អ៉ិចស្កាវ៉ាទ័រ៣គ្រឿង ចូលឈូសឆាយទន្ទ្រានយកដីរដ្ឋ ក្នុងឃុំអញ្ចាញរូង ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងចម្រុះចុះចាប់ (Video inside)

(កំពង់ឆ្នាំង)៖ អ៉ិចស្កាវ៉ាទ័រតាចំនួន ៣គ្រឿង ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ចុះចាប់ឃាត់បាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលគ្រឿងចក្រទាំង ៣គ្រឿងខាងលើនេះ បាននិងកំពុងតែធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីព្រៃឈើរបស់រដ្ឋនៅចំណុច ខ្លុងរលើងក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើតាមលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដែលបានចូលរួមក្នុងការចុះបង្ក្រាប បទល្មើសឈូសឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋខាងលើនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបរិបូណ៌ បនថ្ថែមថា គ្រឿងចក្រដែលធ្វើសកម្មភាពឈូសឆាយ ដីព្រៃរបស់រដ្ឋខាងលើនេះ មានចំនួន៥គ្រឿង ក្នុងនោះមានអេស្កាវ៉ាទ័រចំនួន៤គ្រឿង និងត្រាក់ទ័រកង់កៅស៊ូចំនួន១គ្រឿង តែនៅពេលក្រុមចម្រុះចុះទៅដល់ទីតាំង គ្រឿងចក្រទាំងអស់កំពុងតែធ្វើសកម្ម ភាពឈូសឆាយនោះ មាន២គ្រឿងបានដករត់គេចខ្លួនបាត់ នៅសល់តែអេស្កាវ៉ាទ័រ៣គ្រឿង ត្រូវបានកម្លាំងចំរុះចាប់ឃាត់បាននៅនឹងកន្លែង។ លោកថា គ្រឿងចក្រទាំង៣ គ្រឿង ដែលកម្លាំងឃាត់បានខាងលើនេះ គឺ២គ្រឿងជារបស់ឈ្មោះ ច្រឹក ជ្រឹង មានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង និង១គ្រឿងទៀត គឺជារបស់ឈ្មោះ សេង គីម។ លោកវីរសេនីយ៍ត្រី បានបន្តឲ្យដឹងទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីបានទទួលបទបញ្ជាពីលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាឲ្យ លោកដឹកនាំកម្លាំង ដើម្បីចូលរួមជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាពស្រុក មានដូចជា៖ កងរាជអាវុធហត្ថ សឹករងស្រុក សង្កាត់រដ្ឋបាលជលផល សហគមន៍ និងក្រុមប្រជាការពារ ដែលដឹកនាំការបង្ក្រាបដោយលោក អ៉ឹម ផង់ ប្រធានរដ្ឋបាលស្រុក តំណាងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌។ លោក ថោង វ៉ាន់វីរាវុឍ្ឍី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះដែរថា គ្រឿងចក្រទាំង៣គ្រឿង ដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់បានខាងលើនេះ គឺបានធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋ…

Read More

អាសូរណាស់ ! ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវទឹកគួចបាត់ខ្លួននៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ, ក្រុមជួយសង្គ្រោះថា អាចមិនរស់ទេ ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក

ខេត្តព្រះសីហនុ- មានសេចក្តីរាយការណ៍ថា ក្មេង​ស្រី​ម្នាក់​អាយុ​១២ឆ្នាំ​ ត្រូវបាន​ទឹកគួចបាត់ខ្លួន នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ​ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១តុលា២០២០។ ក្រោយទទួលដំណឹងនេះឯកឧត្តម​ គួចចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញចុះ​ផ្ទាល់​ ជាមួយមន្រ្តី​ជំនាញ​ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍​រុករកជួយក្មេងស្រីនេះ ។ ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក ប្រតិបត្តិការរុករកជួបការលំបាក ជាមួយការសន្និដ្ឋានពីក្រុមសង្គ្រោះថា ក្មេងស្រីរងគ្រោះអាចស្លាប់ជាប់ក្នុងល្បាក់ថ្ម ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃដដែល គេនៅមិនទាន់រកឃើញក្មេងស្រីរងគ្រោះនៅឡើយ៕

Read More

ព្យុះកំណាចមួយទៀតហើយ កំពុងសំដៅទៅរកភាគកណ្តាលវៀតណាម, ប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀស

(ហាណូយ)៖ អាជ្ញាធរនៅក្នុងប្រទេសវៀតណាម កំពុងដុតដៃដុតជើង ជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះត្រូពិក សៅដល (Saudel) កំពុងរំកិលកាន់តែខិតជិតដល់ប្រទេសមួយនេះ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរស្រាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។ បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ព្យុះត្រូពិក Saudel កំពុងធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូងនៅថ្ងៃពុធនេះ ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់វៀតណាមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយនឹងវាយប្រហារលើតំបន់ភាគកណ្ដាលនៃប្រទេស។ តំបន់ភាគកណ្ដាលប្រទេសវៀតណាម បាននិងកំពុងរងគ្រោះស្រាប់ទៅហើយ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១១១នាក់គិតត្រឹមថ្ងៃពុធនេះ ខណៈមនុស្ស ២២នាក់ទៀតបាត់ខ្លួន។ គួរបញ្ជាក់តាមក្រុមការងារមនុស្សធម៌បានព្រមានថា គ្រោះទឹកជំនន់នៅក្នុងប្រទេសវៀតណាម អាចនឹងបង្កផលវិបាកធ្ងន់ធ្ងរ ដល់សហគមន៍ក្រីក្រមួយចំនួននៅក្នុងប្រទេស ដែលបានទទួលរងផលប៉ះពាល់រួចហើយការពីវិបត្តិ COVID-19៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

គួរអោយសរសើរមែន​ ! កូនខ្មែរមួយរូបរកលុយបានពីយូធូប ហើយជួយលើកស្ទួយវប្បធម៏ខ្មែរទៀត អោយកាន់ខ្មែរកាន់តែល្បីថែមទៀត…

“ដោយសារតែចិត្តស្រលាញ់ យប់ខ្លះខ្ញុំអង្គុយថតល្ខោនបាសាក់មួយតប់ទល់ភ្លឺ” នេះជាពាក្យសម្តីមួយ ឃ្លារបស់លោក ឯក ប៊ុនល័ក្ខ អ្នកថតវីដេអូល្ខោនបាសាក់នៅក្នុងបណ្តាញសង្គមយូធូប ដែលឆាណែល របស់លោមមានលក្ខណៈប្លែកគេមួយគឺផុសវីដេអូល្ខោនបាសាក់ ដែលនេះគឺវាការងារល្អមួយដែលជួយ ផ្សព្វផ្សាយពីល្ខោនបាសាក់ខ្មែរ ដែលស្ទើរបាត់មុខទៅហើយនោះ។ ថ្លែងប្រាប់ Business Cambodia តាមរយៈទូរស័ព្ទលោក លោក ឯក ប៊ុនល័ក្ខ ថ្លែងថា ខ្ញុំចាប់ផ្តើម អាជីពរកលុយតាមយូធូបនេះជាង ៥ ឆ្នាំមកហើយ ដោយសារតែចិត្តស្រលាញ់វប្បធម៌ខ្មែរ ជាពិសេសគឺ ល្ខោនបាសាក់ លោកក៏សម្រេចចិត្តចេញថតតាមការសម្តែងធំ នៅតាមកម្មវិធីបុណ្យទានផ្សេងៗ ដែលកម្មវិធីខ្លះទៅដល់ខេត្តឆ្ងាយៗ ដាច់ស្រយាលក៏លោកទៅថតដែរ។ លោក ឯក ប៊ុនល័ក្ខ បន្តថាដំបូងឡើយខ្ញុំត្រូវបានថៅកែល្ខោនគាត់ហៅអោយទៅថតក្រុមល្ខោនគាត់ សម្តែងទេ ដើម្បីយកមកផ្សព្វផ្សាយក្រែងមានភ្ញៀវណាគាត់ចង់ជួល តែក្រោយមកដោយមើលឃើញថា យូធូបអាចរកចំណូលបាន ខ្ញុំក៏សម្រេចចិត្តផុសវីដេអូល្ខោននេះចូលទៅក្នុងយូធូប ហើយពេលនោះ មានអ្នកចូលទស្សនា និង សាប់ស្រ្កេបច្រើនមិនគួរអោយជឿ។ លោកថាបច្ចុប្បន្ននេះលោកមានឆាណែលច្រើននៅក្នុងដៃ តែឆាណែលដែលផុសវីដេអូល្ខោនបាសាក់ គឺមានតែ ១ ទេ គឺ Khmer Eysan ដែលមានអ្នកជាវប្រមាណជា ២២ ម៉ឺននាក់ហើយ ហើយក្នុង មួយឆាណែលលោកអាចរកចំណូលបានចន្លោះពី ១ ពាន់ ទៅ ២ ពាន់ដុល្លារក្នុងមួយខែ ដែលចំណូល នេះអាចកើនឡើងនឹងថយចុះ អាស្រ័យលើស្ថានភាពអ្នកទស្សនាលើយូធូប។ គួរបញ្ជាក់ផងដែរថាលោក ឯក ប៊ុនល័ក្ខ ជាម្ចាស់ឆាណែលយូធូប Khmer Eysan ដែលជាឆាណែល យូធូបមួយដែលផុសវីដេអូល្ខោនបាសាក់ជាច្រើន ដែលបច្ចុប្បន្នមានអ្នកជាវប្រមាណជា ២២ ម៉ឺននាក់ ហើយចំណូលលោកអាចរកបានខ្ទង់ពាន់ដុល្លារ ទោះបីជាវាមិនច្រើនក៏ដោយតែលោកថា លោកនៅតែ ស៊ូជាមួយការងារមួយនេះដើម្បីសិល្បៈល្ខោនបាសាក់អោយក្មេងជំនាន់ក្រោយបានស្គាល់៕ លោក ឯក ប៊ុនល័ក្ខ 016790290 ៕ អត្ថបទ អាត់បី

Read More

សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកចង់ធ្វើបាតុកម្មមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា កុំមករញ៉ែរញ៉ៃព្រោះពលរដ្ឋកំពុងរងគ្រោះទឹកជំនន់

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានធ្ងន់ៗទៅកាន់អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈអ្នកបញ្ជាឲ្យធ្វើបាតុកម្មនេះ កំពុងស្ថិតនៅក្រៅប្រទេស។ សារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ដូច្នេះហើយមិនអត់ឱនឲ្យក្រុមណាទាំងអស់ ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងអ្វីមួយ ព្រោះកងកម្លាំងប្រដាប់អាវុធទាំងអស់ កំពុងតែរវល់សង្គ្រោះពលរដ្ឋ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជិតដល់ថ្ងៃទី២៣ ខែតុលា គេចង់ធ្វើបាតុកម្ម, ខ្ញុំសូមផ្ដាំអ្នកដែលចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចកុំមករញ៉ែរញ៉ៃវ៉ើយប្រាប់ឲ្យហើយ និយាយគ្នាស្ដាប់ឲ្យបានតិចថា ខន្ដីញោម»។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចដឹងច្បាស់អំពីផែនការរបស់ក្រុមដែលមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនេះ ហើយក្រុមនេះមានអ្នកបញ្ជា និងដឹកនាំនៅក្រៅប្រទេស ដែលប្រើគ្រប់វិធីដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មិនទុកឲ្យក្រុមនេះ ធ្វើអ្វីសម្រេចតែអំពើចិត្តនោះដែរ។ សម្ដេចបានគូសបញ្ជាក់ «ខ្ញុំសូមជម្រាបថា មុខសញ្ញាដែលប្រុងឡើងមកភ្នំពេញ ឥលូវគេមិនសូវយកអ្នកនៅភ្នំពេញ គេរើសអ្នកមកពីខេត្ត ដើម្បីមកឈរធ្វើបាតុកម្ម មុខសញ្ញាអ្នក ឯងគេគ្រប់គ្រងបានហើយ ផ្ដាំផ្ញើទៅកុំមកដាក់ញាត្តិអីថ្ងៃទី២៣ ខែតុលា»។ គួរជម្រាបថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេសកម្ពុជា។ ពាក់ព័ន្ធកិច្ចព្រមព្រៀងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅពេលនេះ កំពុងមានវត្តមាននៅកន្លែងសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ…

Read More

សម្តេចតេជោ ហ៊ុន សែន៖ មកដល់ម៉ោងនេះ ទោះបីមានបរទេសប្រកាសផ្តល់ជំនួយរឿងទឹកជំនន់ ប៉ុន្តែកម្ពុជាមិនទាន់ទទួលបានមួយសេននៅឡើយទេ

(បន្ទាយមានជ័យ)៖ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលត្រូវជម្លៀសចេញពីតំបន់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានថវិកាគ្រប់គ្រាន់ក្នុងការផ្តល់ជំនួយជូនដល់ពលរដ្ឋដែលរងគ្រោះ ដោយសារ ទឹកជំនន់ ហើយបើទោះបីជាបរទេសខ្លះបានប្រកាសថាផ្តល់ជំនួយដល់កម្ពុជា តែមកដល់ពេលនេះមិនទាន់បានទទួលមួយសេនណាយកមកប្រើប្រាស់ទេនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូចនេះថា «មកដល់ម៉ោងនេះពេលនេះ ទោះបីបរទេសខ្លះប្រកាសថាផ្តល់ជំនួយ ក៏ប៉ុន្តែយើងមិន ទាន់បានទទួលមួយសេនណា យកមកប្រើប្រាស់ទេ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា សម្តេចតែងតែប្រាប់ទៅដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ត្រូវតែត្រៀមថវិកាបម្រុងទុកដើម្បីបានប្រើប្រាស់ ភ្លាមៗ ជាក់ស្តែងនៅពេលនេះពលរដ្ឋ២ម៉ឺនគ្រួសារ បានទទួលអំណោយដែលបានយកពីរាជធានីភ្នំពេញ ហើយនៅពេលនេះដែរក៏ត្រូវតែដឹកអំណោយមកបន្ថែមចំនួន ១៥,០០០គ្រួសារ ដើម្បីទុកចែកជូនពលរដ្ឋរងគ្រោះបន្ថែមទៀតក្នុងស្តង់ដាររបស់សម្តេច។ គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ និងសម្រាក មួយយប់នៅខេត្តសៀមរាប ទើបបន្ដដំណើរទៅកន្លែងរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID បានប្រកាសផ្តល់ថវិកា សរុបចំនួន ១០០,០០០ដុល្លារ ជាជំនួយមនុស្សធម៌ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀងនៅប្រទេសកម្ពុជា តែមកដល់ពេលនេះកម្ពុជាមិនទាន់ទទួលបានជំនួយមួយសេនណាមួយឡើយ។ សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់…

Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យធនាគារ-មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយការសងប្រាក់ និងកុំរឹបអូសទ្រព្យសម្បត្តិពលរដ្ឋរងគ្រោះដោយទឹកជំនន់ (មានវីដេអូរ)

(បន្ទាយមានជ័យ)៖ ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ សូមបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ជូនពួកគាត់ជាដើម។ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មិនត្រូវរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវបន្ថែមទៀតចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ មុននេះអំពាវនាវសម្រាប់អ្នក ដែលបាត់បង់ប្រាក់ចំណូលដោយសារកូវីដ១៩ […] ឥឡូវនេះខ្ញុំក៏សូមអំពាវនាវទៅកាន់ធនាគរ និងមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់ចំពោះអ្នក ដែលលិចលង់នៅគ្រប់ទីកន្លែងទាំងអស់ ដែលមានការលិចលង់ពិតប្រាកដ ឲ្យមានការបន្ធូរបន្ថយ នូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់ នៅក្នុងរយៈពេលនៃការលំបាកនេះ។ ខ្ញុំគិតថាទាំងធនាគារធំៗ សំខាន់មីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់អំពីបញ្ហានេះ ព្រោះរឿងនេះបានកើតឡើង ហើយផ្តល់ការឈឺចាប់ខ្លាំងណាស់ទៅហើយ សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំអំពាវនាវសុំកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់»។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់ស្ថាប័នធនាគារ និងគ្រឹះមីក្រូហិញ្ញវត្ថុ សូមឲ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នកដែលជឿតាមក្រុមញុះញង់ ចង់ឲ្យវិស័យធនាគារនៅកម្ពុជារដួលរលំ តាមរយៈការអំពាវនាវឲ្យប្រជាជន ដកប្រាក់ចេញពីធនាគារឲ្យអស់ និងមិនឲ្យសងត្រឡប់ទៅធនាគារវិញជាដើម ដែលការណ៍នេះ សម្តេចគាំទ្រឲ្យមានការរឹបអូសទ្រព្យសម្បត្តិ បើសិនជឿលើការឃោសនារបស់ក្រុមទាំងនោះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើអាជីវកម្មត្រូវការផលចំណេញ ប៉ុន្តែបើចំណេញលើការលំបាករបស់ប្រជាជន ក៏ពុំមែនជាការសប្បាយរីករាយនោះដែរ។ សម្តេចសង្ឃឹមថា គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះ ចូលរួមអនុវត្តន៍តាមការអំពាវនាវរបស់សម្តេច។ សម្តេចតេជោក៏បានជំរុញឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នធនាគារ ឲ្យមានការយោគយល់ ដល់ប្រជាពលរដ្ឋដែលបាត់បង់ប្រាក់ចំណូលដោយសារជំងឺកូវីដ១៩ និងដោយសារគ្រោះទឹកជំនន់នេះផងដែរ។…

Read More

សោកស្តាយណាស់! លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer ទទួលមរណៈភាព ដោយសារជំងឺសួតធ្ងន់ធ្ងរ

លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទូួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការអោយដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។ នាយព្រែកបានបង្ហោះឲ្យដឹងថា៖ “សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គឺជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Read More