កូនកំលោះស្ទើរឆ្កួតលីលា! ជិតដល់ថ្ងៃចូលរោងការ កូនក្រមុំទៅវះកាត់បបូរមាត់ តែអកុសលបែរជាត្រូវស្លាប់ទាំងនៅក្មេងវ័យ

បរទេស៖ តារាបង្ហាញម៉ូតស្រី ជនជាតិម៉ាឡេស៊ី ឈ្មោះ Coco Siew Zhi Sing អាយុ២៣ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោយពីនាងបានធ្វើការវះកាត់បបូរមាត់នៅមន្ទីរពេទ្យមួយឈ្មោះ Cheras ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ហើយអ្វីដែលគួរឲ្យសង្វេគនោះគឺនាងត្រូវរៀបការនៅឆ្នាំក្រោយនេះផងដែរ។ តាមការផ្ដល់ព័ត៌មានដ៏លំអិតពីសំណាក់បងប្រុសរបស់នាងឈ្មោះ Xiao Mingan បាននិយាយថា នាងបានរកឃើញហាងកែសម្ផស្សមួយឈ្មោះ Cheras ហើយបានចំណាយប្រាក់ប្រហែល៦០២ដុល្លារ សម្រាប់ធ្វើការវះកាត់បបូរមាត់ឲ្យរឹតតែស្អាត។ លុះមកដល់ថ្ងៃទី១៧ ខែតុលា Coco Siew Zhi Sing បាននាំមិត្តភក្តិទៅហាងខាងលើនេះតាមការណាត់ជួបនៅវេលាម៉ោង១៤និង៣០ថ្ងៃ។តារាម៉ូដែលស្រី បានទទួលការចាក់ថ្នាំស្ពឹកមុនពេលវះកាត់។ ប៉ុន្តែបន្ទាប់ពីចាក់ថ្នាំហើយនាងស្រាប់តែនាងចាប់ផ្តើមប្រកាច់ ភ្លាមៗនោះស្ថានការណ៌កាន់តែស្រួលនាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដែលគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះនាង ប៉ុន្តែជាអកុសលនាងក៏បានស្លាប់នៅម៉ោងប្រហែល៥ល្ងាច ថ្ងៃដដែល។ លោក Xiao បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា“ បន្ទាប់ពីការសួរដេញដោលម្តងហើយម្តងទៀតអ្នកទទួលខុសត្រូវខាងហាងកែសម្ផស្សបានបង្ហើបថា​ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើនីតិវិធីវេជ្ជសាស្រ្តបែបនេះទេ ប៉ុន្តែត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការព្យាបាលសម្រស់ធម្មតាតែប៉ុណ្ណោះ” ។ លោក Xiao បាននិយាយថា ប្អូនស្រីរបស់គាត់បានដឹកនាំរបៀបរស់នៅដែលមានសុខភាពល្អខ្លាំង ហើយបានឈានមុខគេក្នុងការប្រកួតប្រជែងម៉ូដែលអាស៊ីនៅឆ្នាំ ២០១៤ ។ លោកក៏ឆ្លៀតផ្ដាំផ្ញើរថា“ ខ្ញុំសង្ឃឹមថាបទពិសោធន៍របស់ប្អូនស្រីរបស់ខ្ញុំ នឹងជាការព្រមានដល់នារីវ័យក្មេងជាច្រើន” ។ លោក Saiful Azly Kamaruddin អធិការនគរបាលក្រុងគូឡាឡាំពួរ បាននិយាយថា ប៉ូលីសបានឃុំខ្លួនម្ចាស់ហាងកែសម្ផស្សដែលមានអាយុ៤៩ឆ្នាំជាម្តាយ និងកូនស្រីអាយុ២៣ឆ្នាំ ដើម្បីស៊ើបអង្កេតពីបទមនុស្សឃាតដោយអចតេនា។ ដោយលោកបានបន្ថែមទៀតថា ហាងកែសម្ផស្សមានអាជ្ញាប័ណ្ណអាជីវកម្ម ប៉ុន្តែអ្នកកែសម្ផស្សខ្លួនឯងមិនមានអាជ្ញាប័ណ្ណវេជ្ជសាស្រ្ត ដើម្បីអនុវត្តនីតិវិធីកែសម្ផស្សដែលរាតត្បាតឡើយ។ យោងតាមសារព័ត៌មាន Sin Chew Daily តារាម៉ូដែលដែលបានស្លាប់ គ្រោងនឹងរៀបការជាមួយគូដណ្តឹងរបស់នាងឈ្មោះ Ewald du Plessis នៅអាហ្វ្រិកខាងត្បូង នៅឆ្នាំក្រោយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានរាយការណ៍ថា អ្នកតំណាងហាងកែសម្ផស្សបានចូលរួមពិធីបុណ្យសពរបស់នាង នៅប្រទេសម៉ាឡេស៊ី ហើយបានសុំទោសក្រុមគ្រួសាររបស់នាផងដែរ ដោយសាកសពរបស់នាងនឹងត្រូវបូជាក្នុងថ្ងៃនេះហើយ…

Read More

ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បានប់ញ្ជាក់យ៉ាងដូច្នេះថា «ដោយស្ថានភាពទឹកជំនន់ បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុង ជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០៖០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ ជាមួយគ្នានេះ ប្រសិនបើប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរផ្លូវជាតិលេខ២ សូមធ្វើការវៀងផ្លូវនេះ ដើម្បីកុំឲ្យខាតពេលវេលា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបិទចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ២នេះ គឺចាប់ពីចំណុចរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកត្រង់ចំណុចពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតែអនុញ្ញាតឲ្យធ្វើចរាចរណ៍បានធម្មតា៕ ប្រភព: Fresh News

Read More

ម្លឹងៗស្លាប់ហើយ ! គ្រឿងក្នុងជ្រូកចម្រុះខូចគុណភាពន់ជាង៣តោន ត្រៀមយកលក់នៅក្នុងទីផ្សារ ត្រូវមន្ត្រីជំនាញស្ទាក់ចាប់បាន

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកគ្រឿងក្នុងជ្រូក ចម្រុះមានចំនួន ៥៦កេស ស្មើនឹង៣.៣៦០ គីឡូក្រាម ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការឃាត់បាននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចស្នាក់ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្ត្រីគយតំបន់៥ បានប្រាប់ឲ្យដឹងថា ក្រោយពីឃាត់រថយន្តនោះហើយបានឆែកក្នុងរថយន្តរកឃើញគ្រឿងក្នុងជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះមាន ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង១កេសស្មើរ៦០គីឡូក្រាម បានធ្វើការដកហូតទុកនៅស្នាក់ការគយទឹកថ្លា ។ មន្ត្រីគយតំបន់៥ បានប្រាប់បន្តឲ្យដឹងទៀតថា បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថាផលិតផលចម្រុះខាងលើ មានការប្រែប្រួលសភាពដើមខូចគុណភាពមានក្លិនស្អុយ ទើបសមត្ថកិច្ចចម្រុះ សម្រេចធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ប្រភព: KBN

Read More

មហាជនផ្ទុះការងឿងឆ្ងល់រឿងលោកទេសរដ្ឋមន្ត្រី គន់ គីម កាន់ឈើច្រត់

(ភ្នំពេញ)៖ ក្នុងកំលុងពេលដែលប្រទេសកម្ពុជារងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយនេះ បានចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាបណ្តាលមកពីការជន់លិចនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ក្នុងដំណើរចុះដោះស្រាយបញ្ហាបង្កដោយការលិចលង់ទាំងនេះ គេបានឃើញលោកទេសរដ្ឋមន្ត្រី គន់ គីម កាន់ឈើច្រត់ជាប្រចាំ ដែលនាំឱ្យមានចម្ងល់ថា តើជើងរបស់លោកមានបញ្ហាអ្វី? មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងជើងខាងឆ្វេងបានគ្រេចនៅពេលចុះទៅសួរសុខទុក្ខកងទ័ពនៅលើភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារនាពេលកន្លងទៅ។ បើតាមមន្ត្រីដដែលនេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្ត្រី ត្រូវបានក្រុមគ្រូពេទ្យហាមប្រាមមិនឱ្យដើរច្រើននោះឡើយ។ តែគាំជួនក្នុងកំលុងពេលកំពុងព្យាបាល និងថែទាំជើងគ្រេចនេះ ស្រាប់តែគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងបានចូលមកដល់។ បើទោះបីគ្រូពេទ្យហាមឃាត់ និងព្រមានពីការធ្វើទុក្ខជើងធ្ងន់ធ្ងរ ក៏លោកទេសរដ្ឋមន្ត្រី គន់ គីម មិនជ្រើសយកជម្រើសគ្រូពេទ្យណែនាំឱ្យសម្រាក និងហាមដើរនោះដែរ។ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម បង្ខំចិត្តកាន់ឈើច្រត់ធ្វើដំណើរទាំងឈឺជើងចុះទៅកាន់កន្លែងលិចលង់ ដើម្បីពិនិត្យស្ថានភាពរងគ្រោះរបស់ប្រជាពលរដ្ឋ និងដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រជាពលរដ្ឋ។ តាមរយៈកាយវិការនេះ នាំឱ្យប្រជាពលរដ្ឋមួយចំនួន ដែលបានដឹងបញ្ហានេះពេលលោកទេសរដ្ឋមន្ត្រីចុះជួបសួរសុខទុក្ខ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម លើបញ្ហារបស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់ ដោយមិនគិតពីបញ្ហាជើងឈឺរបស់លោក។ កាយវិការនេះ បានស្តែងឱ្យឃើញថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ លើការងារគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់ខ្ពស់លើការងារចំពោះមុខ ដែលសម្តេចតេជោប្រគល់ជូន។ ជាពិសេសគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋសំខាន់ជើងការឈឺចាប់ជើងរបស់ខ្លួន។ មន្ត្រីដែលស្និទ្ធនឹងលោកទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ពេលកំពុងចុះដោះស្រាយបញ្ហានេះលោកទេសរដ្ឋមន្ត្រីមានការឈឺចាប់ជើងរបស់លោក។ តែលោកទ្រាំមិនឱ្យនរណាមើលដឹងពីការឈឺនេះហើយ ហើយនៅពេលយប់ត្រឡប់មកវិញតែងសម្ងំព្យាបាលនៅក្នុងបន្ទប់៕

Read More