“ទិញទូរស័ព្ទឲ្យកូនលេងតាំងពីតូច ធំឡើងកូននឹងចេះលេងទូរសព្ទ ខួរក្បាលរបស់ពួកគេនិងឆ្លាតជាងមុន ព្រោះអីគាត់ចេះប្រើបច្ចេកវិទ្យាតាំងពីតូច” នេះគឺជាផ្នត់គំនិតមួយដែលមាតាបិតាភាគច្រើនតែងតែគិតបែបនេះ ហើយពួកគាត់បានចំណាយលុយមួយចំនួនធំ ទិញទូរស័ព្ទដៃទំនើបទំនើបអោយកូនរបស់គាត់លេង ទោះបីជាដឹងថាកូនរបស់គាត់មានអាយុមិនទាន់សមស្របនៅក្នុងការលេងទូរសព្ទក៏ដោយ។ មានអ្នកជំនាញជាច្រើនបានលើកឡើងថាការបណ្ដោយឲ្យកុមារលេងទូរសព្ទតាំងពីតូចអាចមានផលប៉ះពាល់ជាច្រើនពាក់ព័ន្ធជាមួយនឹងសេរីរាង្គផ្សេងៗ របស់កុមារដូចជាភ្នែក និងសុខភាពផ្នែកខួរក្បាលមួយចំនួនទៀត មួយវិញទៀតវាក៏ប៉ះពាល់ដល់សតិអារម្មណ៍កាយវិការនិងឥរិយាបថនៃការទំនាក់ទំនង ផ្សេងៗនៅក្នុងសង្គមផងដែរ ព្រោះក្មេង ប្រៀបបានដូចជានិងក្រដាសសមួយសន្លឹកដែលប៉ះពាល់ជាមួយអ្វី វានិងដិតដាមនូវរឿងទាំងអស់នេះចូលទៅក្នុងខួរក្បាលរបស់វា។ ថ្លែងនៅក្នុងសន្និសីទមួយនៅសហរដ្ឋអាមេរិក លោកបណ្ឌិតកុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានថ្លែងថា មាតាបិតាដែលមាន កូនតូចៗ អាយុ ១ ឆ្នាំទៅ ៥ ឆ្នាំមិនគួរទិញទូរស័ព្ទទំនើបដូចជា iPhone ថេបផ្លេត និងទូរស័ព្ទទំនើបទំនើបមួយចំនួនទៀត អោយកូនតូចរបស់ ពួកគេទេដោយសារតែការធ្វើបែបនេះ វាអាចធ្វើឱ្យកុមារមួយចំនួនលែងសូវមានទំនាក់ទំនងជាមួយនឹងម្ដាយឪពុកក៏ដូចជាអ្នកនៅជុំវិញខ្លួនផងដែរ។ លោកបណ្ឌិត កុល ផេង បានតំណាលថា “ខ្ញុំបានធ្វើដំណើរទៅជប៉ុន នៅប្រទេសជប៉ុន នៅតាមរថភ្លើងរថយន្តសាធារណៈ នៅតាមភោជនីយដ្ឋានមួយ ចំនួន យុវវ័យមិនសូវមានទំនាក់ទំនងនិយាយរកគ្នានោះទេពួកគេគិតតែអង្គុយលេងទូរសព្ទ ផ្ចង់អារម្មណ៍ទៅលើតែទូរសព្ទ ដែលវាជាកត្តាមួយនេះធ្វើអោយប៉ះពាល់ទៅដល់ការធ្វើទំនាក់ទំនងនៅក្នុងសង្គមផងដែរ ពោលគឺមនុស្សលែងនិយាយរកគ្នាដោយសារតែបច្ចេកវិទ្យា។ លោកបណ្ឌិត កុល ផេង ថ្លែងលាយឡំជាមួយសំណើចថា “លោក Steve jobs កំពុងតែបង្កើតឲ្យពិភពលោកក្លាយទៅជាស្ងប់ស្ងាត់ហើយព្រោះ ទូរសព្ទ ទំនើបរបស់លោកបានធ្វើឲ្យយុវវ័យមួយចំនួនមិនសូវមានប្រាស្រ័យទាក់ទងជាមួយគ្នានិងគ្នា ដែលនេះគឺជាដើមចងមួយដែលលោកគិតថាវាអាចនឹងធ្វើឲ្យមនុស្សមួយចំនួនធំបាត់បង់នូវទេពកោសល្យនៅក្នុងការធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នានៅក្នុងសង្គមទាំងមូល។ លោកបណ្ឌិត កុល ផេង បានសម្ដែងការព្រួយបារម្ភថាបើសិនជាឪពុកម្ដាយចង់ឲ្យកូនល្អចង់ឲ្យកូនក្លាយជាមនុស្សប៉ិនប្រសព្វនៅក្នុងសង្គម សូមមេត្តា កុំទិញទូរស័ព្ទដៃទំនើបទំនើបឲ្យកូនរបស់ខ្លួនថាអី ព្រោះ កុមារគឺជាវ័យមួយដែលត្រូវបណ្ដុះនូវទេពកោសល្យជាច្រើន សម្រាប់ពួកគេបើសិនជាយើងមិនទម្លាប់ឲ្យពួកគេនិយាយស្ដីទៅកាន់ឪពុកម្ដាយ និយាយស្ដីទៅកាន់បងប្អូននិយាយស្ដី ទៅកាន់មនុស្សជុំវិញទេពួកគេអាចនឹងក្លាយទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ហើយនេះគឺជាដើមចមមួយដែលធ្វើឲ្យអនាគតរបស់ពួកគេមិនសូវជាល្អប៉ុន្មានទេ។ វាជាការពិតនៅក្នុងទិដ្ឋភាពសង្គមខ្មែរបច្ចុប្បន្នឪពុកម្ដាយភាគច្រើនតែងតែបណ្ដោយឲ្យកូនតូចរបស់ខ្លួនលេងទូរសព្ទ តាមតែទំនើងចិត្តរបស់ពួកគេដោយ មិនបានគិតពីផលប៉ះពាល់ទៅលើសេរីរាង្គដូចជាភ្នែកដូចជាខួរក្បាលឬក៏ សតិអារម្មណ៍មួយចំនួនរបស់ក្មេង ។ ជំនួសឲ្យការលេងទូរសព្ទមាតាបិតាអាចស្វែងរកនូវផលិតផលមួយចំនួនសម្រាប់ក្មេងលេងដូចជាឧបករណ៍ផ្សេងៗ…
Read MoreDay: October 28, 2020
អុញនោះ ! អភិបាលខណ្ឌច្បារអំពៅ បញ្ជាឲ្យមន្រ្តី និងអាជ្ញាធរ ចុះឲ្យផ្អាកសកម្មភាពព័ទ្ធរបងខុសច្បាប់រំលោភយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិ
(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានបញ្ជាឲ្យឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅផ្អាកសកម្មភាពព័ទ្ធរបងខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា បានថ្លែងថា កាលពីរសៀលម្សិលមិញ ក្រោយមានព័ត៌មានប្រជាពលរដ្ឋទៅហ៊ុព័ទ្ធរបង ដើម្បីរំលោភយកដីច្រាំង ទន្លេដោយខុសច្បាប់នោះ លោកបានប្រាប់ទៅមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ភ្លាមៗ និងបានព្រមានថានឹងចាត់វិធានការតាមច្បាប់ បើសិននៅបន្តសកម្មភាពបែបនេះទៀត។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា «ពេលចុះទៅនោះយើងបានហាមឃាត់ និងឲ្យធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែបើសិនមិនរុះរើទៀត អាជ្ញាធរនឹងចុះរុះរើតាមច្បាប់ហើយ ដោយសារដីច្រាំងទន្លេ គ្មានបុគ្គលណាអាចរំលោភបំពានបានឡើយ»។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សកម្មភាពព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។ យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះមិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញនោះទេ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់ របងជាបណ្តោះអាសន្នសិនរង់ចាំការដោះស្រាយទំនាស់ជាមុនសិន។ បើតាមមន្រ្តីសាលាខណ្ឌ អាជ្ញាធរធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេរួចមកហើយ ប៉ុន្តែអ្នករំលោភនៅបន្ត ដដែល។ របាយការណ៍របស់អាជ្ញាធរបានបង្ហាញថា ម្ចាស់សំណង់របងនេះមានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុព័ទ្ធយកនេះ គឺជាមាត់ទន្លេ ដែលច្បាប់ហាមឃាត់មិនឲ្យយក ជាកម្មសិទ្ធិឯកជន។ នៅក្នុងរបាយការណ៍ លោក លឹម វុទ្ធី បានអះអាងលើឯកសារលក់-ទិញ មានត្រឹមតែហត្ថលេខា និងត្រាមេភូមិតែប៉ុណ្ណោះ។ តែសម្រាប់ដីច្រាំទន្លេ គ្មានបុគ្គលណាអាចយកធ្វើ ជាកម្មសិទ្ធបាននោះឡើយ ហើយអាជ្ញាធរក៏មិនមានសិទ្ធិក្នុងការលក់ដូរនោះទេ៕ ផ្តល់សិទ្ធដោយ៖ Freshnews
Read More