អ្នកធំធ្វើខុស សុំទោសរួចខ្លួន! លោកពេជ្រ ស្រស់ សុំឱ្យតុលាការ ចាត់ការសមាជិកព្រឹទ្ធសភា លោក ណយ ស្រូន តាមច្បាប់… (មានវីដេអូ)

ភ្នំពេញ៖ លោកពេជ្រ ស្រស់ បានបង្ហោះសារតាមហ្វេសប៊ុក កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ លើកឡើងថា៖ “បើអ្នកធំធ្វើខុស សុំទោសហើយរួចខ្លួន បើពលរដ្ឋខ្សត់ខ្សោយវិញ គឺមិនបាច់និយាយច្រើនទេ ត្រូវតែចូលគុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះករណីសមាជិកព្រឹទ្ធសភាម្នាក់នេះ បើរកឃើញថាមានការទន្រ្ទាន ដីរដ្ឋខុសច្បាប់ពិតមែន សូមអនុវត្តច្បាប់លើរូបគាត់ គឺដើម្បីស្មើភាព គ្នាចំពោះមុខច្បាប់ រវាងអ្នកធំ និងអ្នកតូច ដោយមិនអាចសុំទោសហើយ រួចខ្លួននោះទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកពេជ្រ ស្រស់ ឆ្ងល់ថា “ច្បាប់ដាក់ទោស មនុស្សប្រព្រឹត្តិខុស ច្បាប់ ហើយបើច្បាប់មិន ដាក់ទោសអ្នកធំ ប្រព្រឹត្តិខុសច្បាប់ទេ តើបង្កើតច្បាប់ មកដើម្បីអ្វី? ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ពេជ្រ ស្រស់បន្ថែមថា “ខ្ញុំសូមអំពាវនាវដល់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការឲ្យមាន ការអនុវត្តច្បាប់លើ ឯ.ឧ ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នា រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ អ្នកនាំពាកព្រឹទ្ធសភា បានចេញសេចក្តីបំភ្លឺមួយមានខ្លឹមសារថា៖ អនុវត្តតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើលិខិតលេខ១៦៥៣ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការពាក់ព័ន្ធជាមួយលោក ណយ ស្រូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា ក្នុងភូមពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា…

Read More

អុញនោះ !! សម្ដេចស ខេង ស្នើសម្ដេចទៀ បាញ់! ដាក់ពិន័យឧត្តមសេនីយ៍ដេត ហ៊ាង និងកូនចៅ១២នាក់ ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដើម្បីដាក់ពិន័យឧត្តមសេនីយ៍យោធាម្នាក់ និងកូនចៅ១២នាក់ទៀត ពាក់ព័ន្ធការកាប់រាន និងទន្ទ្រាន់កាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី។ នេះបើតាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ ក្រុមមន្រ្តីយោធាពាក់ព័ន្ធការកាប់រាន និងទន្ទ្រាន់កាន់កាប់ដីព្រៃខុសច្បាប់នោះ គឺលោកឧត្តមសេនីយ៍ត្រីដេត ហ៊ាង ជាមេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវ៉ាត់ព្រំដែន និងនាយទាហាន នាយទាហានរង ចំនួន១២រូបទៀត។ មុននេះ ក្រុមមន្រ្តីយោធាទាំង១៣នាក់នេះ បានសារភាពកំហុសថា បានកាប់ទន្ទ្រាន់ដីព្រៃខុសច្បាប់ និងបានធ្វើកិច្ចសន្យាប្រគល់ជូនរដ្ឋវិញ ព្រមទាំងសន្យាថា នឹងចូលរួមការពារព្រៃឈើ។ ប៉ុន្ដែពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍ឯកភាពក្នុងការប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ ដើម្បីមានវិធានការស្របតាមច្បាប់ និងវិន័យកងយោធពលខេមរភូមិន្ទ។ ពាក់ព័ន្ធករណីទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នៅខេត្តមណ្ឌលគិរី នេះ អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្លាស់ប្ដូរភារកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសវិញ ហើយមេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ក៏ត្រូវដាក់ពិន័យផងដែរ៕

Read More

ត្រេកអរណាស់ !! នៅចុងខែតុលានេះ ការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះនរា ទៅកោះពេជ្រ នឹងបើកដំណើរការហើយ

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ ស្ពានដ៏ទំនើបសមិទ្ធផលថ្មីរបស់កម្ពុជា មួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ។ តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនទៅមុខជាលំដាប់របស់កម្ពុជានៅពេលនេះ ធ្វើឲ្យក្រុមអ្នកប្រឆាំងមិនដែលពេញចិត្ត និងកោតសរសើរឡើយ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា សម្តីអ្នកទាំងនោះ គឺជាសម្តីអត់ប្រយោជន៍ ប្រៀបបាននឹងសំឡេងសត្វសុនខព្រុសអញ្ចឹង។ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ស្រឡាញ់ គោរព ពីការដឹកនាំប្រទេសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសក្នុងតំណាក់កាលការរាតត្បាតវីរុសកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន មានវិធានខ្ពស់ ទប់ស្កាត់ការចម្លង បានយ៉ាងមានប្រសិទ្ធភាពការពារជនរួមជាតិ៕

Read More

មានសង្ឃឹមហើយ !! ឯកឧត្តម កើត រិទ្ធ ​​​បញ្ជូន​បញ្ជីរាយនាម​មេធាវី​ស្ម័គ្រចិត្ត​​​ ផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំនៅតាមសាលាដំបូងរាជធានី-ខេត្ត

នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតជូនដំណឹងលេខ១៥៨៤ កយ.រប/២០ ជម្រាបមកឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស ស្តីពីបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃប្រចាំនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលមានខ្លឹមសារ និង ឈ្មោះមេធាវី ស្ម័គ្រចិត្ត ដូចក្នុងលិខិតខាងក្រោមនេះ ៖

Read More