ផ្ទុះរឿង សុភ័ក្ត្រ កុសុម៉ា និង ដេវីដ អន់ចិត្តឈ្លោះគ្នាស្ទើរបិទកម្មវិធី តែអ្នកគាំទ្រនាំគ្នាគិតបែបនេះ (វីដេអូ)

ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានជ្រាបហើយពីកម្មវិធីកម្សាន្តថ្មីសន្លាងមួយឈ្មោះថា «Sunday Drive» ទើបតែបង្កើត និង ផ្ដើមគំនិតឡើងដោយតារាប្រុសស្រីទាំងបីគឺ កញ្ញា សុភ័ក្រ កុសុម៉ា លោក វី យ៉ារូ៉ និង លោក ដេវីដ ដោយគួកគេក៏ជាជាពិធីករ-ការិនីក្នុងកម្មវិធីនេះផងដែរ ។ កម្មវិធីនេះដែរ ទើបតែដំណើរការប៉ុន្មានខែ និង ទើបចេញបានប៉ុន្មានវគ្គប៉ុណ្ណោះ ប៉ុន្តែមានសន្ទុះនៃគាំទ្រខ្លាំងពីសំណាកយុវវ័យជាមួយនឹងអ្វីដែលថ្មីៗ សប្បាយៗ ប្លែកភ្នែក ដែលមានការធ្វើបទសម្ភាសជាមួយនឹងតារាប្រុសស្រីខ្មែរល្បីៗ និង លេង Challenge សប្បាយៗនៅលើឡានផងដែរ ។ ដោយឡែក កម្មវិធីទើបតែដំណើរការមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្នុងពេលថតវគ្គថ្មីនៃកម្មវិធីនេះ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង ពិធិករ ដេវីដ មានការអាក់អន់ចិត្តជាមួយគ្នាខ្លាំង ដែលឃើញអ្នកទាំងពីរនិយាយគ្នាទាំងអួលដើម-ក ទឹកភ្នែកស្រក់ម៉ាត់ៗ មានភាពល្អក់កករពេញក្នុងឡាន ទាំងពិធិករ យ៉ារូ៉ និង តារាកិត្តិយស បាននាំគ្នានិយាយលួងលោមអ្នកទាំងពីរគ្រប់គ្នា ។ ក្នុងនោះ បន្ទាប់ពីបានឃើញវីដេអូខ្លីនៃកម្មវិធី ដែលមានរឿងរ៉ាវរកាំរកូសនឹងគ្នាបែបនេះ ធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រកម្មវិធីនេះ មានភាពស្រឡាំងកាំងខ្លាំង និង នាំគ្នាបញ្ចេញមតិរៀងៗខ្លួនផងដែរ ។ អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ គឺការបញ្ចេញមតិរបស់មហាជនអ្នកលេងបណ្ដាញសង្គម និង អ្នកគាំទ្រ ជុំវិញរឿងរ៉ាវឈ្លោះគ្នា អន់ចិត្តគ្នារវាងពិធីករ-ការិនីទាំងពីរនេះ ដែលស្ទើរតែបិទកម្មវិធីទៅហើយ ដោយអ្នកគាំទ្រភាគច្រើនគិតថា នេះគ្រាន់តែជាការ Prank របស់អ្នកទាំងពីរប៉ុណ្ណោះ ថែមទាំងម្នាក់ៗនាំគ្នាជួយដាក់ឈ្មោះថ្មីឱ្យកម្មវិធីជា កម្មវិធី «Sunday Prank» វិញ ព្រោះថាកន្លងមកក៏មាន Prank ច្រើនដងហើយផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ។ ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ច្បាស់ថាជាការ Prank លេង ឬយ៉ាងណាដែរ ព្រោះតែសកម្មភាពនោះ មានលក្ខណៈពិតមួយបែបទៀត ៕ ​ប្រភព៖​ Popular…

Read More

កូនខ្មែរពូកែណាស់!! កូនខ្មែរ កែច្នៃផ្លែដូងទុំ ទៅជាទ្រនាប់ជើងស្រកីដូង យ៉ាងស្រស់ស្អាត កំពុងផ្ទុះការគាំទ្រខ្លាំង…

CoCo de Takeo Cambodia គឺជាអង្គការសប្បុរសធម៌ដែលបានជួយដល់ជនពិការ គ ថ្លង ក្រីក្រ និងស្រ្តីដែលបានឈប់រៀនឱ្យមានការងារធ្វើតាមរយៈការចូលកែច្នៃនូវវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មានគម្រោងជាច្រើនត្រូវបានបង្កើតឡើងដូចជា គម្រោងសិប្បកម្មតម្បាញត្រូវបង្កើតឡើងឆ្នាំ២០០៤ គម្រោងផលិតស្ករគ្រាប់ដូង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ (នៅកន្លែងផ្សេងៗគ្នា) តែក្នុងឆ្នាំ២០១៩ គម្រោងសិប្បកម្មកែច្នៃដូងត្រូវបានបង្កើតឡើងរួមគ្នាទាំងអស់នៅកន្លែងតែមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ក្នុងគម្រោងទាំងនេះ គឺជាកម្មវិធីរបស់ព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ ក្រោមស្នាដៃរបស់លោក អភិបាលអូលីវីយេ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ដែលមានលោក មាគ ស៊ន ជាប្រធានមណ្ឌល ហើយទីតាំងមណ្ឌលសិប្បកម្មនេះ នៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ CoCo de Takeo Cambodia មានរបស់របរកែច្នៃជាច្រើន​ផ្នែក ដូចជា៖ ផ្នែកកាត់ដេរ ផ្នែកតម្បាញ៖ ក្រណាត់សូត្រ/អំបោះ ក្រមាសូត្រ/អំបោះ ហូល ផ្នែកធ្វើស្ករគ្រាប់ដូង ផ្នែកកែច្នៃធ្វើសាប៊ូនិងប្រេងដូង និង ផ្នែកកែច្នៃអាហារ ផ្នែកកែច្នៃគ្រឿងអលង្ការ និងផ្នែកកែច្នៃស្បែកជើងជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ លោក មាគ ស៊ន ប្រធានមណ្ឌលតំណាងឱ្យ CoCo de Takeo Cambodia បានរៀបរាប់ថា ដោយឃើញពីសក្ដានុសពលនៃដំណាំដូងនៅខេត្តតាកែវមានការដាំដុះច្រើននិងស្របពេលដែលស្រ្តីខ្វះខាត និងជនពិការគរថ្លង់ ជាច្រើនរូបគ្មានការងារធ្វើ លោកអភិបាលអូលីវីយេ និងលោក មាគ ស៊ន់ ប្រធានផលិតកម្ម ព្រមទាំងសហការីទាំងអស់បានរកឃើញវិធីកែច្នៃជាច្រើនប្រភេទចេញពីផ្លែដូងទុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក មាគ ស៊ន លើកឡើងថា ដូងទុំអាចយកមកកែច្នៃបានច្រើនប្រភេទ ដោយសាច់ដូង អាចយកទៅធ្វើជា ខ្ទិះដូងនិងប្រេងដូង លលាដូងអាចយកទៅកែច្នៃជាគ្រឿងអលង្ការផ្សេងៗ សម្បកដូងអាចយកទៅកិនធ្វើជាជីកំប៉ុស្ដិ៍ និងសរសៃក្នុងសម្បកដូងអាចយកមកត្បាញធ្វើគាជាកម្រាលជូតជើង ទ្រនាប់ជើង ឬកម្រាលបានយ៉ាងស្អាតល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ…

Read More

រំភើបជំនួស! ដូនចាស់វ័យ ១០៤ ឆ្នាំ តស៊ូជាមួយគ្រូពេទ្យរហូតបានជាសះស្បើយពីកូវីដ ក្រោយព្យាបាល ២០ ថ្ងៃ

ដូនចាស់មួយរូប មានអាយុ ១០៤ ឆ្នាំ កាន់ឈើច្រត់ និង សំបុត្រមួយសន្លឹក កំពុងធ្វើឱ្យមហាជនរំជួលចិត្ត និង រំភើបជំនួសលោកយាយ ខណៈសំបុត្រមួយច្បាប់នោះ បានបញ្ជាក់អំពីស្ថានភាពរបស់លោកយាយ ដែលជាសះស្បើយពីជំងឺកូវីដ-១៩ អាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ នៅគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួនវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីមួយដែលមានឈ្មោះ Heng Thy បានឱ្យដឹងថា លោកយាយមានអាយុ ១០៤ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅក្នុងភូមិ ជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ដូនចាស់រូបនេះ ត្រូវបានរកឃើញឆ្លងកូវីដ-១៩ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានជាសះស្បើយពីជំងឺមួយនេះ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក អង្គរកា អស់រយៈពេល ២០ ថ្ងៃមក ។ នេះជាករណីដ៏អស្ចារ្យ ដែលធ្វើឱ្យមហាជនកោតសរសើរចំពោះសមត្ថភាពក្រុមគ្រូពេទ្យ ក៏ដូចជាការព្យាយាមរបស់លោកយាយផ្ទាល់ ដែលអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះបាន ក្នុងវ័យដែលមានហានិភ័យនឹងជំងឺនេះបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះរឿងនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាចូលរួមអបអរនូវការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ជាមួយនឹងលោកយាយ ដែលទទួលបានលទ្ធផលជោគជ័យបែបនេះ ។ មិនតែប៉ុណ្ណោះគេក៏បានជូនពរលោកយាយឱ្យមានអាយុកាន់តែវែង និង មានសុខភាពល្អជានិច្ចផងដែរ ៕

Read More

ភ្ងាក់ផ្អើលជាខ្លាំង!! ប្រទះឃើញ ទូកមួយប្រភេទ នាសម័យបុរាណ ក្នុងរាជ្ជកាលព្រះបាទ ជ័យវរ្ម័ន​ទី​៧ កប់ក្នុងដីរាប់ពាន់ឆ្នាំ នៅការដ្ឋាន​បូម​ខ្សាច់ មួយកន្លែងក្នុងខេត្ត…

ផ្សាយឡើងវិញ៖ ទូក​បុរាណ​ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ក្នុង​កសិណ​អង្គរវត្ត​កាលពី​ថ្ងៃ​ទី​៨ ខែមេសា មាន​កាលបរិច្ឆេទ​នៅ​ឆ្នាំ​១២០៧ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រទះ​ឃើញ​ទូក​បុរាណ​ដ៏​កម្រ​ដំបូង​បំផុត ដែល​មាន​អាយុកាល​ចាស់​ជាងគេ​ក្នុង​តំបន់​អង្គរ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​សាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់​ថា អាយុកាល​នេះ​បាន​មក​ពី​លទ្ធផល​នៃ​ការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ដោយ​ប្រព័ន្ធ​វិទ្យាសាស្ត្រ​កាបូន​១៤ ដែល​មាន​ភាព​សុក្រឹត និង​ច្បាស់​បំផុត ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សាកល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​តាម​ទម្រង់​រូបរាង​ជាក់ស្តែង​បញ្ជាក់​ថា ទូក​បុរាណ​ដែល​កប់​ក្នុង​ដី​ជម្រៅ​៧​ម៉ែត្រ​នេះ ជា​ប្រភេទ​ទូក​ឃ្លោង ធ្វើ​ពី​ដើម​គគីរ​មួយ​ដើម​ទាំងមូល​មាន​ប្រវែង​១២,៨៣​ម៉ែត្រ​។ ចំពោះ​ទីតាំង​ដែល​រក​ឃើញ​វិញ គឺជា​អតីត​ស្ទឹង​ពួក​ចាស់ ជាប់​នឹង​ស្ទឹង​សៀមរាប ហូរ​ទៅ​កាន់​ស្រុក​ពួក ។ លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា លទ្ធផល​ដែល​ទទួល​បាន​នេះ​ជា​ទិន្នន័យ​ដ៏​សំខាន់ មានគុណ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សាធារណជន និង​អ្នក​ស្រាវជ្រាវ ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​អាណាចក្រ​ខ្មែរ ជា​ពិសេស​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាងណា​រក​មធ្យោបាយ​តាំងពិព័រណ៍​ឱ្យ​សាធារណជន ក៏​ដូច​ជា​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ បាន​ទស្សនា និង​ទទួល​ព័ត៌មាន​លម្អិត​អំពី​ទូក​បុរាណ​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​រក​ទីកន្លែង​ដើម្បី​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថ្មី​ដោយឡែក ឬ​សារមន្ទីរ​ដែល​មាន​ស្រាប់ ដូច​ជា​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ និង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ​តាំង​ចល័ត​ឆ្លាស់គ្នា​ដើម្បី​ឱ្យ​អ្នកទេសចរ​ទាំងអស់​បាន​ទស្សនា​ទូក​បុរាណ​ផង បាន​ទស្សនា​ពិព័រណ៍ ផ្សេង​ៗ​ក្នុង​សារមន្ទីរ​ទាំងនោះ​ផង ។ ក្នុង​នោះ​ដែរ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ក៏​ដូច​ជា​កិច្ចការ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ល្អ​ដើម្បី​អភិរក្ស រក្សា​ទម្រង់​រូបរាង​ដើម​របស់​ទូក​ឱ្យ​បាន​យូរអង្វែង​ទុកជា​មត៌ក​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ ៕

Read More

វ៉ាវ! ស្ងាត់ៗ នាយប្រុញ ទ្រនុយអាវធំ ចុះកុងត្រា ១ ឆ្នាំ ជាមួយ ឧកញ៉ា សម្បត្តិ ធ្វើការងារ ១ នេះ

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយ ប្អូន ប្រុញ ជាតារាកំប្លែង និង ​កំពូល​អ្នកញ៉ាំហិរ​ម្នាក់នៅក្នុង​បណ្ដាញសង្គម​យូធូប ​ដែលតែងតែ​ធ្វើរឿងប្លែកៗ ​បែ​ប​កំប្លុក​កំប្លែង ​ឱ្យបងប្អូនបាន​សើចសប្បាយ ​រសាយអស់នូវទុក្ខ​កង្វល់ ​ក្រោយពីបាន​ទស្សនាវីដេអូដ៏​ច្រើនសម្បូរបែប​របស់គេ ​។ តាមរយៈការចេញវីដេអូកំប្លុកកំប្លែងជាបន្តបន្ទាប់ឥតដាច់នេះ បានធ្វើឱ្យ នាយប្រុញ ក្លាយជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួអង្គដែល​មហាជនពេញនិយម​ចូលចិត្ត ​នឹងបានកែប្រែ​វាសនារបស់​ខ្លួន​ប​ន្តិច​ម្ដងៗ​រហូតដំណើរជីវិត​របស់គេ ​បានគាប់ប្រសើរឡើង​ទទួលបានការងារ​ជាបន្តបន្ទាប់ កាក់កបធូរធារជាងមុនមកទល់ថ្ងៃនេះ ។ ជាក់ស្ដែងកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ គេឃើញក្មេងប្រុសដ៏ប្រិមប្រិយរូបនេះ ​បានបោះជំហាន​ទទួលបាន​ការងារ ​និងមុខដំណែង​ថ្មីល្អគាប់ ​គួរ​ឱ្យ​កោត​​សរសើរ ​ដែលក្រុម​នាយប្រុញ ​ទទួលបានកុងត្រា​សហការការងារពេញមួយឆ្នាំ ជូនក្រុមហ៊ុនរបស់ឧកញ៉ា សម្បត្តិ ដើម្បីបង្កើតនូវវីដេអូបែបកំប្លែងៗសប្បាយៗ ។ ចំពោះការផ្ដល់ឱកាសនេះ នាយប្រុញនឹងក្រុមការងារ បានបញ្ចេញនូវអារម្មណ៍បែបនេះថា «ក្មួយៗទាំងទ្វេរ ​សូមអរគុណ​យ៉ាងខ្លាំងក្រៃលែង ​សម្រាប់ការផ្ដល់​​នូវ​កិ​ត្តិ​យស ​និងការផ្ដល់​នូវការងារសម្រាប់ក្មួយៗ ​។ ក្នុងចិត្ត និងបេះដូងរបស់ក្មួយៗ គឺបានបញ្ជាក់ប្រាប់ថា លោកឧកញ្ញ៉ាគឺជាឪពុកទីពីររបស់ពួកយើង» ៕ ប្រភព៖ Popular Magazine

Read More

អបអរសាទរ! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសដែលរួសរាយបំផុតលើលោក

ជារឿងដ៏មោទកភាព និង គួរឱ្យអបអរបំផុត សម្រាប់ប្រជាជនខ្មែរ ដែលប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសមានភាពរួសរាយទាំង ១០ លើពិភពលោក តាមរយៈការស្ទាបស្ទង់មតិរបស់ Expat Insider ដែលធ្វើឡើងដោយគេហទំព័រ InterNations ។ ជាក់ស្ដែងប្រទេសទាំង ១០ ដែលបានជាប់ចំណាត់ថ្នាក់មានដូចជា ៖ ១. ព័រទុយហ្កាល់ ២. តៃវ៉ាន់ ៣. ម៉ិចស៊ីកូ ៤. កម្ពុជា ៥. បារ៉ែន ៦. កូស្តារីកា ៧. អូមែន ៨. កូឡុំប៊ី ៩. វៀតណាម ១០. កាណាដា យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ បានឱ្យដឹងថា បន្ទាប់ពីអាក់ខានចូលរួមកម្មវិធីនេះរយៈពេលបីឆ្នាំចុងក្រោយ កម្ពុជាដែលបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ ២០១៧ បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងនាមប្រទេសមានភាពរួសរាយបំផុត ។ ស្ទើរតែគ្រប់ជនបរទេស (៩៦%) វាយតម្លៃពីភាពស្និទ្ធស្នាលទូទៅលក្ខណៈវិជ្ជមាន ច្រើនជាងមធ្យមភាគសាកល (៧០%) ។ ជាក់ស្ដែង ក្នុងចំណោមមនុស្ស ១០ នាក់ មានអ្នកឆ្លើយច្រើនជាង ៨ នាក់ ចាត់ទុកប្រជាជនក្នុងតំបន់ មានភាពស្វាគមន៍ (៨៥%) ហើយ ៨៣% យល់ស្របការតាំងលំនៅដ្ឋាននៅកម្ពុជា មានភាពងាយស្រួល ខណៈជនបរទេស ៣៩% និយាយថាពួកគេមានអារម្មណ៍ដូចនៅប្រទេសកំណើតដែរ ៕ប្រភព ៖ Royal Embassy of Cambodia in Bangkok អត្ថបទដោយ​៖ Muyly

Read More

ស្គាល់​មុខ​ហើយ! អ្នក​ច្រៀង​បទ​”​លង់​ស្នេហ៍​ប្រុស​ក្មេង​”​ ដែល​ល្បី​តាម​យូ​ធូប​ ផ្ទុះ​កក្រើក​ជាង​ម្ចាស់​ដើម​នោះ ​គឺ​ជា…(មានវីដេអូ)

ភ្នំពេញ ​៖​ ទាំង​ស្អាត ទាំង​នៅ​ក្មេង ទាំង​ច្រៀង​ពីរោះ​ទោះ​បីថា​នាង​មិនមែន​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ណាមួយ​ក៏ដោយ ប៉ុន្ដែ​ទឹកដម​សំនៀង​របស់​នាង​ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អាច​ទទួល​យកបាន​និង​មាន​គេ​ចុច​ស្ដាប់​បទ​របស់​ច្រៀង​របស់​នាង​រហូតដល់​ទៅ​ជាង៨​លាន​ដង​ឯណោះ ទើប​ពេលនេះ​នាង​បានបង្ហាញ​មុខជា​សាធារណ​:​នៅលើ​បណ្ដាញ​សង្គម​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពី​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងផុតទៅ ជាង​២​ឆ្នាំ មកហើយ​នេះ ​គេ​បាន​ប្រទះឃើញ Channel YouTube មួយ​ឈ្មោះ Arom Record បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​លង់​ស្នេហ៍​ប្រុស​ក្មេង​” ដែលជា​ការបកស្រាយ ដោយ ថា​ន់ នឿ​ថង​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​បទចម្រៀង​បក​ស្រាយ​ដោយ​អតីត​បេក្ខនារី​X Factor Cambodia​កញ្ញា​ថាន់ នឿថង​ ​គិត​ត្រឹម​ថ្ងៃទី១២​ ខែមីនា ឆ្នាំ ២០២១ ​ ​ មាន​អ្នក​ចូល​ទស្សនា​ក្នុង YouTube ខាងលើ ជាង ៥​លាន​ដង​បាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នោះ បទ​នេះ ត្រូវបាន នារី​រូប​ស្រស់​ម្នាក់ ឈ្មោះ ស្រី​នុត បាន​យកទៅ cover កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយ​ត្រូវបាន​គេ បង្ហោះ​ចូល ក្នុង Channel YouTube មួយ​ឈ្មោះ Phally Pusat​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិត​ត្រឹម​ថ្ងៃ​១២ ខែមីនា ឆ្នាំ២០២១​​ មានរយៈពេល​ជាង១ខែប៉ុណ្ណោះ ​បទ​នេះ គឺមាន​អ្នក​ចូល​ទស្សនា​ជាង៨​លាន​ដង​ទៅហើយ សឹងតែ​មិនគួរ​ឲ្យ​ជឿ និង​នឹកស្មាន​ដល់​ ព្រោះ​ច្រើន​ជាង​ម្ចាស់​ដើម ​ដែលបង្ហោះ​អស់រយៈ​ពេល​២ឆ្នាំ​ទៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយហេតុថាបទនេះ ​ល្បី​ខ្លាំងពេក ស្រាប់តែ​នៅ​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១កន្លងទៅ នេះ ស្រី​នុត បាន​ចេញមុខ​ទម្លាយ​រឿង​ខ្លះៗ ទាក់ទង​បទ “​លង់​ស្នេហ៍​ប្រុស​ក្មេង​” នេះ ដោយ​ប្រាប់ថា​“​រាល់ថ្ងៃ​ខ្ញុំ​នៅ​ខេត្តពោធិ៍សាត់ ខ្ញុំ​អាយុ​២១​ឆ្នាំ មានគ្រួសារ​ហើយ…

Read More

Cute ណាស់!! បវរកញ្ញាតំណាង កម្ពុជា កញ្ញា រឿន ណាត កាន់តែទាក់ទាញ ក្នុងឈុតបង្កប់ទង់ជាតិខ្មែរ…

ភ្នំពេញ ៖ ពិតមែនហើយ ក្នុងនាមជា តារាមូដែល និងជាបវរកញ្ញាម្នាក់នោះ កញ្ញា រឿន ណាត តែងធ្វើឲ្យហ្វេនៗ កាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទី ទាក់ភ្នែករបស់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ ចាប់អារម្មណ៍ជាខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណី មិនតែប៉ុណ្ណោះ ឈុតប្រពៃណីនោះទៀតសោត បានបង្កប់នូវទង់ជាតិកម្ពុជា ដែលជាការច្នៃម៉ូតមិនធ្លាប់មាន ពីមុនមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែ មានកម្ពស់ខ្ពស់ស្រលះ មុខមាត់សមនឹងនារីខ្មែរថែមទៀតនោះ ធ្វើឲ្យ កញ្ញា រឿន ណាត ពិតជា សាកសមជាស្ត្រីខ្មែរពោរពេញដោយ សេចក្តីថ្លៃថ្នូរ និងខ្ពស់ខ្ពស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ភ្ជាប់ពាក្យបានកន្លះខែ ពេលនេះ វីរៈ និច្ច ដឹកដៃគូដណ្ដឹងថត Pre-Wedding ត្រៀមចូលរោងការហើយ

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង ស្ងាត់ៗបានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ ។ ក្នុងកម្មវិធីចូលចែចូវនោះ គេឃើញមានវត្តមានសមាជិកក្រុមគ្រួសារចាស់ទុំទាំងសងខាង និង វត្តមានមិត្តភក្តិ បងប្អូន ចូលរួមអបអរសាទរ ក្រោមទិដ្ឋភាពសាមញ្ញ តែពោរពេញដោយស្នាមញញឹម ។ ដោយឡែក បន្ទាប់ពីបានភ្ជាប់ពាក្យភ្ជាប់សម្ដីរវាងចាស់ទុំទាំងសងខាងបានកន្លះខែមកនេះ ក៏បានឃើញតារាចម្រៀងស្រីរូបនេះ សម្រេចចិត្តដឹកដៃគូដណ្ដឹងថត Pre-Wedding ត្រៀមថ្ងៃចូលរោងការហើយ ។ ក្នុងនោះ អ្នកទាំងពីរបានគ្រងនូវឈុតកូនក្រមុំកូនកំលោះយ៉ាងស្រស់ៗស្អាតជាច្រើនឈុត បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរូបសង្ហារបស់អ្នកទាំងពីរ មើលទៅពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។ ទន្ទឹមនឹងនោះ ក្រោយពីបានឃើញរូបភាពទាំងនេះ មហាជនជាពិសេសអ្នកគាំទ្រជាច្រើនកាន់តែមានចិត្តរំភើបជំនួសអ្នកទាំងពីរ ព្រមទាំងបាននាំគ្នាធ្វើការស៊ែរបន្តគ្នាដោយភ្ជាប់ជាមួយសារជូនពរដល់រូបនាង និង គូដណ្ដឹងគ្រប់ៗគ្នាផងដែរ ៕​ប្រភព៖ Popular Magazine

Read More

កំប្លែងស្ងួត! បទថ្មី ពេជ្រ សោភា កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន(មានវីដេអូ)

តារាកម្សាន្ត: កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានសាងភាពភ្ញាល់ផ្អើលដល់មហាជន និងជាពិសេសសម្រាប់អ្នកដែលនិយមគាំទ្រអ្នកនាង ក្រោយបានបង្ហាញចម្រៀងថ្មីមួយបទ មានចំណងជើងថា I am not perfect ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ យ៉ាងណាមីញ នៅក្នុងវីដេអូចម្រៀងទៀតសោត តារាចម្រៀងស្រីពូកែខាងវោហាសព្ទរូបនេះ ក៏បានបង្ហាញទេពកោសល្យបែបកំប្លែងស្ងួត លាយឡំនិងការសម្តែង ព្រមទាំងសាច់ភ្លេងពិរោះប្លែក ជាមួយនិងMV បែបធម្មជាតិត្រជាក់ភ្នែកដែលជាហេតុធ្វើឲ្យបទចម្រៀងមួយបទនេះទទួលការគាំទ្រខ្លាំង។ គួរកត់សម្គាល់ផងដែលថា បទថ្មីរបស់តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកចុចចូលមើលដល់ទៅ២៣៤K ខណ:បទនេះមិនទាន់ទាំងចេញបាន១ថ្ងៃផង៕ ចង់ឃើញថាតើ បទចម្រៀងមួយបទនេះពីរោះនិងប្លែកយ៉ាងណានោះសូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷  

Read More