ទ្រាំលែងបាន លោក ផែង វណ្ណៈដាច់ចិត្ត ប្តឹងបុគ្គលអ្នកសារព័ត៌មាន រហស្សនាម «ស្អែកស្លា.ប់ ស្អែកស្លា.ប់»អោយសមត្ថកិច្ចចាប់ខ្លួន

កណ្តាល៖នគរបាលស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លា.ប់ស្អែកស្លា.ប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់អោយចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ នេះបើតាមការបញ្ជាក់របស់នគរបាល មកកាន់ CPC NEWS មុននេះបន្តិច ។ ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លា.ប់ ស្អែកស្លា.ប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។ សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លា.ប់ ស្អែកស្លា.ប់» នេះ គឺ បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ…

Read More

កាន់តែក្តៅ ! បាតុករថៃរាប់ពាន់នាក់ ត្រឡប់មកធ្វើបាតុកម្មឡើងវិញ ក្រោយកាលកំណត់បីថ្ងៃ ដែលទុកឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង បានផុតកំណត់

(បាងកក)៖ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសាជាថ្មីម្តងទៀត នៅថ្ងៃអាទិត្យ ទី២៥ ខែតុលានេះ នៅចំកណ្តាលទីក្រុងបាងកករបស់ប្រទេសថៃ ដែលជាបាតុកម្មលើកដំបូង ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានព្រងើយកន្តើយនឹងកាលកំណត់បីថ្ងៃរបស់ពួកគេ ដែលទាមទារឲ្យនាយករដ្ឋរូបនេះចុះចេញពីមុខតំណែង បានផុតកំណត់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។ បាតុកម្មថ្ងៃអាទិត្យនេះ ក៏ជាការប្រមូលផ្តុំគ្នាជាទ្រង់ទាយធំ ជាលើកដំបូងបន្ទាប់ពីលោកប្រយុទ្ធ ចាន់អូចា បានប្រកាសលុបចោល «បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន» រួមទាំងបទបញ្ជាពាក់ព័ន្ធដទៃទៀត ដែលកន្លងមកវាបានត្រឹមតែដុតកំហឹងបាតុករបន្ថែមនោះ ផងដែរ។ ខណៈពេលដែលក្រុមបាតុករ ស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែង មេដឹកនាំបាតុករម្នាក់ គឺលោក Jatupat Boonpattararaksa បាននិយាយប្រាប់អ្នកសារព័ត៌មានថា «បើគាត់មិនព្រមលាលែងទេ យើងនឹងបន្តទាមទាររហូតទាល់តែចុះចេញ ដោយសន្តិវិធី»។ ការិយាល័យនាយករដ្ឋមន្រ្តី បានបង្ហោះកំណត់ត្រានៅលើបណ្តាញសង្គម Twitter ដោយបានគូសបញ្ជាក់ថា លោកប្រយុទ្ធនឹងមិនចុះចេញពីតំណែងទេ ហើយវិបត្តិនេះ គួរតែត្រូវបានពិភាក្សានៅក្នុងសភា ដែលត្រូវបើកសម័យប្រជុំពិសេសនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ប្រាយុទ្ធ បានចេញសេចក្តីអំពាវនាវមួយ ដើម្បីអនុញ្ញាតឲ្យសភាស្វែងរកដំណោះស្រាយ នៅក្នុងវិបត្តិនយោបាយលើកនេះ ហើយលោកក៏បានប្រកាសលុបចោល បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកបានប្រកាសដាក់កាលពីមួយសប្តាហ៍មុនផងដែរ។ ប៉ុន្តែក្រុមបាតុករនៅតែមិនទាន់អស់ចិត្តឡើយ ដោយពួកគេបានប្រកាសទុកពេល ០៣ថ្ងៃឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមមុខ មហាបាតុកម្មកាន់តែធំជាងមុនជាក់ជាមិនខាន៕ប្រភព:freshnewsasia

Read More

មានអត្តន័យណាស់ ! លោក ម៉ៅ ធនិន៖ «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ»

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប។ លោកណែនាំយ៉ាងដូច្នេះ «ត្រូវចងចាំថា «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ» ទាំងនេះគឺជាកាត្វកិច្ចរបស់គ្រួសារយើង ដើម្បីជួយឱ្យសង្គមជាតិរីកចម្រើនថ្កុំថ្កើងទៅមុខ»។ លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ផ្តល់ជូនក្រុមគ្រួសារគ្រូបង្រៀន និងបុគ្គលិកអប់រំ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរ និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ លោកបានថ្លែងថា ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ជាពិសេសបញ្ហាចំពោះនៅមុខដែលទើបតែកើតមានថ្មីៗ គឺជំនន់ទឹកភ្លៀងនោះ, លោកក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជួយក្រសួងអប់រំ យុវជន និងកីឡា និងសិស្សានុសិស្ស ក្នុងការបង្រៀនវគ្គសិក្សាបំប៉នដោយឥតគិតថ្លៃ និងថតវីដេអូមេរៀន សម្រាប់ការសិក្សាតាមOnline ជូនក្មួយៗសិស្សានុសិស្សគ្រប់កម្រិត។ លោកបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់មួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត ជាពិសេសខេត្តដែលទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ។ លោកបានបន្ថែមថា ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃក្នុងការទប់ទល់ ទឹកជំនន់ និងជួយសង្គ្រោះ…

Read More

ក្តៅស្លឹកត្រចៀក​ ! អាចារ្យធំដាក់ចំៗ និងស្នើអាជ្ញាធរ «សូមអាជ្ញាធរ​ មេត្តាត្រួតពិនិត្យ បទល្មេីសនេះ» ដែលពេទ្យធ្មេញ និង កក្កដា សោភ័ណ ប្រើសឺមី ព្រះសង្ហារ “ព្រះចៅក្រុងកម្ពុជា”

ថ្មីៗក្រោយមានរូប និងវីដេអូបង្ហោះ បង្ករឲ្យផ្ទុះការជេរស្តីពីជន មិនយល់ពីអត្ថន័យ នៃការប្រើប្រាស់ សញ្ញាជាតិ ព្រះសង្ហារ ដែលជាត្រាប្រពៃណីជាតិ និងជាត្រាផ្លូវការសំរាប់ ព្រះចៅក្រុងកម្ពុជាធិបតី យកមកប្រើប្រាស់ ជាការស្វាគមន៍ទូតសុឆ្ឆន្ទៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រវាងពេទ្យធ្មេញម្នាក់ នៃគ្លីនិកធ្មេញ ឈ្មោះ មេត្រី ជាមួយជនឈ្មោះ កក្កដា សោភ័ណ បង្កការភ្ជាក់ផ្អើល និងរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងហ្វេសបុក ដោយគណនីហ្វេសប៊ុក អាចារ្យធំ នគររាជ បានអោយសរសេរលើកឡើងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើមនុស្សទាំង ២ក្បាល់នេះមកពីណា? ជាតិសាសន៍អ្វី? បានព្រហ៊ើន ហ៊ានយក ព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា មកប្រើបន្ទាបដល់ថ្នាក់នេះ? សូមអាជ្ញាធរ មេត្តាត្រួតពិនិត្យបទល្មេីសនេះ។ 🙏🙏🙏 លោកបន្ថែមថា៖ រូបព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា មានចំនុចសំខាន់ ៥យ៉ាងដូចជា៖ 1-ពន្លឺពណ្ណរង្សីនៅលើគេ តំណាងអោយអរិយធម៍ខ្មែរដ៏រុងរឿង ត្រចះត្រចង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 2-ស្វេត្រឆ្ឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ជាអ្នកថែរក្សាអនុប្រជារាស្ត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 3-ព្រះខណ័្ឌនៅពីក្រោមម្កុដរាជ្យ ជានិមិត្តរូបនៃអំណាច និងភាពយុត្តិធម៍សង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 4-រាជសីហ៍ទាំងពីរ តំណាងអោយកំលាំងទ័ពរបស់ប្រជានុរាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 5-ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងអោយអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមមើលរូបភាព និងវីដេអូខាងក្រោម គួរពិចារណាតាមការគួរ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More