កំហុសអ្នកណា? ឡានដឹកដីស៊ីផ្លេឲ្យជៀសផ្លូវ តែមិនព្រមជៀស ហើយនៅឈរធ្វើព្រងើយ ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តងនៅខេត្តកំពង់ឆ្នាំង (មានវីដេអូ)

ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ តាមរយៈខ្សែវីដេអូនោះបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមបានឈរលេងនៅលើផ្លូវ ក្រោយមកមានរថយន្តដឹកដីមួយគ្រឿងបានធ្វើដំណើរ ហើយបានស៊ីផ្លេឲ្យក្រុមយុវជនទាំងនោះចេញពីផ្លូវ ប៉ុន្តែមានយុវជនម្នាក់ព្រហើនមិនព្រមចេញ ទើបត្រូវរថយន្តដឹកដីបុកបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ទស្សនាវីដេអូនៅកន្លែងកើតហេតុខាងក្រោម៖​ ប្រភព៖ Khmer Note

Read More

ពុទ្ធោព្រះអើយ!! បុគ្គលិកជួរមុខក្រុមហ៊ុនអាមេរិក Amazon ជាង​ ១៩,០០០នាក់ បានឆ្លងជំងឺកូវីដ-១៩

ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតនៅអាមេរិកគឺ Amazon បានរាយការណ៍ឲ្យដឹងថា បុគ្គលិកជួរមុខរបស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិកជាង ១៩,០០០នាក់បានឆ្លងជំងឺ COVID-19 ដែលស្មើនឹង ១.៤៤% នៃចំនួនបុគ្គលិកសរុប។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន Amazon បានគូសបញ្ជាក់ឲ្យដឹងថា «ក្នុងចំណោមបុគ្គលិកជួរមុខរបស់ខ្លួនចំនួន ១,៣៧២,០០០នាក់ បុគ្គលិកចំនួន ១៩,៨១៦នាក់ត្រូវបានគេធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 បើគិតចាប់តាំងពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែអត្រានៃការឆ្លងខាងលើនេះ គឺនៅទាបជាងការរំពឹងទុករហូតដល់ទៅ ៤២ភាគរយឯណោះ ខណៈពីមុនមកត្រូវបានក្រុមជំនាញរំពឹងទុកថា បុគ្គលិករហូតដល់ទៅជាង ៣៣,៩០០នាក់ឯណោះអាចនឹងឆ្លង COVID-19។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលាតត្រដាងនូវករណីឆ្លងរាតត្បាតនៃ COVID-19 ខាងលើនេះ ជាការមើលឃើញដ៏កម្រមួយ ដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះបុគ្គលិករបស់ក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិក។ បុគ្គលិកមួយចំនួនបាននិយាយថា ក្រុមហ៊ុន Amazon បានដាក់សុខភាពបុគ្គលិករបស់ខ្លួនឲ្យស្ថិតនៅក្នុងហានិភ័យ ដោយនៅតែបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួន ខណៈជំងឺរាតត្បាតសកល (COVID-19) នេះ កំពុងតែលុកលុយយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រុមហ៊ុន Amazon នៅតែសម្រេចចិត្តបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនដដែល ដោយមានការអនុវត្តវិធានការមួយចំនួន រួមមានការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ការរក្សាគម្លាតសុវត្ថិភាព និងនីតិវិធីសុវត្ថិភាពផ្សេងៗទៀតសម្រាប់បុគ្គលិករបស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាជីវកម្មផ្សេងទៀត រាយការណ៍ពីតួលេខដែលអាចប្រៀបធៀបបានផងដែរ និងថែមទាំងបាននិយាយថា ខ្លួននឹងពង្រីកការធ្វើតេស្តរក COVID-19 ដល់បុគ្គលិកនៅសហរដ្ឋអាមេរិកចំនួន ៥០,០០០នាក់ក្នុងមួយថ្ងៃ ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចូលរួមត្រេកអរ !! លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី អរគុណលោកគ្រូពេទ្យដែលជួយ​សង្គ្រោះ​ជីវិត​អោយរួចចាកផុត​ ពីសេចក្តីស្លាប់

កាលពីថ្ងៃមិញនេះលោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងថាលោកនឹងចូលទៅវះកាត់ ហើយក៏មានបងប្អូនជាច្រើនបានជូនពរលោកឧកញ៉ាផងដែរ ហើយមុននេះបន្តិចលោកឧកញ៉ា បានបង្ហោះបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថា៖ អរគុណ​ច្រើន​ខ្លាំង​ណាស់​ចំពោះ​សាស្ត្រាចារ្យ​មហាបរិញ្ញា​គួច​ ហាច​ ព្រម​ទាំង​សហការី​មន្ទីរ​ពហុព្យាបាល​ សំពៅមាស​ ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​អោយរួចចាកផុត​ ពីសេចក្តីស្លាប់​ក្នុង​ថ្ងៃ​សុក្រ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ។ លោក​មហាបរិញ្ញា​មាន​ប្រសាសន៍​ថា​អ្នក​ធំជាងគេ​ ដែលមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​របស់​គាត់​មានតែ​ឯកឧត្តម​ហ្នឹង​ហេីយ​ ខ្ញុំ​សូមវាយ​តម្លៃ​ខ្ពស់ដល់​សេវាកម្ម​ក៏ដូចជា​សម្ភារៈ​ឧបករណ៍​ពេទ្យ​​មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​៕

Read More