ចាប់បានហើយ ! ជនដែលបើករថយន្ត បុ ក យុវជនម្នាក់អោយដួលហើយ ថយឡានមក កិ ន ពីលើអោយ ស្លា ប់ ភ្លាមៗនៅនិងកន្លែង (មានវិដេអូ)

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បានអោយ​ PVNN ដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​បុ ក ហេីយថយកិន​​បណ្ដាល​អោយ​មនុស្ស​ ស្លា ប់ ​នោះ​គឺ​ កេីតឡេីងនៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​ វេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដោយរថយន្ត​បានបេីក​ បុ ក ​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ ។ ជនបង្ករ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ រថយន្ដ​ជនបង្ករ​ ម៉ាក​ Lexus NX 200 T ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494 ភ្នំពេញ​ ។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួន​ជនបង្ករ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បានបន្តថា​ ថ្ងៃ​ស្អែក​សមត្ថកិច្ច​របស់​លោក​នឹងបញ្ជូនសំណុំរឿង​ករណី​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់​ ។…

Read More

អុញនោះ ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសថា ការព្យាបាលរបស់លោកគ្រូ ជា សុខហេង (ហៅពេទ្យទេវតា) គឺជាការបោកប្រាស់ និងគ្មានជំនាញពេទ្យទាល់តែសោះ

យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានធ្វើការច្រានចោលទាំងស្រុងចំពោះវិធីព្យាបាលជំងឺភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បណ្តាញសង្គម។ ក្រសួងក៏បានបញ្ជាក់ផងដែរថា គ្រូបុរាណ Chea Sokheng ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រឹមត្រូវ មិនគោរពច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញពេទ្យទាល់តែសោះ។ ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូន៕

Read More

រំភើបជំនួស ! លោក ឃឹម ហ្វីណង់ ប្រគល់តំណែងអភិបាលស្រុកបន្ទាយស្រី ១ថ្ងៃទៅអោយប្អូនស្រី សារាន ព្រោះតែ…

នៅកាលពីព្រឹកមិញនេះលោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានធ្វើកាបង្ហោះជាដំណឹងឲ្យដឹងនៅលើបណ្តាញាសង្គមហ្វេសប៊ុកថា ៖ « សូមណែនាំឱ្យស្គាល់ ប្អូនស្រី សារាន! «សារាន»មានក្តីស្រមៃចង់ក្លាយទៅជាអភិបាលស្រុកនៅក្នុងថ្ងៃអនាគត ហើយតាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ប្អូនស្រីបានជ្រើសរើសយករូបខ្ញុំធ្វើជាគំរូ(Idol)របស់គាត់ ក្នុងដំណើរឈោងចាប់ក្តីស្រមៃមួយនេះ។ ដើម្បីចូលរួមអបអរសាទរទិវា”ក្មេងស្រីអន្តរជាតិ”ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីសម្រេចក្តីស្រមៃរបស់ប្អូនស្រី សារាន ខ្ញុំនឹងចូលរួមក្នុងកម្មវិធី #ក្មេងស្រីកាន់តំណែងជំនួស ដែលជាកម្មវិធី​មួយអនុញ្ញាត​ឱ្យក្មេងស្រីម្នាក់​កាន់តំណែង​”ជានិមិត្តរូប”​ក្នុង​រយៈពេល​មួយថ្ងៃ ដើម្បីបង្កើតជា​ឱកាសឲ្យ​ក្មេងស្រីទទួលបានបទពិសោធន៍ផ្ទាល់នៃក្តីស្រមៃរបស់ខ្លួន អាចចែករំលែកគំនិត និងបង្ហាញការអំពាវនាវរបស់ពួកគេនៅ​កន្លែងដែលពួកគេកម្រមាន​វត្តមាន​ ឬត្រូវ​បាន​គេ​ស្តាប់​។ តាមរយៈកម្មវិធីឆ្លងកាត់បទពិសោធន៍ជាអភិបាលស្រុកក្នុងរយៈពេលពេញមួយថ្ងៃនេះ ក៏​ជា​ឱកាសឱ្យប្អូនស្រីអាច​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍផងដែរ »៕

Read More

ជនខិលខូច! រុករានព្រៃឈើដុតកំទេចចោល ឈើនៅសល់ប៉ុន្មាន កាយដីកប់ បំបិទភ័ស្តុតាង

ខេត្តមណ្ឌលគិរី ៖ មន្ត្រីបរិស្ថានបើកកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីនគរបាលស្រុកអូររាំង ចុះបង្ល្រាបករណីរុករានព្រៃឈើឈួសឆាយដីទំហំជាង៦០ហិកតារ និងជីកដីកប់គល់ឈើធំៗ បំបាត់ភស្តុតាងមួយកន្លែង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅភ្នំអណ្ដូងស្នេហ៍ ស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។ ក្នុងកិច្ចសហប្រតិបត្តិការនោះដែរ សមត្ថកិច្ចចាប់រឹបអូសបានគ្រឿងចក្រចំនួន២គ្រឿង, អេស្កាវ៉ាទ័រ១ គ្រឿង, ត្រាក់ទ័រ១គ្រឿង និងម៉ូតូ២គ្រឿង ដែលជនសង្ស័យរត់ចោល។ វត្ថុតាងបទល្មើសទាំងនេះ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុប្រគល់ឱ្យខាងមន្ត្រីបរិស្ថាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Read More

ចាប់ប្រមាត់ប្រមង់ ដើរបោកស្រ្ដីមានផ្ទៃពោះ លក់ទារកទើបនឹងកើត

រដ្ឋធានីហាណូយ៖ បុរសម្នាក់ជាប់ពាក់ព័ន្ធនឹងការដើរ​បោកបញ្ឆោត​ស្រ្ដីមាន​ផ្ទៃពោះ នាំទៅបង្កើតកូន នៅក្នុងប្រទេសចិន ហើយលក់ទារកទើបនឹងកើត ទៅឲ្យជនជាតិចិនដែលចង់បានកូន ក៏ត្រូវប៉ូលិសវៀតណាម ឃាត់ខ្លួន និង​​រំដោះ​ជនរងគ្រោះចំនួន៤នាក់ នៅក្នុងខេត្ត Lang Son នាភាគខាងជើង ប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃមុនេះ។ ប៉ូលិសខេត្ត Lang Son បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Cut Van Nga អាយុ៣១ឆ្នាំ រស់នៅខេត្ត Nghe An នាភាគកណ្ដាល ប្រទេសវៀត​ណាម។ ការឃាត់ខ្លួនជននេះ ក៏ដោយសារគេ​មានការជាប់​ពាក់ព័ន្ធនឹង​ការបោកបញ្ឆោតស្រ្ដីមានផ្ទៃពោះជាច្រើននាក់ នាំទៅកាន់ប្រទេសចិន ដើម្បី​លក់ទារកទើបនឹងកើតរបស់ពួកគេ ទៅឲ្យជនជាតិចិនដែលចង់បានកូន។ ប៉ូលិស បានបញ្ជាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា រហូតមកដល់​ពេលនេះ ករណីនេះកំពុងតែស៊ើបអង្កេតលើអ្នកដទៃទៀត ដែលកំពុង​ជម្លៀស​ទៅក្រៅប្រទេស។ ប៉ុន្ដែបើតាមមន្រ្ដីស៊ើបអង្កេត បានថ្លែងថា ជន​សង័្សយ Nga បានជួបស្រ្ដីវៀតណាម្នាក់ នៅក្នុងប្រទេសចិន តាមរយៈ​បណ្ដាញសង្គមចិន WeChat កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។ មន្ដ្រីស៊ើបអង្កេត បានបន្ដថា បន្ទាប់មក ស្រ្ដីវៀតណាម នៅក្នុងប្រទេស​ចិនម្នាក់នោះ បានប្រាប់ជនសង័្សយឱ្យអូសទាញស្រ្ដីមានផ្ទៃពោះ សម្រាប់​នាំទៅកាន់ប្រទេសចិន ហើយបង្កើតកូននៅទីនោះ ដើម្បីលក់​ទារកទើប​នឹងកើត។ សកម្មភាពខាងលើនេះ អាចជួយឲ្យគេ (ជនសង័្សយ) រកប្រាក់​កម្រៃបាន៧ពាន់យន់ (លុយចិន) ឬស្មើនឹង១០៤១ ដុល្លារអាមេរិក ក្នុង​ទារកម្នាក់ផងដែរ។ លុះក្រោយមក ជនសង័្សយ Nga បានបោក​បញ្ឆោត​ស្ត្រីជនជាតិភាគតិច មានផ្ទៃពោះ ចំនួន៤នាក់ មកពីស្រុក Tuong Duong និង Ky Son ក្នុងខេត្ត Nghe An ហើយនាំទៅលក់ទារក​ទើបនឹងកើត នៅប្រទេសចិន ក្នុងតម្លៃ៧០លានដុង (៣០១២ដុល្លារ)។ ប្រភពព័ត៌មានដដែល…

Read More