អបអរពិធីប្រកាសឧត្តមសេនីយ៍ទោ ស ថេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចូលកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឧត្តមសេនីយ៍ទោ ស ថេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចូលកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ។ យោងប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានផ្ទេរភារកិច្ចតែងតាំងលោកឧត្តមសេនីយ៍ទោ ស ថេង ពីអនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មកជាស្នងការនគរបាលខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ដោយសារឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មានត្រកូលដូចគ្នា និងឈ្មោះប្រហាក់ប្រហែលគ្នាទៀតនោះ ធ្វើឱ្យមហាជនមួយចំនួនមានការងឿងឆ្ងល់ថា តើលោកស្នងការទាំង២នាក់នេះ ត្រូវជាអ្វីនឹងគ្នា ហើយមានជាប់សាច់ឈាមអ្វីជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែរឬទេ?៕

Read More

សម្រាកហូបប៊ីយ៊ែរខ្លះទៅ ! ជនជាតិវៀតណាមម្នាក់ បានបង្ហោះសកម្មភាពកំពុងជីកយករ៉ែ ត្បូង សំខាន់ៗ នៅខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី៖ ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគិរី ខាងជើងឈាងខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ ប្រមូលផ្ដុំទៅដោយកន្លែងទេសចរណ៌ធម្មជាតិដ៏ល្អស្រស់ត្រកាល ជាពិសេសគឺជាខេត្តដែលត្រូវបានគេដាក់រហ្សនាមឲ្យភោគផលរតនដ៏សំបូរបែប ដែលប្រមូលផ្ដុំទៅដោយរ៉ែ មាស ពេជ្រ ត្បូង សំខាន់ៗនឹងថ្មកែវគ្រប់ប្រភេទរំលេចទៅដោយភាពវិសេសវិសាលនៃខេត្តនេះ។ បច្ចប្បន្ននេះយើងសង្កេតឃើញថាតំបន់មួយចំនួននៅខត្តមណ្ឌលគិរីឃើញមានការកាប់ព្រៃឈើយ៉ាងសកម្ម ដែលការកាប់ព្រៃឈើនេះបានជំនួសមកវិញនៅចម្ការកៅស៊ូ ម្រេច ដំឡូងជាដើម។ ហើយជាពិសេសយើងឃើញមានគ្រឿងចក្រមួយចំនួនបានកំពុងប្រតិបត្តិការជីកគាស់កកាយរកនៅសម្បត្តិធម្មជាតិនៅក្រោមដីដែលរួមមាន រ៉ែមាស ត្បូង ថ្មដែលមានតម្លៃជាច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាពជាច្រើន រួមទាំងវីដេអូមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលបានឆេកអ៊ីននៅក្នុងខេត្តមណ្ឌលគិរី ដោយបានសរសេរជាភាសាវៀតណាមថា៖«Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản””» សូមបកប្រែជាភាសាខ្មែរ៖«ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញ ងាយស្រួលឡើយ»។ បើយើងក្រឡេកទៅមើលរូបភាព ក៏ដូចជាវីដេអូ បានបង្ហាញឲ្យឃើញពីដំណើរសកម្មភាពដែលមានកម្មករ រួមទាំងគ្រឿងចក្រជាច្រើនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរករ៉ែ ត្បូង ថ្មដែលមានតម្លៃ ដើម្បីយកទៅជាអាជីវកម្ម ហើយបុរសជនជាតិវៀតណាមនោះ ក៏បានបង្ហាញពីរូបភាពត្បូង រ៉ែ ថ្មដ៏ស្រស់ស្អាត មួយចំនួនធំ ដែលសុទ្ធសឹងជារបស់មានតម្លៃឥតឧបមា។ ក្រោយពីមានការបង្ហោះរបស់បុរសជនជាតិវៀតណាមនោះហើយ ឃើញមានបងប្អូនខ្មែរយើងជាច្រើនបានចូលទៅខមមិន ក៏ដូចជាស៊ែរនៅលើផុសនោះ ព្រមទាំងបង្ហាញប្រតិកម្មមិនពេញចិត្តចំពោះការវីដេអូ នឹងរូបភាពមួយចំនួននោះ ៕

Read More

គួរឲខឹងមែន! ខ្លោងទ្វាវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ដែលជាវត្តបុរាណ្យមួយ ត្រូវឡានធន់ធំដឹកទំនិញ បើកបុ កបាក់ក្លោងទ្វារវត្តបាត់ហើយ….

នៅមុននេះបន្តិច មានហេតុការណ៍ដ៏គួរឲ្យសោកស្តាយមួយទៀតហើយកើតឡើង នេះបើយោងតាមហ្វេសបុកផេចរបស់ មហាគ្រួសារតាខ្មៅ បានជូនដំណឹងថា: វត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ឡានធន់ធំដឹកទំនិញ បើកបុ កបាក់ក្លោងទ្វារវត្តបាត់ហើយ។ គួររំលឹកថា កាលពីប្រហែលជាមួយខែមុន មានហេតុការណ៍ដូចគ្នានេះបានកើតឡើងនៅចំពោះខ្លោងទ្វាដ៏ចំនាស់ ផ្លូវចូលទៅរមណីយដ្ឋាន​ទន្លេបាទី​ ត្រូវបានដួលបាក់រលំ ក្រោយមានរថយន្តកុងតឺន័រ បើកចូលខ្លោងទ្វានេះហើយទើសផ្នែកខាងលើ ព្រោះរថយន្តខ្ពស់ពេក៕ សូមទស្សនារូបភាពខាងក្រោមនេះ:

Read More

វៀតណាម នឹងបញ្ជូនអ្នកទោសខ្មែរ ត្រឡប់មកកម្ពុជាវិញ

រដ្ឋធានីហាណូយ៖ ប្រទេសកម្ពុជា និងវៀតណាម បានចុះសន្ធិសញ្ញាមួយ ស្ដីអំពីការធ្វើបត្យាប័ន បញ្ជូនអ្នកទោសទៅវិញទៅមក រវាងប្រទេសទាំង២នេះ ហើយសន្ធិសញ្ញានេះ នឹងចូលជាធរមាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ បើតាមសារព័ត៌មាន Vietnamnews បានផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ថា សន្ធិសញ្ញាស្ដីពីការបញ្ជូនអ្នកទោស រវាងប្រទេសកម្ពុជា និងវៀតណាម នឹងចូលជាធរមាន នៅថ្ងៃទី១ ខែតុលា ។ បើតាមសន្ធិសញ្ញានេះ ឧក្រិដ្ឋជនជាជនជាតិវៀតណាម បានជាប់គុក នៅក្នុងប្រទេសកម្ពុជា អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើត ក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីទទួលទោសរបស់ពួកគេ។ នេះក៏មានន័យថា អ្នកទោសជាជនជាតិខ្មែរ នៅក្នុងពន្ធនាគាររបស់វៀតណាម ក៏អាចនឹងធ្វើបត្យាប័ន វិលត្រឡប់មកកាន់ប្រទេសកំណើត ដើម្បីទទួលទោសរបស់ពួកគេវិញផងដែរ។ ករណីនេះនឹងធ្វើឲ្យមានភាពងាយស្រួលដល់ក្រុមគ្រួសាររបស់ពួកគេ សម្រាប់ការទៅសួរសុខទុក្ខ និងជួយដល់សាច់ញាតិរបស់ពួកគេ នៅក្នុងពន្ធនាគារថែមទៀតផង។ សារព័ត៌មានដដែល បានដកស្រង់សម្ដីរបស់ លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌កម្ពុជា បានថ្លែងថា សន្ធិសញ្ញានេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ហើយវាមានការភាពផ្សេងគ្នា អំពីកិច្ចព្រមព្រៀង ធ្វើបត្យាប័ននេះដែរ។ សន្ធិសញ្ញានេះនឹងអនុញ្ញតឲ្យបញ្ជូនអ្នកទោសទៅវិញទៅមក រវាងប្រទេសទាំង២។ ក្នុងករណីខ្លះ គ្រួសាររបស់អ្នកទោសទាំងនោះ អាចធ្វើសំណើដល់រដ្ឋាភិបាល សម្រាប់ការបញ្ជូននេះ។ លោក Vũ Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា នេះជាការរៀបចំផ្នែកមនុស្ស ដែលឆ្លុះបញ្ចាំងឲ្យមានទំនុកចិត្ត និងកិច្ចសហប្រតិបត្ដិការទៅវិញទៅមក រវាងអាជ្ញាធរអនុវត្ដច្បាប់ នៃប្រទេសទាំង២៕

Read More

សម្រាកហូបប៊ីយ៊ែរខ្លះទៅ ! ជនជាតិវៀតណាមម្នាក់ បានបង្ហោះវីដេអូសកម្មភាពកំពុងជីកយករ៉ែ ត្បូង សំខាន់ៗ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគិរី ខាងជើងឈាងខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ ប្រមូលផ្ដុំទៅដោយកន្លែងទេសចរណ៌ធម្មជាតិដ៏ល្អស្រស់ត្រកាល ជាពិសេសគឺជាខេត្តដែលត្រូវបានគេដាក់រហ្សនាមឲ្យភោគផលរតនដ៏សំបូរបែប ដែលប្រមូលផ្ដុំទៅដោយរ៉ែ មាស ពេជ្រ ត្បូង សំខាន់ៗនឹងថ្មកែវគ្រប់ប្រភេទរំលេចទៅដោយភាពវិសេសវិសាលនៃខេត្តនេះ។ បច្ចប្បន្ននេះយើងសង្កេតឃើញថាតំបន់មួយចំនួននៅខត្តមណ្ឌលគិរីឃើញមានការកាប់ព្រៃឈើយ៉ាងសកម្ម ដែលការកាប់ព្រៃឈើនេះបានជំនួសមកវិញនៅចម្ការកៅស៊ូ ម្រេច ដំឡូងជាដើម។ ហើយជាពិសេសយើងឃើញមានគ្រឿងចក្រមួយចំនួនបានកំពុងប្រតិបត្តិការជីកគាស់កកាយរកនៅសម្បត្តិធម្មជាតិនៅក្រោមដីដែលរួមមាន រ៉ែមាស ត្បូង ថ្មដែលមានតម្លៃជាច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានបុរសជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាពជាច្រើន រួមទាំងវីដេអូមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលបានឆេកអ៊ីននៅក្នុងខេត្តមណ្ឌលគិរី ដោយបានសរសេរជាភាសាវៀតណាមថា៖«Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản””» សូមបកប្រែជាភាសាខ្មែរ៖«ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញ ងាយស្រួលឡើយ»។ បើយើងក្រឡេកទៅមើលរូបភាព ក៏ដូចជាវីដេអូ បានបង្ហាញឲ្យឃើញពីដំណើរសកម្មភាពដែលមានកម្មករ រួមទាំងគ្រឿងចក្រជាច្រើនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរករ៉ែ ត្បូង ថ្មដែលមានតម្លៃ ដើម្បីយកទៅជាអាជីវកម្ម ហើយបុរសជនជាតិវៀតណាមនោះ ក៏បានបង្ហាញពីរូបភាពត្បូង រ៉ែ ថ្មដ៏ស្រស់ស្អាត មួយចំនួនធំ ដែលសុទ្ធសឹងជារបស់មានតម្លៃឥតឧបមា។ ក្រោយពីមានការបង្ហោះរបស់បុរសជនជាតិវៀតណាមនោះហើយ ឃើញមានបងប្អូនខ្មែរយើងជាច្រើនបានចូលទៅខមមិន ក៏ដូចជាស៊ែរនៅលើផុសនោះ ព្រមទាំងបង្ហាញប្រតិកម្មមិនពេញចិត្តចំពោះការវីដេអូ នឹងរូបភាពមួយចំនួននោះ ៕

Read More

ស្វាមី ឱក សុគន្ធកញ្ញា រៀបចំកម្មវិធីរាប់បាតថ្ងៃខួបកំណើតភរិយានៅលើកោះសង្សារ យ៉ាងមានសុភមង្គល

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរដល់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើតគម្រប់ ៣៣ ឆ្នាំ របស់នាងយ៉ាងច្រើនហូរហែ ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកគាំទ្រក៏ទន្ទឹងរង់ចាំអ៊ុតមើលថា តើឆ្នាំនេះតារាស្រីរូបនេះនឹងរៀបចំកម្មវិធីធំដុំឬក៏យ៉ាងណា ក៏ព្រោះតែកាលពីពេលកន្លងទៅ ឱក សុគន្ធកញ្ញា ធ្លាប់បានបង្ហោះរូបភាពថានឹងរៀបចំកម្មវិធីពិសេសរបស់ខ្លួននៅក្នុងឆ្នាំនេះ ដើម្បីអបអរថ្ងៃកំណើត ។ យ៉ាងណាមិញ មុននឹងឈានដល់កម្មវិធីដូចដែលបានគ្រោងទុកក្នុងថ្ងៃខួបកំណើត តារាស្រីរូបនេះបានទទួលកាដូយ៉ាងជ្រះថ្លាពីស្វាមីទាំងព្រឹកនៅឯកោះសង្សារ ដោយលោកបានរៀបចំនិមន្តព្រះសង្ឃរាប់បាត នៅក្នុងថ្ងៃកំណើតភរិយា និង ឱកាសថ្ងៃកាន់បិណ្ឌ ១២ ផងដែរ ។ ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែរថា «ថ្ងៃនេះជាថ្ងៃបិណ្ឌទី ១២ ហើយក៏ត្រូវជាថ្ងៃចន្ទ ទី 14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទាននៅលើកោះសង្សារ»៕

Read More

ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។ ​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ ខែកញ្ញា នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងទទួលបានការសារជូនពរយ៉ាងហូរហែពីអ្នកគាំទ្រ និងមិត្តរួមអាជីព។ កាន់តែពិសេសនាងនិងស្វាមីបានធ្វើដំណើរទៅកម្សាន្តលើកោះសង្សារដោយរួមទាំងរៀបចំពិធីរាប់បាតប្រគេនទេយទានសម្រាប់ព្រះសង្ឃផងដែរ។ នាងបានបង្ហោះលើបណ្តាញសង្គមថាថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី១៤ ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ”។ ទោះជាយ៉ាងណាអ្វីដែលគេកាន់តែចាប់អារម្មណ៍គឺមុននេះនាងក៏បានបង្ហោះសារអមដោយរូបភាពម្តាយ និងនាគ្រាវ័យកុមារដែលមានន័យខ្លឹមសារថា”ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ…”។ សារនេះល្មមដែលធ្វើឲ្យអ្នកគាំទ្រនាងយល់ថានាងរស់នៅជាមួយម្តាយ និងស្ថិតក្រោមការចិញ្ចឹមមើលថែពីម្តាយ ហើយពិតណាស់មានមូលហេតុនៅពីក្រោយការមិនរំលឹកអំពីគុណបំណាច់ឪពុក។ ​គួរបញ្ជាក់ដែរថា ចុងខែមិថុនាកន្លងទៅ លោក ឱក បូនី ដែលគេស្គាល់ថាជា ជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញសារធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនពិសេសលើពាក្យថា”កូនមិនស្គាល់ឪ”។ សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនីបានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពីសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់៕ ដោយ៖ វឌ្ឍនា

Read More

ចាក់ដោត ! លោក ងួន ចាន់ដេវីត ថា មនុស្សយើង មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង អ្នកណាសាងអីបានហ្នឹង

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព លោក ងួន ចាន់ដេវីត បានប្រឡូកនៅក្នុងវិស័យសិល្បៈជាមួយយូរឆ្នាំមកហើយ ហើយនាពេលកន្លងមក ក៏ធ្លាប់ជួបរឿងរ៉ាវជាច្រើនមកផងដែរ នៅក្នុងជីវិតរបស់លោក តែរូបលោកមិនដែលចុះចាញ់ និងរឿងរ៉ាវទាំងអស់នោះទេ គឺលោកបានប្តូរពីរឿងដែលអាក្រក់ ពីសំណាក់ មនុស្សមួយចំនួនតូច ឲ្យក្លាយទៅជា រឿងល្អវិញ ដោយសព្វថ្ងៃនេះ គឺលោកបានទទួលជោគជ័យយ៉ាងខ្លាំង មិនថា រឿងចម្រៀង ឬ ក៏មុខរបររកស៊ីរបស់លោក ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គម យ៉ាងដូច្នេះថា “រឿងមានច្រើនកើតឡើងនៅលើលោកនេះ រឿងខ្លះក៏កើតហើយរលត់ទៅវិញដោយការចងចាំល្អ តែរឿងខ្លះក៏កើតហើយរលត់ទៅវិញតែរូបភាពហើយបន្សល់ការចងចាំអាក្រក់អោយនៅដិតដាម ខ្ញុំនៅតែមានជំនឿជឿថាផែនដីវាមូល ម្តងគេម្តងយើងមិនថាអ្នកឋិតនៅចំនុចណាតំបន់ណាអ្នកគួរតែចាំថា មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង សាងអីបានហ្នឹង ។ រាល់ទង្វើដែលខ្ញុំសាងកន្លងមកបើមិនគន្លងដោយធម៌ក៏ខ្ញុំមិនអាចឈរជើងបានបែបនេះឡើយ តែសម្រាប់អ្នកដែលតាំងថាខ្លួន អស្ចារ្យ ធំជាងគេក្នុងលោក គ្មានគូរប្រជែង តែឥឡូវនេះលទ្ធផលក៏បានបើកឃើញខ្លះហើយដែរ ពាក្យចាស់ក៏ធ្លាប់ពោលក៏ធ្លាប់ប្រដៅ ទឹកត្រជាក់ត្រីគង់ គេថាបើយើងរស់នឹងលក់បាយ សូមកុំមើលងាយបាយ បើយើងរស់នឹងសិល្បៈ ដូច្នោះសូមយើងកុំមើលងាយ តួ កុំមើលងាយអ្នកចម្រៀង ។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ ខ្ញុំក៏បានតាំងចិត្តរួចរាល់ និងរបស់ទប់លំនឹងមួយចំនួនទៀត ដើម្បីហ្គេមមួយនេះ ដូច្នោះបើកើតទុក្ខមិនសុខចិត្ត សុំអញ្ជើញតាមការគួរ “។

Read More

កូនខ្មែរគួរដឹង !! ​​ទាំងនេះជាប្រាក់រៀលខ្មែរ តាំងពីអតីតកាលមកដល់បច្ចុប្បន្ន (មានវីដេអូ)

ពិតណាស់ប្រទេសកម្ពុជាតែងតែចេញក្រដាសប្រាក់ហើយក្រដាសប្រាក់ទាំងអស់នោះគឺសុទ្ធតែប្រណិតទាំងអស់ព្រោះមានការរចនាយ៉ាងស្អាតនិងមានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកផលិត ប្រាក់រៀលជាប្រាក់មួយប្រទេសដែលផលិតសម្រាប់ប្រទេសកម្ពុជាហើយប្រាក់រៀលនោះមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា​។ គួរបញ្ចាក់ផងដែរថាគ្រប់ក្រដាសប្រាក់ទាំងអស់របស់ខ្មែរគឺតែងតែមានរូបភាពរបស់បុគ្គលល្បីរបស់ខ្មែរនៅក្នុងនោះហើយមិនត្រឹមតែប៉ុណ្ណឹងទេគឺមានទេសភាពស្រស់ស្អាតជាច្រើននៅក្នុងក្រដាសប្រាក់ទាំងនោះទៀតហើយទេសភាពនិងរូបភាពផ្សេងៗដែលគេដាក់នៅក្នងក្រដាសប្រាក់ទាំងនោះត្រូវបានគេចាត់ទុកថាជារូបតំណាងដ៏មានតម្លៃខ្លាំងបំផុតរបស់ប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេហគណនីហ្វេសប៊ុកដែលមានឈ្មោះថា ទស្សនាសិន បានដឹង បានធ្វើការបង្ហោះក្រដាសប្រាក់ខ្មែរសម័យមុនជាច្រើនហើយថែមទាំងបានប្រាប់ឲ្យដឹងថា ៖ ទោះបី​ជា សម័យកាល បាន​ផ្លាស់ប្ដូរ ផុត​ចូល​សម័យកាល​មួយ ទៅ​សម័យកាល​មួយទៀត​ក៏ដោយ រូបិយប័ណ្ណ​ក្រដាស​ប្រាក់​ខ្មែរ ពីដើមមួយ​សន្លឹក​ណា ក៏ដូច សន្លឹក​ណាដែរ គឺសុទ្ធតែ​មាន និមិត្ត​សញ្ញា សុទ្ធតែ​ជា​របស់​ខ្មែរ សម្គាល់​ពី​វប្បធម៌​ខ្មែរ សម្គាល់​ពី​សម្បត្តិ មរតក​ខ្មែរ​ទាំង​អស់​…..។

Read More

គួរដាក់ទោសបែបណាសម? ឡានដឹកមេស៊ីម៉ង់ត៍បេីកល្បឿនលឿន​ បុកម៉ូតូកង់បីកំពុងឈប់ចាំស្តុប់ពីក្រោយ​ រួចអត់ឈប់អូសជាង២០០ម៉ែត្រ​ បណ្ដាលឱ្យអ្នកបេីក​ និងនារីរួមដំណេីរម្នាក់ ស្លា ប់​ យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន២នាក់ បានរងគ្រោះ រហូត បា ត់ ប ង់ ជីវិត ក្នុងហេតុការណ៍រថយន្ត ដឹកមេស៊ីម៉ងត៍បើកបរលឿន មកបុកយានយន្តជាច្រើនគ្រឿង កំពុងឈប់ស្តុប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជ ន រ ង គ្រោះ ទី១មាន ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកបើកបរកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើត ខេត្តតាកែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានដឹកស្ត្រីម្នាក់( ភ្ញៀវ) ជា ជ ន រ ង គ្រោះ ទី២ មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែករថយន្តបង្ក ជាប្រភេទរថយន្ត ដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-3667 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបាន ឃា ត់ ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូកង់បីរងគ្រោះ ធ្វើដំណើរតាម បណ្ដោយផ្លូវ ភ្នំពេញហាណូយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុ បានឈប់ នៅពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច…

Read More