នៅមានឧកញ៉ាបែបនេះទៀតទេ? ក្នុងថ្ងៃខួបកំណើតលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បញ្ចេញឡានបែនជាង១០០គ្រឿង និងចុះជួយប្រមូលសំរាមដោយខ្លួនឯងតាមដងផ្លូវយ៉ាងសាមញ្ញបំផុត!

(ភ្នំពេញ)៖ ជាគំរូដ៏ល្អ និងក្នុងនាមជាអ្នកជំនួញមួយរូប ស្រឡាញ់រាជធានីភ្នំពេញ ចង់រួមចំណែកចូលរួមដោះស្រាយបញ្ហាសំរាម លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញឡានបែនដឹកដីជាង ១០០គ្រឿង ដើម្បីដោះស្រាយបញ្ហា ចំពោះមុខជាមួយសាលារាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាបានចុះផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះបើតាមការបង្ហោះ ផ្លូវការលើផេក របស់លោកឧកញ៉ាផ្ទាល់។ រថយន្តបែនដឹកដីជាង ១០០គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើប្រតិបត្តិការបានចំនួន ២ថ្ងៃ ហើយដែលបច្ចុប្បន្ន កំពុងតែសម្រុកដឹកចេញពីផ្សារនាគមាស ផ្សារកាណាស៊ីធី ព្រមទាំង ទីតាំងប្រឈមជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។ អ្វីដែលជាការចាប់អារម្មណ៍នោះថ្ងៃ ទី១០ ខែតុលា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃខួបកំណើតគម្រប់៣៣ឆ្នាំ របស់លោកឧកញ៉ាតែម្ដង។ ប៉ុន្តែលោកឧកញ៉ា បានចុះផ្ទាល់ជាមួយកម្មករពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ ជាមួយគ្នានោះដែរ លោកឧកញ៉ាក៏បានផ្ដាំផ្ញើទៅបងប្អូនទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ជុំវិញបញ្ហាសំរាម ខណៈដែលសាលាក្រុងកំពុងប្រឹងប្រែងណាស់លើបញ្ហានេះ ហើយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រាគ្រុប និងជួយស្វែងរកដំណោះស្រាយក្នុងការប្រមូល ឲ្យបានល្អបំផុតទៅតាមអ្វីដែលអាចធ្វើបាន៕​ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

រដ្ឋាភិបាលពិតជាគិតត្រូវមែន រថយន្តយោធាដែលសម្តេចតេជោ ហ៊ុន សែន ទិញពីចិនអំឡុងពេលកូវីដ១៩ ពេលនេះកំពុងដើរតួនាទីសំខាន់ក្នុងប្រតិបត្តិការគ្រោះមហន្តរាយ (Video inside)

(ភ្នំពេញ)៖ រថយន្តយោធាជាច្រើនគ្រឿងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ១៩ ពេលនេះកំពុងតែចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះរថយន្តយោធាមួយចំនួន ត្រូវបានបញ្ចេញ ដើម្បីដឹកស្បៀង និងសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។ ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ មន្រ្តីយោធាដែលបានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានឧបត្ថម្ភរថយន្តដល់អង្គភាពរបស់គាត់។ មន្រ្តីរូបនោះអះអាងថា រថយន្តទាំងនេះមានគុណភាពល្អ ថ្មី អាចចល័តបានយ៉ាងឆាប់រហ័សដែលធ្វើឱ្យមានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ចំណែករថយន្តចាស់ៗកន្លងទៅ មានការខូចខាតច្រើន ដែលចល័តមិនទាន់សភាពការណ៍ជាដើម។ លោកអះអាងទៀតថា ដោយសាររថយន្តអំណោយរបស់សម្តេចតេជោ តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់កងទ័ពនេះហើយ បានធ្វើឱ្យកងទ័ពបានរួមចំណែកជួយពលរដ្ឋបានយ៉ាងឆាប់រហ័ស។ មន្រ្តីយោធារូបនោះ បានចាត់ទុកថា ការឧបត្ថម្ភនេះជារឿងត្រឹមត្រូវ ក្នុងការពង្រឹកផ្នែកដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជួយប្រជាពលរដ្ឋ។ លោករិះគន់លើជនអគតិមួយចំនួនដែលបានរិះគន់ទៅលើការបញ្ជាទិញរថយន្តយោធានាពេលកន្លងមក។ លោកបញ្ជាក់ថា៖ «អ្នកអគតិមួយចំនួន គាត់អត់ដឹងអំពីការងាររបស់យើង ជួយសង្គ្រោះប្រជាពលរដ្ឋបែបណា បានទាន់ពេលវេលា បើយើងមិនមានរថយន្តថ្មីនេះ គឺតំបន់នេះ ត្រូវលិចលង់ហើយខូចខាតច្រើន ហើយដោយសារតែរថយន្តរបស់យើងបានចល័តទាន់ពេលវេលា ធ្វើឱ្យកងកម្លាំងរបស់យើងបានមកជួយ ដោយមិនគិតរឿងថ្ងៃឬយប់នោះទេ ទោះបីជាទឹកមានជម្រៅជ្រៅបែបនេះ ក៏រថយន្តអាចឆ្លងកាត់បាន ជាពិសេសយើងដឹកស្បៀង ចែកជូនដល់ប្រជាពលរដ្ឋទៀត»។ រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។ ពិធីប្រគល់ និងទទួលរថយន្តទាំងនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា…

Read More

ពិតជាសំណាងមែន! ស្ត្រីម្នាក់កំពុងសម្រាលកូននៅលើផ្ទះ ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈផ្ទះកំពុងជន់លិច ត្រូវបានកងទ័ពជួយសង្គ្រោះទាន់ពេល

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅផ្ទះគាត់ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្រោយពីកម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមកក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ដោយសុវត្ថិភាព៕ ប្រភព៖ Khmer Note

Read More

ថាមែនៗកុំទាន់ជឿតែម្ខាង! ស្រ្តីអាជីវករលក់ក្តាមនៅផ្សារលើ ក្រុងព្រះសីហនុ ​ចេញមុខបកស្រាយ និងច្រានចោលការចោទប្រកាន់រឿងលួចប្តូរក្តាមអន់ៗឲ្យអតិថិជន

(ព្រះសីហនុ)៖ ស្រ្តីអាជីវកររកស៊ីលក់ក្តាមនៅផ្សារលើ ក្រុង-ខេត្តព្រះសីហនុ បានចេញមកបកស្រាយ និងច្រានចោលទាំងឡាយចំពោះការចោទប្រកាន់របស់អតិថិជន ដែលបានចោទគាត់ថា បានលួចប្តូរក្តាមអន់ៗនៅពេលដែលអ្នកទិញទុកឲ្យស្រុះ។ ការចេញមកបកស្រាយនេះ បានកើតមានឡើងក្រោយពីមានបុរសម្នាក់ និងក្រុមគ្រួសារ បានទៅទិញក្តាមនៅផ្សារលើក្រុងព្រះសីហនុ និងថាស្រ្តីអាជីវករលក់ក្តាមលួចប្តូរក្តាមអាអន់ៗឲ្យគាត់ នៅពេលដែលគាត់បានទុកឲ្យស្រុះ ដោយជាប់ទៅទិញទំនិញផ្សេងទៀត។ វីដេអូឈ្លោះទាស់គ្នាផ្អើលពេញផ្សារលើ ក្រុងព្រះសីហនុនេះ ត្រូវបានគេចែកចាយតាមសង្គម Facebook យ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងមានការបញ្ចេញមតិយោបល់ផ្សេងៗ ដោយអ្នកខ្លះគាំទ្រអ្នកទិញ និងអ្នកខ្លះទៀតការពារអ្នកលក់។ ក្រោយមានហេតុការណ៍បែបនេះ និងត្រូវបានគេចែកចាយវីដេអូតាមបណ្តាញសង្គមបែបនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំម​ន្រ្តីភ្លាមៗ​ សហការជាមួយប្រធានផ្សារ អញ្ជើញស្រ្តីអាជីវករ និងអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាំងនោះ មកសួរនាំ និងធ្វើការបកស្រាយឡើងវិញពីដំណើរឿង។ តាមស្រ្តីរូបនេះបកស្រាយ បានឲ្យដឹងថា អតិថិជនដែលទិញក្តាមគាត់នោះ គឺច្រឡំយកថង់ក្តាមផ្សេង មិនមែនជាក្តាមដែលគាត់ទិញនោះឡើយ ហើយរហូតម៉ោង ២រសៀលថ្ងៃដដែល ទើបអតិថិជនរូបនោះត្រឡប់មកវិញ ដើម្បីរករឿងតែម្តង។ ខាងក្រោមនេះជាការបកស្រាយរបស់ស្រ្តីអាជីវករ និងអ្នកលក់ដូរក្បែរគ្នា៖ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

ផ្ទុះការរិះគន់ !! ពលរដ្ឋជាច្រើនរិះគន់ថា អាជ្ញាធរចេញប្លង់ដីឲ្យពលរដ្ឋយឺត គឺទុកគៀបស៊ីលុយពីអ្នកចង់បានលឿន? ត្រូវបង់លុយរាប់រយ ពាន់ដុល្លារ…

ការកាត់ប្លង់ដីផ្ទេរ កម្មសិទ្ធិពីឪពុកម្ដាយម កកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយៈ ការទិញលក់ ដែលត្រូវកាត់ ឈ្មោះនៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដែលមាន លោក នួន សុធា ប្រធានមន្ទីរ ត្រូវមន្ត្រីថ្នាក់ ក្រោមបង្ហើបថា គឺអ្នកកាន់ឯក សារត្រូវការចំ ណាយប្រាក់យ៉ា ងតិច៤០០ដុល្លា ឡើង ទៅដល់ រាប់ពាន់ តាម ចំនួនលុយ ទិញលក់ដីតិច ឬ ច្រើន។ ហើយប្រសិនអ្នករត់ឯកសា រចំមនុស្សដែលមិន ម៉ែន ជាខ្សែបក្ខប្រធា នមន្ទីរ ឯកសា រចេញ ក៏យូរដែរ ទោះចំណាយលុយម៉ែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពបានអោ យដឹងថា ករណីរឿងអាស្រូវរបស់ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ គឺបាន កើតមានយូ រហើយ ចាប់តាំង ពីលោកឡើងជា ប្រធានមន្ទីរ។ហើយ នៅមន្ទីរមួយ នេះសព្វថ្ងៃពោពេញដោយបក្ខពួកនិយម និងការិយាល័យ ធិបតេយ្យយ៉ា ងខ្លាំង ដែលចាំបាច់ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ គួរតែដក តំណែងប្រធា នមន្ទីរចេញ ដើម្បីប្រសិទ្ធិភាព ការងារ បំរើជា តិនិងពលរដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖ សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ…

Read More

មើលប៉ាកូនគេផង ! ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង វណ្ណា ស័ក្ត ច្រៀងជាមួយ កូនស្រី ជាលើកដំបូង ដល់ថ្នាក់ធ្វើឲ្យ អ្នកខ្លះ យល់ច្រឡំ ថាជា…(មានវីដែអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា វណ្ណ ណាណា គឺជាអតីតបេក្ខនារី ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៨ ដោយកាលនោះ វណ្ណ ណាណា មានអាយុត្រឹមតែ១៤ឆ្នាំ ប៉ុណ្ណោះ ហើយក៏បានលើកយកបទ “បឹងហ្គាវ៉ាន់សូឡូ”។ បើទោះ អ្នកខេត្តកណ្តាលរូបនេះ មិនបានទទួលពានរង្វាន់ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ ក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនដដែលមកដល់សព្វថ្ងៃនេះ។ ចំណែក លោក វណ្ណា ស័ក្ត ជាតារាចម្រៀងដ៏ល្បីមួយរូប ហើយក៏ត្រូវជាកូនប្រុស របស់តារាចម្រៀង អាយ៉ៃ ជើងចាស់ ណយ សំណាង ផងដែរ។ ស្រាប់តែ មកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកផេក “Pnn-Tv Cambodia” បានបង្ហោះវីដេអូដ៏គួរឲ្យចាប់មួយ ដោយគេឃើញ តារាចម្រៀង វណ្ណា ស័ក្ត បានបកស្រាយចម្រៀងមួយបទ យ៉ាងពីរោះ ជាមួយកូនស្រីរបស់ខ្លួន គឺ កញ្ញា វណ្ណ ណាណា ជាលើកដំបូង។ ហ្វេសប៊ុកដដែលបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរថា “ពេលស្រវឹងទើបដឹងថានឹកអូន-លោក វណ្ណា ស័ក្ត ft កញ្ញា វណ្ណ ណាណា ប៉ាកូនមួយគូនេះ បើមិនប្រាប់ថាជាប៉ាកូន អាចច្រឡំថាជាគូស្នេហ៍បាន ថែមទាំងចូលតួបានល្អទៀត”។ ហ្វេសប៊ុកនេះបានបន្ថែមថា “បើមើលសម្រស់លោក វណ្ណា ស័ក្ត វិញមិនដឹងទេថា មានកូនស្រីធំប៉ិនខ្លួន បែបនេះ មើលទៅដូចជាបងប្អូនច្រើនជាង”។ ក្រោយស្តាប់ចម្រៀងនេះចប់ភ្លាម ហ្វេនៗជាច្រើន របស់ តារាចម្រៀង…

Read More

ជួយស៊ែរលើកទឹកចិត្តលោកគ្រូម្នាក់មួយផង! ផ្ទុះការសរសើរលោកគ្រូប្រវត្តិវិទ្យាមួយរូបនេះ មានលក្ខណៈបង្រៀនងាយយល់ ងាយចងចាំ កូនសិស្សណាក៏ពេញចិត្ត ហើយពិសេសគឺ…

នៅមុននេះបន្តិច យោងតាមគណនីហ្វេសបុកឈ្មោះ ប៊ុនធឿន ស្រីស្រស់ បានចែករំលែកនៅលោកគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ដែលមានលក្ខណៈពិសេសធ្វើឲ្យសិស្សៗសរសើរមិនដាច់ពីមាត់ ដោយគណនីហ្វេសបុកនេះបានរៀបរាប់លំអិតថា: 💗គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាង💗 សមត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាំនឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។ រៀនជាមួយគាត់ ខ្លី ខ្លឹម ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ២ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដងការចងចាំគាត់ខ្ពស់ រាល់ការបរិច្ឆេទគ្មានខុសមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូលាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញចួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះរស់មិនឃ្លាតជាតិសាសនា(រូបភាព)។ 💗 អ្នកស្រឡាញ់លោកគ្រូ Share មួយទៅ🥰៕

Read More

ប្រសើរវិញហើយ ព្រឹកនេះបុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ជាង៣០០នាក់ ចូលបម្រើការងារដូចធម្មតាវិញ តាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

(ភ្នំពេញ)៖ បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ជាង៣០០នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះបានចូលបម្រើការងារឡើងវិញ ដោយបែកចែកទៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ បុគ្គលិកប្រមូលសំរាមដែលជាអ្នកបោសសំអាតលើដងផ្លូវ និងអនាម័យខាងអូសរទេះ ទាំងជាង៣០០នាក់នេះ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានមកជួបជុំគ្នានៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ ដោយមានការចូលរួមសំណេះសំណាលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធាំនីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកនេះកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ចំនួនជាង៣០០នាក់បានចូលបម្រើការងារវិញហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់កម្មករដែលនៅសេសសល់ សូមបន្តចូលបម្រើការងារវិញ តាមការបង្គាប់របស់ក្រុមបឹក្សាអាជ្ញាកណ្តាល។ លោកបន្តថា ក្នុងដំណាក់កាលអន្តរកាលនេះ កម្លាំងអាជ្ញាធរខណ្ឌទាំង១៤ នៅតែបន្តចេញប្រមូលសំរាមក្នុងភូមិសាស្ត្ររៀងៗខ្លួន ដើម្បីកុំឲ្យមានគរពាសពេញដងផ្លូវ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ បានចេញលិខិតបញ្ជាឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់។ លិខិតដដែលនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៉ីនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមវេនរៀងៗខ្លួន៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

ក្មេងល្អមែន ! ឃើញលោកតា លោកយាយ បងប្អូនខ្មែរ កំពុងតែជួបការលំបាក ដោយសារតែទឹកជំនន់ ស្រាប់តែឡុង លីគ័ង្គ បង្ហោះសារដោយក្តីព្រួយបារម្ភថា…

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន ហើយមានរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏កាន់តែសង្ហាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏មានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនទៀតផង។ ជាក់ស្តែងនៅថ្ងៃនេះ បន្ទាប់ពីបានឃើញ លោកយាយម្នាក់ គាត់ខ្យល់គរ ដោយសារតែទឹកជំនន់ ជន់លិចផ្ទះសំបែងផងនោះ ក្មេងប្រុសរូបនេះ ក៏បានបង្ហោះសារសូមឲ្យបងប្អូន មេត្តាប្រុងប្រយ័ត្នពីសុវត្ថិភាព​ ឲ្យបានខ្ពស់។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ឡុង លីគ័ង្គ បានបង្ហោះសារថា “សូមបង្កេីនការប្រុងប្រយ័ត្នអោយបានខ្ពស់ ។ សូមអរគុណដល់បងៗពូៗកងកម្លាំងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ចុះជួយបងប្អូនប្រជាពលរដ្ធ រងគ្រោះ ជំនន់ទឹកភ្លៀងក្នុងស្រុកសំពៅលូន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ។

Read More

មោទនភាពណាស់ ! និស្សិតស្រីខ្មែរ ឈ្នះពានលេខ១ ក្នុងកម្មវិធីប្រឡងប្រាជ្ញា នៅកូរ៉េ (មានវីដេអូ)

កូរ៉េខាងត្បូង៖ និស្សិតស្រីខ្មែរ១រូប កំពុងបន្តការសិក្សានៅ ក្នុងប្រទេសកូរ៉េខាងត្បូង មានសមត្ថភាពខ្លាំងពូកែណាស់ រហូតអាចដណ្តើមបានជ័យលាភីលេខ១ពី ក្នុងកម្មវិធី២០២០ Quiz On Korea ជាកម្មវិធីប្រលងប្រាជ្ញា លើកញ្ចក់ទូរទស្សន៍KBS TV ដែលការប្រកួតនោះ មានការចូលរួមពីយុវជន ចំនួន ១៨ប្រទេស។ និស្សិតស្រីខ្មែរ ដែលឈ្នះពានលេខ១ ក្នុងកម្មវិធីប្រឡងប្រាជ្ញា នៅកូរ៉េ នេះ មាន ឈ្មោះថា ធន់រិទ្ធិ ស៊ីវយី ជាអ្នកខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសិក្សានៅ សាលវិទ្យាល័យYonsei លើមុខជំនាញMaterial Science Engineering ដែលជា អាហាររូបករណ៍GKS ២០១៩ នៃប្រទេសកូរ៉េខាងត្បូង ហើយម្ចាស់ជ័យលាភលេខ១នេះ ទទួលបានប្រាក់រង្វាន់ ចំនួន១០លានវ៉ុន ស្មើនឹង១ម៉ឺនដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងកម្មវិធីប្រឡងប្រាជ្ញាល្បី នៅប្រទេសកូរ៉េខាងត្បូងនេះ ម្ចាស់ជ័យលាភីលេខ១ បានលើប្រទេសកម្ពុជា (និស្សិតស្រីខ្មែរឈ្មោះ ថា ធន់រិទ្ធិ ស៊ីវយី ) , ជ័យលាភីលេខ២ បានលើប្រទេសវេណេស៊ូអេឡា និងជ័យលាភីលេខ៣ បានលើប្រទេស វៀតណាម។ (ប្រភព៖ CSAK, Nav..)

Read More