មានតែស្ថាប័ន ៣ នេះប៉ុណ្ណោះ ដែលអាចមានសិទ្ធិប្រើរូប “ព្រះសង្ហា”

ផ្តល់បទសម្ភាសន៍អោយ Business Cambodia ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចាក់ថា ព្រះសង្ហាគឺជានិមិត្តរូបកំពូលតំណាងអោយដែនដីកម្ពុជា ហើយក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានព្រះសង្ហាចំនួន ២ ទម្រង់ មួយគឺតំណាងអោយស្ថាប័នព្រះមហាក្សត្រ និងមួយទៀតតំណាងអោយស្ថាប័នរាជរដ្ឋាភិបាល ហើយព្រះសង្ហាទាំង ២ មានលក្ខណៈ ខុសគ្នាត្រងចំណុចមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ចក់ថាព្រះសង្ហារបស់ស្ថាប័នព្រះមហាក្សត្រមានកាំស្វេតច្ឆត្រទាំងសងខាង មានចំនួន ៥ កាំ ចំណែកឯព្រះសង្ហារបស់រាជរដ្ឋាភិបាលគឺមានកាំស្វេតច្ឆត្រតែ ៤ កាំទេ ដែលរូបព្រះសង្ហាទាំង​ ២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្រង់នេះអាចប្រើបានក្នុងផ្លូវរដ្ឋសម្រាប់តំណាងអោយប្រទេសកម្ពុជាដូចគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ព្រះសង្ហាដែលមានកាំស្វេតច្ឆត្រទាំងសងខាង មានចំនួន ៥ កាំ មានតែព្រះមហាក្សត្រ និងស្ថាប័នព្រះបរមរាជវាំងប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់លើលិខិតផ្លូវការ ដូចជារាជសារចេញពីមហាក្សត្រ និងលិខិតចេញពីព្រះបរមរាជវាំងជាដើមទើបមានសិទ្ធប្រើនិមិត្តសញ្ញាកំពូលមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះព្រះសង្ហារបស់រាជរដ្ឋាភិបាលគឺមានកាំស្វេតច្ឆត្រ ៤ កាំវិញ គេប្រើតំណាងអោយស្ថាប័នការទូតតំណាងអោយប្រទេសកម្ពុជា ដូចជារាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្នុងរាជរដ្ឋាភិបាល ដូចជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ទីស្តីកាគណៈរដ្ឋមន្ត្រី ខុទ្ទការល័យនាយករដ្ឋមន្រ្តី ឬលើលិខិតសារាចររបស់រាជរដ្ឋាភិបាលជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមក៏បានបញ្ជាក់ថាមានស្ថាប័នមួយទៀត ដែលអាចប្រើព្រះសង្ហាបានដែរគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ព្រោះក្រសួងការបរទេសត្រូវធ្វើការជាផ្លូវទូតអន្តរជាតិតំណាងអោយកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថានៅប្រទេសកម្ពុជាមានព្រះសង្ហា ២ ទម្រង់ ទីមួយជាតំណាងអោយព្រះមហាក្សត្រ និងមួយទៀតជាតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ហើយមានតែស្ថាប័ន ៣ ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ព្រះសង្ហាបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី ១ គឺព្រះមហាក្សត្រ ​និងស្ថាប័នព្រះបរមរាជវាំង ទី២ គឺរាជរដ្ឋាភិបាល និង ទី ៣ ក្រសួងការបរទេស ក្រៅពីនេះគឺគ្មានក្រសួង ស្ថាប័ន ឬក្រុមហ៊ុនឯងជនណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចយករូបនេះទៅប្រើប្រាស់ជាផ្លូវការក្នុងស្ថាប័នខ្លួនបានឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភ្ញាក់ផ្អើលថ្មីៗនេះ ឌីជេ មាំ និង ឌីជេ ក្លាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានខ្ទេចទាំងអស់ ចំណែកមនុស្សវិញគឺ…(មានវិដេអូ)

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាDJមាំ គឺជាអ្នកចម្រៀងម្នាក់ដែលកំពុងតែមានប្រជាប្រិយយ៉ាងខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គម ទាំងហ្វេសប៊ុកនិងបណ្តាញសង្គមយូធូបតាមរយៈការបកស្រាយបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទរបស់លោក។​ ជាក់ស្តែងនៅមុននេះបន្តិចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាចម្រៀង ចាន់ មករា បានបង្ហោះឲ្យមហាជនដឹងបែបនេះថា « សំណាងណាស់សម្លាញ់ DJក្លាំ នឹងDJមាំ ដែលមិនគ្រោះថ្នាក់ ដោយគុណទឺកដោះម្តាយថ្លៃមើលឡានខ្ទិចឣស់ សូមបងធ្វើដំណើតាមខេត្តពេលយប់ត្រូវប្រុងប្រយ័ត្នឣោយបានខ្ពស់ » ។ យ៉ាងណាមិញក្រោយដឹងដំណឹងបែបនេះរួចឃើញថាមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីតក់ស្លុត ហើយគ្រប់គ្នាបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ DJក្លាំ នឹងDJមាំ ដែលជួ បគ្រោះហេតុការណ៍ថ្នាក់ចរាចរណ៍នេះ​ហើយថែមទាំងបានជូនពរឲ្យអ្នកទាំងពីរឲ្យជួបតែសេចក្តីសុខកុំឲ្យមានរឿងអ្វីកើតឡើងក៏ដោយ ៕ សូមទស្សនាវិដេអូខាងក្រោម៖

Read More