នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃចុងក្រោយ នៃកាតព្វកិច្ចបង់ ពន្ធលើ មធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។ អគ្គនាយកដ្ឋាន ពន្ធដារ ថ្លែងថា ក្នុងករណីខកខានមិន បានបង់ពន្ធទាន់ពេលវេលា កំណត់ ទេ ម្ចាស់យានយន្ត នឹងត្រូវទទួលរងទោស ទណ្ឌ តាមច្បាប់ ស្តីពីសារពើពន្ធ ជាធរមាន ។ ជាមួយគ្នានេះ បងប្អូនយើងក៏ អាចបង់ពន្ធ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ធនាគារ កាណាឌីយ៉ា អេស៊ីលីដា កម្ពុជាសាធារណៈ និង ផ្សេងៗទៀត ផងដែរ ដើម្បីចៀសវាងនូវការ កកស្ទះ និង ការប្រជ្រៀតគ្នាមកប្រកាសបង់ ពន្ធនៅថ្ងៃជិត ផុតកំណត់ ដែលអាចនាំអោយកើតមា ន នូវបាតុភាព អសកម្មដោយ ប្រការណាមួយ ។ ទោះបីយ៉ាងណា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយនៃកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានសម្រុក ទៅបង់ពន្ធ ដោយធ្វើការប្រ ជ្រៀតគ្នា និង មានហានិភ័ យ បំផុត បញ្ហាជំងឺកូវីដ-១៩ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…
Read MoreMonth: November 2020
ជួយស៊ែរផង!! ដោយសារអត់ចេះច្បាប់ ២ករណីនេះ ត្រូវប៉ូលិសផាកពិន័យរាប់ឆ្នាំ តាមពិត មិនខុសច្បាប់ចរាចរណ៍ឡើយ…
តើអ្នកណាខ្លះធ្លាប់ ជួបបទ ល្មើស ចរាចរណ៍ពីរករណី ដែលមន្រ្តីប៉ូលិសចរាចរណ៍ តែងតែផាក ពិន័យលើអ្នក បើកបរ ដែលល្មើស អស់ ជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែបើយោងតាម ច្បាប់ចរាចរណ៍ ពីរបទល្មើស នេះមិនត្រូវផាកពិន័យ នោះទេ ហើយការពិន័យទៀតសោត ក៏មិនត្រូវ តាម ច្បាប់ដែរ។ ជាក់ស្តែងករណី ទីមួយ៖ បត់ស្តាំពេលភ្លើងក្រហម កន្លងទៅពេលភ្លើងក្រហម អ្នកបើកបរមិនហ៊ានបត់ស្តាំទេ។ តែមានពីរចំណុចដែលត្រូវបញ្ជាក់៖ បើភ្លើង សញ្ញាចរាចរណ៍ដែលមានព្រួញ ពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) គឺអ្នកបើកបរមិន អាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមាន ឧបសគ្គនៅខាងមុខក៏ដោយ។ តែភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) អ្នកបើកបរអាចបត់ស្តាំ បានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមាន ឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។ ករណីទីពីរ៖ បើកភ្លើងពេល ថ្ងៃករណីនេះក៏ឧស្សាហ៍ជួបដែរគឺការបើក ភ្លើងពេលថ្ងៃ ដែលពីមុនមានពលរដ្ឋរងការ ផាកពិន័យពីមន្រ្តីប៉ូលិសចរាចរណ៍។ ថ្លែងក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ ផ្លូវគោកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិន តម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្ត បើកភ្លើងពេលថ្ងៃទេ។ ភ្លើងពេលថ្ងៃនេះមិនមែន ជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្តាប្រទេសអភិវឌ្ឍដូចជា អាមេរិក ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលត្រូវបើក ជាប់រហូតតែម្ដង ហើយរថយន្តមួយទឹក នាំចូលស្រុកខ្មែរភាគច្រើននាំពីអាមេរិក។ លោកឧត្តមសេនីយ៍ ថី វិសាល បានបញ្ជាក់ថា នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាព្រះរាជក្រឹត្យ នៃមាត្រា ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដី នគរបាលចរាចរណ៍ធ្វើការ…
Read Moreសម្ដេច ហ៊ុន សែន ប្រកាសថា មិនឱ្យមានការជួបជុំគ្នាលើសពី ២០ នាក់ឡើយ ក្នុងពេល ១៥ ថ្ងៃនេះ…
តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តមអភិបាលខេត្តសៀមរាប អំពីការដាក់ចេញវិធានការបន្ថែមនានា ជុំវិញ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ «មនុស្សលើសពី ២០ នាក់ទៅ ពុំអាចឱ្យមានការជួបជុំបានឡើយ ហើយការជួបជុំគ្នាក្រោមចំនួន ២០ នាក់ ចាំបាច់ត្រូវមានគម្លាតឱ្យឆ្ងាយពីគ្នា ករណីការជួបជុំនោះចៀសវាងមិនបាន ។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា លោកជឿថាបងប្អូនខ្មែរយើងអាចធ្វើបាន ដែលរដ្ឋាភិបាលមិនហាមឃាត់ក្នុងការធ្វើដំណើរតាមផ្លូវនោះទេ ក៏ប៉ុន្តែសូមកុំឱ្យមានការកកស្ទះនៅតាមទីកន្លែងភ្លើងសញ្ញាចរាចរណ៍នានា រួមគ្នាកាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ឬ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០» ៕
Read Moreត្រឹមមួយប៉ប្រិចភ្នែក ទ្រនំដែលធ្លាប់ជ្រក ត្រូវភ្លើងឆេះអស់, ឃើញហើយ អាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ ទ្រី ដាណា សម្រេចជូនថវិការហូតដល់ទៅ….
នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារ ថ្លែងពីគ្រួសារមួយ អានហើយពិតជាអាណិតខ្លោចចិត្ត ដោយត្រឹមមួយប៉ប្រិចភ្នែកសោះ ទ្រនំ ដែលធ្លាប់ជ្រក ត្រូវភ្លើងឆេះអស់។ ឃើញបែបនេះ កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ រូបនេះ បានជូនថវិកាមួយចំនួនធំ ទុកសង់កន្លែងស្នាក់នៅឡើងវិញ។ ក្នុងនោះ លោកស្រី បានបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្តថា “ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំធ្លាប់នៅ ត្រូវឆេះអស់ ពិតជាសោកស្ដាយណាស់ គាត់នៅបារាយណ៍ ខេត្តកំពង់ធំ ឆេះផ្ទះថ្ងៃមិញនេះ។ ខ្ញុំឮដំណឹងពេលកំពុងប្រជុំ ហើយប្រជុំចប់ភ្លាម ចេញមកភ្លាម ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ដើម្បីចាប់ផ្ដើមជាថ្មីឡើងវិញ ព្រោះគាត់ក៏ជាតំណាងខ្ញុំដែរ។ នាងខ្ញុំផ្ដល់ថវិកា 5000$ ដើម្បីសង់កន្លែងស្នាក់នៅ ឡើងវិញ។ ឮក្មេងៗសួរម៉ាក់ប៉ាថា ភ្លើងឆេះចឹង បានសៀវភៅ ខោអាវណារៀន ខ្ញុំជូនពួកគាត់ 1000$ ទៀតទុកទិញសម្ភារសិក្សា។ តស៊ូរឹងមាំឡើង អ្វីៗបានកើតឡើងហើយ”។ ឃើញបែបនេះភ្លាម មហាជនជាច្រើន សម្តែងក្តីរំភើបជំនួស គ្រួសារដែលរងគ្រោះ នេះ ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរធម៌របស់លោកស្រី និងស្វាមី ដែលតែងតែជួយ អ្នកជួបទុក្ខលំបាក ជាហូរហែ ស្ទើរមិនរំលង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
Read Moreអគ្គនាយករងទូរទស្សន៍ជាតិ បង្ហាញក្តីបារម្ភពេលឃើញពលរដ្ឋបញ្ជ្រៀតគ្នាបង់ពន្ធផ្លូវយ៉ាងកកកុញ…
ថ្មីៗនេះបញ្ហា «ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា» ដែលបានកើតឡើងនោះ បានធ្វើឱ្យកម្ពុជាដាក់ចេញវិធានការ និង អនុវត្តន៍នូវគោលនយោបាយរបស់ក្រសួងសុខាភិបាល រក្សាគម្លាត កាត់បន្ថយការជួបជុំ និង កាត់បន្ថយការចេញទៅក្រៅ ដើម្បីរក្សាបាននូវសុវត្ថិភាពក្នុងសហគមន៍ ។ បើក្រឡេកទៅមើលគណនីហ្វេសប៊ុក អគ្គនាយករងនៃនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ឱរ លក្ខិណា បានបង្ហោះសារមួយអមដោយរូបភាពមួយចំនួន ដែលបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ច្រៀតគ្នារបស់ពលរដ្ឋ ក្នុងការបង់ពន្ធដារយ៉ាងកកកុញ ។ ជាក់ស្ដែងដោយសារតែសន្លឹកពន្ធនៅធនាគារជាដៃគូអស់ ដូចនេះពលរដ្ឋត្រូវមកបំពេញកតាព្វកិច្ចនៅសាខាពន្ធដាដែលនៅជិត ដែលមូលហេតុទាំងនេះហើយគឺជាបញ្ហាប្រឈមបំផុត នៅពេលដែលពលរដ្ឋត្រូវទៅប្រជុំគ្នានៅទីកន្លែងតែមួយ ដោយពុំបានរក្សាគម្លាតត្រឹមត្រូវ ។ ហេតុនេះហើយទើបលោកជំទាវអំពាវនាវខាងលើ អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាគម្លាតដើម្បីសុវត្ថិភាព ជៀសវៀងការរីករាលដាលនៃជម្ងឺកូវីដ ១៩ នេះ ។ គួរបញ្ជាក់ផងដែរថា ទីតាំងដែលប្រជាពលរដ្ឋផ្ដុំគ្នាបង់ពន្ធ គឺស្ថិតនៅទីតាំងពន្ធដាសាខាឫស្សីកែវ ៕
Read Moreសូមប្រយ័ត្នផង!! ថៃកំពុងរត់ខ្វែងជើង តាមរកមនុស្ស ២០០ នាក់ ពាក់ព័ន្ធអ្នកឆ្លងកូវីដ ៣ នាក់ គេចមិនធ្វើចត្តាឡីស័ក…
នៅថ្ងៃច័ន្ទ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្រទេសថៃកំពុងតាមរកមនុស្សចំនួន ២០០ នាក់ នៅបណ្ដាខេត្តភាគខាងជើងប្រទេសរបស់ខ្លួន ដើម្បីជាការទប់ស្កាត់ការរាលដាលឆ្លងវីរុសកូវីដ ១៩ ក្រោយជនជាតិថៃចំនួន ៣ នាក់ បានធ្វើដំណើរចូលប្រទេសវិញដោយខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា គេចមិនធ្វើចត្តាឡីស័ក ហើយក៏រកឃើញវិជ្ជមានកូវីដ ១៩ នៅប៉ុន្មានថ្ងៃបន្ទាប់ ។ ស្ត្រីចំនួន ៣ នាក់ បានគេចការត្រួតពិនិត្យច្រកអន្តោប្រវេសន៍ ដោយលួចចូលតាមព្រំដែនខុសច្បាប់នៅចន្លោះថ្ងៃអង្គារ និង ថ្ងៃសុក្រកន្លងទៅ ដោយមិនមានបានធ្វើចត្តាឡីស័កខ្លួនអ្វីឡើយ នេះបើតាមអភិបាលខេត្ត Chiang Rai បញ្ជាក់ ។ លោកអភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា មានមនុស្សចំនួន ៣៥៦ នាក់នៅខេត្ត Chiang Rai និង Chiang Mai បានប៉ះពាល់ផ្ទាល់ និង ប្រយោល ដោយក្នុងចំណោមនោះ មានបុគ្គលិក និង អតិថិជនក្នុងសណ្ឋាគារមួយកន្លែង ផ្សារទំនើប រោងកុន ភោជនីយដ្ឋាន និង អ្នកដំណើរក្នុងឡានក្រុង និង តាក់ស៊ី ។ មកទល់ពេលនេះ មនុស្សជាង ១៥០ នាក់ហើយនៅបណ្ដាខេត្តភាគជើងប្រទេសទាំងនេះ ត្រូវបានរកឃើញ និង តេស្តឃើញអវិជ្ជមាន ខណៈជាង ២០០ នាក់ផ្សេងទៀតនៅបន្តតាមរកនៅឡើយ ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៣៩៩៨ នាក់ ខណៈមនុស្សចំនួន ៦០ នាក់បានស្លាប់ ៕
Read Moreអាន គុណកូឡា សម្រេចផ្អាករៀបមង្គលការភ្លាមៗ ដើម្បីចូលរួមទប់ស្កាត់កូវីដ ១៩
នៅសល់រយៈពេលប្រមាណជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀងប្រុស អាន គុណកូឡា នឹងដល់ថ្ងៃកំណត់ចូលរោងជ័យជាមួយនឹងអនាគតភរិយាដ៏ស្រស់ស្អាតហើយ ដោយតាមគម្រោងតារាចម្រៀងប្រុសរូបនេះ នឹងចូលរោងការនៅថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ ទន្ទឹមនឹងធៀបការបានចែកជូនដល់ដៃមិត្តភក្តិ និង ភ្ញៀវរួចរាល់ហើយនោះ ស្រាប់តែតារាប្រុសរូបនេះ និង អនាគតភរិយា បានប្រកាសនូវដំណឹងដ៏សោកស្តាយមួយពីការផ្អាកការរៀបការជាបណ្តោះអាសន្ន ក៏ព្រោះការរាលដាលកូវីដ ១៩ និង តាមប្រសានស៍របស់សម្តេច ហ៊ុន សែន ពីការផ្អាករៀបចំកម្មវិធីរយៈពេល ១៥ ថ្ងៃសិននៅទីក្រុងភ្នំពេញ និង សៀមរាប ។ ក្នុងនោះដែរ អនាគតភរិយារបស់តារាចម្រៀង អាន គុណកូឡា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Khouch បានរៀបរាប់ថា «ដោយសារតែបញ្ហាជំងឺកូវីដ ១៩ នៅតែមាន យើងខ្ញុំនឹងចូលរួមក្នុងការទប់ស្កាត់ផងដែរ ក្នុងនាមនាងខ្ញុំកូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អាន គុណកូឡា និង អាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការសិន ត្រូវថ្ងៃសៅរ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្រាប់ព័ត៌មានលម្អិត នឹងធ្វើការជូនដំណឹងសាជាថ្មីម្ដងទៀតនៅពេលក្រោយ ។ ដូច្នេះសូមបងប្អូន យាយតា ពូមីង ទាំងអស់គា្នយោគយល់ និង សូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង សូមអរគុណ ហើយនឹងជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារជំងឺកូវីដ ១៩ ទាំងអស់គ្នា» ៕
Read Moreគាំទ្រ!! សម្តេច ស ខេង បញ្ជាបិទបណ្ដោះអាសន្នកន្លែងធ្វើការផ្ទាល់អគ្គនាយកដ្ឋានពន្ធនាគារដែលឆ្លងកូវីដ ១៩…
កាលព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃហើយ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា សម្តេច ស ខេង បានផ្ញើសារជាសម្លេងទៅកាន់ថ្នាក់ដឹកនាំ និង មន្ដ្រីចំណុះក្រសួងមហាផ្ទៃថា «ឯកឧត្តម សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ» ។ ការបញ្ជាបិទបណ្តោះអាសន្ននេះដែរ គឺស្ថិtនៅអាគារ N នៃទីស្តីការក្រសួងមហាផ្ទៃ ដែលជាកន្លែងធ្វើការផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឆែម សាវុធ តែប៉ុណ្ណោះ រីឯកន្លែងផ្សេងទៀតនោះ គឺនៅធ្វើការធម្មតា ។ គួររំឭកដែរថា បច្ចុប្បន្នសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃនាយកដ្ឋានពន្ធនាគារដែលរកឃើញផ្ទុកវិជ្ជមានកូវីដ ១៩ នោះ ៕
Read Moreសម្តេច ហ៊ុន សែន ឱ្យក្រសួងអប់រំរៀបចំបិទសាលា ហើយសិស្សទី ១២ គួរផ្អាករៀនត្រៀមប្រឡងសិន…
តាមរយៈសារសំឡេងថ្មីមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដោយយោងទៅលើតម្រូវការចាំបាច់នៅពេលនេះ និង មានការស្នើសុំពីក្រសួងសុខាភិបាល ព្រមទាំងមានការផ្ដល់យោបល់ពីអង្គការសុខភាពពិភពលោក នៅពេលនេះសូមឱ្យអភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តសៀមរាប ចេញបទបញ្ជាផ្អាកការជួបជុំគ្រប់កម្មវិធីទាំងអស់ ដែលមានមនុស្សច្រើន រាប់ទាំងកម្មវិធីអាពាហ៍ពិពាហ៍រយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃចេញបទបញ្ជានេះតទៅ ។ ក្នុងរយៈពេល ១៥ ថ្ងៃនេះសូមផ្អាកការជួបជុំតែម្ដង ពោលគឺចាប់ពីថ្ងៃទី ១ ធ្នូ ២០២០ នេះ រហូតដល់ថ្ងៃទី ១៥ ឬ ១៦ ធ្នូ ។ សម្ដេចសូមធ្វើការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកជួបជុំរយៈពេល ១៥ ថ្ងៃ ទាំងការរៀបអាពាហ៍ពិពាហ៍ ទាំងការប្រជុំ ទាំងការជួបជុំជាលក្ខណៈមនុស្សលើសពី ២០ នាក់ ពុំគួរមានការជួបជុំទេ តែបើជួបជុំត្រឹម ២០ នាក់ចុះក្រោយ ក៏ត្រូវអនុវត្តវិធានការណ៍គម្លាតឲ្យឆ្ងាយ បើជៀសវាងមិនបាន ។ នៅក្នុងសារជាសំឡេងនោះដែរ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ទៅរដ្ឋមន្រ្តីក្រសួងអប់រំផងដែរ ឱ្យរៀបចំទៅលើការបិទសាលារៀនរយៈពេល ១៥ ថ្ងៃ ។ សម្តេចបានមានប្រសាសន៍ថា «ក្រសួងអប់រំយុវជន និង កីឡា ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ ទាក់ទនឹងជាមួយនឹងការបិទសាលារៀន បិទបវេសនការ ហើយនៅក្នុងរយៈពេលនៃការរៀនបន្តក៏ត្រូវគួរផ្អាកសិនសម្រាប់សិស្សទី ១២ ដែលត្រូវរៀនត្រៀមប្រឡង សូមក្រសួងអប់រំយុវវជន និង កីឡា ណែនាំទៅមន្ទីរអប់រំ និង ខាងផ្នែកអប់រំដែលទាក់ទងជាមួយនឹងការគ្រប់គ្រងរបស់ក្រសួនៅរាជធានីភ្នំពេញ ក៏ដូចជាតាមខេត្តសៀមរាប ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចគ្នាដែរ សូមបិទផ្អាកក្នុងរយៈពេល ១៥ ថ្ងៃ» ៕
Read Moreស៊ែរផង!! សម្ដេចប្រកាសឱ្យកាត់បន្ថយចេញពីផ្ទះ ១៥ ថ្ងៃ ពិសេសសូមកុំឱ្យកកស្ទះនៅកន្លែងភ្លើងស្តុបនានា…
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរចេញក្រៅ ក្នុងរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ឬ ១៦ ធ្នូ ។ សម្ដេចបានថ្លែងក្នុងសារសំឡេងថា មិនអាចមិនអាចហាមឃាត់ការធ្វើដំណើរនៅលើដងផ្លូវសាធារណៈទេ ប៉ុន្តែកាត់បន្ថយការកកស្ទះនៅកន្លែងមានភ្លើងសញ្ញាចរាចរណ៍នានា កាត់បន្ថយការចេញក្រៅផ្ទះ ក្នុងរយៈពេល ១៥ ថ្ងៃ ។ សម្ដេចថ្លែងថា «ប្រសិនបើមិនធ្វើដូច្នេះទេយើងនឹងយឺតពេល» ។ នៅក្នុងសារសំឡេងនៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះដដែល សម្ដេចប្រកាសថា ដោយយោងទៅលើតម្រូវការចាំបាច់នៅពេលនេះ និង មានការស្នើសុំពីក្រសួងសុខាភិបាល ព្រមទាំងមានការផ្ដល់យោបល់ពីអង្គការសុខភាពពិភពលោក នៅពេលនេះសូមឱ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ចេញបទបញ្ជាផ្អាកការជួបជុំគ្រប់កម្មវិធីទាំងអស់ ដែលមានមនុស្សច្រើន រាប់ទាំងកម្មវិធីអាពាហ៍ពិពាហ៍រយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃចេញបទបញ្ជានេះតទៅ ។ សម្ដេចសូមធ្វើការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកជួបជុំរយៈពេល ១៥ ថ្ងៃ ទាំងការរៀបអាពាហ៍ពិពាហ៍ ទាំងការប្រជុំ ទាំងការជួបជុំជាលក្ខណៈមនុស្សលើសពី ២០ នាក់ ពុំគួរមានការជួបជុំទេ តែបើជួបជុំត្រឹម ២០ នាក់ចុះក្រោយ ក៏ត្រូវអនុវត្តវិធានការណ៍គម្លាតឲ្យឆ្ងាយ បើជៀសវាងមិនបាន ៕
Read More