សូមប្រយ័ត្នផង!មានគេលែងស្វាធំមួយក្បាលនៅលើភ្នំឧដុង្គ ដើរខាំគេឯងច្រើននាក់ និងលែងហ៊ានឡើងលើភ្នំទៀតហើយ, ប្រជាពលរដ្ឋអំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមកចាប់ស្វានេះយកចេញ

(កណ្ដាល)៖ សត្វស្វាធំមួយក្បាល ត្រូវបានគេយកទៅលែងនៅលើភ្នំព្រះរាជទ្រព្យ កាលពីជាង១០ថ្ងៃមុនកន្លងទៅ ហើយបានបង្កការភ័យខ្លាចដល់មន្ដ្រីអភិរក្ស និងប្រជាពលរដ្ឋដែលទៅគោរពបូជា និងកម្សាន្ដនៅលើភ្នំនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សត្វស្វាធំមួយក្បាលនេះ បានដើរខាំគេឯងពេញលើភ្នំ ស្ទើររៀងរាល់ថ្ងៃ ហើយបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅលើនោះ និងភ្ញៀវទេសចរ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ សត្វស្វាធំកាចមួយនេះ ធ្លាប់ខាំទាំងមន្ដ្រីអភិរក្សនៅលើភ្នំ និងប្រជាពលរដ្ឋមិនក្រោម១០នាក់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីនេះកាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល និងអធិការនគរបាលស្រុកពញាឮ លោក ដួង តេង ដើម្បីសុំអន្ដរាគមន៍ឲ្យលោកទាក់ទងទៅមន្ដ្រីជំនាញ មកចាប់ស្វានេះទៅកន្លែងផ្សេងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកលោកស្នងការ និងលោកអធិការ បានទាក់ទងទៅមន្ដ្រីអភិរក្សនៅភ្នំតាម៉ៅ ដើម្បីមកចាប់ស្វានេះ ប៉ុន្ដែមន្ដ្រីចាប់មិនបានស្វាដែលដើរខាំគេនោះទេ ដោយស្វានោះបានរត់គេច ហើយចាប់បានតែស្វា ផ្សេងទៅវិញ។ ប៉ុន្ដែរំលងបានប៉ុន្មានថ្ងៃ សត្វស្វានោះក៏បង្ហាញខ្លួនមកវិញ ហើយបន្ដដើរខាំគេឯងដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែលតែងដើរហាត់ប្រាណ និងទៅកម្សាន្ដនៅលើភ្នំព្រះរាជទ្រព្យជារៀងរាល់ចុងសប្ដាហ៍ បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News ដែរថា បងប្អូនរបស់លោកក៏ត្រូវសត្វស្វានោះបម្រុងខាំដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមអ្វីដែលលោក ឃ្លាំង ហួត សាកសួរទៅកាន់ប្រជាពលរដ្ឋ និងអ្នកអភិរក្សនៅលើភ្នំ បានអះអាងថា បច្ចុប្បន្នដោយសារតែសត្វស្វាកាចមួយក្បាលនេះ ក៏ធ្វើឲ្យបាត់បង់ប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡើងមកគោរពបូជានៅទីសក្ការៈ និងដើរកម្សាន្ដនៅថ្ងៃចុងសប្ដាហ៍ផងដែរ ព្រោះតែពួកគាត់មានការភ័យខ្លាចជាមួយសត្វស្វានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋនៅលើភ្នំព្រះរាជទ្រព្យ ក៏ដូចជាភ្ញៀវទេសចរ តាមរយៈបណ្ដាញព័ត៌មាន Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអំពាវនាវយ៉ាងទទូចឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មកចាប់សត្វស្វាមួយក្បាលនេះត្រឡប់ទៅវិញ ដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាចបន្ដទៀត៕

Read More

បងប្អូននៅចាំក្មេងស្រីកំសត់ត្រូវគេរើសបាននៅគំនរសម្រាម! ពេលនេះ កាន់តែធំ កាន់តែគួរឲ្យខ្នាញ់ណាស់ ជាពិសេសត្រូវបានឪពុកម្តាយចិញ្ចឹមបីបាច់យ៉ាងល្អ…

ជឿជាក់ថាប្រិយមិត្តពិតជាចាំមិនភ្លេចនៅក្មេងម្នាក់ដែលត្រូវគេរើសបាននៅគំនរសម្រាម ហើយមកដល់ពេលនេះគឺក្មេងស្រីឈ្មោះ ធានី ត្រូវបានឪពុកម្តាយដែលរើសមកចិញ្ចើម មើលថែរក្សាបានយ៉ាងល្អ ធ្វើឲ្យក្មេងម្នាក់នេះត្រូវបានផ្លាស់ប្តូរពីក្មេងកម្សត់ មកជាក្មេងដែលមានសំណាងទៅវិញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែក ក្រលេកមកមើលើរូបថតរបស់ក្មេងស្រី ធានី កាន់តែមានរូបរាងធំឡើងៗ ហើយមានមុខមាត់គួរឲ្យខ្នាញ់ណាស់ ធ្វើឲ្យមហាជនពិតជាអរគុណ និងសរសើរដល់អាណាព្យាបាលរបស់ក្មេងស្រីជាខ្លាំង៕ សូមទស្សនាកម្រងរូបភាពរបស់ក្មេងស្រីខាងក្រោមនេះ៖

Read More

អស្ចារ្យណាស់! ជួយស៊ែរឲ្យគាត់ល្បីផង កូនខ្មែរម្នាក់ច្នៃឧបករណ៍​បាញ់​ថ្នាំដែល​អាចប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​បាន​ប្រមាណ​ជាង១០០ម៉ែត្រឯណោះ…(មានវីដេអូ)

ហ្វេសបុក៖ ជន ស៊ុង.រ៉ាវុទ្ធបាន​រៀប​រាប់​ឲ្យ​ដឹង​ថាឧបករណ៍​បាញ់​ថ្នាំដែល​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ​ត្រូវ​ធ្វើ​រួច​រាល់​ហើយ​សម្រាប់​បម្រើ​ការ​បាញ់​សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ។ យ៉ាង​ណា​មិញ រ៉ា​វុទ្ធ បាន​បង្ហើប​ថាខ្លួន​កំពុង​ត្រូវ​ការ​ជំនួយដើម្បី​បន្ត​ដំណើរការ​ឧបករណ៍​នេះ ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត។និយាយ​នៅ​ក្នុង​វីដេអូ​ជាង១នាទី​ខាងក្រោមយុវជន​មាន​ឈាម​ជ័រ​ជា​កូន​កសិករ​រូប​នេះ ប្ដេជ្ញា​និង​កែ​ច្នៃ​​ឧបករណ៍​នេះ​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំ​ទូលាយនិង​អាច​លក់​ចេញ​ទៅ​ប្រទេស​ជិតខាង​ថែម​ទៀត​ផង ព្រោះ​វា​មាន​តម្រូវ​ការ​ខ្ពស់​គួរ​សម​នា​ពេល​សព្វថ្ងៃ​។ ឧបករណ៍​បាញ់​ថ្នាំប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ រ៉ា​វុទ្ធ បាន​លើក​ឡើង​ថាវា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ការ​បាញ់​ដំណាំ ដោយ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ចង​បំពង់​ថ្នាំ​ជាប់​ខ្នង ដូច​ពី​មុន​ទៀត​ឡើយ​គ្រាន់​តែ​ប្រើ​តេឡេ​បញ្ជា​ឯ​រយៈ​ចម្ងាយ​បាន​ប្រមាណ​ជា១០០ ម៉ែត្រ​។ វា​ចំណេញ​បាន​ទាំង​ពេល​វេលា និង​មិន​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។ចំពោះ​ប្រិយមិត្ត​​ដែល​មាន​បំណង​ចង់​ជួយ​ជំរុញដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058៕ ទស្សនា​វីដេអូ​ខាងក្រោមនេះទាំងអស់គ្នា៖

Read More

គួរឱ្យសង្វេគបំផុត!! ដោយសារ​មនុស្ស​ទន្ទ្រាន​ចូល​ដែន​ជម្រក​សត្វព្រៃ ធ្វើឱ្យ​ហ្វូង​ដំរី​ចេញមក​ស៊ី​សំរាម​ប្លា​ស្ទិក​

​ហ្វូង​ដំរីព្រៃ​នៅក្នុង​ប្រទេស​ស្រីលង្កា ត្រូវ​គេ​ប្រទះឃើញ​ជុះអាចម៍​ចេញមក​សុទ្ធតែ​កាកសំណល់​ប្លា​ស្ទិក​គួរ​ឱ្យ​តក់ស្លុត​បន្ទាប់​ពី​ពួក​វា​រក​ចំណី​ស៊ី​នៅ​វាល​ចាក់សំរាម​មួយ​កន្លែង​ដែល​ទន្ទ្រាន​ចូល​ដែន​ជម្រក​​ធម្មជាតិ​របស់​ពួកវា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​រូបភាព​គួរឱ្យ​តក់ស្លុត​ទាំងនេះ​បង្ហាញ​ពី​ដំរីព្រៃ​ប្រមាណ ២៥ ទៅ ៣០ ក្បាល​ស៊ី​ចំណី​នៅ​វាល​ចាក់សំរាម​នៅ​អូ​លូ​វី​ល (Oluvil) ជា​ស្នាដៃ​របស់​អ្នក​ថតរូប​ឈ្មោះ ថា​ម៉ា​ផ្លាន ទី​ឡា​សាន (Tharmaplan Tilaxan) ដែល​រស់នៅក្នុង​ទីក្រុង​ចា​ហ្វ​ណា (Jaffna) ខេត្ត​ភាគ​ខាងជើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្នក​ថតរូប​ខាងលើ​និយាយថា “​នៅ​ខេត្ត​ភាគ​ខាងកើត ហ្វូង​ដំរីព្រៃ​មាន​ទម្លាប់​ខុស​ទំនង​គួរឱ្យ​តក់ស្លុត គឺ​ពួក​វា​រក​ចំណី​ស៊ី​តាម​គំនរ​សំរាម​”​។ ​សូមបញ្ជាក់​ថា វាល​ចាក់សំរាម​ខាងលើ​ស្ថិតនៅ​ជិត​ព្រៃ​ជាប់​ព្រំប្រទល់​ស្រុក​អាម​ប៉ា​រ៉ា (Ampara) ហើយ​កាកសំណល់​ពី​ស្រុក​ជាច្រើន​ត្រូវ​គេ​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីនោះ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ព្រះតេជព្រះគុណគ្រូ ៥ អង្គ មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានលើកស្ទួយព្រះពុទ្ធសាសនា អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ

នៅព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ ។ វិស័យព្រះពុទ្ធសាសនាចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យអង្គរ និងមកដល់បច្ចុប្បន្ននេះ ។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិតរបស់ប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើរល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា មិនបៀតបៀតជីវិតគេ ប្រកាន់យកនូវភាពស្មោះត្រង់ សុច្ចរិតទៀងត្រង់។ ព្រះសង្ឃ គឺជាបុព្វជិតនៅក្នុងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ បណ្ដុះនៅអំពើល្អក្នុងសង្គម ដឹកនាំសត្វលោកទៅកាន់ផ្លូវល្អ ឱ្យរស់នៅប្រកបដោយក្ដីសុខ សេចក្ដីស្ងប់នៅក្នុងផ្លូវចិត្ត រំលត់អំពើបាប ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ព្រះគុណម្ចាស់គ្រូ ៥ ព្រះអង្គជាព្រះសង្ឃដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានស្នាដៃល្អលើកស្ទួយព្រះពុទ្ធសាសនា និងថែមទាំងបានដើរតួនាទីជាគ្រូបាអាចារ្យអប់រំ ណែនាំ ផ្សព្វផ្សាយធម៌ ធ្វើឱ្យពុទ្ធសាសនិកជនដឌែលបានស្ដាប់ព្រះធម៌ហើយ បានធូរស្បើយពីទុក្ខកង្វល់ទាំងឡាយ ។ ក្នុងនោះរួមមាន៖ ១. ព្រះតេជព្រះគុណ គូ សុភាព ២. ព្រះតេជព្រះគុណ សាន សុជា ៣. ព្រះតេជព្រះគុណ ហាក់ សៀងហៃ ៤. ព្រះតេជព្រះគុណ ជួន កក្កដា ៥. ព្រះតេជព្រះគុណ សាន ភារ៉េត

Read More

កុំចេះតែហ៊ាន! ស្គាល់ទេ អ្នកលក់ឡេ លេងហ្គេមសុទ្ធ តែទាយត្រូវឈ្នះ ១០០០ដុល្លារ ដល់គេទាញត្រូវស្ងាត់ឈឹង ហើយពេលនេះត្រូវ…

បើតាមប្រភពគណ នីយនារីម្នាក់ បានបង្ហោះរូបភាព និងខ្លឺមសារហួសចិត្តយ៉ាងដូច្នេះថា៖ “កុំដោយសារ តែចង់រកសុីបាន ហេីយមកបោ ក ទំនុកចិត្តអ្នកដទៃបែបនេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់ថារង្វាន់ពិតៗ​ គាត់ថាគាត់ មិនអោយស្អុ យ ឈ្មោះ ឋគាត់ដោយ សារលុយ 1000$​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទាំងស្អាត ទាំងល្អ និងពូកែ! លេចធ្លាយមុខមាត់ពិត និងអត្តសញ្ញាណរបស់អ្នកគ្រូបង្រៀនម្នាក់ ដែលតស៊ូជិះម៉ូតូទៅបង្រៀនសិស្សឆ្លងកាត់ផ្លូវភក់ល្បាប់

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹករបស់អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ ដែលដួលម៉ូតូប្រលាក់សម្លៀកបំពាក់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ ដោយទទួលបានការចំលែក និងពាក្យពោលសរសើរចំពោះទឹកចិត្តជាគ្រូបង្រៀនរហូតទៅដល់រាប់ពាន់នាក់ឯនោះ ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ គឺបង្ហាញពីការលំបាករបស់អ្នកគ្រូខាងលើ ដោយធ្វើដំណើរតាមផ្លូវភក់ល្បាប់ ដើម្បីទៅបង្រៀនសិស្ស ហើយពេលបង្រៀនរួច និងត្រឡប់មកផ្ទះស្រាប់តែរអិលដួលម៉ូតូបណ្ដាលឲ្យប្រដាក់ប្រឡូសសម្លៀកបំពាក់អស់តែម្ដង។ ដូច្នេះហើយ ទើបអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ និងបានចែករំលែក ដោយពាក្យពោលសរសើរថា នេះហើយទឹកចិត្តគ្រូបង្រៀន ។ បើតាមរយៈគណនីហ្វេសប៊ុករបស់អ្នកគ្រូស្រស់ស្អាតរូបនោះ បានបង្ហាញឲ្យដឹងថា គាត់មានឈ្មោះ អ្នកគ្រូ សម្ផស្ស អាយុ ២៣ឆ្នាំ ជាកូនអ្នកស្រុក អូរាំងឪ ខេត្តកំពង់ចាម និងជាអតីតនិស្សិតអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យឯកជនធំមួយ សាខាខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា តាមរយៈរូបថតដែលបង្ហាញពីសកម្មភាពដួលម៉ូតូរបស់អ្នកគ្រូ សម្ផស្ស កំពុងត្រូវបានគេចែកចាយបន្តគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕ ប្រភព៖ FB

Read More