ប្រពៃណាស់ !! មាស សុខសោភា ជាតារាទី ១ ចេញមុខបង្ហោះសារ បួងសួងឱ្យកម្ពុជា រួចផុតពីគ្រោះទឹកជំនន់

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបគ្រោះធម្មជាតិ ដោយមានខេត្តមួយចំនួនដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង កំពុងជួបគ្រោះធម្មជាតិដោយជំនន់ទឹកភ្នែកបានលិចផ្ទះសម្បែង លិចផ្លូវធ្វើដំណើរ ស្ទើរគ្រប់កន្លែងខ្លាំងជាងខេត្តនានា ចំណែកឯរាជធានីភ្នំពេញក៏កំពុងជួបផលវិបាក ដោយផ្លូវមួយចំនួនត្រូវបានជន់លិចគ្មានសល់នោះ កំពូលតារាចម្រៀង មាស សុខសោភា បានបញ្ចេញសារមួយបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតពីគ្រោះធម្មជាតិមួយនេះ ។ ក្នុងនាមជាកំពូលតារាចម្រៀងម្នាក់ មាស សុខសោភា បានសរសេររៀបរាប់ទាំងក្ដុលក្ដួលបួងសួងសុំឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងថា «នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាព និងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែលកំពុងមានទឹកជំនន់» ៕

Read More

ប្រពៃណាស់! លោកព្រាប សុវត្ថិ ឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ យោងតាមហ្វេសបុកផេករបស់លោកហេងឡុង បានឲ្យដឹងថា៖ សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត🙏🙏៕

Read More

អាមេរិក សុំកម្ពុជា ពិនិត្យលទ្ធភាព បន្តមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរឡើងវិញ ក្រោយផ្អាកដោយសារកូវីដ

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើសុំកម្ពុជា ពិនិត្យលទ្ធភាព ដើម្បីបន្តដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកជាថ្មីឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩។ ការស្នើនេះ បានធ្វើឡើង នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី ០៧ តុលា។ ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការបញ្ជូន និងទទួលពលរដ្ឋខ្មែរមាតុភូមិនិវត្តន៍មកពីសហរដ្ឋអាមេរិក បានក្លាយជាប្រធានសំខាន់មួយនៃជំនួបពិភាក្សាការងាររវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ផាកទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ បន្ទាប់ពីជំនួបប្រមាណ២ម៉ោងត្រូវបានបញ្ចប់ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថាឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបសម្ដេចក្រឡាហោមថា ឯកឧត្តមបានយល់អំពីស្ថានភាពនៃជំងឺកូវីដ១៩ដែលធ្វើឱ្យការអនុវត្តការងារមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរត្រូវតែផ្អាកមួយរយៈ។ យ៉ាងណាក៏ដោយ ទំនងដោយសារតែការមិនអាចប៉ាន់ស្មានបានពីការអូសបន្លាយនៃជំងឺរាត្បាតសាកលនេះ ឯកឧត្តមផាកទ្រីក ម័រហ្វី បានស្នើសុំភាគីកម្ពុជា និងជាពកសេសសម្ដេចក្រឡាហោមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពរិះរកវិធីសាស្រ្តក្នុងការបន្តជំរុញអនុវត្តការងារមាតុភូមិនិវត្តន៍នេះឱ្យមានវឌ្ឍនភាពទៅមុខបន្តទៀត។ ឆ្លើយតបនឹងសំណើរនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា សម្ដេចក្រឡាហោម បានអះអាងថាជាគោលការណ៍ និងជាឆន្ទៈនយោបាយ កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះ ពោលគឺទោះជាដំណើរការមាតុភូមិនិវត្តន៍មានការខកខានដោយសារកូវីដ១៩ ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយកម្ពុជាលើការងារនេះមិនមានអ្វីប្រែប្រួលនោះទេ។ សម្ដេចក៏បានឯកភាពឱ្យក្រុមការងារដឹកនាំការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ បើកកិច្ចពិភាក្សាតាមប្រអ័ន្ធវីដេអូ ដើម្បីពិនិត្យលទ្ធភាពរិះរកនូវវិធីសាស្រ្តសមស្រប និងមានប្រសិទ្ធភាពក្នុងងការបន្តជំរុញការងារនេះជាបន្តទៀត។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២ដែលកិច្ចព្រមព្រៀងត្រូវបានអនុវត្តន៍ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង៥០០នាក់ហើយ ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក និងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយពីបានប្រព្រឹត្តបទល្មើស និងអនុវត្តទោសរួចរាល់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តកិច្ចព្រៀមព្រៀងនេះបានទទួលការរិះគន់ ដោយសារពលរដ្ឋទាំងនោះរស់នៅអាមេរិកច្រើនឆ្នាំពេក មិនចេះភាសាខ្មែរ និងត្រូវបែកបាក់គ្រួសារ រហូតមានអ្នកធ្វើអត្តឃាតទៀតផង។ ដោយសារបញ្ហាទាំងនោះហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានស្នើភាគីអាមេរិកពិចារណាសើសើកិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីធានាការពារសិទ្ធិរបស់អ្នកទាំងនោះ និងក្រោមលក្ខខណ្ឌគោលការណ៍មនុស្សធម៌។ យ៉ាងណាក៏ដោយ អាមេរិកហាក់រក្សាភាពស្ងៀមស្ងាត់ចំពោះសំណើរនេះ ខណៈប្រទេសមហាអំណាចមួយនេះ បានផ្ដោតលើការទប់ស្កាត់លំហូរជនភៀសខ្លួន និងរឹតបន្តឹងការងារអន្តោប្រវេសន៍ នៅក្រោមរដ្ឋការរបស់លោល ដូណាល់ ត្រាំ៕ អត្ថបទ៖ pnn

Read More

ប្រសើរណាស់ ! អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា កម្ពុជាកំពុងតែដើរទៅជាប្រទេសសិង្ហបុរីទី២ ក្រោមកិច្ចព្រមព្រៀងមួយនេះ

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។ ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាការបើកចំហរទីផ្សារដ៏ធំរវាងប្រទេស និងប្រទេសបែបនេះហើយ ទើបនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើជាអធីបតី នៃពិធីចុះហត្ថលេខា នៅវិមានសន្តិភាព ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានបិទបញ្ចប់ការសិក្សារួមគ្នារវាងភាគីទាំង២កាលពីខែកក្កដា កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងប្រទេសចិននៅពេលនេះ ត្រូវបានអ្នកជំនាញផ្នែកនយោបាយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានអះអាងកន្លងមកថា នឹងជួយឲ្យប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស និងប្រែក្លាយកម្ពុជា ទៅជាប្រទេសសឹង្ហបុរីទី២ ថែមទៀតផង។ លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់៖ «យើងត្រូវត្រៀមខ្លួន អីចឹងក្រសួងពាណិជ្ជកម្មគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយចិនហើយ ហើយគាត់បានប្រកាសទៀតអីចឹង យើងត្រូវត្រៀមខ្លួន។ ហើយមិនមែនត្រៀមខ្លួនតែក្រសួងពាណិជ្ជកម្មទេ ក្រសួងពាណិជ្ជកម្មមានតួនាទីរកទីផ្សារឲ្យ តែក្រសួង៥ទៀតដែលត្រូវរៀបចំខ្លួន កុំមើលស្រាលឲ្យសោះ ហើយកុំគិតថាអ្នកគិតផលប្រយោជន៍ ខ្ញុំជឿថា យើងមានទីផ្សារកាន់តែច្រើន វាជាឧទាហរណ៍ប្រាប់ទៅចិនថា ចិនកំពុងមានឥទ្ធិពលមកកម្ពុជា តែបើជប៉ុនចង់ចូលទៀតស្វាគមន៍ កូរ៉េចង់ចូលមួយទៀតបើតាមខ្ញុំដឹង គេចរចាហើយ។ អីចឹងយើងកាន់តែបើកឱកាសឲ្យកាន់តែច្រើនអីចឹងកម្ពុជាអាចប្រែក្លាយទៅជាសិង្ហបុរីទី២»។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មីមួយទៀត ក្រៅពីអឺរ៉ុប និងអាមេរិក។ ដែលអាចធ្វើឲ្យកម្ពុជា គេចចេញពីគំនាបសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលោកខាងលិចផងដែរ។ លោក គី សេរីវឌ្ឍន៍ បញ្ជាក់៖…

Read More

សម្តេចតេជោ ហ៊ុន សែន៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា-ចិន គឺនៅស្ថិតស្ថេរជារៀងរហូត (Video inside)

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពរីករាយចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន នាពេលនេះ ដោយសម្តេចបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលផ្តល់ដោយសហភាពអឺរ៉ុប គង់តែបាត់បង់នៅថ្ងៃណាមួយមិនខាន ប៉ុន្តែពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងនៅជាប់ជារៀងរហូត។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអនុញ្ញាតឱ្យ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។ លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «សម្តេចក៏មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ គឺមានសារសំខាន់ណាស់។ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិន គឺនៅជារៀងរហូត»។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អំឡុងទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់របាំងពន្ធលើទំនិញជាច្រើន ដែលកម្ពុជានាំចេញទៅប្រទេសចិន និងពីប្រទេសចិនចូលមកប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីររំពឹងថា នឹងពង្រីកទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគរវាងប្រទេសកម្ពុជា-ចិន កាន់តែច្រើនឡើងទៀត នៅឆ្នាំបន្តបន្ទាប់។ នៅក្នុងជំនួបជាមួយសម្តេចតេជោដែរនោះ ប្រមុខការទូតចិន បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។ លោកបាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់ ប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ក៏ដូចជាប្រជាជនចិន ជូនចំពោះ…

Read More

ជារឿងគួរឲ្យសោកស្តាយបំផុត! ភូមិវប្បធម៌ខេត្តសៀមរាប ប្រកាសបិទចោលជារៀងរហូតហើយចាំពីដើមខែក្រោយនេះទៅ, មូលហេតុព្រោះតែ..

ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » កាលពីថ្ងៃទី១១ ខែតុលា បានចេញសេចក្ដីប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន​ ចាប់ពីថ្ងទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឺងដល់បុគ្គលិកទាំងអស់​របស់ក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។ ការបិទអាជីវកម្មនេះ នាំឲ្យមានការបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌នឹងទូទាត់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិច្បាប់ស្ដីពីការងារ។ សូមជម្រាបផងដែរថា ភូមិវប្បធម៌កម្ពុជា គឺជារម្មណីដ្ឋានដ៏ល្បីល្បាញអស្ចារ្យ និងមានកម្មវិធីកម្សាន្តជាច្រើនរាប់មិនអស់ មួយនៅក្នុងខេត្ត​សៀមរាប ហើយការបិទទ្វារនេះនឹងធ្វើឲ្យប្រជាជនក្នុងប្រទេសមានការសោកស្ដាយផងដែរ៕​ ប្រភព៖ Khmernote Business

Read More