ថ្នាំញៀន៤កញ្ចប់ធំ និងថ្នាំគ្រវី២កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបាន រួមទាំងជនសង្ស័យ២នាក់ប្រុសស្រីផងដែរ

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀន៤កញ្ចប់ធំ និង២កញ្ចប់តូចជាប្រភេទថ្នាំគ្រវី។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនផងដែរ។ លុះស្អែកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបាន បន្តនាំជនសង្ស័យម្នាក់ខាងលើទៅយកវត្ថុតាងថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតរួមនឹងវត្ថុតាងផងដែរ។ លោកឧត្តមសេនីយ៍អូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ជាអ្នកជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន អាយ ចំនួន៤កញ្ចប់ធំ រួមនឹងថ្នាំគ្រវីចំនួន២ថង់តូច ត្រូវបានឃាត់ខ្លួន នៅចំណុចទីតាំងខុសគ្នា។ លោកស្នងការបានបន្តថា ករណីនេះសមត្ថកិច្ចនគរបាលខេត្តបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ និងកម្លាំងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ រហូតបង្ក្រាបបានជនសង្ស័យម្នាក់នៅវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុង /ខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបន្តនាំខ្លួនជនសង្ស័យម្នាក់ទៅយកថ្នាំញៀនដែលលាក់ទុកតាមចម្លើយសារភាព រហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅផ្ទះជនសង្ស័យរួមនឹងវត្ថុតាងថ្នាំញៀន នៅចំណុចជិតច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ជាប់ព្រំប្រទល់កម្ពុជា-ឡាវបន្ថែមទៀត។ ជុំវិញរឿងនេះលោកចែម ផាណិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា: ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់ មានប្រុសម្នាក់ និងស្រីម្នាក់គឺ ទី១-ឈ្មោះ អុិន ថា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។ ទី២-ឈ្មោះវ៉ាន ភូ ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកចែម ផាណិត បានបន្តទៀតថា: ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួររួចមក កម្លាំងសមត្ថកិច្ចបានបន្តនីតិវិធី នាំជនសង្ស័យខាងលើទៅយកថ្នាំញៀនដែលខ្លួនបានយកទុកនៅផ្ទះជិតព្រំដែនឡាវ សមត្ថកិច្ចបានរកឃើញថ្នាំញៀន(១គីឡូក្រាម)រួមជាមួយថ្នាំគ្រវីចំនួន (២ថង់តូច) នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ក្រោយមកជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា: គ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ។ សូមបញ្ជាក់ថា: បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀន៤កញ្ជាប់ធំ រួមនិងថ្នាំគ្រវីចំនួន (២ថង់) បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Read More

ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការរាជធានី ធ្វើការបដិសេដចំពោះការចុះផ្សាយថា កម្លាំង​នគរបាលចុះ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ ជាក់ស្តែងគ្រាន់តែ ចុះណែនាំ និងពន្យល់ឲ្យយកចិត្តទុកដាក់ប្តូរថ្មី ចំពោះបំពង់ហួសកាលបរិច្ឆេទ..(មានវីដេអូរ)​

ផេកស្នងការនគរបាលរាជធានៅភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា​ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិទ្រា សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ចុុះផ្សាយថា កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បាន​ចុះ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ ​សូមធ្វេីការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចុះផ្សាយខាងលើ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​​ពិតជា​បាន​អនុវត្ត​តាម​គោល​ការណ៍​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ និង​បណ្តា​អាជីវកម្ម​ងាយ​រង​គ្រោះ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​មូលហេតុ​ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ និង​អប់រំ​ណែនាំ​អំពី​វិធី​វិធានការ​នៃ​ការ​ពន្លត់​បឋម​ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ នៅ​ពេល​ដែលមាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​ ដើម្បី​ជៀសវាង​ការរាលដាលបង្កមហន្តរាយ​ធ្ងន់ធ្ងរ​ ។ ការចុះណែនាំនេះដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ដូច​ដែល​ផេកមួយចំនួនចុះផ្សាយនោះទេ​ ជាក់ស្តែងសមត្ថកិច្ចគ្រាន់តែត្រួតពិនិត្យ និងពន្យល់ឲ្យមានការយកចិត្តទុកដាក់ប្តូរថ្មីចំពោះបំពង់អគ្គិភ័យណាដែលហួសកាលបរិច្ឆេទប្រេីប្រាស់ ៕ ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

Read More

ស្នងការរាជធានី ចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធចំពោះផេកមួយចំនួនដែលផ្សាយថា “ឆ្នោតយួនឃុបឃិតនៅសែនសុខ” ជាក់ស្តែងសមត្ថកិច្ចប៉ុស្តិ៍ចំនួន ៣ ទៅដល់ពិនិត្យទីតាំងទាំងនោះឃើញថា បើកតែអាជីវកម្មឆ្នោតខ្មែរដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ​

យោងតាមការចុះផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ចំពោះផេកមួយបានចុះផ្សាយថា​ ឆ្នោតយួនឃុបឃិតនៅសែនសុខ​ ការចុះផ្សាយខាងលេីនេះជាព័ត៌មានមិនពិត​ ជាក់ស្តែងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះដល់ចំណុចទីតាំងខាងលើ ពិនិត្យឃើញថាទីតាំងទាំងនោះមានបើកតែអាជីវកម្មឆ្នោតខ្មែរដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ​ ហេីយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ​ និងធ្វេីកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងនោះ​ មិនឲ្យមានបើកល្បែងស៊ីសងខុសច្បាប់​ និងឆ្នោតវៀតណាម​ឡេីយ​ ៕

Read More

លោកឧកញ៉ា​ ប៊ុន​ រតនា​ និងលោក​ សឹង​ ឆាតវិជ្ជា​ ដឹកនាំសប្បុរសជនជាច្រេីនទៀត​ នាំយកអំណោយជួយប្រជាជនជួបគ្រោះទឹកកជំនន់នៅបាត់ដំបង

ភ្នំពេញ៖ នាថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ លោកឧកញ៉ា ប៊ុន រតនា បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ស្ថិតនៅ នៅឃុំជ្រោយស្តៅ និងអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលកំពុងរងនូវបញ្ហាគ្រោះទឹកជំនន់ ។ ដោយលោកឧកញ៉ា ប៊ុន រតនា​ ប្រកាន់គោលជំហរ «ជួយគ្នាក្នុងគ្រាអាសន្ន ខ្មែរជួយខ្មែរ» នេះហើយលោកក៏មិនឱបដៃឈរមើល ដោយបន្តរំលែកនូវ​ថវិកាផ្ទាល់ខ្លួន និង កៀរគរ សប្បុរសធម៌ផ្សេងៗ ឲ្យរួមដំណើរទៅជាមួយលោក ដើម្បីបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពពុងប្រឈមបញ្ហាគ្រោះទឹកជំនន់។ លោកឧកញ៉ា បានឲ្យដឹងថា ​ខ្ញុំ​បា​ទ​ ​និង​ភ​រិ​យា​ រួ​ម​ជា​មួ​យ​លោ​កគ្រូ​ ​សឹ​ង​ ​ឆា​ត​វិជ្ជា​ ​និ​ង​លោ​ក​ ​ឧ​កញ៉ា​ ​ទេ​ស​ ​ដា​រ៉ា​វិ​ចិ​ត្រ​ និ​ង​ស​មា​ជិ​ក​ ​M​as​t​e​r​ ​L​i​f​e​ C​l​u​b​ ​បា​ន​នាំ​យ​ក​ថ​វិ​ការ​ស​រុ​ប​ទាំ​ង​អ​ស់​ជា​ង​២​០​លា​នរៀ​ល​ ​ទិ​ញ​ជា​អំ​ណោ​យ​មា​ន​អ​ង្ក​រ​ ​មី​ ​ទឹ​ក​ត្រី​ ​ប៊ី​ចេង​ ​និ​ង​ថ​វិ​កា​មួ​យ​ចំ​នួ​នតូ​ច​ ​ក្នុ​​​​​​​ង​​​​​​​មួ​​​​​​​យ​​​​​គ្រួ​​​​​​​សា​​​​​​​រ​​​​​​​ ​​​​​ម​ក​​​ចែ​​​​ក​​​ជូ​​​ន​​​ប​​​ង​​​ប្អូ​​​ន​​ប្រ​​​ជា​ព​​​ល​​​រ​​​​​ដ្ឋ​ស​រុ​ប​ជិ​ត​២​០​០​គ្រួ​សារ​នៅ​ឃុំ​ជ្រោ​យ​ស្តៅ​ ​និ​ង​អូ​រ​តា​គី​ ​ស្រុ​ក​ថ្ម​គោ​ល​ខេត្ត​បា​ត់​ដំ​ប​ង​។​ ​ លោកឧកញ៉ាបន្តថា តាមរយៈមូលនិធិខ្មែរតែមួយ របស់លោក សឹ​ង​ ​ឆា​ត​វិជ្ជា ស្ថាបនិក M​as​t​e​r​ ​L​i​f​e​ C​l​u​b​ ​បានកៀរគរថវិកា​ ហើយបូករួមជា​មួយការរៃអង្គាស់គ្នា ក្នុងសមាជិករបស់ក្លិប ក៏បានប្រមូលថវិកាយ៉ាងច្រើននេះ មកជួយដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ។ លោកឧកញ៉ាបានបន្តទៀតថា ចំ​ពោះ​ថ​វិ​កា​​ដែ​​ល​​ប​​​ង​​ប្អូ​​​ន​​​​ចូ​​ល​​​រួ​​​ម​​​ប​​​រិ​​​ច្ចា​ក​និ​ង​យក​​ទៅ​ចែក​នៅ​ថ្ងៃ​ទី​២​១​ខែ​តុ​លា​ឆ្នាំ​​២​០​២​០ ដោយឡែក​សំ​រាប់​ប​ង​ប្អូ​ន​ច​ង់​ចូ​ល​រួ​ម​ប​រិច្ចា​ក​អា​ច​ផ្ញើ​រ​ថ​វិ​កា​រ​តា​ម​​រ​យៈ​ ប្រព័ន្ធផ្ញើថវិកាចំនួន ៣ យ៉ាងរហ័ស​ របស់លោកឧកញ៉ា ដែលមានដូចខាងក្រោមនេះ៖ -ABA: 001 142 816 (Bun Ratana) -Acleda ទាន់ចិត្ត: 1135 6761 4 (Bun…

Read More

ភ្ញាក់ផ្អើលខ្លាំង!! ទាហានវៀតណាម៣នាក់ ស្លា​​. ប់១៩នាក់បា ត់ខ្លួន ក្នុងគ្រោះរអិ លបាក់ដី

គ្រោះ រ អិល បា ក់ ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឱ្យទាហានវៀតណាម ៣នា ក់បា ត់ ​ប ង់ ជីវិ ត និង១៩នាក់ផ្សេងទៀតបានបាត់ខ្លួន នៅខេត្ត Quang Tri ភាគកណ្ដាលប្រទេសវៀតណាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។ រដ្ឋាភិបាលវៀតណាម កាលពីដំបូងឡើយ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាទាហានយ៉ាងហោច២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីមួយបានវាយប្រហារបន្ទាយ របស់ពួកគេ នៅក្នុងខេត្ត Quang Tri ភាគកណ្ដាលនៃប្រទេស។ គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើបន្ទាយអង្គភាពមួយ នៃបន្ទាយយោធាតំបន់ទី៤ (4th Military Region) ហើយបច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកទាហានយ៉ាងហោ ច១៩នាក់ ដែលនៅតែបន្តបា ត់ខ្លួននៅឡើយ។ គួរជម្រាបថា ចាប់តាំងពីដើមខែតុលាមក ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបាន ផ្ដា ច់ ជីវិ តមនុស្ស៦៤នាក់ហើយ នៅតំបន់ភាគកណ្ដាល ប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថានៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះ៕

Read More

ក្រោយបង្ហោះម៉ូតូ បានជោគជ័យ ទីបំផុតពេលនេះប្អូនទាំង២បានទទួល កាដូខ្នោះដៃប្រាក់ ពីសំណាក់នគរបាលខណ្ឌពោធិ៍សែនជ័យ (មានវិដេអូ)

នៅកាលពីប៉ុន្មានថ្ងៃមុនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគេថតបានសកម្មភាពរបស់ក្មេងទំនើង២នាក់បានជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណៈ ហើយយកមកផុសចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តជាខ្លាំង ។​ យ៉ាងណាមិញក្រោយបានជ្រាបដំណឹងមួយនេះរួច លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ១.ឈ្មេាះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបេីកម៉ូតូ ២.ឈ្មេាះ បិុច បញ្ញចំរ៉ុង ភេទប្រុស​​ ជាអ្នកជិះអង្គុយពីក្រោយ។ បច្ចុប្បន្នក្មេងប្រុសទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ។

Read More

ដើរតួជាឪពុកម្តាយដ៏រឹងមាំ ឡោម លក្ខិណា ប្រឹងតស៊ូមិនខ្លាចនឿយ ដើម្បីតែកូនប្រុស

មិនមែនជារឿងងាយស្រួលទេ ក្រោយពីស្វាមីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តារាសម្តែងវ័យក្មេង ឡោម លក្ខិណា បានប្រឹងប្រែងធ្វើការងារជាច្រើនដើម្បីកូនប្រុសតែមួយរបស់នាង ធ្វើឱ្យអ្នកដែលដឹងរឿងរបស់នាងមានការអាណិតដល់រូបនាងជាខ្លាំង ។ ដោយសារតែសម្រស់នៅតែស្រស់ស្អាត ឡោម លក្ខិណា នៅតែបន្តចាប់អាជីពសិល្បៈយ៉ាងពេញទំហឹង ពេលនេះនាងទទួលបានការងារជាបន្តបន្ទាប់ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្ម និង ការសម្តែងរឿង ហើយក្រៅពីនេះក៏មានការច្រៀងនៅតាមកម្មវិធីនានាទៀត មិនតែប៉ុណ្ណោះនាងក៏បានងាកមកបន្ថែមការងារលក់ផលិតផលតាមអនឡាញផងដែរ ។ ឡោម លក្ខិណា ចាប់ផ្តើមប្រឡូកការងារគ្រប់យ៉ាងបែបនេះគឺដើម្បីកូនប្រុស ដែលកន្លងមកនាងបានសន្យាថានឹងចិញ្ចឹមកូនឱ្យបានល្អទៅតាមបំណងរបស់ស្វាមីដែលចង់ឱ្យកូនទៅរៀនបន្តនៅក្រោយប្រទេស បើទោះមិនមានវត្តមានស្វាមីនៅលើលោកក៏ដោយ ។ ឡោម លក្ខិណា ក៏ជាតារាសម្តែង និង ចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ តែក្រោយពីនាងមានស្វាមី និង កូនមក តារាសម្បុរស្រអែម ឡោម លក្ខិណា ហាក់ដកឃ្លាពីការងារនេះ តែបច្ចុប្បន្ននាងបានចាប់ផ្តើមអាជីពនេះជាថ្មីដោយទទួលបានការងារជាបន្តបន្ទាប់ និង ពេលនេះកំពុងមមាញឹកថតរឿងថ្មី ក្នុងនោះក៏មានការជូនពរ លើកទឹកចិត្តដល់ ឡោម លក្ខិណា ពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ៕

Read More

៥​ ​យ៉ាង​របស់​ ​មាស​ ​សុខ​សោភា​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លើកស្ទួយ​ជា​រាជិនី​សំឡេង​សម័យថ្មី​

​មាស​ ​សុខ​សោភា​ ​គឺជា​តា​រាច​ចម្រៀង​ស្រី​លំដាប់​ជួរមុខ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម​ពីរោះ​ក្រអួន​ក្រអៅ​បែបបំពេ ​ដោយសារ​ទឹកដម​សំឡេង​បែបនេះ​ទើប​ធ្វើ​ឱ្យ​មហាជន​បាន​ចាត់ទុក​នាង​ជា​រាជិនី​សំឡេង​នា​សម័យថ្មី​ ​ព្រោះ​គិតថា​គ្មាន​តារាចម្រៀង​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​មាន​សមត្ថភាព​សំឡេង​ដូច​នាង​ ​។​ ​ការ​ចាត់ទុក​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​ជា​រាជិនី​សំឡេង​សម័យថ្មី​នេះ​ដែរ​ ​ក៏​មិនមែន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ឬ​ ​និយាយ​បានតែមាត់​នោះ​ដែរ​ ​ដោយ​មហាជន​អ្នកគាំទ្រ​ទូទៅ​បាន​មើលឃើញ​នូវ​ចំណុច​ខ្លឹម​ទាំង​ ​៥​ ​យ៉ាងនេះ​ពី​តារាចម្រៀង​ស្រី​ខាងលើនេះ​ ​ទើបបាន​ជា​ផ្តល់​ងារ​បែប​នោះ​ឱ្យ​ ​ដែល​មាន​ដូច​ខាងក្រោម​ ​៖​ ​ ​១​-​សំនៀង​ផ្អែម​មុត​​ មាស​ ​សុខ​សោភា​ ​មាន​ទឹកដម​សំឡេង​បែប​ផ្អែម​មុត​ ​ពេល​ដែល​នាង​បាន​បង្ហើរ​សំ​នៀង​ម្តង​ៗ​តែងតែ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ដក់​ចិត្ត​ ​លង់​អារម្មណ៍​ ​ស្លុង​ទៅតាម​មន្ត​ស្នេហ៍​សំនៀង​របស់​នាង​ដោយ​មិនដឹង​ខ្លួន​ ​។​ ​សំឡេង​ដ៏​ផ្អែម​មុត​នេះ​បាន​ចាក់​ចូល​ដល់​ក្រអៅបេះដូង​អ្នក​ស្តាប់​ ​ដែល​ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត​គ្មាន​ចេះ​ជិនណាយ​ ​។​ ​២​-​ច្រៀង​បាន​គ្រប់​ទម្រង់​​ គេ​តែង​និយាយ​ថា​តារាចម្រៀង​ដែល​មាន​សំនៀង​ផ្អែម​មុត​ ​ភាគច្រើន​មិន​អាច​ច្រៀង​បទ​ផ្សេង​ៗ​បាន​ពីរោះ​ក្រៅតែ​ពី​បទ​មនោ​សញ្ចេតនា​កម្សត់​ៗ​នោះ​ទេ​ ​ប៉ុន្តែ​ចំពោះ​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​គឺ​ផ្ទុយ​ស្រឡះ​ ​ដោយ​នាង​មិន​ត្រឹមតែ​មាន​សមត្ថភាព​ច្រៀង​បទ​មនោសញ្ចេតនា​បាន​ពីរោះ​រណ្តំ​ចិត្ត​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​គ្រប់​បទ​ ​គ្រប់​ចង្វាក់​ ​គ្រប់​ទម្រង់​ ​គឺ​នាង​មាន​សមត្ថភាព​ច្រៀង​បាន​យ៉ាង​ល្អ​ ​និង​ ​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​ទៅតាម​ប្រភេទ​បទចម្រៀង​នី​មួយ​ៗ​ ​រាប់ទាំង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ ​ជាដើម​ ​។​ ​៣​-​បទចម្រៀង​ត្រូវចិត្ត​អ្នកគាំទ្រ​គ្រប់​វ័យ​​ ភាគច្រើន​នៃ​បទចម្រៀង​របស់​តារាចម្រៀង​ស្រី​ ​មាស​ ​សុខ​សោភា​ ​គឺ​តែងតែ​ទទួល​បានការ​សរសើរ​ ​និង​ ​ចូលចិត្ត​ស្តាប់​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ ​មិនថា​ស្រីប្រុស​ ​ក្មេង​ចាស់​ឡើយ​ ​សុទ្ធតែ​ជក់ចិត្ត​នឹង​បទចម្រៀង​របស់​តារាចម្រៀង​រូប​នេះ​យ៉ាង​ខ្លាំង​ ​ជាក់ស្តែង​ដូចជា​បទ​ ​«​មេឃ​កំពុង​ភ្លៀងហើយ​»​ ​«​មួយ​ពាន់​រាត្រី​»​ ​«​ដំបូល​រហែក​»​ ​«​ឧត្តម​ស្វាមី​»​ ​«​សុំ​មិន​ស្គាល់​បង​ល្អ​ជាង​»​ ​និង បទចម្រៀងជាច្រើនទៀត ជាដើម​ ​។​ ​៤​-​សមត្ថភាព​សំឡេង​តែមួយ​គ្មាន​ពីរ​​ បើ​និយាយ​ដល់​ទឹកដម​សំឡេង​វិញ​​ អ្នកគាំទ្របាន​គេ​កត់សម្គាល់​ឃើញថា​ ​គ្មាន​តារាចម្រៀងសម័យថ្មី​ណា​ម្នាក់​ក្នុង​ប្រទេស​ដែល​មាន​របត់​សំឡេង​ស្រដៀង​ ​ឬ​ ​ដូច​នឹងសំឡេង​ ​មាស​ ​សុខ​សោភា ​ឡើយ​ ​ដោយ​គេ​ចាត់ទុក​នាង​ជាតា​រា​ចម្រៀង​ដែល​មាន​របត់​សំឡេង​ផ្អែម​មុត​ ​និង​ ​ទឹកដម​សំនៀង​បែប​បំពេ​អារម្មណ៍​តែមួយ​គ្មាន​ពីរ​ ​។​ ​៥​-​ចរិត​ឱនលំទោន​ ​និង​ ​សកម្មភាព​សប្បុរសធម៌​ ​បូក​ផ្សំ​ពីលើ​ទឹកដម​សំឡេង​ផ្អែម​មុត​ ​បែប​បំពេ​ ​និង​ ​សមត្ថភាព​ច្រៀង​បាន​គ្រប់​ទម្រង់​នោះ​ ​តារាចម្រៀង​…

Read More

សូមប្រុងប្រយ័ត្ន​ មិនមែនរួច១ទេ !! ព្រឹកនេះ តាហានិភ័យ​ ចាប់បានក្រពើមួយក្បាលទៀត ទម្ងន់ប្រហែល ៤០Kg នៅព្រែកកំពឹស ខណ្ឌដង្កោ

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ មានក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។ ហើយកាលពីយប់មិញនេះ ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចាប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ។ ចំណែកព្រឹកមិញនេះថ្ងៃទី ១៨ តុលា ២០២០ យោងតាមគណនីហ្វេសបុក Smey Yoxic បានឲ្យដឹងថា “ប្រុងប្រយ័ត្នមិនមែនរួច1ទេ​….តា​ហានិភ័យ​ចាប់បានឡាំឌួយ🐊40kgមួយក្បាលទៀត​ ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស”។ ដូចនេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន៕

Read More

ដំណឹងបន្ទាន់​ ! ខេត្តបន្ទាយមានជ័យ ផ្អាកចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវជាតិ និងផ្លូវខេត្ត៤ខ្សែ ដោយសារទឹកជំនន់

(បន្ទាយមានជ័យ)៖ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងស្ទើតែរាល់ថ្ងៃទើបពេលនេះបានធ្វើឲ្យកើនទៅជាទឹកជំនន់ហើយកំពុងតែ វា យ ប្រហារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មូលហេតុនេះហើយធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ពេលនេះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ជាក់នៅមុននេះបន្តិចបើយោងទៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។ ការផ្អាកការធ្វើចរាចរណ៍នេះ គឺដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាសុវត្ថិភាព ដល់ការធ្វើដំណើរផងដែរ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ៖

Read More