ថៃ ប្រកាសអាសន្នអោយខេត្តជាប់ប្រទេសកម្ពុជា ប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ខណះព្យុះម៉ូឡាវជិតបក់បោកទៅដល់

(បាងកក)៖ ការិយាល័យធនធានទឹកថៃ (NWR) នៅថ្ងៃអង្គារនេះបានចេញសេចក្តីក្រើនរំលឹកដល់ សហគមន៍ដែលរស់នៅជុំវិញអាងស្តុកទឹកធំៗចំនួន៦ របស់ប្រទេស ឲ្យមានការប្រុងប្រញ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Molave នឹងបោកបក់ដល់ប្រទេសថៃ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។ អគ្គលេខាធិការរង នៃការិយាល័យធនធានទឹកថៃ លោក Samroeng Sangphuwong បានមានប្រសាសន៍ថា«ការត្រៀមរៀបចំទុកជាមុន គឺជារឿងចាំបាច់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃព្យុះទីហ្វុង Molave ទៅលើប្រជាជនដែលរស់នៅជុំវិញអាងស្តុកទឹកទាំងនោះ»។ គួរជម្រាបថា ព្យុះទីហ្វុង Molave ត្រូវបានគេព្យាករណ៍ថា នឹងបង្កឲ្យមានគ្រោះបាក់ដី នៅពេលវាមកដល់ប្រទេសថៃ នៅថ្ងៃពុធស្អែក ខណៈដែលភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ភាគជើង ខាងកើត និងកណ្តាលប្រទេស នឹងបង្កើនហានិភ័យខ្ពស់ នៃគ្រោះជំនន់ទឹកភ្លៀង និងការបាក់ដី៕

Read More

អាងស្តុកទឹកនៅប្រទេសថៃ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Molave នឹងបង្កឲ្យមានគ្រោះបាក់ដីនឹងស ម្លា ប់ មនុស្សអស់៩នាក់នៅប្រទេសហ្វីលីពីន

(បាងកក)៖ ការិយាល័យធនធានទឹកថៃ (NWR) នៅថ្ងៃអង្គារនេះបានចេញសេចក្តីក្រើនរំលឹកដល់ សហគមន៍ដែលរស់នៅជុំវិញអាងស្តុកទឹកធំៗចំនួន៦ របស់ប្រទេស ឲ្យមានការប្រុងប្រញ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Molave នឹងបោកបក់ដល់ប្រទេសថៃ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។ អគ្គលេខាធិការរង នៃការិយាល័យធនធានទឹកថៃ លោក Samroeng Sangphuwong បានមានប្រសាសន៍ថា«ការត្រៀមរៀបចំទុកជាមុន គឺជារឿងចាំបាច់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃព្យុះទីហ្វុង Molave ទៅលើប្រជាជនដែលរស់នៅជុំវិញអាងស្តុកទឹកទាំងនោះ»។ប្រភព:freshne គួរជម្រាបថា ព្យុះទីហ្វុង Molave ត្រូវបានគេព្យាករណ៍ថា នឹងបង្កឲ្យមានគ្រោះបាក់ដី នៅពេលវាមកដល់ប្រទេសថៃ នៅថ្ងៃពុធស្អែក ខណៈដែលភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ភាគជើង ខាងកើត និងកណ្តាលប្រទេស នឹងបង្កើនហានិភ័យខ្ពស់ នៃគ្រោះជំនន់ទឹកភ្លៀង និងការបាក់ដី៕

Read More

ជួយស៊ែរយកតែបុណ្យទៅបងប្អូន ដំណឹងបាត់កូនស្រីដែលមានភិនភាគដូចក្នុងរូប

ប្រិយមិត្តដោយយោងតាមអខោនហ្វេសប៊ុក Yaya Koko បានបង្ហោះយ៉ាងដូច្នេះថា៖នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ5ខែ ដោយមានជនមិនស្គាល់មុខចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3ៈ50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020សូមសំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផងរឺបើបងប្អូនណាបានឃើញសូមទំនាក់ទំនងមកលេខ 070477079នាងខ្ញុំសូមអរគុណទុកជាមុន ប្រភពហ្វេសប៊ុក៖ Yaya Koko

Read More

កូនខ្មែរធ្វើបាន​! យុវជនបីរូបច្នៃដែកចាស់ៗគេបោះចោល ធ្វើម៉ាស៊ីនបកដូង បកស្អាតដូចចាក់ពុម្ព

ថ្មីៗនេះនៅលើបណ្ដាញសង្គម TikTok មានវីដេអូមួយបង្ហាញពីម៉ាស៊ីនបកដូងច្នៃបង្កើតដោយកូនខ្មែរ ទទួលបានការចាប់អារម្មណ៍ និង​ការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដោយមានការទស្សនានិងចូលចិត្តជាងកន្លះលាន។ ម៉ាស៊ីនបកដូងនៅក្នុងវីដេអូនោះជាស្នាដៃរបស់កូនខ្មែរបីរូបដែលសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ហើយម៉ាស៊ីនដដែលនេះ ជាគម្រោងបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្ររងរបស់ពួកគាត់ នេះបើតាមការរៀបរាប់ប្រាប់ក្រុមការងារ Business Cambodia ពីសំណាក់នាយករងវិទ្យាស្ថាន លោកគ្រូ ប៊ុនហេ។ នាយករងវិទ្យាស្ថានបានបញ្ជាក់ផងដែរថា និស្សិតទាំងបីរូបដែលច្នៃបង្កើតម៉ាស៊ីនបកដូងនោះមានឈ្មោះថា៖ ប៉េ ឧត្តម, រុំ វេហាស៍ និង រឿន អក្ខរា ដែលជានិស្សិតនឹងត្រូវបញ្ចប់បរិញ្ញាបត្ររងលើផ្នែកអគ្គិសនី។ បើតាមការអះអាងពីសំណាក់លោកគ្រូ ម៉ុន ឆេងមាន ដែលជាគ្រូដឹកនាំក្រុមនិស្សិតទាំងបីរូបធ្វើគម្រោងនេះ បានឱ្យដឹងថា ម៉ាស៊ីនបកដូងនេះអាចបកដូងមួយស្អាតដោយប្រើប្រាស់រយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ នឹងទទួលបានផ្លែដូងបកសម្បកស្អាតអស់។ លោកគ្រូ ឆេងមាន បានបន្ថែមទៀតថានៅក្នុងការធ្វើម៉ាស៊ីនមួយនេះច្នៃឡើង ដោយមិនបានប្រើប្រាស់ថវិការច្រើនឡើយ ដោយហេតុថាក្រុមនិស្សិតទាំង ៣រូបនោះបានច្នៃម៉ាស៊ីននោះ ដោយប្រើដែកចាស់ៗ ឬគ្រឿងម៉ូតូដែលគេបោះចោលយកមកធ្វើ។ សម្រាប់គម្រោងនេះដែរ លោកគ្រូ ឆេងមាន បានលើកឡើងថាអាចនឹងធ្វើការអភិវឌ្ឍបន្តទៀតដើម្បីឱ្យ អ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើប្រាស់ជាងមុន ប្រសិទ្ធភាពខ្ពស់ ក៏ដូចជាកាន់តែសុវត្ថិភាពនៅក្នុងការប្រើប្រាស់ផងដែរ។ គូសបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺទើបតែបង្កើតបានប្រមាណជា បីឆ្នាំទេ ដោយផ្ដោតទៅលើការច្នៃប្រឌិត និងនវានុវត្តលើផ្នែកបច្ចេកវិទ្យា និងកសិកម្មដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិប្រកបដោយនិរន្តរភាព។ បើតាមការបញ្ជាក់ពីលោកនាយករងវិទ្យាស្ថាន លោកគ្រូប៊ុនហេ សាលាមានជាអាហាររូបករណ៍ជាច្រើនកន្លែង ហើយនិស្សិតសិក្សានៅវិទ្យាស្ថាននេះមានឱកាសច្រើនក្នុងការ ចេញទៅសិក្សាបន្ថែមនៅក្រៅប្រទេសជាពិសេសថៃ។ សម្រាប់ព័ត៌មានបន្ថែម៖ http://ksit.edu.kh/

Read More

ដឹងការពិតហើយ! នារីចិនដែលដើរស្រែកយំតាមផ្លូវ ហើយប្រាប់ថា ត្រូវចោរឆក់អស់លុយពីខ្លួន តាមពិតនាងប្រឌិតរឿងទេ ដោយសារចង់បានលុយត្រឡប់ទៅប្រទេសចិនវិញ​ ហើយសមត្ថកិច្ចរកឃើញថានាងប្រើគ្រឿងញៀនទៀត

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ដែលបានដេីរស្រែកយំ​ ហេីយប្រាប់អ្នកសារព័ត៌មានថាគាត់ត្រូវបានចោរឆក់​ ជាព័ត៌មានមិនពិត​។ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ត្រូវបានចោរឆក់​កាលពីថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២០​ ជាព័ត៌មានមិនពិត​ ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ។ បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍​ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ​ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ​ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ​ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់​កាលពីថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ​ ស្ត្រីរូបនេះបានសារភាពថា​មិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ​ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ​ ទេីបប្រឌិតរឿងនេះឡេីង​ ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សារធាតុញៀន​ មន្ត្រីជំនាញ​បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ​ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុញៀនពិតប្រាកដមែន​ ។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ​នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា​ ។ ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត​ មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់​ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន​ ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម​ផងដែរ​ ៕

Read More

នៅចាំវិដេអូប្អូនប្រុសក្រីក្រអត់ស្បែកជើង សៀវភៅច្រកថង់ ហើយតស៊ូមករៀនទេ? ពេលនេះអ្នកនាងទ្រី ដាណា រកប្អូនឃើញហើយ និងបានជួយឧបត្ថម្ភរបស់ទាំងអស់នេះ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា ទៅលើវិដេអូលោកគ្រូម្នាក់អាណិតសិស្សក្រីក្ររហូតដល់ស្រក់ទឹកភ្នែក ទាំងគ្រូទាំងសិស្ស រហូតដល់ទៅអ្នកនាងទ្រី ដាណា បានឃើញ និងឧបត្ថម្ភ។ យោងតាមផេកហ្វេសបុករបស់អ្នកនាងទ្រីដាណាបានឲ្យដឹងថា៖ ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ 💪💪💪 ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៌អស់ហើយ បើខោវិញពាក់ចងចង្កេះ 😢😢😢 តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន 💪💪💪 គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។

Read More

កូនខ្មែរជួយស៊ែរផង! មកស្គាល់ទីឋានដ៏ស័ក្ដិសិទ្ធិមួយនៅសៀមរាប មានចម្លាក់លើផ្ទាំងថ្មជ្រោះដ៏អស្ចារ្យ កម្រមានអ្នកទៅដល់

តាមទំព័រវិគីភីឌា ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០ គីឡូម៉ែត្រពី ក្រុងសៀមរាប និង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី ។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០ មានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី ១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារិក សំស្រ្កិតហៅទីនេះថា សហព្រះលិង្គ១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះវិស្ណុផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួក និង ស្ទឹងសៀមរាប ៕

Read More

កុំដាច់ចិត្តអិ ជួយស៊ែរម្នាក់១ផង ! បាត់ក្មេងស្រីម្នាក់ទៀតហើយ ដោយសារជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ

ពិតណាស់នៅកាលពីពេលថ្មីៗនេះមានករណីបាត់ក្មេងស្រី២នាក់ត្រូវបានគេល្បួងដាក់ថ្នាំហៅឡើងម៉ូតូឌុបចេញពីមុខផ្ទះនៅក្រោយសាលាសង្កាត់ចោមចៅ២ ក្រោយមកក៏បានរកឃើញវិញនៅម្តុំស្ទឹងមានជ័យ នៅម៉ោង៤ៈ៣០ នាទី ត្រូវបានគេដឹកយកទៅទំលាក់ចោលនៅម្តុំស្ទឹងមានជ័យ ពេលនេះបានជួបជុំក្រុមគ្រួសារវិញហើយ។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaya Koko បានធ្វើការបង្ហោះបែបនេះថា ៖ « នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3ៈ50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផង រឺបើបងប្អូនណាបានឃើញសូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន » ៕

Read More