ដែលទើបតែបានសាងសង់ឡើងរួចរាល់នេះ គឺបានបង្កើតឡើងក្នុងគោ ល បំ ណ ង ផលិតកែវក្រដាស និង បំពង់បឺត ដោយច្នៃពីអង្ករខ្មែរ​ ពោត និង ដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និង បរិស្ថានឡើយ។ ជាពិសេសសហគ្រាសដ៏ធំមួយនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយកាត់បន្ថយ កាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិ បានមួយចំណែកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សហគ្រាសដែលទើបបង្កើតឡើងថ្មីៗ ក្នុងទឹកដីខេត្តពោធិ៍សាត់មួយនេះ ត្រូវបានបោះទុនវិនិយោគ ប្រមាណជាង ៥ លានដុល្លារ ​នៅលើផ្ទៃដីប្រមាណជាង ២ ហិកតា ដែលសហគ្រាសនេះ អាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានប្រមាណជាង ១០០ នាក់ផងដែរ៕ ប្រភព ៖ Pursat Provincial Hall

Read More

ពិតជាឧត្តមភរិយាល្អមែន!! ពេជ្រ សូលីកា ទាំងស្អាតឆ្លាត ថែមទាំងជា មេផ្ទះដ៏បុិនប្រសព្វ ធ្វើឲ្យប្តីស្រលាញ់បាត់មុខមិនបាន…(មានវីដេអូ)

សិល្បៈខ្មែរ៖ ពិតណាស់ តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវមហាជន ចាត់ទុកជាមនុស្សស្រីម្នាក់ ដែលសំណាងបំផុត កើតមកយកទាំងសម្រស់ស្រស់ស្អាតពីកំណើត ហើយពេលនេះ ថែមទាំងមាន ស្វាមីសង្ហាពូកែ មានមុខជំនួញក្នុងដៃមិនចេះតិច លើសពីនេះទៅទៀត ស្រលាញ់ភរិយានិងកូនប្រុស ស្ទើរលេប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល រូបភាពពីក្រោយនៃ ការទទួលការស្រលាញ់ពីស្វាមី ដកចិត្តមិនបាននោះ ប្រាកដណាស់ ថាតារាស្រីរូបនេះ ក៏ជានារីដែលពូកែយល់ចិត្ត និងជាមេផ្ទះដែលល្អិតល្អន់ម្នាក់ដែរ ដែលធម្មតា រូបនាងតែង បង្ហាញវីដេអូចម្អិនអាហារ ការទុកដាក់បន្លែនិងគ្រឿងទេស បានយ៉ាងល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាងថែមទាំង បង្ហាញវីដេអូពីរបៀបនៃ ការទុកដាក់អាហារ គ្រឿងប្រើប្រាស់ ភេសជ្ជៈ ផ្សេងៗ យ៉ាងមានរបៀបក្នុងទូរទឹកកក និងទូរចាន មើលទៅ ពិតជាមានអនាម័យ ហើយស្រឡះភ្នែកល្អណាស់ សាកស្រមៃថា អ្នកជាស្វាមីហើយមកដល់ផ្ទះ ឃើញរបស់គ្រប់យ៉ាង មានសណ្តាប់ធ្នាប់ដូច្នេះ សួរថា ស្វាមីណាស្រលាញ់ភរិយានោះ បើ ស្អាតក៏ស្អាត ហើយពូកែទុកដាក់យ៉ាងនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

កូនខ្មែរគួរដឹង! នេះជាបញ្ជីរាយនាមប្រាសាទខ្មែរ ស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន

យល់ដឹង: ឆ្លងកាត់នៅរបត់ប្រវត្តិសាស្រ្ត សង្រ្គាមផ្ទៃក្នុង ជម្លោះដណ្តើមរាជ្យ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាង ប្រទេសខ្មែរ ឬរាជាណាចក្រកម្ពុជា បានចុះទន់ខ្សោយឥទ្ធិពល និងបានធ្លាក់ចុះពីប្រទេសមហាអំណាចមួយនៅជ្រោយឥណ្ឌូចិន ព្រមទាំងបានបាត់បង់វិសាលភាពទឹកដី ដោយនៅពេលបច្ចុប្បន្នសល់ត្រឹម ១៨១,០៣៥ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ យ៉ាងណាមិញ ងាកមកស្គាល់សម្បត្តិវប្បធម៌ និងសំណង់ប្រាសាទដែលមានបន្សល់ទុកលើអតីតទឹកដីខ្មែរ ដោយនៅក្នុងនោះ ប្រាសាទខ្មែរបុរាណដែលមាននៅសល់ក្នុងប្រទេសថៃបច្ចុប្បន្នរួមមាន÷ ១/. ប្រាសាទពិមាយ (សៀម​អាន​ថា ភិម៉ាយ មក​ពី​សំស្ក្រឹត វិមាយ « គ្មាន​មាយា » ជា​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ ១ ព្រះ​អង្គ) ដែលអតីតកាលស្ថិតនៅក្នុងខេត្តមាក់ត្រា អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​នគរ​រាជសីមា ប្រទេសថៃ(សៀម) ២/.ប្រាសាទភ្នំរុង (ពាក្យ​ថា រុង ជា​ពាក្យ​ខ្មែរ​បុរាណ មាន​ន័យ​ថា « ធំ ») ដែលអតីតកាលស្ថិតនៅក្នុងខេត្តបុរីរម្យ អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​បូរីរ៉ាម ប្រទេសថៃ(សៀម) ៣/.ប្រាសាទ​មឿង​តាំ ខេត្តបុរីរម្យ ៤/.ប្រាសាទ​ភ្នំក្រវ៉ាន់ ខេត្តនគររាជសីមាមា (​គោរាជ) ៤/.ប្រាសាទស្ដុកកក់ធំ​ ខេខេត្តស្រះកែវ ៥/.ប្រាសាទមឿងសិង្ហ ខេខេត្តកាញ្ចនបុរី ៦/.ប្រាសាទភូមិសម្បូណ៌​ ខេត្ត​ស៊ីសៈកេត ៧/.ប្រាសាទនាងរាំ ខេត្ត​នគរ​រាជសីមា (​គោរាជ) ៨/.ប្រាសាទប្រាង្គគូ ខេត្ត​ស៊ីសៈកេត ៩/.ប្រាសាទស៊ីខរភូមិ ខេត្ត​សុរិន្ទ ១០/.ប្រាសាទ​ជាង​ប៉ី ខេខេត្តសុរិន្ទ៕ ប្រភព៖ KHMERLOAD

Read More

ញាក់សាច់!! អាជី អួតខ្លួនថា ងើបពីគេងមិនបាច់ងូតទឹក ក៏ស្អាតដែរ ហើយមួយតួខ្លួន ធម្មជាតិសុទ្ធ១០០%…(មានវីដេអូ)

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា អាជី ដែលជាអ្នកលក់ឡេអនឡាញដ៏ល្បី បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយបានថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃឈ្នួល១ខែចំនួន៣ម៉ឺនដុល្លារទៅកាន់ពិធីករលោកអ៉ឹម ជីវ៉ា និងទស្សនិកជនយ៉ាងដូច្នេះថា÷ និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង ។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់… ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷ ប្រភពវីដេអូ: សិល្បករកម្ពុជា

Read More

មិនល្បីតែឯងទេ​ តារាចម្រៀងទាំង8ដួង ចូលសិល្បៈបានល្បីទាំងបងទាំងប្អូន

តារាកម្សាន្ត៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ របស់​តារា​ចម្រៀង​ជេីងចាស់ប៉ុន្មាននាក់ខាងក្រោមនេះ​ ជឿជាក់ថាទស្សនិកជនប្រាកដជាបានជ្រាប​ និងស្គាល់ពួកគេរួចមកហេីយ​ តាមរយៈ​ស្នាដៃសិល្បៈជាច្រេីននាពេលកន្លងមក ពិសេសបទចម្រៀងដ៏ពីរោះៗល្បីៗរបស់គេផ្ទាល់តែម្ដង។ ទន្ទឹម​នឹង​នេះ​ តារាខាងក្រោម មិនត្រឹមតែអាចសាងកេរ្តិ៍ឈ្មោះខ្លួនឯងបានយ៉ាងល្បីសុះសាយប៉ុណ្ណោះទេ​ តែក្រោយមកទៀត ពួកគេក៏បានជួយណែនាំផ្លូវឲ្យប្អូនៗពួកគេអាចឈានជើងចូលសិល្បៈ និងដើរតាមគំរូរបស់ខ្លួន រហូតអាចសាងប្រជាប្រិយភាពបានយ៉ាងល្បី ដោយសារតែប្អូនៗរបស់តារាទាំងនេះ សុទ្ធតែមានសមត្ថភាពពូកែៗ។ ហើយនាពេលបច្ចុប្បន្ន​ តារាចម្រៀងទាំងនេះ​ សុទ្ធតែអាចឈរជេីងក្នុងសិល្បៈបានយ៉ាងមាំ មានអ្នកគាំទ្រកាន់តែច្រើនទាំងបងទាំងប្អូន ហើយការងារសិល្បៈក៏មានកាន់តែច្រើន មើលទៅប្រជាប្រិយភាពររបស់បងប្អូនតារាទាំងនោះ ហាក់មិនចាញ់គ្នាប៉ុន្មាននោះឡេីយ៕​​ ប្រភព៖​ Khmerload ពួកគេទាំងនោះ​ រួមមាន​៖

Read More

អ្នកម៉ាក់កូនមួយ អែន ជី ក្រោយសម្រាលហើយមិនប៉ុន្មានកាន់តែមានរាងស្អាត

ភ្នំពេញ៖ ថ្វីត្បិតតែហាក់ស្ងប់ស្ងាត់វិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងស្រី អ្នកនាង អែន ជី នៅតែអាចទាញយកចំំណាប់អារម្មណ៍ ពីទស្សនិកជនអ្នកគាំទ្រជាច្រើន ជាមួយនឹងស្នាដៃពីមុនៗរបស់នាង ផងដែរ។ ដោយឡែក ក្រឡេកមកពីរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅពេលបច្ចុប្បន្ននេះវិញ ក៏នៅតែមានភាពស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ ដោយតែងតែចេញមកបង្ហាញពីភាពទាក់ទាញក្នុងការតុបតែងខ្លួនយ៉ាងលេចធ្លោ នៅលើបណ្ដាញសង្គម បើទោះបីជានាងមានកូនមួយរួចហើយក៏ដោយ។ ម៉្យាងវិញទៀត នៅពេលដែលទើបតែសម្រាលកូនហើយភ្លាមៗ តារាស្រី អ្នកនាង អែន ជី ហាក់ឡើងទម្ងន់ខ្លាំងមែន តែទោះជាយ៉ាងណា រូបនាងក៏បានខិតខំថែរក្សារូបរាងឲ្យត្រឡប់មករកសភាពដើម និងកាន់តែមានរូបរាងតូចស្ដើង ស្រឡូនស្អាតជាងមុនទៅទៀត លេចចេញនូវភាពវ័យក្មេងដូចជានៅវ័យក្រមុំ ដែលបានបង្ហាញកាលពីថ្មីៗនេះនៅក្នុងរូបភាពជាច្រើន ដែលធ្វើឲ្យហ្វេនៗមិនសរសើរមិនបាន និងកាន់តែច្រណែនពីរូបសម្រស់របស់អ្នកម្ដាយកូនមួយរូបនេះ ផងដែរ៕ ប្រភព៖ Khmer load សូមទស្សនារូបភាពខាងក្រោម៖

Read More

លើកទីមួយ ហ៊ិន ចាន់នីរ័ត្ន យំទឹកភ្នែករហាម ពេលនិយាយដល់មនុស្សសំខាន់ក្នុងចិត្តនេះ (វីដេអូ)

កន្លមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកន្លងទៅ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជើញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕ ប្រភព៖ Popular Magazine

Read More