ជួយស៊ែរលើកទឹកចិត្តផងពូកែមែន!ទោះបីប្អូនស្រី រស់នៅក្នុងគ្រួសារក្រីក្រ តែប្អូនស្រីតស៊ូរៀនសូត្របានជាប់សិស្សពូកែទូទាំងប្រទេស

ថ្វីត្បិតតែជីវភាពរស់នៅប្រចាំជួបការលំបាកខ្លាំង ព្រោះតែគ្រួសារក្រីក្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប៉ុន្តែប្អូនស្រីម្នាក់មិនបានបណ្ដែតបណ្ដោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលដ៏ល្អ។តាមរយៈហ្វេសប៊ុករបស់បងប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Sideth Duong បាននិយាយដូច្នេះថា៖ “នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរីថ្នាក់ទី១២B ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤។គ្រួសារនាងក្រីក្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឪពុកជាកម្មករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មេត្តាជួយដល់នាងតាមលទ្ធភាពផង។

Read More

អុញនោះ !! ប៉ូលីសអន្តរជាតិ Interpol ជូនដំណឹងបន្ទាន់ ឲ្យតាមចាប់ខ្លួនចៅប្រុសសហស្ថាបនិកក្រុមហ៊ុន Red Bull មកផ្តន្ទាទោស ក្រោយពីបុកប៉ូលីសម្នាក់ ស្លា ប់ និងរត់គេចខ្លួនអស់ពេល៨ឆ្នាំមកនេះ

Interpol បានចេញសេចក្តីជូនដំណឹងភ្លើងក្រហមមួយ ដើម្បីតាមចាប់ខ្លួនចៅប្រុសរបស់សហស្ថាបនិកក្រុមហ៊ុន Red Bull ឈ្មោះ Vorayuth Yoovidhya ហៅ «Boss» ដែលបានជិះរថយន្តទំនើបរបស់ខ្លួនបុកប៉ូលីសម្នាក់ ស្លា ប់ និងរត់គេចខ្លួនបាត់កាលពីឆ្នាំ២០១២។ ការចោទប្រកាន់ប្រឆាំងនឹងលោក Vorayuth ត្រូវបានទម្លាក់ចោលកាលពីខែកក្កដា ដែលវាបានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈយ៉ាងខ្លាំងពីប្រជាជនថៃ ដែលបង្ហាញពីអំណាចរបស់អ្នកមាននៅក្នុងប្រទេសនេះ។ វាបានជំរុញការស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ រួមទាំងការិយាល័យអគ្គព្រះរាជអាជ្ញា ដែលកាលពីខែមុនបានចោទប្រកាន់បទចោទប្រកាន់ថ្មីៗទៅលើលោក Vorayuth ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លា ប់ និងចំពោះការប្រើប្រាស់ គ្រឿ ង ញៀ នកូកាអ៊ីន។ អ្នកនាំពាក្យរងប៉ូលិសជាតិលោកវរសេនីយ៍ឯក Kissana Pattanacharoen បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា សេចក្តីជូនដំណឹងបន្ទាន់មួយដែលជាការដាស់តឿនបន្ទាន់បំផុតរបស់ប៉ូលីសអន្តរជាតិ Interpol ត្រូវបានចេញនៅដើមសប្តាហ៍នេះ។ បន្ទាប់ពីការចោទប្រកាន់លើលោក Vorayuth ត្រូវបានទម្លាក់កាលពីខែកក្កដា ខណៈការស៊ើបអង្កេតមួយធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសន្និដ្ឋានថា ការស៊ើបអង្កេតពីមុនទាំងមូលត្រូវបានសម្របសម្រួល។ ការប្រឆាំងតវ៉ាជាសាធារណៈលើលោក Vorayuth បានកើតឡើងក្នុងរយៈពេលដ៏តានតឹងមួយសម្រាប់រដ្ឋាភិបាល ស្របពេលជាមួយនឹងការតវ៉ាស្ទើរតែរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ដែលដឹកនាំដោយមេដឹកនាំនិស្សិតលទ្ធិប្រជាធិបតេយ្យ ដែលអំពាវនាវឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង៕​ ប្រភព៖ Khmer Note

Read More

បើករថយន្តស្លាកលេខនគរបាលចេញពីផឹកស៊ី បំពានស្លាកសញ្ញាទៅបុករថយន្តគេ ហើយហៅកូនចៅមកចរចា រួចដោះស្លាកលេខគេចចេញទៅបាត់

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត MITSUBISHI PAJERO Sport ស្លាកលេខនគរបាល ២-៦១៩៤ បើកបរដោយលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ទើបចេញពីកម្មវិធីជប់លៀង ក្នុងល្បឿនលឿន តាមផ្លូវលេខ៩៩ ឆ្លងកាត់ផ្លូវបំបែកទាំងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ទៅបុកកង់មុខចំហៀងខាងស្តាំរថយន្ត ១គ្រឿងម៉ាក TOYOTA CAMARY បណ្តាលឲ្យរងការខូចខាតចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ក្រោយមកក៏ទំនាក់ទំនងហៅកូនចៅមកដោះស្លាកលេខរថយន្តចេញ និងយករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង០២:៣០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លើផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ ខាងលិចក្លោងទ្វារវិទ្យាល័យបឹងត្របែក (ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូឌុបនៅក្បែរកន្លែងកើតហតុដែលឃើញផ្ទាល់ភ្នែកបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2O-3302 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៤៨៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា លុះមកដល់កន្លែងកើតហេតុ ផ្លូវបំបែកជាបួន កែងផ្លូវលេខ៩៩ ក៏បានបន្ថយល្បឿន ស្រាប់តែឃើញរថយន្តមួយគ្រឿងទៀត ម៉ាក MITSUBISHI PAJERO Sport ពណ៌ស ពាក់ស្លាកលេខនគរបាល 2-6194 ដែលបើកបរដោយបុរសម្នាក់ ដែលស្គាល់ច្បាស់ថាជា អធិការរងនគរបាលខណ្ឌចំការមន ព្រះនាម (បាសាក់១៥) បានធ្វៀដំណើរក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ៩៩ ទិសដៅពីជើងមកត្បូង មិនបានបន្ថយល្បឿនទេ ថែមទាំងបើកបំពានស្លាកសញ្ញាចរាចរណ៍ថែមទៀត ក៏ជ្រុលទៅបុកចំកង់មុខចំហៀងខាងស្តាំរថយន្តកាម៉ារី បណ្តាលឲ្យរថយន្តកាម៉ារី រងការខូចខាតផ្នែកកង់មុខចំហៀងខាងស្ដាំយ៉ាងដំណំ និងរថយន្តពាក់ស្លាកលេខនគរបាលនោះ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយក៏បើកទៅមុខប្រហែល ៥ម៉ែត្រទៀត ទើបឈប់ ហើយចុះមកពិនិត្យមើលរថយន្តរបស់ខ្លួន តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។ បើតាមសម្ដីបុរសម្ចាស់រថយន្តកាម៉ារីបានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់បានបើករថយន្តរបស់គាត់ ពីកើតទៅលិច ក្នុងលឿនធម្មតា មកដល់ចំណុចកើតហេតុគាត់បានឃើញរថយន្ត បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាអធិការរងនគរបាលខណ្ឌចំការមន ដែលទើបចេញពីកម្មវិធីជប់លៀង បានបើកបរក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បានឆ្លងស្តុបដូចគ្នា តែបំពានស្លាកសញ្ញាចរាចរណ៍…

Read More

ឧត្ដមសេនីយ៍ទោម្នាក់ទៀតហើយ..! តុលាការចេញដីកាឃុំខ្លួន អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ខេត្តមណ្ឌលគិរី៖ តុលាការខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្ដមសេនីយ៍ទោ ម្នាក់ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ជនត្រូវចោទ ឈ្មោះពៅ សុធារ៉ាន់ ឋានន្តរស័កិ្តឧត្ដមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខC៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តុលាការខេត្តមណ្ឌលគិរី បានចោទប្រកាន់ឧត្ដមសេនីយ៍ទោរូបនេះពីបទកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។ បទល្មើសព្រហ្មទណ្ឌនេះមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ។ នេះបើតាមដីកាឃុំខ្លួនដែលអង្គភាពkbn បានទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ៕

Read More

ចូលរួមត្រេកអរ !! តុលាការក្រុងភ្នំពេញសម្រេចឲ្យ សុវណ្ណ រិទ្ធី មានសេរីភាពឡើងវិញ ដោយកាត់ទោស១៨ខែ អនុវត្ត៥ខែ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

Read More

មុននេះបន្តិច រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel ប្រទេសថៃបានធ្វើការសូមទោសដល់កម្ពុជា ដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន

ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។ ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ។ ម្ចាស់សណ្ឋាគារនេះគឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ – ក្នុងរូប​គឺ​ភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel ( រូបថតកាសែត​ បាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ ) ៕ ប្រភព៖ ឯកឧត្តម ខៀវ កញារិទ្ធ

Read More

ក្តៅៗ​ !! គ្រូពេទ្យបន្តពិនិត្យសុខភាពលោក ត្រាំ ហើយលោកអាចនឹងចេញពីមន្ទីរពេទ្យ ទៅកាន់សេតវិមានវិញនៅក្នុងសប្តាហ៍នេះ!

(វ៉ាស៊ីនតោន)៖ ក្រុមគ្រូពេទ្យព្យាបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលមានជំងឺ COVID-19 បាននិងកំពុងតាមដានស្ថានភាពសួតរបស់លោក បន្ទាប់ពីការទទួលអុកស៊ីសែនបន្ថែមប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ នៅខាងក្រៅមន្ទីរពេទ្យ ដោយជិះនៅក្នុងរថយន្ដមួយគ្រឿង ខណៈគ្រូពេទ្យប្រចាំខ្លួនលោក ត្រាំ បានអះអាងថា ប្រធានាធិបតីរូបនេះអាចចាកចេញពីមន្ទីរពេទ្យ ទៅកាន់សេតវិមានវិញ ដើម្បីទទួលការព្យបាលបន្តនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ មានអាយុ ៧៤ឆ្នាំបានពាក់ម៉ាស និងលោកដៃគ្រវីដាក់អ្នកគាំទ្រ ដោយអង្គុយក្នុងរថយន្ត SUV នៅខាងមុខមន្ទីរពេទ្យយោធា វ៉លធើ រីដ (Walter Reed National Military Medical Center) ស្របពេលអ្នកគាំទ្រគ្រវីទង់គាំទ្រលោក ត្រាំ ជាមួយការស្រែកច្រៀងពាក្យស្លោក “USA! USA!។ លោក ដូណាល់ ត្រាំ កំពុងទទួលការព្យាបាល COVID-19 ដោយប្រើថ្នាំ រ៉េមដេស៊ីវា (Remdesivir) និង ឌិចហ្សាមេតាសុន (dexamethasone)។ វេជ្ជបណ្ឌិតប្រចាំកាយលោក ត្រាំ គឺលោក សន ខុនលី (Sean Conley) បានទទួលស្គាល់ថា កម្រិតអុកស៊ីសែននៅក្នុងឈាមរបស់លោក ត្រាំ បានធ្លាក់ចុះពិតមែនកាលពីប៉ុន្មានថ្ងៃមុន និងឡើងកម្ដៅក្នុងខ្លួនខ្លាំងកាលពីព្រឹកថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ប៉ុន្តែលោក Conley ក៏បានបញ្ជាក់ដែរថា ស្ថានភាពសុខភាពលោក ត្រាំ ចាប់ផ្ដើមល្អប្រសើរឡើងវិញនៅថ្ងៃអាទិត្យ ហើយអាចនឹងត្រូវអុនញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីទៅព្យាបាលបន្តនៅក្នុងសេតវិមាន៕

Read More

ព្រឹកនេះក្រសួងប្រកាស ករណីវិជ្ជមានវិរុសកូវីដ១៩ថ្មីចំនួន ២នាក់ , បុរសជនជាតិបារាំង មកដល់ភ្នំពេញនិងចាកចេញតាមរថយន្ត Larryta minibus ទៅកាន់សៀមរាប និងស្រ្តីជនជាតិឥណ្ឌា ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ ហើយអ្នកដំណើរសរុបធ្វើដំណើរជាមួយអ្នកជំងឺមាន ៨៤នាក់

ព្រឹកថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវិរុសកូវីដ១៩ថ្មីចំនួន ២នាក់ ដែលក្នុងនោះមានបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង មកដល់កម្ពុជាថ្ងៃទី ២០ កញ្ញា ២០២០ ហើយ ថ្ងៃទី ២២ កញ្ញា ២០២០ ចាកចេញពីភ្នំពេញតាមរថយន្ត Larryta minibus ទៅកាន់សៀមរាប ក្រោយធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន និងក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរបស់គាត់ លទ្ធផលតេស្តម្តងទៀតគឺវិជ្ជមាន។ ចំណែកមួយករណីទៀតគឺជាស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅទីក្រុងភ្នំពេញ មកដល់កម្ពុជាថ្ងៃទី ២០កញ្ញា ឆ្នាំ ២០២០ ធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន និងក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរបស់គាត់ លទ្ធផលតេស្តម្តងទៀតគឺវិជ្ជមាន។ អ្នកដំណើរសរុបធ្វើដំណើរជាមួយអ្នកជំងឺមាន ៨៤នាក់ ហើយក្រសួងកំពុងបន្តស្វែងរកអ្នកប៉ះពាល់ជាបន្តទៀត។ សូមប្រិយមិត្តអានលំអិតខាងក្រោម៖

Read More

ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅថៃ ធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អ និងបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារ Le Palais Hotel ដែលមានទីតាំងនៅលើកោះ Koh Phangan បានចេញសេចក្តីសុំទោសសម្រាប់កំហុសរបស់ខ្លួន ដែលបានប្រើប្រាស់វប្បធម៌របស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគារខ្លួន ខណៈដែលទង្វើនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅកម្ពុជា បានមានការខឹងសម្បារយ៉ាងខ្លាំង។ សណ្ឋាគារបាននិយាយថា ស្ថាបនិករបស់ខ្លួនគោរពស្រឡាញ់វប្បធម៌កម្ពុជា ដោយសារពួកគាត់ជាជនជាតិខ្មែរ ហើយទីនោះជាទឹកដីកំណើតរបស់គាត់។ សណ្ឋាគារបានសរសេរនៅលើបណ្ដាញ Facebook របស់ខ្លួនថា៖«ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហា ដែលបណ្ដាលឱ្យអ្នកមិនសប្បាយចិត្ត និងចង់បញ្ជាក់ចក្ខុវិស័យចេញពីបេះដូង និងចេតនារបស់ស្ថាបនិករបស់យើង។ សណ្ឋាគារ Le Palais Hotel កោះ Koh Phangan គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិនៃស្ថាបនិករបស់យើង ហើយទីនោះស្ថិតនៅក្នុងបេះដូងរបស់គាត់ជានិច្ច។ ថៃជាផ្ទះទី២ ដែលគាត់បានរកឃើញសន្តិភាពផ្លូវចិត្ត នៅក្នុងទឹកដីនៃស្នាមញញឹម»។ សណ្ឋាគារបានបន្ដថា៖«យើងបានបើកសណ្ឋាគារនេះដោយក្ដីកោតសរសើរ ដឹងគុណ និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យ។ ការស្ថាបនាការតុបតែងនៅទីនេះ ធ្វើឡើងដោយដៃនិងបេះដូង ធ្វើដោយក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតនៅលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយនឹងមិនត្រូវបានប្រៀបធៀបឡើយ»។ ចំពោះបញ្ហានេះដែរ ខាងការិយាល័យវប្បធម៌ថៃកាលពីម្សិលមិញបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើសណ្ឋាគារ ខណៈដែលសណ្ឋាគារនេះសព្វថ្ងៃមិនទាន់បើកទ្វារវិញនៅឡើយ ដោយសណ្ឋាគារបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ៕

Read More

ផ្ទះ នាយពាក់មី នៅខេត្ត មានទេសភាពស្រស់ស្អាត គួរឱ្យចង់រស់នៅណាស់

ស្របពេលរយាលពីការងារសម្តែងនៅក្នុងរដូវកាលកូវីដ ១៩ នេះគេសង្កេតឃើញតារាកំប្លែង ពាក់មី តែងនាំក្រុមគ្រួសារទៅផ្ទះរបស់នាយឯស្រុកកំណើតខេត្តស្វាយរៀង ដែលនាយបានសាងសង់ជូនអ្នកមានគុណកន្លងមក ។ គេចាំបានថាកន្លងមក នាយពាក់មី បានចំណាយប្រាក់ប្រមាណជា ១០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះឈើដ៏ស្រស់ស្អាតជូនអ្នកមានគុណនៅលើផ្ទៃដីជាច្រើនហិចតា ។ ដោយក្នុងនោះនាយបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត រួមជាមួយនឹងការលម្អដោយសួនច្បារចម្រុះពណ៌ និង មានតារាងលេងបាល់កម្សាន្តផងដែរ ។ ក្រៅពីនោះក៏មានចិញ្ចឹមសត្វ ជាពិសេសមានដំាបន្លែគ្រប់ប្រភេទជាច្រើនទៀត ។ យ៉ាងណាមិញថ្មីៗនេះតារាកំប្លែងរូបនេះបានបង្ហាញនូវទិដ្ឋភាពក្នុងផ្ទះរបស់នាយ មើលទៅពិតជាគួរឱ្យចង់រស់នៅណាស់ ។ ក្នុងនោះ នាយពាក់មី ក៏បានបង្ហោះសារថា «ពេលចាស់ទៅចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយរបស់ធម្មជាតិ ចុះបងប្អូនវិញពេលចាស់ទៅចង់នៅក្រុង ឬ ក៏នៅស្រែ?» ។ មានការសរសើរចំពោះការប៉ិនប្រសព្វក្នុងការរៀបចំតុបតែងលម្អគេហដ្ឋានរបស់ នាយពាក់មី មើលទៅពិតជាស្រស់ស្រាយជាខ្លាំង ។ នាយពាក់មី ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានប្រជាប្រិយភាពនៅក្នងចំណោមតារាកំប្លែងដែលចូលប្រឡូកដំណាលរូបនាយ ។ ក្រោយពីមានឈ្មោះ នាយពាក់មី ក៏បានជ្រោមជ្រែងបងប្អូនរបស់នាយចូលក្នុងសិល្បៈជាបន្តបន្ទាប់ ដែលពេលនេះប្អូនៗរបស់នាយក៏មានប្រជាប្រិយភាពមិនចាញ់នាយប៉ុន្មានដែរ ៕

Read More