ទំនងណាស់ ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំកូនចៅ ទៅបង់សំណាញ់ អូសត្រី យកមកអាំង នារដូវធ្លាក់ខ្យល់…

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ និងចាំមិនភ្លេច លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ថ្មីៗនេះម្ចាស់ផលិតកម្ម Galaxy Navatra ហើយក៏ជាម្ចាស់ ណាវ៉ាត្រា បន្លែធម្មជាតិកសិករខ្មែរ គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំតារាល្បីៗនៅក្នុងផលិតកម្មរបស់ខ្លួនដើរលេងលំហែកាយលក្ខណៈទេសភាពស្រុកស្រែ ទៅដល់ទឹកដី ខេត្តព្រៃវែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ យ៉ាងណាមិញគ្រាន់តែទៅដល់ភ្លាមឃើញថាគ្រប់គ្នាពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ពួកគាត់បាននាំគ្នាបង់សំណាញ់ អូសត្រី យកមកអាំង មើលទៅពិតជាគួរឲ្យស្រក់ទឹកមាត់ខ្លាំងណាស់ហើយកាន់តែពិសេសនោះគឺចំពេលខ្យល់ធ្លាក់ត្រជាក់ខ្លាំងទៀតនិយាយពីថាអេមហួស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឡែកនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក យឹម តាស្រង់ បានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមហាជនបានដឹងថា “ថ្ងៃនេះមកព្រៃវែង បង្កៃត្រី ចុចទឹកត្រីអំពិលទុំ មួយថ្ងៃ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញដូច្នេះហើយបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលាន់មាត់គ្រប់គ្នាថា « មើលទៅពិតជាសប្បាយខ្លាំងណាស់ ឃើញមុខម្ហូបស្រក់ទឹកមាត់ហើយ មានអ្នកខ្លះទៀតថា ធម្មជាតិពិតៗ ទំនងណាស់លោក ឧកញ៉ា និងនៅមានច្រើនទៀតដែលរៀបរាប់មិនអស់ » ៕

Read More

ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័ អនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

ប្រិយមិត្តខ្លះបានជ្រាបហើយថា ក្រសួងអប់រំយុវជន និងកីឡា បានចេញសេក្តីជូនដំណឹង ស្តីពី ការពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ​ ១៩ នៅតាមគ្រឹៈស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា៖ ដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំយុវជន និងកីឡា សូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធអនុវត្តដូចតទៅ៖ ១. គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ​ខេត្តអំពី វត្តមាននៃការផួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់បុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ចាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ២. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ដែលសង្ស័យថាបានចូលរួមប្រជុំ ឬ ប្រាស្រ័យទាក់ទង ៣. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង ៤. បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំ តាមលំដាប់ថ្នាក់ និងអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ បំផុត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការរិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល គ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រោយពីក្រសួងបានប្រកាសរួចរាល់ហើយ យើងសង្កេតឃើញថាការអនុវត្តន៍បានល្អមែនទែន ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Soklin Prak ក៏បានបង្ហោះសារថា “សូមអរគុណច្រើនដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ សូមបងៗជាអ្នកអាណាព្យាបាលនិងប្អូនៗមេត្តាសហការជួយនិងយោគយល់ក្នុងដំណើរការរៀនតាមអនឡាញមួយរយៈខ្លីនេះ សូមអរគុណច្រើន”។ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង! ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។ គួរបញ្ជាក់ផងដែរថា…

Read More

BREAKING: ក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។ ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕

Read More

ពូកែហួស ! ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូកុមារអច្ឆរិយកម្ពុជា សាន់វ៉េ និងចោទជាសំនួរទៅកាន់សហរដ្ឋអាមេរិកថា(មានវីដេអូ)

ភ្នំពេញ៖ រយៈពេលជាច្រើនខែកន្លងមក ទេពកោសល្យ ក៏ដូចជាសមត្ថភាពពិសេសមួយចំនួន ដែលបង្ហាញដោយបេក្ខជនជាប្អូនតូចៗ បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន។ ដោយឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុដ៏ត្រឹមត្រូវរបស់គណៈកម្មការ រួមទាំងបណ្តាអ្នកបោះឆ្នោតគាំទ្រពីទស្សនិកជនទៀតនោះ ពីកម្មវិធីបានស្វែងរកអ្នកជាប់ជ័យលាភីប្រចាំខែជាបន្តបន្ទាប់ ជាមួយនឹងការផ្តល់ជូនត្រឡប់មកវិញនូវកាដូដ៏ពេញចិត្តដល់ប្អូនៗ។ លោក អ៊ុក វិចិត្រ ជាឪពុករបស់កុមារា សាន់វ៉េ ដែលជាកុមារា ធ្លាប់បញ្ចេញសមត្ថភាពតាមទូរទស្សន៍ នូវការចងចាំដ៏អស្ចារ្យ ឈ្មោះប្រធានាធិបតីអារិកទាំង៤៥រូប និងប្រវត្តិរឿងរ៉ាវរបស់ប្រធានាធិបតីអាមេរិកនោះ, នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានសរសេរលិខិតស្នើសុំអន្តាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយឲ្យកុមារា សាន់វ៉េ អាចបានត្រឡប់ទៅរស់នៅ ក្នុងផ្ទះរបស់ខ្លួនវិញ។ កុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ “ហៅសាន់វ៉េ” បានធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងកន្លងរួចមកហើយ ក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី១ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ ក្នុងការចងចាំប្រវត្តិរូប និងរឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប លើសពីនេះទៅទៀត កុមារាអច្ឆរិយៈរូបនេះ ក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយទៀត គឺស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ។ ចំពោះក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី២ ក៏បានវត្តមានកុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ “ហៅសាន់វ៉េ” បានក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយបន្ថែមទៀត ដោយកុមារា សាន់វ៉េ បានរៀបរាប់នូវរាល់សម័យកាលរបស់ប្រទេសកម្ពុជាយើង ចាប់តាំងពីសម័យកាលនគរភ្នំ រហូតមកដល់បច្ចុប្បន្នកាលនេះ។ លើសពីនេះទៅទៀត សាន់វ៉េ បានក៏រៀបរាប់ជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង បានយ៉ាងច្បាស់លាប់ផងដែរ ជាមួយឈ្មោះកូនៗរបស់សម្តេចថែមទៀតផង។ មិនតែប៉ុណ្នោះនៅមានកន្លែងដែលស្ទើរតែមិនជឿថា សាន់វ៉េ អាចធ្វើបាននោះគឺ អាចចងចាំនូវ តារាងខួបនៃធាតុគីមីទាំង ១១៨ធាតុ…

Read More