ជិះម៉ូតូទៅហាត់ប្រាណ ស្រាប់តែមានក្មេងរត់កាត់មុខម៉ូតូ ចាប់ហ្វ្រាំងគេចក៏រអិលដួលបោកនឹងថ្នល់សន្លប់បាត់ស្មារតីមួយសន្ទុះ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូអាគុបទៅហាត់ប្រាណ បែរជាមានក្មេងរត់កាត់ពីមុខ ទើបចាប់ហ្វ្រាំងគេច ក៏រអិលខ្សាច់ដួលបោកអូសនឹងថ្នល់ដោយខ្លួនឯង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ សន្លប់បាត់បង់ស្មារតីមួយសន្ទុះ ត្រូវបានអ្នកឃើញហេតុការណ៍មិនបានឈរមើលដោយភ្នែកទទេរនោះទេ បាននាំគ្នាជួយគ្រាមកអែបខាង ទំរាំបានដឹងខ្លួនវិញ តែងើបមិនរួច ក៏បានជួយទំនាក់ទំនងទៅសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:១៥នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក CUP ស៊េរីចាស់ ពាក់ស្លាកលេខ ទ-០៤៥៩ ភព១ ពណ៌ទឹកប៊ិច តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងរត់កាត់ពីមុខឆ្លងផ្លូវ ទើបស្ត្រីរងគ្រោះចាប់ហ្វ្រាំងគេច ក៏រអិលខ្សាច់ដួលអូសបោកនឹងថ្នល់ដោយខ្លួនឯង លាន់លឺសូរប្រាវតែម្ដង ពេលនោះអ្នកឃើញហេតុការណ៍ចេញមកមើល ឃើញតែម៉ូតូរបស់ស្ត្រីរងគ្រោះកំពុងដួលផ្កាប់មុខតែឯង ចំណែកក្មេងរត់ទៅណាបាត់ទៅ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ សន្លប់បាត់បង់ស្មារតីមួយសន្ទុះ ត្រូវបានអ្នកឃើញហេតុការណ៍មិនបានឈរមើលដោយភ្នែកទទេរនោះទេ បាននាំគ្នាជួយគ្រាមកអែបខាង ទំរាំបានដឹងខ្លួនវិញ តែងើបមិនរួច ក៏បានជួយទំនាក់ទំនងទៅសាច់ញាតិ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ បានមកដល់កន្លែងកើតហេតុ តែជនរងគ្រោះមិនទាន់ឡើងរថយន្តសង្គ្រោះបន្ទាន់ទេ ដោយរងចាំកូនប្រុសនិងសាច់ញាតិមកកន្លែងកើតហេតុ ដឹកតាមរថយន្តផ្ទាល់ខ្លួនបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯងវិញ ៕

Read More

នាំគ្នាធ្វើបែបហ្នឹង! បានជាបុរីពិភពថ្មី និងបុរីពិភពថ្មី២ ទឹកលិចអស់…

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះវាស់វែងលើកំណាត់ផ្លូវ និងឲ្យរុះរើសំណង់នានាដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយទុករយៈពេល១០ថ្ងៃ នៅក្នុងបុរីពិភពថ្មី និងបុរីពិភពថ្មី២ ក្នុងភូមិត្រពាំងថ្លឺង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹងថា ដោយសង្កេតឃើញថា ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីបានធ្វើការសាងសងសំណង់បន្ថែមនៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់បុរីមិនបានយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះបានធ្វើការសាងសង់សំណង់ផ្សេងៗបិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត ។ អាស្រ័យដូច្នេះ ដើម្បីចូលរួមការស្ដារអណ្ដូងលូ និងកែលម្អប្រព័ន្ធលូឡើងវិញ ចៀសវាងការជន់លិចដោយសារទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ អាជ្ញាធរបានស្នើដល់ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ចូលរួមរក្សាឲ្យបាននូវស្ថានភាពដើម មិនត្រូវសាងសង់បន្ថែម និងត្រូវរុះរើសំណង់នានាដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ករណីអស់លោកលោកស្រីបងប្អូនពលរដ្ឋមិនអនុវត្តតាមការជូនដំណឹងខាងលើនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះមករុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ ។ មន្រ្តីមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយការបូមទឹកចេញពីក្នុងបុរី ឃើញថា ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសម្អាត កើបសម្អាតភក់ សំរាម និងបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរី រួចហើយ និងមានប្រជាពលរដ្ឋប្រមាណ៩០% បានមកចូលរស់នៅតាមលំនៅឋានរបស់ខ្លួនជាធម្មតាវិញហើយ ៕

Read More

បងស្រីចិត្តល្អណាស់ ! លោកស្រី ទ្រី ដាណា និងស្វាមី ឆ្លៀតពេលមកផ្ដល់ភាពកក់ក្ដៅ និងលើកទឹកចិត្តដល់ប្អូនៗ ជាក្មេងកំព្រា ៧៥នាក់ ក្នុងមណ្ឌលកុមារកំព្រានៅត្រែងត្រយឹង

លោកស្រីទ្រី ដាណា និងស្វាមី លោកទាំងពីរបានលះបង់ជាច្រើន មិនថា ជាថវិកា ពេលវេលា ផ្ទាល់ខ្លួន ដើម្បីជួយដល់បងប្អូន ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្ត / ក្រុង ។ លោកស្រី ធ្វើឲ្យមហាជនជាច្រើន មានស្ងោចសរសើរ ពីទឹកចិត្ត ជ្រះថ្លា របស់លោកស្រី និងស្វាមី ពិសេស គឺការចុះទៅជួយដោយផ្ទាល់ ដោយមិនខ្លាចនឿយហត់អ្វីឡើយ ។ ដោយឡែក នៅកាលពីថ្ងៃម្សិលមិញនេះ លោកស្រី បាននាំយកអំណោយទៅចែកជូនដល់ប្អូន នៅមណ្ឌលកុមារកំព្រានៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ​ ។ លោកស្រី ទ្រី ដាណា បានរៀបរាប់ឲ្យដឹងថា “មកផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ ជាក្មេងកំព្រា ៧៥នាក់ ក្នុងមណ្ឌលកុមារកំព្រានៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ អាណិតពួកគាត់ អ្នកខ្លះមិនទាន់បានស្គាល់មុខឪពុកម្ដាយផង ជីវិតដែលគ្មានម្ដាយឪពុក ខ្វះភាពកក់ក្ដៅ តែលតោល មិនស្គាល់ការថ្នាក់ថ្នម តែសំណាងហើយដែលមានមណ្ឌលកុមារកំព្រា យកចិត្តទុកដាក់។ នាងខ្ញុំបានជួយដល់មណ្ឌល ថវិកា 2000$, អង្ករ ១តោន, មី 60កេះ, ត្រីខ 100យួរ, ទឹកស៊ីអ៊ីវ 20យួរ, ប្រេងឆា 2កេះធំ ភេសជ្ជៈ 5កេះ នំ 100ប្រអប់សម្រាប់ក្មេងៗ និងផ្ដល់ជាកាតាប 100កាតាប សម្ភារៈសិក្សា 100ឈុត ដែលអាចឱ្យក្មេងៗបានសិក្សាពេញមួយឆ្នាំសិក្សា។ លើកទឹកចិត្ត អ្នកមើលថែ 14នាក់ ថវិកា ១លាន ៤សែនរៀលទៀត។អរគុណណាស់ ដែលជួយមើលថែក្មេងៗ “។

Read More