ច្បាប់ថ្មី ! ឡាន ឬម៉ូតូ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី បើមិនចង់ឲ្យប៉ូលិសផាកពិន័យ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕

Read More

ដំណឹងបន្ទាន់ !! ឡាន ឬម៉ូតូ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី បើមិនចង់ឲ្យប៉ូលិសផាកពិន័យ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬយានយន្តគ្រប់ប្រភេទ ដែលមាន ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕​ ប្រភព៖ Khmer Note

Read More

លោកយាយកំសត់ រំភើបចិត្តណាស់ ពេលបាន​ រស់នៅផ្ទះថ្មី ដែលលោកស្រី ទ្រី ដាណាបានធ្វើជូន….

មានបងប្អូនមិនតិចអ្នកនោះទេ ដែលបានស្គាល់លោក ស្រី ទ្រី ដាណា​ ដែលជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំមួយ នៅស្ពានព្រែកព្នៅ ហើយលោកស្រី ក៏ជាម្ចាស់ ប្រេន ផលិតផល NNP ដ៏ល្បីឈ្មោះ ទូទាំងប្រទេស ទៅដល់ទីណា កន្លែងណា ក៏ឃើញប្រេន របស់លោកស្រី ទ្រី ដាណា ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជន ដាក់រហ័សនាមឲ្យថា លោស្រី ទ្រី ដាណា ចិត្តធម៏ ព្រោះតែលោកស្រី បានធ្វើរឿងរ៉ាវជាច្រើន ដើម្បីជួយដល់ជនទីទាល់ក្រ ។ ដោយឡែកកាលពីម្សិលមិញនេះលោកស្រី ទ្រី ដាណា បានបង្ហោះសារអមជាមួយនឹងរូបភាពរបស់លោកយាយកំសត់ម្នាក់ ដែលគាត់រស់នៅយ៉ាងលំបាកវេទនា ក្នុងខ្ទមចាស់ពុកផុយ តែពេលនេះ លោកស្រី ទ្រី ដាណា បានធ្វើផ្ទះថ្មីជូនលោកយាយហើយ។ លោកស្រី ទ្រី ដាណា​​​ បានបង្ហោះសារថា “ផ្ទះថ្មីដែលនាងខ្ញុំសង់ជូនគាត់ ពេលនេះរួចរាល់ហើយ គាត់លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ រំភើបចិត្តណាស់ ឃើញលោកយាយ បានចូលនៅផ្ទះថ្មី នេះជាអ្វីដែលខ្ញុំចង់ឃើញបំផុត កាលមុន ឃើញលោកយាយត្រូវខ្យល់ ត្រូវភ្លៀង ខ្លោចចិត្តណាស់ ម្ដាយគេ ម្ដាយយើង ចាស់ៗហើយ គ្រាន់ចង់បានជីវិតចុងក្រោយ ដ៏កក់ក្ដៅ។ តែគាត់វិញ គ្មានកូនទេ នៅម្នាក់ឯង នៅខេត្តរតនគិរី ឥឡូវផ្ទះ ក៏ធ្វើជូនគាត់ហើយ ម្ហូបអាហារ របស់ប្រើប្រាស់ ក៏បានទិញទុកជូនគាត់អស់ហើយ សង្ឃឹមថាគាត់អាចបានកក់ក្ដៅជាងមុន។អរគុណជាងៗ អ្នកភូមិ និងអាជ្ញាធរ ដែលបានជួយគាត់”៕

Read More

អុញនោះ !! ឯកឧត្តម ហ៊ុន ជា ប្រតិកម្មបែបនេះ រឿងឡានបើកចូលដល់ក្នុងព្រះវិហារ និងឲ្យម្ចាស់ចេញមុខមកបកស្រាយផង

នៅក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសបុកមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការប្រគេនរថយន្តជូនព្រះសង្ឃ ដោយមានការបើករថយន្តចូលដល់ក្នុងព្រះវិហារតែម្តង។ ស្រាប់តែមុននេះបន្តិចឯកឧត្តម ហ៊ុន ជា បានប្រតិកម្ម នៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់ឯកឧត្តម ដោយបានបង្ហោះ និងសរសេរថា៖ “យើងវាមិនដល់គេ មើលផងលោកបងទោះបែបណាក៏ដោយ លោកបង នេះក្នុងវិហារ វើយ មិនចេះមើលគេសោះហ្មង វើយ ចេញមុខមកបកស្រាយផង លោកម្ចាស់ “។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភព៖ Khmer Note

Read More

ក្តៅៗ !! សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប ពាក់ព័ន្ធករណីឆបោកប្រាក់

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លោក ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប ពាក់ព័ន្ធករណីឆបោកប្រាក់។ នេះបើតាមដីការបស់លោក ម៉ៅ ស៉ីណា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងដីកានោះចៅក្រមជំនុំជម្រះ ម៉ៅ ស៉ីណា បានបញ្ជាក់ថា លោក ហាក់ សុវណ្ណា អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦១ ផ្លូវ៥០BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគេចខ្លួន បន្ទាប់ពីប្រព្រឹត្តបទល្មើស ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន២ឆ្នាំ ដោយកំបាំងមុខ។ ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ុន សេងហ៊ាង ស្នាក់នៅផ្ទះភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ចៅក្រមជំនុំជម្រះ ក៏បានបង្គាប់ឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ ហាក់ សុវណ្ណា ដែលមានអត្តសញ្ញាណដូចខាងលើនេះផងដែរ។ ព្រមទាំងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនជននេះរហូតដល់មានសេចក្ដីសម្រេចផ្សេង៕​ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

យល់យ៉ាងណាបងប្អូន?​ មានប្តីប្រពន្ធមួយគូបើករថយន្តស៊េរីទំនើប ចូលដល់ក្នុងព្រះវិហារ ដើម្បីប្រគេនព្រះចៅអធិការវត្ត…

នៅក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសបុកមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការប្រគេនរថយន្តជូនព្រះសង្ឃ ដោយមានការបើករថយន្តចូលដល់ក្នុងព្រះវិហារតែម្តង។ បើមើលតាមរយៈរូបភាពនេះត្រូវបានម្ចាស់រូបភាពបានបង្ហោះរួចលុបចោលទៅវិញ ដោយគេបាន Screenshot ទុក ឃើញគាត់សរសេរថា “ពិធីប្រគេនឡានព្រចៅអធិការវត្តរវាងកើត”។ យ៉ាងណាមិញគេមិនទាន់ដឹងថា ហេតុអ្វីបានជាការប្រគេនរបស់គាត់ បែរជាបើករថយន្តចូលដល់ក្នុងវិហារយ៉ាងនេះទេ រងចាំការបកស្រាយតាមក្រោយវិញ៕ ប្រភព៖ Khmer Note

Read More

ក្រសួងរ៉ែ ថាជនជាតិវៀតណាមដែលជីករ៉ែត្បូង គឺចុចច្រឡំCheck in ដាក់នៅខេត្តមណ្ឌលគិរីទេ

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈលិខិតបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានបដិសេធយ៉ាងដូច្នេះថា «ចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយការច្រានចោលព័ត៌មាននេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានអំពាវនាវដល់សមត្ថកិច្ចតាមស្វែងរកជនផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ដោយចុះផ្សាយព័ត៌មានមិនពិត យកផ្តន្ទាទោសទៅតាមច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook «Gỗ Đá Đăng Tâm» របស់ជនជាតិចិនវៀតណាមមួយរូប ជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន «ដាក់ទីតាំង (Check in)» នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបង្ហោះរូបភាពដោយដាក់ «Check in» នៅក្នុងខេត្តមណ្ឌលគិរី នាំឱ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញមានប្រតិកម្មបែបនេះ ម្ចាស់គណនី Facebook រូបនេះ ក៏បានចេញមកកែតម្រូវ ហើយក៏បានសុំទោសផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួនសម្រាប់ការ «Check in» ដែលនាំឲ្យមានការភ័ន្ដច្រឡំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសជនជាតិវៀតណាមរូបនេះ បានបញ្ជាក់ថា ថ្មត្បូងទាំងអស់នេះ ខ្លួនបាននាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ីជាដើម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ Fresh News

Read More

ក្តៅៗ !! មន្ទីររ៉ែខេត្តមណ្ឌលគិរី ទាត់ចោលព័ត៌មានថា មានវៀតណាមជីករករ៉ែត្បូងនៅមណ្ឌលគិរី…

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានបដិសេធថាចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook «Gỗ Đá Đăng Tâm» របស់ជនជាតិចិនវៀតណាមមួយរូប ជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន «ដាក់ទីតាំង (Check in)» នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ការបង្ហោះរូបភាពដោយដាក់ «Check in» នៅក្នុងខេត្តមណ្ឌលគិរី នាំឱ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។

Read More

ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បដិសេធថាជាព័ត៌មានមិនពិត ករណីគេបង្ហោះតៗគ្នា រឿងជនជាតិយួន និងចិន ជីកយកត្បូងថ្ម លើទឹកដីខេត្តរតនគិរី …

បន្ទាប់ពីមានការស៊ែរតៗគ្នារឿងជនជាតិវៀតណាមបង្ហោះរូបថតយករ៉ែនៅខេត្តរតនគីរី ឥលូវនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះក្នុងហ្វេសបុកផេកដែលលោក ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា៖ “សូមគោរពជម្រាបជូន ឯកឧត្តមប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី !! យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។ ក្នុងខេត្តរតនគិរីយើង មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ , និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង ។ តាមរយះរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន។ ហេតុដូចជម្រាបជូនខាងលើ ក្នុងនាម មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ។ សូម ឯកឧត្តម ប្រធាន មេត្តាទទួលនូវការ គោរពដ៏ស្មោះ អំពីខ្ញុំបាទ៕ ប្រភព៖ Khmer Note

Read More

ក្រោយល្បីរឿងរ៉ែខ្មែរត្រូវគេឆ្នៃយកលក់ក្រៅប្រទេស! ប្រធានគណបក្សខ្មែរក្រោក បានផ្តល់ជាមតិបែបនេះ ទោះពិតឬមិនពិត តែយើងអាចគិតថា….

នៅមុននេះបន្តិច ប្រធានគណបក្សខ្មែរក្រោក លោក William Guang បានបញ្ចេញមតិថា: ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកបានផ្សាយអំពីរូបភាពបុរសវៀតណាមម្នាក់ដែលបង្ហោះពីសមិទ្ធផលត្បូងថ្មមានតម្លៃដែលសារព័ត៌មានអះអាងថារ៉ែនោះយកចេញពីកម្ពុជា ពិតណាស់ត្បិតនេះជារូបដែលបង្ហោះដោយជនជាតិវៀតណាមម្នាក់ហើយពិបាកវាយតម្លៃថាពិតឬមិនពិតណាស់ តែយ៉ាងណាមិញវាក៏ជាតម្រុយដែលនាំអោយយើងគិតដល់ប្រធានបទពាក់ព័ន្ធនិងធនធានរ៉ែនេះដែរ ព្រោះកន្លងមកពិតជាមានព័ត៌មានល្ហៀងថា មានក្រុមហ៊ុនបរទេសមួយចំនួនពិតជាបានធ្វើសកម្មភាពរុករករ៉ែនៅកម្ពុជាពិតមែន រហូតមានក្រុមហ៊ុនរុករករ៉ែខ្លះប្រព្រឹត្តសកម្មភាពទាំងខុសច្បាប់ទៀតផង គឺ២ក្រុមហ៊ុនដែលរុករករ៉ែស្ពាន់នៅសៀមរាបកន្លងមក ។ និយាយមកដល់នេះ ខ្ញុំមានចំណេះដឹងតិចផ្នែកហ្នឹងណាស់ តែដឹងច្រេីនតែម្យាងគត់ គឺ រ៉ែ វានៅក្នុងដីរបស់ខ្មែរ អាចនិយាយបែបមិនសូវយល់បានថា វាជារបស់យើងទាំងអស់គ្នា ? តែបើមើលទៅរូបខាងលើយើងមានការពិចារណាថា ចុះដល់តែវៀតណាមឬបរទេសបានយកបាន ឬយើងគ្មានសមត្ថភាពយកបានតើមែនទេ ? ឬធនធាននិងយើងមិនអាចប្រើប្រាស់បានឬដល់តែនាំចេញទៅគេកែឆ្នៃរួចទើបយើងទិញតពីគេ? ពាក់ព័ន្ធនិងបញ្ហានេះខ្ញុំលើកទឹកចិត្តអោយពាណិជ្ជករខ្មែរសិក្សាមើលចំពោះការរុករករ៉ែ និងហ៊ានស្នើរសុំអាជ្ញាប័ណ្ណដើម្បីរុករក និងយកសមិទ្ធផលនោះមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង បរទេសផង ។ ហើយសង្ឃឹមថា អាជ្ញាប័ណ្ណរុករករ៉ែ ផ្ដល់អោយតាមតែល័ក្ខខ័ណ្ឌច្បាប់ដោយមិនផ្ដោតលើ ស្រម៉ូម និងលើកទឹកចិត្តអោយមានការវិនិយោគលេីវិស័យកែឆ្នៃធនធានរ៉ែនេះដើម្បីជាប្រយោជន៍អោយបានច្រើនបន្ថែមទៅទៀត ហើយអ្វីដែលល្អវិសេសបំផុត ប្រសិនជារដ្ឋជាអ្នករុករក ហើយបើកឱកាសអោយឯកជនមកវិនិយោគជាមួយទើបកាន់តែប្រសើរលើការរុករករ៉ែនេះ ដើម្បីជាសក្ខីកម្មនៃ ការយករ៉ែក្រោមដីខ្មែរបម្រើប្រយោជន៍ខ្មែរយ៉ាងពិតប្រាកដ៕

Read More