សូមត្រៀមភួយក្រាស់ៗ! កម្ពុជានឹងចុះត្រជាក់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី…

នៅថ្ងៃទី ២០ ខែតុលា ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការព្យាករណ៍អាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២១ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការព្យាករណ៍ឥទ្ធិពលព្យុះទី ១៧ឈ្មោះ ឈ្មោះ សូដែល (Saudel) នឹងធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី ២៥-២៦ ខែតុលាខាងមុខ ហើយវាអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ នៅភាគឦសាន្តប្រទេសកម្ពុជា ដែលធ្វើបណ្តាខេត្តនៅតំបន់មួយចំនួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ទន្ទឹមនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសហើយនោះកម្ពុជាក៏ចាប់ផ្ដើមចុះត្រជាក់ជាបណ្ដើរៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តសីតុណ្ហភាពនឹងចុះដល់ ២១ អង្សារ ។ ខាងក្រោមនេះជាការបម្រែបម្រួលអាកាសធាតុនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល **សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ ** សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ អង្សាសេ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត ** សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ ** សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. តំបន់មាត់សមុទ្រ ** សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ ** សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ…

Read More

ដំណឹងល្អ!!សហរដ្ឋអាមេរិកផ្តល់ជំនួយទឹកប្រាក់ ក្នុងគ្រោះធម្មជាតិទឹកជំនន់នៅប្រទេសកម្ពុជាចំនួន…

តាមរយៈទីភ្នាក់ងារផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០០០០ដុល្លារ ជាជំនួយមនុស្សធម៌ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀងនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចេញនៅល្ងាចថ្ងៃទី១៧ ខែតុលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២០នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើនតាំងពីដើមខែតុលាមកបានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច២៤នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង២៤ម៉ឺននាក់ (គិតត្រឹមថ្ងៃទី១៧ ខែតុលានេះ) ព្រមទាំងបណ្តាលឲ្យមានការខូចខាតច្រើនកន្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាការឆ្លើយតបការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដល់មនុស្សដែលរងការប៉ះពាល់ ដោយទឹកជំនន់ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតតាំងពីឆ្នាំ២០១៨ មក ជំនួយ របស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដាន ស្ថាន ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជាដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យនៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕

Read More

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ នេះបើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះមានករណីប្រជាពលរដ្ឋ បានដាក់លិខិតបង្កប់នៅក្នុងបាយកញ្ចប់ដោយថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមប្រតិប្តតិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ លិខិតនេះជារបស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ស្ថិតក្នុងស្រុកថ្មពួក ។ ឃុំគោកកឋិន ក៏ដូចជាឃុំគំរូ ឃុំថ្មពួក និងឃោគរមៀត បានរងការជន់លិចយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកមិនទាន់ស្រកនៅឡើយទេ។ នៅយប់ថ្ងៃទី១៦ ខែតុលា មកនោះ កងកម្លាំងសង្គ្រោះជិត ៤០០នាក់ ដែលជាកងកម្លាំងយោធានៃយោធភូមិភាគទី៥ យោធាមកពីកងពលពិសេស៩១១ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត កម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើសកម្មភាពភ្លាមៗជួយជម្លៀសប្រជាពលរដ្ឋ និងសម្ភារៈប្រើប្រាស់របស់ពួកគាត់។ នៅក្នុងឃុំដែលលិចលង់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកថ្មពួកនេះ បើទោះបីថាទឹកលិចលង់ខ្លាំងយ៉ាងណាក្តី តែមិនត្រូវបានជម្លៀសទៅណាឆ្ងាយនោះទេ ដោយសារតែផ្ទះរបស់ពួកគាត់ខ្ពស់។ ដោយឡែកអ្នកមានផ្ទះទាបត្រូវបានជម្លៀសទៅកាន់ផ្ទះបងប្អូន ឬអ្នកជិតខាង។ ក្រៅតែពីជម្លៀសទៅកាន់ផ្ទះខ្ពស់ហើយនោះ កងកម្លាំងសង្គ្រោះ ក៏បានជួយរៀបចំសម្ភារប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់នៅទីខ្ពស់ និងជួយរើស្រូវចេញពីជង្រុកទៅដាក់លើផ្ទះជាដើម។ មកដល់ពេលនេះកម្លាំងសង្គ្រោះនៅតែបន្តដាក់ពង្រាយ ដើម្បីជួយដឹក ជួយចម្លងប្រជាពលរដ្ឋពីផ្ទះទៅកាន់តំបន់ផ្សេងៗ ដូចជាទៅមន្ទីរពេទ្យ ឬទៅផ្សារជាដើម។ កាយវិការសង្គ្រោះពោរពេញដោយភាពអង់អាចក្លាហាន និងតម្កល់សេចក្តីសុខរបស់ប្រជាពលរដ្ឋរងគ្រោះជាធំនេះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះគោរពស្រឡាញ់ និងស្ញប់ស្ញែងចំពោះកម្លាំងសង្គ្រោះទាំងអស់។ ដើម្បីជាការតបស្នងដល់កម្លាំងសង្គ្រោះ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗ ក៏បានជួយរៀបចំដាំបាយ និងខ្ចប់ជូនកម្លាំងសង្គ្រោះទាំងអស់នេះ។ ក្នុងចំណោមកញ្ចប់បាយពោរពេញដោយមនោសញ្ចេតនារបស់ប្រជាពលរដ្ឋរងគ្រោះនេះ គេបានឃើញបាយមួយកញ្ចប់បានបង្កប់សំបុត្រមកជាមួយ មួយច្បាប់ផងដែរ។…

Read More

ឃើញហើយរំភើបណាស់ !! ទីបំផុតរកឃើញ ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព , ម្ចាស់លិខិតនឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក

កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងលិខិតមួយសន្លឹកដ៏សែនមានអត្ថន័យ ដែលពលរដ្ឋនៅក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានដាក់វិចខ្វប់ជាមួយបាយស្លឹកចេក ហើយចែកជូនកងទ័ព ដែលចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ដោយមានអត្ថន័យថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។ ក្រោយសំបុត្រនោះត្រូវបានចែកចាយយ៉ាងច្រើនោះ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអំណរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ យោងតាមការបញ្ជាក់ពី កងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា ម្ចាស់លិខិតនោះត្រូវបានរកឃើញហើយ ម្ចាស់លិខិតនឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក៕

Read More

សូមប្រុងប្រយ័ត្ន​ ! ល្ងាចមិញនេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-មុននេះយោងតាមហ្វេសបុករបស់លោកពូហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានល្បីឈ្មោះនៅខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ព្រលប់ថ្ងៃទី២០តុលា២០២០នេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល មានទម្ងន់ប្រហែល ៦ គីឡូក្រាម នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៍មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។ បើតាមពលរដ្ឋថា កូនក្រពើនេះទំនងជាកូនក្រពើ រួចចេញពីកន្លែងចិញ្ចឹមណាមួយ ពេលភ្លៀងច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ លោកពូហ៊ុយ ប៊ុនឡេង

Read More

អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយឱ្យមនុស្សធម្មតាប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវីរុស

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ចក្រភពអង់គ្លេសកំពុងគ្រោងនឹងក្លាយជាប្រជាជាតិដំបូងគេនៅក្នុងពិភពលោក ដែលនឹងដាក់មនុស្សមានសុខភាពល្អចំនួន ៩០នាក់ ឱ្យប៉ះផ្ទាល់ដោយចេទនាជាមួយវីរុសកូរ៉ូណា ដើម្បីពន្លឿនការសិក្សាសាកល្បង ឱ្យឈានដល់ការបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ ការសាកល្បងនេះគ្រោងធ្វើនៅខែមករា ខណៈរដ្ឋាភិបាលក៏បានត្រៀមប្រាក់ជាង ៣៣ លានផោន ឬ ជាង៤៣លានដុល្លារ សម្រាប់ការសិក្សាមិនធ្លាប់មានពីមុននេះផងដែរ។ អ្នកជំនាញបាននិយាយថា សុវត្ថិភាពនឹងក្លាយជាអាទិភាពទីមួយ ហើយផែនការនេះនឹងត្រូវការការយល់ព្រមប្រកបដោយក្រមសីលធម៌ និងការយល់ព្រមពីនិយតករ មុនពេលពួកគេអាចដំណើរការទៅមុខបាន។ ការសិក្សានេះត្រូវបានគេមើលឃើញថា ជាវិធីលឿនជាងមុនដើម្បីតេស្ដរកវ៉ាក់សាំងមានប្រសិទ្ធភាព ដែលមានន័យថាពួកគេហ្នឹងមិនចាំបាច់រង់ចាំមើលលទ្ធផលវ៉ាក់សាំង ពីមនុស្សទូទៅដែលមិនមែនជាអ្នកចូលរួមសិក្សានោះទេ។ អ្នកចូលរួមគឺមានអាយុពី ១៨ ទៅ ៣០ឆ្នាំ ហើយអ្នកស្រាវជ្រាវនឹងធ្វើការសាកល្បងថា តើកម្រិតវីរុសប៉ុនណាទើបអាចចម្លងជំងឺទៅពួកគេបាន។ អ្នកចូលរួមទាំងនេះនឹងត្រូវប៉ះពាល់ជាមួយវីរុសតាមរយៈច្រមុះ ខណៈត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីនោះ។ ជំហានបន្ទាប់គឺអ្នកស្រាវជ្រាវអាចតេស្ដបានថា តើវ៉ាក់សាំងនោះអាចទប់ស្កាត់ការចម្លងនៃជំងឺ COVID-19 ឬទេ។ អ្នកចូលរួមទាំងអស់ក៏នឹងត្រូវបានតាមដានសុខភាពរយៈពេល ១ឆ្នាំ បន្ទាប់មកទៀត ដើម្បីពិនិត្យមើលថាពួកគេធ្វើទុក្ខជាមួយវ៉ាក់សាំងឬអត់។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងត្រូវធ្វើឡើងដោយមហាវិទ្យាល័យ Imperial នៃទីក្រុងឡុង, ក្រុមជំនាញនិងសុវត្ថិភាពនៃមន្ទីរពេទ្យ Royal Free និងក្រុមហ៊ុន hVIVO ដែលពួកគេមានភាពជាដៃគូនៅក្នុងការសិក្សារួមគ្នានេះ៕

Read More

នោះធ្ងន់ក​ហើយ !! តុលាការថៃបង្គាប់ឲ្យ «ព្យួរអាជ្ញាប័ណ្ណទូរទស្សន៍មួយ» ក្រោមការចោទប្រកាន់ថា បានចុះផ្សាយព័ត៌មានមិនពិតពីបាតុកម្ម

(បាងកក)៖ តុលាការមួយនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យព្យួរអាជ្ញាប័ណ្ណ របស់ស្ថានីយទូរទស្សន៍ផ្សាយតាមអនឡាញមួយ ដែលតែងតែរិះគន់រដ្ឋាភិបាល ដោយចោទទូរទស្សន៍នោះថា «បានបំពានវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន» សំដៅបញ្ចប់បាតុកម្មតវ៉ាអូសបន្លាយពេលជាង ០៣ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងឌីជីលថៃ លោក ភុតឆាពង្ស ណុដថៃសុង (Putchapong Nodthaisong) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ទូរទស្សន៍អនឡាញ Voice TV ត្រូវបានអាជ្ញាធររកឃើញថា បានបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូរទ័រ (Computer Crime Act) តាមរយៈការចុះផ្សាយព័ត៌មានមិនពិត»។ ទោះជាបែបនេះក្តី និពន្ធនាយកទូរទស្សន៍ Voice TV លោក រទ្ធីកន មហាកាឆាផន (Rittikorn Mahakhachabhorn) បាននិយាយថា ស្ថាប័នរបស់នឹងនៅតែបន្តប្រតិបត្តិការផ្សាយ រហូតដល់បទបញ្ជាពីតុលាការចូលជាធរមាន។ គួរបញ្ជាក់ថា ការសម្រេចចិត្តព្យួរអាជ្ញាប័ណ្ណរបស់ទូរទស្សន៍ Voice TV កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ ចេញយុទ្ធនាការអង្កេតលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន ០៣ ដែលចុះផ្សាយព័ត៌មានពីសកម្មភាពបាតុកម្ម។ Voice TV គឺជាកម្មសិទ្ធិមួយចំណែករបស់គ្រួសារ ស៊ីណាវ៉ាត់ (Shinawatra) នៃអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) និងប្អូនស្រីគឺ លោកស្រី យីងឡាក់ (Yingluck) ដែលត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៤៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

ប្រសើរណាស់​!!​​​ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារ» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀល

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសពីការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារអាមេរិក» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀលរបស់កម្ពុជា។ សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀល ក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះ មានកម្រិតទាបក៏ដោយ។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ទៀតថា ជាក់ស្តែងអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃឲ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារអាមេរិក។ បើតាមសេចក្តីជូនដំណឹងការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះ នឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

ចូលរួមសោកស្តាយផង! ផ្ទះរបស់កីឡាករ សារី តៃម៉ូ យុវជនឆ្នើមក្រុមបឹងកេត ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ (មានវីដេអូ)

ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាប​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ មួយកន្លែងស្ថិតនៅ​ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី​។ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះ​គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ​ សារី​ តៃម៉ូ​ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនបឹងកេត៕ ប្រភព៖ Khmer Note

Read More

អុញនោះ!! ឌី សូនីតា មានផ្ទៃពោះជិតគ្រប់ខែ មិនទាន់រៀបការ ទើបបង្ហាញការពិត និងសុំទោសមហាជនចំពោះកំហុសឆ្គង ព្រោះខ្លួនជាតារា តែនាងមានហេតុផលរបស់ខ្លួន

តារាសម្តែងល្បីឈ្មោះគឺកញ្ញា ឌី សូនីតា បានទម្លាយរឿងពិតរបស់ខ្លួនខណៈដែលនាងមិនទាន់រៀបការស្រាប់តែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងបានលាក់បាំងពីមហាជនអស់រយៈពេលយ៉ាងយូរ។ តារាសម្តែងរូបស្រស់ម្នាក់នេះ មានផ្ទៃពោះជាមួយនឹងលោក អេឡេចហ្សូរ៉ា ដែលជាតារាសម្តែងដូចគ្នា ហើយនាងក៏បានសុំទោសដល់មហាជនចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការ ព្រោះខ្លួនជាតារា ជាមនុស្សរបស់មហាជន។ ឌី សូនីតា បានរៀបរាប់ថា៖ “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ #Smile #comming# #soon-“។ សូមទស្សនាវិដេអូរបស់តារាសម្តែង ឌី សូនីតា ទាំងអស់គ្នា៖​ ប្រភព៖ Khmer Note

Read More