សូមប្រុងប្រយ័ត្ន! ស្ទឹងពោធិ៍សាត់ ឡេីងលេីស​ចំណុចប្រកាសអាសន្នហេីយ​ ខណៈអាជ្ញាធរខេត្តពោធិ៍សាត់​ បានបន្តចុះពិនិត្យមេីល​ក្នុងមូលដ្ឋាន​ជានិច្ច​ …

យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៧:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖ ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់ -សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ -សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។ ២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត -សឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រកបន្តិច និងសឹ្ទងវាលវែងបានស្រក) ៕​ ប្រភព៖​​ Khmer Note

Read More

លោកស្រី ទ្រី ដាណា លួចញញឹមក្នុងចិត្ត ពេលបានលឺចំលើយរបស់ក្មេងម្នាក់ ថា ធំឡើង ចង់ដូចមីង ដាណា

នាពេលបច្ចុប្បន្ន មិនថាចាស់ ឬ ក៏ក្មេង​ គ្រប់គ្នាសុទ្ធតែបានស្គាល់ លោកស្រី ទ្រី ដាណា យ៉ាងច្បាស់ ដោយលោកស្រី គឺជាម្ចាស់ហាងមាស និងពេជ្រ ដ៏ធំនៅភ្នំពេញ ព្រមទាំងជាម្ចាស់ ប្រេនដ៏ល្បីឈ្មោះ NNP ដែលមានឈ្មោះល្បី ទៅដល់ទីណា កន្លែងណា ក៏មានតែអ្នកស្គាល់ គ្រប់ៗគ្នា។ អ្វីដែលធ្វើឲ្យបងប្អូនកាន់តែស្គាល់លោកស្រីកាន់តែច្បាស់ជាងនេះទៅទៀតនោះ គឺ លោកស្រី ជាបុគ្គលចិត្តធម៏ម្នាក់ ដើរជួយបងប្អូនប្រជាជន ទីទាល់ក្រ គ្រប់ទីកន្លែង ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូន។ ដោយឡែកនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “សួរពួកគាត់ថា ធំឡើងចង់ធ្វើអី?​ ភាគច្រើនពួកគាត់សើច ហើយថាអត់ទាន់ដឹងទេមីង តែក្មេងម្នាក់នោះ ឆ្លើយថាខ្ញុំចង់ដូចមីង ដាណា សួរថាម៉េចចឹង គាត់ថា មីងស្អាត ធម្មតាទេ ក្មេងៗប៉ុណ្ណឹង មិនទាន់មានគោលដៅជីវិត គាត់ដឹងត្រឹមក្រោកឡើង រៀបចំទៅរៀនជួបមិត្តភក្តិសប្បាយ ពេលរៀនចង់ ចង់លេងលឿនៗ លឺស្នូរជួង ក៏នាំគ្នាហោរសើច ដូចតែខ្ញុំពីក្មេងដែរហ្នឹង។ តែយើងជាអ្នកដើរមុន ត្រូវបង្ហាញផ្លូវពួកគាត់ ប្រាប់គាត់ឱ្យចំរៀន ប្រាប់គាត់ឱ្យគិតពីចំណូលចិត្តខ្លួនឯងឱ្យហើយ។ ម្ដាយឪពុក មិនត្រូវបង្ខំកូនឱ្យធ្វើអីតាមខ្លួននឹកឃើញទេ ត្រូវមើលគាត់តាំងពីតូចៗ ថាគាត់ស្រលាញ់អីវិញ។ ពេលគាត់មានចំណូលចិត្ត គាត់នឹងខំប្រឹងដើម្បីធ្វើវា តែមុននឹងធ្វើវាបាន ត្រូវខំរៀនមានចំណេះជាប់ខ្លួនសិន។ ទ្រាំលំបាក ប៉ុន្មានឆ្នាំនៃការរៀនសូត្ររបស់គាត់ តែនៅពេលគាត់ចប់ យើងមិនពិបាកទៀតទេ ព្រោះគាត់អាចមានលំនឹងជីវិត។ តែបើគាត់គ្មានចំណេះជាប់ខ្លួន ថ្ងៃក្រោយយើងនឹងមើលគាត់លំបាកពេញមួយជីវិត។ អ្នកខ្លះចង់រកស៊ី តែមុនចេញរកស៊ី ក៏ត្រូវរៀនសូត្រខ្លះសិនដែរ កុំបង្ខំគាត់ឱ្យប្រឹងរៀន ប្រឹងធ្វើការ តែលើកទឹកចិត្តគាត់ ឱ្យចំរៀន មានចំណេះ រកស៊ីស្រួល។ ពេលចេះដឹង ទោះធ្វើការងារប្រើកម្លាំង ក៏ឆ្លាតជាងគេ ចេះកែច្នៃ ចេះដឹងថាធ្វើបែបណាស្រាលកម្លាំង។ ត្រូវប្រាប់កូនថា ពេលប្រឹងរៀនចេះ…

Read More

BREAKING: មនុស្ស៨៨នាក់រងរបួស ក្នុងករណីឆេះអគារ៣៣ជាន់ នៅទីក្រុងកំពង់ផែអ៊ុលសាន, កូរ៉េខាងត្បូង (មានវិដេអូ)

(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារស្នាក់នៅ (Apartment) ដ៏ខ្ពស់មួយកន្លែងស្ថិតនៅទីក្រុងកំពង់ផែអ៊ូលសាន (Ulsan) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នាពេលព្រឹកថ្ងៃសុក្រនេះ និងបានបណ្តាលឲ្យមនុស្សរងរបួសស្រាលយ៉ាងហោចណាស់ជិត ៩០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។ ខ្សែវីដេអូបានបង្ហាញថា អណ្ដាតភ្លើងពណ៌ទឹកក្រូចដ៏ធំសម្បើម បានឆេះរាលដាលយ៉ាងលឿនលើអគារកម្ពស់ ៣៣ជាន់ ខណៈក្រុមពន្លត់អគ្គីភ័យជាច្រើននាក់បានចូលរួម ក្នុងសកម្មភាពន្លត់ដើម្បីគ្រប់គ្រងអគ្គីភ័យនោះឲ្យបាន។ អ្នកដែលរស់នៅក្នុងអាគារទាំងអស់ត្រូវបានជម្លៀសចេញ ហើយក្រុមអ្នកសង្គ្រោះបានជម្លៀសមនុស្ស ៧៧នាក់ផ្សេងទៀតដែលបានរត់គេចខ្លួន ទៅលើជាន់កំពូលនៃអាគារ។ រហូតមកដល់ពេលនេះ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីករណីស្លាប់ ឬរបួសធ្ងន់ធ្ងរនៅឡើយទេ។ គួរបញ្ជាក់ថា នៅជុំវិញបញ្ហាខាងលើនេះ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៨៨នាក់រងរបួសស្រាល ហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលបានបង្កឲ្យមានអគ្គីភ័យផ្ទុះឡើង កាលពីវេលាម៉ោង ១១៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងសេអ៊ូល) ខណៈមានសេចក្តីរាយការណ៍កាលពីមុននេះថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះដំបូងពីចន្លោះជាន់ទី ៨ ដល់ជាន់ទី ១២ នៃអគារកម្ពស់ ៣៣ជាន់ខាងលើនេះ៕

Read More

ក្តៅៗ !! ឃាត់ខ្លួន លោកសង្ឃក្លែងក្លាយ២អង្គ ដែលដើររៃអង្គាស ឬ បិណ្ឌបាត្រ តាមផ្លូវ ធ្វើឲ្យខូចឈ្មោះដល់ព្រះសង្ឃ ដែលបួសត្រឹមត្រូវ និងខូចព្រះពុទ្ធសាសនា

ខេត្តកោះកុង៖ មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល ខេត្តកោះកុង សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ចុះចាប់សង្ឃក្លែងក្លាយមិនមានលិខិតអនុញ្ញាត ឬ ឆាយា សង្ឃដិការបញ្ជាក់ថាភេទជាអ្នកបួសត្រឹមត្រូវដែរមាន(ស្រុកកំណើតនៅខេត្តសៀមរាប)ជិះឡានដើររៃអង្គាសបច្ច័យតាមផ្សារ ទីប្រជុំជន ឬទីកន្លែងផ្សេងៗក្នុងស្រុកស្រែអំបិល កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្នលោកសង្ឃក្លែងក្លាយទាំង២នាក់នោះ ត្រូវបានចាប់ផ្សឹកហើយ រួចបញ្ជូនទៅឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់។ ជាមួយគ្នានោះផងដែរ សាលាអនុគណស្រុកស្រែអំបិលសូមអំពាវនាវដល់សាលាអនុណគ្រប់ស្រុក ព្រមទាំងសាលាគណគ្រប់ខេត្តក្រុងនិងប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់សហការទប់ស្កាត់សង្ឃក្លែងក្លាយដើររៃអង្គាសឬបិណ្ឌបាត្រ សូមមេត្តាយកព្រះទ័យនិងយកចិត្តទុកដាក់ កុំឲ្យខូចគេអ្នកបួសត្រឹមត្រូវឬខូចព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៕

Read More

ព្រះគ្រូ ហាក់ សៀងហៃ៖ មនុស្សខូចចិត្តទៅផឹកស្រា មិនមែនជាដំណោះស្រាយល្អ សម្រាប់ជីវិតទេ

ជីវិតរមែងតែងពើបប្រទះនូវទុក្ខសោក និងរឿងរ៉ាវឈឺចាប់ជាច្រើន ហើយជាដំណោះស្រាយដើម្បីឲ្យខ្លួនបានស្រាលពីទុក្ខកង្វល់ មនុស្សមួយចំនួនបានយកស្រាមកដាក់ពីមុខ រត់គេចពីបញ្ហា មិនហ៊ានប្រឈមមុខជាមួយការពិត មិនព្រមរកដំណោះស្រាយដោយសន្តិវិធី។ ការធ្វើបែបនេះវាបានបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងច្រើនដល់សង្គមជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត មិនត្រឹមតែជួបបញ្ហាទើបសេពគ្រឿងស្រវឹងនោះទេ សូម្បីតែពេលរីករាយក៏តែងប្រទះឃើញមានវត្តមានគ្រឿងស្រវឹងផងដែរ។ ជារឿយៗតែងកើតមាននៅឱកាសបុណ្យទាន កម្មវិធីកម្សាន្ត និងកម្មវិធីជួបជុំជាដើម ហើយវាត្រូវបានគេប្រើប្រាស់ជាឧបករណ៍សម្រាប់បង្កើនបរិយាកាសសប្បាយរីករាយទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមើលឃើញពីបញ្ហានេះ ព្រះគ្រូ ហាក់ សៀងហៃ បានមានសង្ឃដីការស្រាយបំភ្លឺជុំវិញផលប៉ះពាល់ដែលបង្កឡើងដោយគ្រឿងស្រវឹង បើទោះបីជាមនុស្សខូចចិត្តទៅផឹកស្រា ក៏មិនមែនជាដំណោះស្រាយល្អសម្រាប់ជីវិតនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រឿងស្រវឹងគឺជាដើមចមនាំឲ្យកើតមាននូវបញ្ហា ភាពចលាចលជាច្រើនទាំងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ វាស្តែងចេញតាមរយៈ ការបាត់បង់ស្មារតីមិនអាចគ្រប់គ្រងលើខ្លួនឯងបាន ជាប្រភពនៃអំពើហិង្សា ការរំលោភបំពាន គ្រោះថ្នាក់ចរាចរណ៍ និងជាមូលហេតុនៃភាពអាប់ឱននៃសេចក្តីថ្លៃថ្នូផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ វាជាហេតុផលធំមួយដែលដឹកនាំទៅរកការបែកបាក់មិត្តភាព បែកបាក់គ្រួសារ ប្រពន្ធព្រាតប្តី ស្វាមីចេញឆ្ងាយពីគ្រួសារ បង្កើតឲ្យមានក្មេងកំព្រា ស្រ្តីមេម៉ាយ ភាពក្រីក្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះវាក៏ជាហេតុនៃការកើតមានឡើងនូវ ជនពិការ ឪពុកព្រាតកូន កូនព្រាតម្តាយ ប្តីប្រពន្ធចាកឆ្ងាយពីកូនទាំងធ្វេរដោយក្តីឈឺចាប់បំផុត ព្រោះតែមជ្ជរាជផ្តាច់យកសង្ខានៅលើដងផ្លូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គ្រឿងស្រវឹងក៏ជាឬសគល់នៃសេចក្តីប្រមាទ បាត់បង់អស់ភាពថ្លៃថ្នូរ បាត់ការត្រឹះរឹះពិចារណា លែងដឹងខុសដឹងត្រូវ មើលលែងយល់ពីអ្វីដែលគួរធ្វើនិងអ្វីមិនគួរធ្វើ ប្រើពាក្យសម្តីអសីលធម៌ លែងចេះគោរពគ្នា និងនាំទៅរកបញ្ហាជាច្រើនផ្សេងទៀតនឹកស្មានមិនដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះបើស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ ស្រលាញ់សង្គមជាតិ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង។ បោះចោលដបស្រាស្រវ៉ារៀន ប្រឹងបន្តអភិវឌ្ឍខ្លួនជាប្រចាំ កុំភ្លើតភ្លើនភ្លេចខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះមានតែចំណេះដឹងប៉ុណ្ណោះដែលអាចនាំយើងទៅកាន់ភាពល្អប្រសើរនៃជីវិត និងជាធនធានដ៏សំខាន់ក្នុងការរួមចំណែកកសាងប្រទេសជាតិឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍន៍ និងភាពរីកច្រើនបាន។

Read More

ស្រែកយំផ្អើលក្រុងអ៊ូលសាន ! អគ្គីភ័យឆេះអគារកម្ពស់ ៣៣ ជាន់ ដែលមានមនុស្សស្នាក់នៅរាប់រយនាក់

យោងតាមការចុះផ្សារដោយសារព័ត៌មាន CTV News នៅប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា មានហេតុការណ៍អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារកម្ពស់ ៣៣ នៅទីក្រុងអ៊ូលសាន ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរាប់រយគ្រួសារបានស្នាក់នៅ។ ខណៈហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងវេលាម៉ោងជាង ១១ យប់ថ្ងៃទី៨ ខែតុលា ម្សិលមិញនេះ។ ប្រភពដដែលបន្ដថា មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរបួសធ្ងន់ធ្ងរទេ។ អ្នកស្នាក់នៅអគារនេះរាប់រយនាក់ត្រូវបានជម្លៀសចេញ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យក៏បានជួយសង្គ្រោះមនុស្ស ៧៧ នាក់ផ្សេងទៀតដែលបានរត់គេចខ្លួនទៅលើដំបូល និងកន្លែងផ្សេងទៀតនៃអគារ។ ក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបាននិយាយថាមនុស្សយ៉ាងតិច ៨៨ នាក់ត្រូវបានគេព្យាបាលដោយសាររងរបួសស្រាលក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។ ទន្ទឹមជាមួយគ្នានោះ ក្រុមមន្រ្តីកំពុងស៊ើបអង្កេតមូលហេតុនៃអគ្គិភ័យនេះ បានបញ្ជាក់ថា ការចេះអាចបានចាប់ផ្តើមនៅជាន់ទី១២ នៃអគារ ខណៈមតិខ្លះបានលើកឡើងថាបានរាលដាលពីជាន់ទី៣ នៃអគារចំពេលមានខ្យល់បក់ខ្លាំង។ បើតាមការបញ្ជាក់ពីអាជ្ញាធរ អគ្គិភ័យនេះត្រូវបានពន្លត់ជិតម៉ោង ៩ ព្រឹកថ្ងៃសុក្រ នេះផងដែរ។

Read More

លែងចង្អៀតហើយ! ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧-១១ម៉ែត្រ បន្ទាប់ពីទទួលបានការ អនុម័តហិរញ្ញប្បទាន ពីធនាគារពិភពលោក ១១០លានដុល្លារ

ផ្លូវជាតិលេខ៤ ដែលជាផ្លូវមមាញឹកក្នុងការដឹកជញ្ជូន​ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ បន្ទាប់ពីទទួលបានការ អនុម័តហិរញ្ញប្បទាន ពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ហៅថា ឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនឹងចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវនេះឡើងវិញ បានចំនួន២កញ្ចប់ហើយ ដោយនៅសល់តែ២ ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍន៍ផ្លូវនេះហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ប្រវែង២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើម សងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គម្រោងផ្លូវនេះ ក៏នឹងផ្តោតផងដែរ ទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពអត្ថបទ៖ Phengvannak news​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More