លោកស័ក្តិ៥ ហ៊ីម សំបូរ ដែល យក កាំ.ភ្លើ.ង មក.ជេរ ប្រមាថ សំឡុត និង គំ.រា.ម..កំ.ហែ.ង.ស.ម្លា.ប់ទាំងគ្រួសារដល់ អ្នកភូមិ ផងរបង ជាមួយនោះ ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរា ជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ ដោះ លែង អោយ មាន សេរីភាព វិញហើយ តែនីតិវិធី នៅតែបន្តដដែល ។ នេះបើតាមប្រភព ព័ត៌មាន ច្បាស់ការណ៍មួយ ថ្លែងប្រាប់ CPC NEWS នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។គួរ រំលឹកថា លោកស័ក្តិ៥ ហ៊ីម សំបូរ បានត្រូវកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីព្រលប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចបញ្ជូនមក បញ្ជាការ ដ្ឋាន កង រាជអាវុធហត្ថរាជធានី ភ្នំពេញ ។ នារីរ ង គ្រោះ បានរៀប រាប់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង ២០៖ ២០នាទី នៅចំណុចមុខផ្ទះលេខ ២៤៦ ផ្លូវលេខ ២៧១ ២៧១ ភូមិអូរបែក ក្អម សង្កាត់អូរ បែក ក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម…
Read MoreDay: November 25, 2020
ជួយទៀតហើយ ត្រេកអរណាស់!! ឃើញសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលទៅគួរឲ្យស្រណោះ អ្នកស្រីទ្រី ដាណា ក៏សម្រេចថា…
អ្នកស្រីទ្រី ដាណា ត្រូវបានមហាជនស្គាល់គ្រប់គ្នាហើយថា ជាស្ត្រីចិត្តធម៌ម្នាក់ កំពុងជោគជ័យលើមុខជំនួញ ហើយក៏កំពុងសកម្ម នឹងការងារមនុស្សធម៌ផងដែរ ដោយអ្នកស្រី ដើរជួយគេគ្មានដែនកំណត់ សឹងតែគ្មានពេលសម្រាក។ ជាក់ស្ដែងថ្ងៃនេះ ពេលឃើញសាលាមួយនៅខេត្តក្រចេះ មើលទៅគួរឲ្យស្រណោះនោះ ហើយតបតាមការស្នើសុំរបស់នាយកសាលាផងនោះ អ្នកស្រីក៏សម្រេច ជួយសាងសង់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ សម្រាប់គ្រូៗ ដែលលះបង់បង្រៀននៅទីនោះ។ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកស្រីទ្រី ដាណា បានបង្ហោះទិដ្ឋភាពសាលា អមដោយការសរសេររៀបរាប់ថា «នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់គ្រូស្នាក់នៅ ពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ។ ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ»។ អ្នកស្រីបន្តថា «អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារៈ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្តទុកដាក់ លើការសិក្សារបស់ក្មេងៗ ព្រោះអនាគត ពួកគេ នឹងក្លាយជាទំពាំងស្នងឫស្សី។ អ្វីដែលនាងខ្ញុំ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ»៕
Read Moreដឹងហើយពេលនេះ! អនាគតម៉ែតារា តុលាការផ្តន្ទាទោស ឲ្យពិន័យសងប្រាក់ចំនួន២០០លានរៀល និងដាក់ពន្ធនាគារ រហូតដល់១២ឆ្នាំ…
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ មានហេតុការណ៍ដ៏រន្ធ ត់ ហួសចិត្ត និងល្បីខ្លាំងប្រចាំខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើអោយមហាជនជាច្រើនបញ្ចេញកំហឹ ង ពេញបណ្តាញសង្គម facebook សូម្បីអ្នកសិល្បៈមួយចំនួនក៏ស្ទើរទប់កំហឹ ង មិនជាប់ដោយសារតែ ស្ត្រីម្នាក់បានយកកាំបិ ត ទៅឆូតមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដោយសារតែកំហឹងខឹ ង ក្មេងស្រី រង គ្រោះធ្វើអោយកូនប្រុសគាត់ ដែលគាត់អះអាងថាធំឡើង ក្លាយជាតារា របួសផ្ទៃមុខដេរអស់មួយថ្នេរ។ ចំណែកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ យោងតាមលោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រី អាយុ៥ឆ្នាំ រងរបួ ស ធ្ងន់ ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។ សូមបញ្ជាក់ថា ស្ត្រីរូបនេះ សារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រី រង គ្រោះ ធ្វើអោយកូនខ្លួនចេញឈា ម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែអោយក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖
Read Moreច្បាស់ហើយ!! លោកម៉ៅ ធនារក្ស ថាលោកព្រាប សុវត្ថិ ទិញដី ប៉ះចំប្លង់ជាន់លើដីរបស់លោក មិនមែនលោករំ.លោភយកទេ…
បន្ទាប់ ពីលោក ហេង ឡុង បានបង្ហោះព័័ត៌មាន ជុំវិញដីធ្លីរបស់ លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមាន អំណាចរំ.លោ.ភបំ.ពា.ន រឿងរ៉ាវ មួយនេះ បានធ្វើឲ្យមានការ ចាប់អារម្មណ៏ជាខ្លាំង ពីមហាជន ជាពិសេសអ្នករស់ នៅខេត្តមណ្ឌលគិរី ដោយអ្នក ខ្លះហាក់នៅមាន មន្ទិល ស ង្ស័ យតើការពិតបែបណា? ឆ្លើយតបការចេញផ្សាយ របស់លោក ហេង ឡុង នាថ្ងៃទី ២៥ វិច្ឆិកា ២០២០ លោក ម៉ៅ ធនារក្ស ដែលត្រូវ បានចោទប្រកាន់ថា ជាប់ ពាក់ព័ន្ឋការ រំ.លោ.ភបំ.ពា.ន. យកដីតារាចម្រៀងល្បី ឈ្មោះលោក ព្រាប សុវត្ថិ បានផ្តល់បទ សម្ភាស៏ថា ដីនេះលោកបានទិញតាំងពីឆ្នាំ ២០១២មកម៉្លេះ…ចំណែកលោកព្រាប សុវត្ថិ ទើបទិញកាល ឆ្នាំ២០១៨-២០១៩នេះទេ… ដោយមានជនខិលខូច លួចយកដីនេះ ទៅលក់ឲ្យ លោកព្រាប សុវត្ថិ ដូច្នេះ ក៏មានការដោះស្រាយ ជាគាត់ ហើយលោកមិនបានធ្វើអ្វីឲ្យខុសច្បាប់ ជាមួយលោក ព្រាប សុវត្ថិ ដែរ គឺទុក ឲ្យផ្លូវច្បាប់ ជាអ្នកធ្វើការ។លោក ម៉ៅ ធនារក្ស បានបន្តថា បច្ចុប្បន្ននេះខាងឃុំ សែនមនោរម្យ និងអភិបាលស្រុក អូររាំង បានចេញ លិខិតទទួលស្គាល់ថា ដីនេះគឺពិតជាដីរបស់លោក មែន ហើយការចេញផ្សាយ របស់លោកហេង ឡុង ថា លោកអាងអំណាចរបស់ប្អូន ដែលជាអភិបាល ខេត្តពោធិ៍សាត់ ក៏មិនអាចទទួលយកបានទេ…
Read Moreត្រៀមៗ កម្ពុជានឹងចុះត្រជាក់ខ្លាំងមិនធ្លាប់មាន ចំនួន ២ លើក ក្នុងខែធ្នូខាងមុខនេះ…
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ពីអាកាសធាតុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថាកម្ពុជា នឹងចុះត្រជាក់ខ្លាំងទូទាំងប្រទេស និងមានរយៈពេលយូជាងឆ្នាំមុនៗ ដោយឆ្នាំនេះ កម្ពុជាអាចនឹងចុះត្រជាក់ចំនួន ២លើក គឺចាប់ពីសប្តាហ៍១ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ ២០២០ និងលើកទី២ ចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១ ។ អាកាសធាតុចុះត្រជាក់ខុសពីបណ្តាឆ្នាំមុនៗនេះ ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជា ។ តាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជាក្នុងរដូវរំហើយខាងមុខនេះ នឹងមានស្ថានភាពធាតុអាកាសចុះត្រជាក់ចំនួន ២លើក ដូចខាងក្រោម៖ ១. ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖ – បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។ – បណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ °Cទៅ ២២°C។ ២. ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស…
Read Moreសូមប្រយ័ត្ន ថ្មីទៀតហើយ!! ក្រុងមួយនៅចិន រកឃើញមនុស្ស ២ នាក់ឆ្លងកូវីដ-១៩ ពីក្បាលជ្រូក…
តាមការបញ្ជាក់ពីមន្ត្រីប្រចាំក្រុង Tianjin កាលពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថា ករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ២ ករណី ត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកានេះ ដែលត្រូវបានឆ្លងពីក្បាលជ្រូក នាំចូលមកពីអាមេរិកខាងជើង ។ មន្ត្រីប្រចាំមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រុង Tianjin ប្រទេសចិន បានថ្លែងប្រាប់សន្នីសីដសារព័ត៌មានថា ខាងអាជ្ញាធរមិនបានធ្វើតេស្តលើក្បាលជ្រូកដែលនាំចូលទាំងនោះឡើយ ។ ទោះជាយ៉ាងណា សំណាកត្រូវបានយកពីកន្លែងដែលក្បាលជ្រូកទាំងនោះធ្លាក់លើ នៅពេលវាត្រូវបានលើកចេញពីកន្លែងស្តុក គឺតេស្តរកឃើញវិជ្ជមាន កូវីដ ១៩ ដែលមានលក្ខណៈដូចគ្នានឹងករណីឆ្លងទាំង ២ ខាងលើ ដែលពួកគេទាំង ២ បានប៉ះពាល់នឹងក្បាលជ្រូកផ្ទាល់ ។ អាជ្ញាធរក្រុង Tianjin ធ្លាប់បានបញ្ជាក់កាលពីដើមខែនេះថា ពួកគេនឹងចេញវិធានការធ្វើតេស្តលើរោងចក្រអាហារក្លាសេមួយចំនួន រួមទាំងបុគ្គលិកទាំងអស់ ក្រោយករណីឆ្លងកូវីដ ១៩ ត្រូវបានរកឃើញពាក់ព័ន្ធនឹងបុគ្គលិកដែលបានប៉ះពាល់សាច់ជ្រូកក្លាសេ ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ។ គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ប្រទេសចិន មានចំនួនអ្នកឆ្លងសរុបចំនួន ៨៦ ៤៦៩ ករណី ខណៈករណីស្លាប់មានចំនួន ៤ ៦៣៤ ករណី ៕
Read Moreអបអរសាទរ!! កម្ពុជា នឹងទទួលវាក់សាំងការពារវីរុសកូវីដ នៅឆ្នាំ២០២១ ខាងមុខនេះហើយ
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២០នេះ ថា ក្រោយកា វា យ តម្លៃ និងទទួលស្គាល់ គុណភាព របស់អង្គការសុខភាព ពិភពលោក ប្រទេសកម្ពុជា នឹងទទួលបាន វាក់សាំង ការពារ ជំងឺកូវីដ ១៩ នាឆ្នាំ២០២១ ខាងមុខនេះ។ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្ថែម ទៀតថា បច្ចុប្បន្ននេះ ក្រសួងសុខា ភិបាល កំពុងធ្វើការងារ ជាមួយអង្គការ សុខភាព ពិភពលោក ជាពិសេសជាមួយ នឹងអង្គការដៃគូជាច្រើន អំពីការ ទទួលបានថ្នាំបង្ការ។ សូមរំលឹកផងដែរថា រដ្ឋាភិបាល អូស្ត្រាលី បានប្រកាស គំនិតផ្ដួច ផ្ដើមអំពីការ ទទួលបាន ថ្នាំបង្ការ ដោយបានផ្តល់ជំនួយ ៥០០លានដុល្លារអូស្ត្រាលី សម្រាប់ ប្រទេស នៅអាស៊ីអាគ្នេយ៍ និងបណ្តា ប្រទេសប៉ាស៊ីហ្វិក ទន្ទឹមនឹងនោះ ក៏មាន ប្រទេសកម្ពុជា សម្រាប់ ទទួលបាន វាក់សាំងការពារ ជំងឺកូវីដ–១៩ ប្រកប ដោយសុវតិ្ថភាព៕
Read Moreកុំចេះតែហ៊ាន!! លោកគូម៉ា ព្រមានប្តឹង អ្នកលេងTik Tok សុវណ្ណកូកូ ហៅគូម៉ា Copy បើយកឈ្មោះលោកទៅប្រើក្នុងផ្លូវមិនល្អ…
ម្ចាស់បទ ”មនុស្សដែលបងស្រលាញ់ ជាងគេ គឺអូន” លោកគូម៉ា ដែលជាតារា ចម្រៀង ផលិតកម្ម ថោន បានអះអាង ប្រាប់ ”នគរធំ” កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា កាដែលគេយក ឈ្មោះលោកទៅប្រើលើ អ្នកផ្សេងថា ជាឈ្មោះ “គូម៉ា Copy” នៅលើ បណ្ដាញសង្គម Tik Tok នោះ លោកមិនអាចហាមឃាត់គេ បានឡើយ ហើយក៏មិនមាន វិធានការណ៍នោះ ទេ ព្រោះអ្នកទាំងនោះ ក៏ជាអ្នក គាំទ្រ (Fan) របស់ លោកដែរ។ ប៉ុន្ដែអ្នកចម្រៀង សំនៀង ផ្អែមរូបនេះ ថា សូមលេងក្នុងន័យល្អ តែបើលេងក្នុងផ្លូវ អវិជ្ជមានណាមួយ លោកនឹងមិន អនុញ្ញាតនោះទេ។ លោកថា ការយកឈ្មោះ លោកទៅលេង នៅលើ Tik Tok នោះ មិនបានជួយ ធ្វើឲ្យលោកល្បីល្បាញ ថែម ទៀតទេ ដោយសារ តែកេរ្ដិ៍ឈ្មោះល្បី គេស្គាល់ ពីមុនមកហើយ ទើបបាន ជាត្រូវបានគេ យកទៅហៅ ថា “គូម៉ា Copy” ។ រយៈពេល ជាច្រើនខែមក ហើយដែល គូម៉ា ត្រូវបានអ្នកលេង Tik Tok ឈ្មោះសុវណ្ណ កូកូ (Sovan KoKo) បាន ប្រកាសថា លោកមានមុខមាត់ដូច គូម៉ាហ្ស៊ីន បេះបិទ តែម្ដង…
Read Moreឆុតមែន!! ព្រឹកមិញក្រសួងប្រកាសពីការចុះត្រជាក់ខ្លាំង ដូចការទស្សន៍ទាយគ្រូ ណាលី គ្មានខុស…
បើតាមការព្យាករណ៍របស់សាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ណាលី បានអះអាងច្បាស់ៗកាលពីឆ្នាំ ២០១៩ ថា នៅចុងឆ្នាំ ២០២០ នេះគឺកម្ពុជានឹងចុះត្រជាក់ខ្លាំងជាងឆ្នាំមុនៗ អាចនៅក្នុងខែកុរ ឬ ខែជូត សីតុណ្ហភាពធ្លាក់ចុះជាងឆ្នាំណាៗទាំងអស់ ដែលការប្រែប្រួលអាកាសធាតុចុះត្រជាក់នេះគឺកើតឡើង ១២ ឆ្នាំម្ដង ។ ស្រាប់នៅនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឿតុនិយមបានប្រកាសថា ឆ្នាំនេះ កម្ពុជានឹងចុះត្រជាក់ជាងបណ្តាឆ្នាំមុនៗ និង មានរយៈពេលយូរ គឺចាប់ផ្តើមនៅសប្តាហ៍ទី១ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១ ដោយក្នុងតំបន់ខ្លះ អាចនឹងមានសីតុណ្ហភាពចុះត្រជាក់អប្បបរមា ១៦ អង្សាសេ ។ តាមក្រសួងបានប្រកាសពីការប្រែប្រួលអាកាសធាតុដូចខាងក្រោមនេះ៖ ១. ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖ – បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។ – បណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ °Cទៅ ២២°C។ ២. ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន៖ – បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន…
Read Moreស្រណោះណាស់!! អ្នកគ្រូម្នាក់សោកស្តាយកូនសិស្សខ្លួនជា សិស្សពូកែផង បែរជាត្រូវបាត់បង់ជីវិត ជាមួយនិងម្ដាយ ដោយសារតែបុរស២នាក់នេះ….(មានវីដេអូ)
សូមរំលឹកថាកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដែលបង្កដោយរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុកកិនពីក្រោយ បណ្ដាលឲ្យស្ត្រី២នាក់ម្តាយកូន បានបា ត់ បង់ ជីវិតមួយពព្រិចភ្នែក។ ជនបើកបរថយន្តនិងព្រូ រថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ តៃកុងចុះរត់គេច តែមិនរួច ប៉ូលិសតាមចាប់ជាប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។ ដោយឡែកយោងតាមគណនីហ្វេសប៊ុករបស់អ្នកគ្រូឈ្មោះ «គុយ សៀកឡាវ»បានបង្ហោះឆាត ជាមួយប្អូនស្រី នឹងចូលរួចមស្តោកស្តាយជាមួយនឹងហេតុការណ៍នេះ ហើយក៏បានលើកជាមតិថា៖ «អ្នកគ្រូទទួលយកមិនបានទេណាស្រីពេជ្រទាំងស្អាត ទាំងរៀនពូកែ ហេតុអីក៏ទៅជាចឹង ពេលអ្នក គ្រូអត់ត្រូវម៉ោងបង្រៀងស្រីពេជ្រមកលេងអ្នកគ្រូដល់សាលាអ្នកគ្រូស្នាក់នៅ ថានឹកអ្នកគ្រូហេីយស្រីពេជ្រធ្លាប់និយាយថាបេីកបានមកកំពង់ស្ពឺនឹងចូលលេងផ្ទះអ្នកគ្រូមិចបានទៅជាចឹងលឿងពេក ហេីយទឹមលេងឆាតជាមួយគ្នាសោះនឹងសូមប្អូនទៅកាន់សុខគតិភព ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ»៕
Read More