គួរអោយគោរព!! ឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់…

ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា កាលពីព្រឹកថ្ងៃទី០៨ ​ខែ តុលា ឆ្នាំ២០២០ បានចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប. បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់ ហើយសូមអរគុណក្រុមការងារដែលបន្តធ្វើការទាំងយប់

Read More

សូមប្រុងប្រយ័ត្ន !! ទីបំផុតចាប់ខ្លួនបុរសម្នាក់ដែលគប់កញ្ចក់រថយន្តពេលយប់នៅបាត់​ដំបង ហើយសារភាពមុខសមត្ថកិច្ចយ៉ាងខ្លីបែបនេះ

បាត់ដំបង៖ ជនសង័្សយដែលគប់កញ្ចក់រថយន្តពេលយប់ត្រូវសម​ត្ថកិច្ចនគរបាលឃាត់ខ្លួនបានម្នាក់នៅក្រុងបាត់​ដំបង៖ អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧត្ដម​សេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​ ឱ្យស្វែងរកជនសង័្សយក្នុង​សកម្មភាព(គប់កញ្ចក់)រថយន្តនៅ​ពេល​យប់ដែលតែងកេីតឡេីងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ នា​ពេលកន្លងមក​លោក​វរសេ​នីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ណែនាំឱ្យ​លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ល្បាតឃ្លាំមេីលនិង​បង្រ្កាប​សកម្មភាពនេះ។ ជាក់ស្តែងនៅវេលាម៉ោង២២​និង​៤៥នាទីយប់ថ្ងៃទី៧ខែ​តុលាឆ្នាំ២០២០​ ជនសង័្សយ​បានធ្វេី​សកម្មភាពយកដប​ទឹក​ក្រូច(​គប់​​ទៅលេីកញ្ចក់រថយន្ត)ដែលកំពុងបេីកបរលេីផ្លូវនៅចំណុចភូមិសុភី១​សង្កាត់រតនៈ ក្រុងបាត់ដំបង​ខេត្តបា​ត់ដំបង​ ដែលម្ចាស់រថយន្តឈ្មោះ​ ម៉ាន់​ រ៉​គីម​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​បឌិន​នៀវ​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ បណ្តាល​ឱ្យបែក​កញ្ចក់​រថយន្ត​ផ្នែកខាង​ក្រោយ​តែមិន​បណ្តា​លឱ្យរងរបួសដល់​មនុ​ស្ស​ឡេីយ ។ ទទួលបានព័ត៌មាន​ភ្លាមកម្លាំងនគរបាលបាន​ចេញ​ប្រតិ​បត្តិ​ការឃាត់ខ្លួនជនដៃដល់ក្នុងករណី​នេះម្នាក់គឺឈ្មោះសៀង​ សំ​ ភេទប្រុស​ អា​យុ៣៩​ឆ្នាំ​ រស់នៅភូមិរំ​ចេក​៣​សង្កា​ត់​រតនៈ​ ក្រុងបាត់​ដំបង​ ខេត្តបា​ត់ដំបង​។ នៅចំពោះមុខសមត្ថកិច្ចជនសង័្សយខាងលេីបានឆ្លេីយសារភាពថា​ រូបគេធ្លាប់ធ្វេីសកម្មភាពគប់កញ្ចក់រថយន្តបែបនេះចំនួន០២ដងហេីយ​ ចំពោះមូលហេតុនៃការគប់នេះព្រោះតែខ្លួនខឹងនឹងរថ​យន្តបេីកបរពេលយប់លឿនៗពេក។ ដោយបាន​ការ​សម្រប​សម្រួល​​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អមសា​លា​ដំបូង​ខេត្ត​បាត់ដំបង​ជនសង័្សយខាងលេីនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូ​នទៅ​សាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូវច្បាប់។ សូមជម្រាបជូនថា​ នៅពេលនេះសមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង​បានធ្វេីការស្រាវជ្រាវនិងឈានដល់ការកំណត់បានពីអត្តសញ្ញាណជន​សង័្សយដែលតែងធ្វេីសកម្មភាពគប់កញ្ចក់រថយន្តពេលយប់រួចហេីយ​ ជឿជាក់ថាមុខសញ្ញានេះនឹងត្រូវឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាមួយនេះក៏សូមសំណូមពរចំពោះមហាជន​ដែល​បានជួបឧប្បត្តិហេតុនេះមេត្តាចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច​នគរបាល​មូលដ្ឋានតាមគ្រប់មធ្យោបាយឬតាមរយៈ​លេខ​ទូរស័ព្ទដែលបានផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុក​ស្នងការដ្ឋាន៕ប្រភពkhmernote

Read More

ឧកញ៉ាស្រុកខ្មែរមួយចំនួនសំុខ្មាស់ !! ឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់…

ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា កាលពីព្រឹកថ្ងៃទី០៨ ​ខែ តុលា ឆ្នាំ២០២០ បានចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប. បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់ ហើយសូមអរគុណក្រុមការងារដែលបន្តធ្វើការទាំងយប់

Read More

ពុទ្ធោ បុរសម្នាក់ស្លាក់ក្រវិលកំប៉ុងស្រាបៀរជាប់នៅក្នុងបំពង់ខ្យល់រយៈពេល២ឆ្នាំ ទើបតែយកចេញបាន, សំណាងមិនប៉ះពាល់ដល់ជីវិត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មន្ទីរពេទ្យ ជោរៃ​ ភ្នំពេញ បានប្រកាសពីករណីអ្នកជំងឺម្នាក់ត្រូវគ្រូពេទ្យឆ្លុះឃើញក្រវិលកំប៉ុងជាប់នៅក្នុងបំពង់ខ្យល់អស់រយៈពេលរហូតដល់ទៅ០២ឆ្នាំ។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានឲ្យដឹងថា នាពេលកន្លងទៅនេះមន្ទីរពេទ្យបានធ្វើការឆ្លុះចាប់យក ក្រវិលកំប៉ុងស្រាបៀរចេញពីបំពង់ខ្យល់របស់អ្នកជម្ងឺ ដោយ វេជ្ជបណ្ឌិតឯកទេស ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក។ អ្នកជម្ងឺមានអាយុ២៥ឆ្នាំ ភេទប្រុស រូបនេះបានស្លាក់ជាប់ក្រវិលកំប៉ុងនៅនឹងបំពង់ក អស់រយៈពេលជាង០២ឆ្នាំមកហើយ។ ក្រោយពីការពិគ្រោះជាមួយវេជ្ជបណ្ឌិក ឯកទេស រួចមក អ្នកជម្ងឺចាំបាច់ត្រូវការឆ្លុះចាប់យកក្រវិលកំប៉ុងចេញពីបំពង់ខ្យល់ ក្រោយមកស្ថានភាពរបស់អ្នកជម្ងឺបានប្រសើរឡើងជាលំដាប់៕

Read More

ជួយពួកគាត់ផង !! ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់ដាក់មែកឈើបាំងផ្លូវអស់រយៈពេល៥ម៉ោងដោយខឹងអាជ្ញាធរចុះរុះរើផ្ទះរបស់គាត់

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ចាប់តាំងពីម៉ោង១០និង៣០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ នៅផ្លូវសម្តេចសង្ឃទេពវង្ស ត្រង់ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋច្រើននាក់បាននាំគ្នាបិទផ្លូវ(ផ្លូវសម្តេចសង្ឃទេពវង្ស) ដោយដាក់ដុំថ្មនិងមែកឈេី បណ្តាលឲ្យចរាចរណ៍តាមផ្លូវនោះស្ទះ យានយន្តមិនអាចបើកបរឆ្លងកាត់បានឡើយ ដើម្បីតវ៉ាជំទាស់ទៅនឹងវិធានការរបស់រដ្ឋបាលស្រុកដែលចុះរុះរើសំណង់លើដីតំបន់នោះ។ លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវថ្លែងថា ករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានសម្របសម្រួលដោះស្រាយដោយសន្តិវិធី រហូតមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលចរាចរណ៍តាមផ្លូវនេះបើកបានវិញជាបណ្តើរៗហើយ ។ ចំពោះសំណូមពររបស់ពលរដ្ឋ បើតាមលោកអភិបាលស្រុកបញ្ជាក់ថា ពលរដ្ឋដែលមិនមានដីសង់លំនៅឋាន សូមឲ្យដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលខេត្ត ដើម្បីថ្នាក់ដឹកនាំខេត្តពិនិត្យដោះស្រាយ៕ឆ្លាម សមុទ្រ

Read More

អុញនោះ !! សមត្ថកិច្ច​​ចម្រុះ ​ចុះ​​បង្ក្រាប​​សិប្បកម្ម​​ផលិត​​បារី ​និង​​នំ​បុ័ង​​ប្រេ​ន​ ២​កន្លែង ​សង្ស័យ​​ធ្វើ​​អាជីវកម្ម​​ក្លែងក្លាយ​​ខុសច្បាប់​​

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ និង​សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន ​ចំនួន ​០២​កន្លែង​ផ្សេង​គ្នា​ របស់​ជនជាតិ​ចិន​ សង្ស័យ​ធ្វើ​អាជីវកម្ម​ផលិត​ផលិត​ផល​ក្លែងក្លាយ​ខុសច្បាប់​ ក្នុង​ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ​ប្រតិបត្តិការ​បង្ក្រាប​ បាន​ធ្វើ​ឡើង​រយៈពេល​០២​ថ្ងៃ​ ក្រោម​ការ​សម្របសម្រួល​នីតិ​វី​ធី​ដោយ​លោក​ ម៉ុ​ត​ ដា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែតុលា​ កម្លាំង​ចម្រុះ ​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​សិប្បកម្ម​ផលិត​ និង​ចែកចាយ​បារី​មួយ​កន្លែង​សង្ស័យ​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់​ នៅ​ចំណុច​ផ្លូវ​ហាណូយ​ ភូមិ​ឃ្មួ​ញ​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ដែល​មាន​តំណាង​ម្ចាស់​ឈ្មោះ​ Huang​ Wenyan​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ផលិតផល​សម្រាប់​ផលិត​បារី​ចំនួន​១១​ប្រភេទ​ សរុប​ចំនួន​១០៤៨​កេស​ មាន​ទម្ងន់​ប្រហែល​២៥​តោន​ និង​បាន​រក​ឃើញ​វត្ថុ​តាង​ឧក​រណ៍​សម្រាប់​ផ​លិត​បារី​ រួម​មាន​ ៖​ ម៉ាស៊ីនបោះពុម្ព​ពណ៌​លើ​កញ្ចប់​បារី​ ចំនួន​០២​គ្រឿង​,​ ម៉ាស៊ីន​កាត់​ក្រដាស​​កន្ទុយ​ស្នោ​ចំនួន​០២​គ្រឿង​,​ ម្សៅ​ទឹក​ថ្នាំ​ពណ៌​ស​ចំនួន​២៥​កេស​,​ ម្សៅ​ទឹក​ថ្នាំ​ពណ៌​ចម្រុះ​ចំនួន​៨០​បាវ​,​ ម៉ាស៊ីន​កូរទឹក​ថ្នាំ​០១​គ្រឿង​,​ ម៉ាស៊ីន​ពន្លា​កន្ទុយបារី​ ១៣​គ្រឿង​ និង​ទឹក​ថ្នាំ​សម្រាប់​បោះពុម្ព​កញ្ចប់​បារី​ ១៤៤​ធុង​ ។​ ​ដោយឡែក កាល​ពី​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​នំ​បុ័ង ​០១​កន្លែង​ នៅ​ចំណុច​ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ CHEN​ GANG​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ។​ សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ជាក់ស្តែង​រក​ឃើញ​ វត្ថុ​តាង​ឧបករណ៍​សម្ភារ ​និង​វត្ថុធាតុដើម​បម្រើ​ឲ្យ​ការ​ផលិត​នំ​បុ័ង​សរុប​ចំនួន​ ១៦​ប្រភេទ ​ស្មើនឹង​ទម្ងន់​ជាង​២២​តោន​ ។​ ​ក្រោយ​ពី​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់​ឃើញ​ថា​ សិប្បកម្ម​ផលិត​នំ​បុ័ង​ប្រេ​ន​ខាងលើ​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ គឺ​គ្មាន​ស្លាក​យីហោ​,​ គ្មាន​ប្រកាស​បង្កើត​រោង​សិប្ប​ម្ម​,​ផលិតផល​មិន​ទាន់​យក​ទៅ​ចុះបញ្ជី​វិញ្ញាបនបត្រ​វិភាគ​គុណភាព​ហួស​សុពលភាព​,​ នៅ​លើ​សំបក​វេច​ខ្ចប់​ក្លែង​អាសយដ្ឋាន​,​ គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ផលិតផល​,​ គ្មាន​វិញ្ញាបនបត្រ​ដំណើរការ​សិប្បកម្ម​ ។​ ​ការ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ និង​ផលិត​នំ​បុ័ង​ប្រេ​ន​ទាំង​០២​ខាងលើ​ ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​រួច​ហើយ​ អនុវត្ត​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ឃាត់​ទុក​វត្ថុ​តាង​ទាំងអស់​ជា​បណ្តោះអាសន្ន​ដើម្បី​អនុវត្ត​តាម​វិធានការ​ច្បាប់​…

Read More

ចូលរួមសោកស្តាយផង ! ទើបតែថត​ Pre Wedding ត្រៀម​ចូល​រោងការ​រួច ចាន់ឡា បែរជាមកជួបទុក្ខធំម្តងទៀតព្រោះតែ…

ភ្នំពេញ ៖ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បានជួបទុក្ខផ្ទួនៗព្រោះប្រហែលជាកន្លះខែមុនបងប្រុសរបស់តារាស្រីរូបនេះ បានទទួលមរណភាព បន្ទាប់មកនៅកាលថ្ងៃម្សិលមិញនេះស្រាប់តែអ៊ំស្រីរបស់របស់បានទទួលមរណភាពម្នាក់ទៀត នេះជាហេតុធ្វើឲ្យនាងកំពុងតែសោកសៅនិងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ។ យ៉ាងណាមិញក្រោយអ៊ំស្រីរបស់ខ្លួនបានទទួលមរណភាពឃើញថា ចាន់ឡា បានបង្ហោះសារបែបនេះថា « លឿនពេកហើយអ៊ុំ ខ្ញុំមិនជឿទេ អ៊ុំទៅចោលខ្ញុំហើយRip អ៊ុំជាទីស្រលាញ់របស់ក្មួយសូមអ៊ុំទៅអោយបានសុខណាអ៊ុំ» បន្ទាប់ពីបង្ហោះសារបែបនេះរួចចាន់ឡា ក៏បានបង្ហោះសារមួយទៀតថា « ខ្ញុំមិនជឿថាអ៊ុំទៅចោលខ្ញុំទេក្រែងអ៊ុំថាចាំមើលខ្ញុំជោគជ័យហ មិចអ៊ុំបែជាចាកចេញទៅដោយមិនប្រាប់ក្មួយចឹងអ៊ុំអ៊ុំក្បត់សន្យាហើយអ៊ុំឆាប់ក្រោកមកវិញមកបំពេញពាក្យសន្យារជាមួយក្មួយវិញភ្លាម អ៊ុំមកវិញមកអ៊ុំ ហេតុអីក៏ដាច់ចិត្តទៅចោលបែបនេះ ក្មួយនឹកអ៊ុំចង់នៅជាមួយអ៊ុំទៀតអ៊ុំទៅហើយ អ៊ុំលែងមកជេរខ្ញុំប្រដៅខ្ញុំទៀតហើយ» ។ ក្រោយឃើញចាន់ឡា កំពុងតែជួបទុក្ខបែបនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងបានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយក៏ជារឿងមួយដែលនឹកស្មានមិនដល់ដែរថារយៈពេលមិនទាន់បានមួយខែស្រួលបួលផងចាន់ឡា ត្រូវត្រូវជួបទុក្ខផ្ទួនៗគ្នាបែបនេះ សូមចូលរួមរំលែកទុក្ខផង ៕

Read More

ដំណឹងល្អ!ផ្លូវលិចទឹក គ្រលុកពិបាកជិះ នឹងលែងមាននៅកម្ពុជាហើយ ខណៈក្រសួងសាធារណការ ត្រៀមធ្វើរឿងទាំងនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែរៀបចំការអនុវត្តថវិកា និងរៀបចំផែនការមេ លើគម្រោងសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១ នាពេលខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្ដម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលដឹកនាំដោយ ឯកឧត្តម​រដ្ឋលេខាធិការ ចាន់ សុធី ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងដឹកនាំការងារគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជួសជុល ថែទាំផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែទន្លេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយនៅក្នុងកិច្ចប្រជុំនេះ​បានពិភាក្សាលើបញ្ហាសំខាន់ៗ ២ រួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- វឌ្ឍនភាពនៃការអនុវត្តថវិកាជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) និងជំពូក ៦១ (ការងារជួសជុល និងថែទាំ) ឆ្នាំ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២- ការរៀបចំផែនការគម្រោងសាងសង់ស្ពាន ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ហិរញ្ញប្បទាន ដោយថវិកាជាតិ ជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) និងជំពូក ៦១ (ការងារជួសជុល និងថែទាំ) ឆ្នាំ២០២១​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា៖ ក្រសួងសាធារណការបានបើកកិច្ចប្រជុំ​វឌ្ឍនភាពនៃការអនុវត្តថវិកា និងរៀបចំផែនការគម្រោងសាងសង់​ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១ ចំពោះថវិកាមិនទាន់ដឹងនៅឡើយទេ សំខាន់លើការសិក្សាដោយផ្ទាល់ នឹងរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ Buiness Cambodia

Read More

គ្រូ អាថាន់ ចេញមុខទទួលកំហុស និងប្ដូរមកប្រើពាក្យ គុនល្បុក្កតោ ធម្មតាវិញ ក្រោយមានប្រតិកម្មពី NOCC

(ភ្នំពេញ)៖ លោក ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ បានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គមឈ្មោះ ល្បុក្កតោក្មេងវត្តថាន់ របស់ខ្លួន ដោយទទួលស្គាល់កំហុស និងកែសម្រួល ដោយប្រើពាក្យ ក្បាច់គុនល្បុក្កតោ ធម្មតាវិញហើយ បន្ទាប់ពីគ្រូបង្វឹកករូបនេះមានបំណងចង់ប្ដូរទៅពាក្យ ក្បាច់គុនបុក្កតោ កាលពីថ្មីៗ។ ការទទួលស្គាល់នេះដែរ ធ្វើឡើងក្រោយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រួមទាំងព្រឹទ្ធាចារ្យជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង ជុំវិញករណីលោក ឆន ច័ន្ទវិរៈ ប្រកាសលើបណ្ដាញសង្គមចង់ប្ដូរពាក្យ ល្បុក្កតោ ទៅជា បុក្កតោ ដែលនាំឲ្យប៉ះពាល់ដល់ក្បាច់គុនអត្តសញ្ញាណជាតិកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ លោកគ្រូ អាថាន់ បានសរសេរខ្លឹមសារបង្ហោះនាយប់ថ្ងៃពុធនេះថា «សូមគោរពឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ជាទីគោរព ។ ទាក់ទងនឹងក្បាច់គុនដោយប្រើពាក្យក្បាច់គុនល្បុក្កតោ ឲ្យដូរទៅជា «ក្បាច់គុនបុក្កតោ» ខ្ញុំនឹងធ្វើការកែប្រែឲ្យទៅជា «ក្បាច់គុនល្បុក្កតោ»វិញ។ ខ្ញុំបាទ ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ រាល់ការខុសឆ្គងទាំងឡាយណា ដែលកើតឡើង គឺខ្ញុំទទូលទាំងអស់ ពុំមានជាប់ទាក់ទងនិងបុគ្គលមួយណាឡើយ»។ លោកថា «ខ្ញុំអត់ចង់ធ្វើការបកស្រាយនិយាយវែកញ៉ែកវែងឆ្ងាយបន្តទៀតទេខ្ញុំសូមបញ្ឈប់ត្រឹមនេះ ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងលោកគ្រូព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ សូមអនុគ្រោះដោយក្តីគោរពអំពីខ្ញុំ»។ គួរបញ្ជាក់ថា ក្រោយទទួលព័ត៌មានខាងលើ នៅល្ងាចថ្ងៃទី០៧ ខែតុលានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រតិកម្មជាខ្លាំង និងព្រមានឲ្យលោក ឆន ច័ន្ទវិរៈ ធ្វើការកែសម្រួលជាបន្ទាន់ បើមិនដូច្នោះ នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះការប្រកាសចង់ផ្លាស់ប្ដូរពាក្យ ឬឈ្មោះក្បាច់គុនល្បុក្កតោ ដោយគ្មានការពិចារណាបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់វប្បធប៌ និងអត្ដសញ្ញាណជាតិទៀតផង។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «សូមឲ្យកែសម្រួលវិញជាបន្ទាន់…

Read More