ពុទ្ធោអើយ !! ម្ចាស់ផ្ទះមួយកន្លែងនៅភ្នំពេញ ស្ទើរគាំងបេះដូង ក្រោយជួលផ្ទះឱ្យចិននៅ សឹងក្លាយជាឋាននរក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនសង្កេតឃើញថា មានជនជាតិចិនជាច្រើនបានមករស់នៅក្នុងកម្ពុជា ហើយពលរដ្ឋខ្មែរមួយចំនួន ក៏បានទាញផលប្រយោជន៍ពីការធ្វើសំណាក់ស្រុក របស់ជនជាតិទាំងនោះដែរ តាមការជួលផ្ទះ និងខុនដូរ ឱ្យទៅពួកគេស្នាក់នៅ ។ ជុំវិញនិងការជួលផ្ទះឱ្យជនជាតិស្នាក់នៅនេះ កន្លងមកគេឃើញមានម្ចាស់ផ្ទះជួលមួយចំនួន បានត្អូញត្អែរពីផលលំបាកមួយចំនួន ដែលជួលផ្ទះឱ្យជនជាតិចិនស្នាក់នៅ ដោយសារពួក មិនចេះសម្អាតផ្ទះ ថែមទាំងពង្រាយសំរាម និងធ្វើឱ្យខូចសម្ភារក្នុងផ្ទះផងដែរ ។ ដោយឡែកបើយោងតាមគណីយហ្វេសប៊ុកឈ្មោះ Heang Ly បានត្អូញត្អែរ និងបង្ហោះសារបែបខឹងសម្បា ទៅកាន់អតិថិជន ជនជាតិចិន ដែលខ្លួនបានជួលផ្ទះឱ្យស្នាក់នៅយ៉ាងដូច្នេះថា «ជួលផ្ទះឱ្យពួកអាឆ្កែចិន រត់ចេញពីផ្ទះអត់បង់ផ្ទះ ហើយអត់បង់ភ្លើងទៀត ថាគេចាប់វា»។ ក្នុងនោះគេឃើញមាន សំរាម កាកសំណល់ កំប៉ុងភេសជ្ជៈ និង ស្រាបៀរ ដាក់នៅរាត់រាយ ដេរដាសពេញទាំងបន្ទប់ អមជាមួយនិងអក្សរ ដែលសរសេរជាភាសាចិន នៅលើជញ្ជាំង និងលើការរ៉ូ ជាច្រើនកន្លែងទៀតផងដែរ ៕

Read More

រន្ធត់ណាស់! ស្លាប់មនុស្ស ២០នាក់ និង របួស ៣០នាក់ ក្រោយរថយន្ដដឹកអ្នកដំណើរទៅធ្វើបុណ្យកឋិន បុកជាមួយនឹងរថភ្លើងនៅព្រឹកមិញ….

ប្រទេសថៃ :​ មានករណីរឧប្បទ្ទហេតុដ៏រន្ធត់មួយបានកើតឡើង រវាងថយន្តក្រុងមួយបានបើកបុករថភ្លើងដឹកទំនិញ កាលពីវេលាម៉ោង ៨ និង ០៥ នាទីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ នៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងភូមិ Bang Toei ស្រុក Mueang Chachoeng នៃប្រទេសថៃ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ តាមការឱ្យដឹងពីព័ត៌មាននៅក្នុងស្រុកថៃនោះ គឺនៅលើរថយន្តក្រុងខាងលើ មានអ្នករួមដំណើរប្រមាណ ៦០ នាក់ មកពីខេត្តសមុតប្រាកាន កំពុងធ្វើដំណើរហែកឋិនទានទៅវត្តមួយឈ្មោះបាងប្រាណាក់ ប៉ុន្តែស្រាប់តែមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកមួយទំហឹងជាមួយរថភ្លើងដឹកទំនិញ ដែលបង្កឱ្យមនុស្ស ២០ នាក់បានស្លាប់ និង ប្រមាណ ៣០ នាក់ទៀតរងរបួសធ្ងន់ ។ បច្ចុប្បន្នប៉ូលិសកំពុងធ្វើកំណត់ហេតុ និង កំពុងព្យាយាមនាំយកសាកសពចេញពីគ្រោះថ្នាក់នោះ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងស្រុកកើតហេតុនេះ ៕

Read More

អុញនោះ !!ឆន សុវណ្ណរាជ ត្រូវអ្នកលេង Facebook ដៀលកប់ៗមាត់ ក្នុងថ្ងៃខួបកំណើតព្រោះតែរឿងនេះ…(មានវីដេអូ)

តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ឆន សុវណ្ណរាជ ត្រូវបានមិត្តភ័ក្របងប្អូនរបស់លោកធ្វើនំខួបកំណើតជូនជាមួយនឹងការបង្កប់កាដូដ៏មានតំលៃជាច្រើន ដោយក្នុងនោះមានប្រាក់សុទ្ធ១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ មួយវង់ផងដែរ។ វិដេអូមួយនេះត្រូវបានលោក ឆន សុវណ្ណរាជ បង្ហោះនៅលើបណ្តាញសង្គម ស្រាប់តែត្រូវអ្នកលេង Facebook ដៀលកប់ៗមាត់ទៅវិញ។ អ្នកលេង Facebook ទាំងនោះបានធ្វើការរិះគន់តារាចម្រៀង ឆន សុវណ្ណរាជ ដែលបានបង្ហោះវិដេអូថាជាការអួតទ្រព្យ ហើយអ្នកខ្លះក៏បានលើកឡើងថា អ្នកសិល្បៈជើងចាស់ខ្លះមិនទាន់ស្គាល់ជាតិលុយ១ម៉ឺនដុល្លារនឹងទេ។ ដោយសារតែការរិះគន់និងដៀលកប់ៗមាត់ពីសំណាក់អ្នកលេង Facebook មួយចំនួននោះ ធ្វើអោយតារាចម្រៀងរូបនេះបង្ហោះសារមួយឃ្លាថា៖ “ បងប្អូនញ៉ុមគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅអោយតែអ្នកសិល្បះធ្វើអីក៏ខុសដែរ អោយតំលៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតំលៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតំលៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក ? សុំទោសបើខ្ញុំនិយាយខុស”

Read More

ចូលរួមរំលែកទុក្ខផង! សិល្បការិនីរបាំបុរាណដ៏ស្រស់ស្អាតម្នាក់បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិរលំផ្ទះសង្កត់

កាលពីពេលថ្មីៗនេះ មានការចែករំលែកក្នុងនៅបណ្តាញសង្គមហ្វេសប៊ុក ដោយមហាជនជាច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយសិល្បការិនីរបាំបុរាណដ៏ស្រស់ស្អាតម្នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះធម្មជាតិរលំផ្ទះសង្កត់។ យោងតាមម្ចាស់គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ បានឲ្យដឹងថា “ទោះមិនបានសម្តែងជាមួយគ្នាក៏ពិតមែន តែបងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់អតិតសិល្បៈការិនីប្រចាំភោជនីយដ្ឋានគូលែន ដោយគ្រោះធម្មជាតិរលំផ្ទះសង្កត់គួរឲសង្វែគ។ សូមឲព្រលឹងប្អូនស្រីបានសុខស្ងប់”។ ក្នុងនោះមហាជនជាច្រើនក៏បាន comment ចូលរួមរំលែកទុក្ខ និងសោកស្តាយ មិនគួរណាបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ៕

Read More