មេធាវី ដាក់​លិខិត​ជូន​ប្រធាន​តុលាការ​លើក​ទី​ពីរ សុំ​ឲ្យ​បើកសវនាការ​រឿង​លោក កឹម សុខា ឡើងវិញ​

​សហ​មេ​ធ​វី​ទាំង​បួនរូប​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ជាថ្មី ជូនទៅ​លោក តាំង ស៊ុន​ឡាយ ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​បើកសវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា ឡើង​វី​ញ ក្រោយ​ផ្អាក​អស់​មួយរយៈ ដោយសារ​បារម្ភ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ​តាមរយៈ​លិខិត ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ សហ​មេធាវី លើក​ហេតុផល​ជម្រាប​ទៅ​លោក តាំង ស៊ុន​ឡាយ ថា បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ គឺ​រាជរដ្ឋាភិបាល គ្រប់គ្រង​បាន​ទាំងស្រុង ដូច​មាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល បញ្ជាក់​រាល់ថ្ងៃ​។ លិខិត​នោះ បន្តថា ចំណែក តុលាការ ក៏បាន​បើក​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះក្តី [​លើ​សំណុំរឿង​ផ្សេងៗ​] ជា​ប្រក្រតី​រាល់ថ្ងៃ​ដែរ​។ ​លោក តាំង ស៊ុន​ឡាយ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ ថា លោក បាន​បញ្ជូន​លិខិត​នោះ ទៅកាន់​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក កឹម សុខា ហើយ ដើម្បី​ពិនិត្យ​និង​ពិចារណា​។ លោក មានប្រសាសន៍ថា លោក មិន​ចង់​ពន្យល់​ឬ​ផ្តល់​ហេតុផល​អ្វី​ច្រើន ត្រឡប់​ទៅកាន់​ក្រុម​មេធាវី​របស់លោក កឹម សុខា វិញ​ឡើយ ដោយ​លោក រុញ​ឲ្យ​ទៅ​សួរ​ក្រុមប្រឹក្សា​ជំនុំជម្រះ ឬ​អ្នកនាំពាក្យ​។​ ​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ មិនអាច​បញ្ជាក់​បានឡើយ​ថា សំណុំរឿង​របស់លោក កឹម សុខា នឹងត្រូវ​បើកសវនាការ​ឡើងវិញ​តាម​សំណើ​របស់​ក្រុម​មេធាវី ឬក៏​ត្រូវ​បន្ត​ពន្យារពេល​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក និយាយថា​៖«​ទាល់តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានដឹង [​ថា ត្រូវ​បើកសវនាការ​ឡើងវិញ ឬ​បន្ត​ពន្យារពេល​]​។ ចាំមើល​ខ្ញុំ បាន​ជួប​គាត់​សិន ចាំ​ខ្ញុំ សុំ​យោបល់​ពី​គាត់​»​។ ​អ្នកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា លើកឡើងថា កាលពី​ថ្ងៃទី​១៧…

Read More

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ធ្វើឱ្យប៉ះពាល់ដល់ សហគ្រាសធុនតូច និង មធ្យម

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានលើកឡើងលើផេកផ្លូវការថា៖ សកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរស័ព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់ដល់ សហគ្រាសធុនតូច និង មធ្យម ។ លោករដ្ឋមន្ត្រីថ្លែងថា៖ នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និង មធ្យម សំណូមពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និង មធ្យម គឺសកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរស័ព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និង មធ្យម ។ លោករដ្ឋមន្ត្រីបន្តថា៖ ខ្ញុំសង្ឃឹមថាអ្នកកាសែតទាំងអស់នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង ។ លោកថា៖ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់» ៕

Read More

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារសូមព្រះអនុញ្ញាត និងអនុញ្ញាតអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ព្រះរាជសាររបស់ព្រះមហាក្សត្របានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ…

Read More