លោក សយ សុភាព បានប្រាប់អោយដឹងថា ថៃ មិនផ្ដល់សញ្ជាតិ​ ឲ្យ ជនជាតិ វៀតណាម និង ចិន នោះទេទោះរស់នៅ រហូតដល់ជិតស្លាប់ក៏ដោយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកតាមដានបញ្ហា បណ្ដាញផ្ទះបណ្ដែតទឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថៃ មិនផ្តល់សញ្ជាតិ ឲ្យនិគមន៍ជនវៀតណាម និងចិននោះទេ ទោះបីជាពួកគេរស់នៅ រហូតដល់ជិតស្លាប់ ទៅវិញក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក សយ សុភាពបានរៀបរាប់ថា សម័យកាលតស៊ូរំដោះជាតិ អាណានិគមន៍និយមបារាំង លោក ហូ ជីមិញ បានបង្កើតសមាគមវៀតណាម ជារូបភាព តែខ្លឹមសារ គឺបង្កើតចលនា (បក្សកុម្មុយនិស្តឥណ្ឌូចិន)។ លោក ហូ ជីមិញ ថែមទាំងធ្លាប់បានស្នាក់នៅ ទីនោះទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបញ្ជាក់ថា “និគមន៍ជនវៀតណាម បានធ្វើសកម្មភាព និងផ្តល់មធ្យោបាយ ជួយសមាគមថែមទៀត រហូតចលនាវៀតមិញ ដេញបារាំងចេញពីស្រុក។ ថៃរហូតមកដល់ពេលនេះ មិនដែលបានទទួលស្គាល់ និគមន៍ជនវៀតណាមទាំងនោះ ឲ្យចូលសញ្ជាតិទេ ដោយត្រឹមតែឲ្យស្នាក់នៅ តែប៉ុណ្ណោះ។ ចំណែកនិគមន៍ជនចិន ក៏ដូច្នេះដែរ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានលើឧទាហរណ៍ថា ករណីអតីតនាយករដ្ឋមន្ត្រីថៃ លោក បានហាន សិល្បៈអាចារ្យ ត្រូវបានទំលាក់ពីតំណែង នៅចុងឆ្នាំ១៩៩៥ ដោយចោទថា លោក បានហាន ជានិគមន៍ជនចិន​ រស់នៅខុសច្បាប់ ហើយបាតុកម្មទាមទារ ឲ្យលោកចុះពីតំណែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកថា តាមរយៈកិច្ចសំភាសន៍ របស់វិទ្យុអាស៊ីសេរី ទោះបីប្រធានសមាគមវៀតណាម បាននិយាយថា រស់នៅយូរឆ្នាំ ឬកើតនៅស្រុកខ្មែរក៏ដោយ សូមមើលករណីដូចគ្នា នៅថៃ ។ ពេលនេះប្រទេសខ្មែរ មានសន្តិភាព ១០០ភាគរយ ដែលខ្មែរមិនធ្លាប់មាន ក្រោយសម័យអាណាចក្រអង្គរដ៏រុងរឿង។ ខ្មែរត្រូវការរួបរួមជាតិ…

Read More

សូម​ចូល​រួម​រំលែក​ទុក្ខ​ផង​ ស្រ្តី​ម្នាក់​ត្រូវបាន​ទទួល​មរណភាព​ ចាកចោល​ក្រុម​គ្រួសារ​ ដោយ​សារ​តែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពី​វេលា​ម៉ោង​ ១១៖៣០នាទីយប់​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹងបណ្ដាលអោយស្រ្តីម្នាក់បាន​ ស្លា​ ប់​ និង​ជាច្រេីននាក់ទៀត​បា​ន​រង​ របួស​​ ហេតុការណ៍​បង្កការ​ភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​ សង្កាត់​អូបែកក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ប៊ុន​ ធីប​ ដែល​ត្រូវ​ជា​សាច់​ញាតិ​នៃ​ ស​ ព ជន​ រង​ គ្រោះ​ ខាងលេី​ បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​ចិត្ត​ជាខ្លាំង​ ព្រមទាំង​បានសរសេរ​រៀបរាប់​​ថា​៖​ «សូម អុី ទៅអោយបានសុខ ទៅកាន់សុគតិភព វា ពិតជាលឿនពេកហើយ ខ្ញុំទទួលវាមិនបានទេ R.I.P»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​សោកសៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជនជាច្រេីន​​​ បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ព្រមទាំងបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​របស់បងស្រី ឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រដ្ឋាភិបាលថៃ ចង់បើកប្រទេសទទួលភ្ញៀវទេសចរ ស្តារសេដ្ឋកិច្ចឡើងវិញ ដោយទុកហានិភ័យនៃការឆ្លងកូវីដមួយឡែកសិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបើកប្រទេសឡើងវិញក្នុងរយៈពេល ១២០ ថ្ងៃខាងមុខ បើទោះជាមានហានិភ័យ ការកើនឡើងនៃការឆ្លងជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយករដ្ឋមន្រ្តីថៃរូបនេះ បានឱ្យដឹងថា “ ពេលនេះដល់ពេលដែលយើងទន្ទឹងរង់ចាំនិងកំណត់កាលបរិច្ឆេទដែលអាចបើកប្រទេសរបស់យើង ដើម្បីចាប់ផ្តើមទទួលភ្ញៀវទេសចរឡើងវិញ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ប្រាយុទ្ធ បន្តថាការបើកប្រទេសឡើងវិញនេះ គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីចាប់ផ្តើមកាត់បន្ថយការលំបាកដល់ប្រជាជន ដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ឥទ្ធិពលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាជនមួយចំនួនធំបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕

Read More