ឲ្យតែបានលុយនរណាកើតអីកើតទៅ មនុស្សអើយមនុស្ស! យកភេសជ្ជៈហួសឌឺឡេ មកកោសលេខចេញ ហើយអុកឌឺឡេថ្មី មិនដឹងរកស៊ីចឹងពីពេលណា ឡើងម៉ាស៊ីនអុកចាស់អស់ហើយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។ ក្នុងប្រតិបត្តិការនេះដែរ ក៏បានជួបប្រទះករណីដំបូងដែលសមត្ថកិច្ចធ្វើការចាប់បានម៉ាស៊ីនបោះពុម្ពសុពលភាពប្រើប្រាស់ ដែលកាលពីពេលកន្លងទៅធ្លាប់តែចាប់បានផលិតផលដែលបានកែសុពលភាពរួចស្រេចទើបតែពេលនេះចាប់បានម៉ាស៊ីនតែម្តង។ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។ ឯកឧត្តម បន្ថែមថា មួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញ​ច្រើន​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក មានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និង​បង្ក្រាប​។ ពីមុន​មាន​ច្រើន​ដែរ ប៉ុន្ដែ​មិនមាន​លក់​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក ពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប» ៕ ផ្តល់សិទ្ធិដោយ៖ Khmernote

Read More

ដំណឹងបន្ទាន់ !! ឡាន ឬម៉ូតូ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី បើមិនចង់ឲ្យប៉ូលិសផាកពិន័យ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬយានយន្តគ្រប់ប្រភេទ ដែលមាន ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕​ ប្រភព៖ Khmer Note

Read More

ប្រយ័ត្នចាញ់បោកគេ !! កម្លាំងអាវុធហត្ថ ចាប់បុរសម្នាក់តាមដីការឿងលក់ដីខ្យល់ជិត ៥៨ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ, ថ្ងៃនេះបញ្ជូនទៅតុលាការចាត់ការតាមច្បាប់

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ជិត ៥៨ហិកតា ក្នុងទំហំទឹកប្រាក់ជិត ៣លានដុល្លារឲ្យទៅពាណិជ្ជករចិន នៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ កែវ មុនីរតន៍ អាយុ៥៥ឆ្នាំ ស្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម LEGCY ជាន់ទី៤ ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ជនសង្ស័យ កំពុងមានមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃម្នាក់ កំពុងរត់ការខ្វែងខ្វាត់ ដើម្បីឲ្យតុលាការដោះលែងជននេះ ឲ្យមានសេរីភាពវិញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ មុនីរតន៍ ត្រូវបានជនរងគ្រោះជាជនជាតិចិនប្តឹងពីបទឆបោកនូវទឹកប្រាក់ចំនួន ២,៩០០,០០០ដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីធ្លីទំហំ ៣៣ហិកតា នៅចំណុចគីឡូត៍ម៉ែត្រលេខ ៣២ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ជនសង្ស័យ និងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៃក្រសួងមហាផ្ទៃ បានធ្វើកិច្ចសន្យាទិញលក់ដីខាងលើឲ្យទៅជនរងគ្រោះ ដោយអះអាងថា ជនសង្ស័យជាម្ចាស់ដីផ្ទាល់ និងមានមន្ត្រីនគរបាល នៃក្រសួងមហាផ្ទៃជាសាក្សី ប៉ុន្តែតាមការពិតពួកគេ ពុំមានដីប្រគល់ឲ្យជនរងគ្រោះតាមកិច្ចសន្យាឡើយ ទើបជនរងគ្រោះប្តឹងឲ្យតុលាការជួយរកយុត្តិធម៌ឲ្យតែម្តងទៅ។ ជនសង្ស័យ និងបក្ខពួក បានប្រើឧបាយកលក្រោមរូបភាពដើរប្រមូលទិញដីប្រជាពលរដ្ឋ ដោយកក់ប្រាក់បន្តិចបន្តួច រួចលបលួចធ្វើប្លង់មេ យកទៅលកបន្តឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះ។ នៅពេល ក្រុមហ៊ុនរបស់ជនរងគ្រោះ ប្រគល់លុយឲ្យជនសង្ស័យ និងបក្ខពួកយកទៅឲ្យថ្លៃដីរបស់ប្រជាពលរដ្ឋ បែរជាពួកគេយកទៅចាយអស់។ បន្ទាប់ពីក្រុមហ៊ុនទៅរកដីដែលបានទិញពីជនសង្ស័យ បែរជាប្រជាពលរដ្ឋមិនព្រមប្រគល់ដីនោះជូនក្រុមហ៊ុន ដោយចោទប្រកាន់ថា ក្រុមហ៊ុនមិនទាន់ប្រគល់លុយថ្លៃដីឲ្យពួកគេនៅឡើយ។ ដោយសារតែជនសង្ស័យ និងបក្ខពួក ប្រើល្បិចបោកប្រាស់ទាំង ប្រជាជន និងក្រុមហ៊ុន បែបនេះហើយទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងជនសង្ស័យ និងបក្ខពួក ទៅកាន់តុលាការ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនក្រុមហ៊ុន និងប្រជាពលរដ្ឋ។…

Read More