គួរឲអាណិតណាស់​!!​ ដំរីព្រៃ​១​ក្បាលប្រឹង​ងើប​ដើរ​អូស​លូង​ចូល​ព្រៃ​គួ​រឲ្យ​អាសូរ បន្ទាប់​ពី​​ត្រូវ​​រថយន្ត​បុក​យ៉ាង​ពេញ​ទំហឹង រីឯអ្នកបើកបរ… (​មាន​វីដេអូ​)

បរទេស​ : បើយោងតាម​វីដេអូ​ឃ្លី​ប​មួយបានឲ្យដឹងថាដំរី​១​ក្បាល​បាន​រងរបួស​ជើង​គួរ​ឲ្យ​អាសូរណាស់ បន្ទាប់ពី​ត្រូវបាន​បុក​ដោយ​រថយន្ត​១​គ្រឿង នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​មួយ ស្ថិតក្នុង​ខេត្ត Chachoengsao ។​ បើយោងតាមប្រភព Sahai TV ដែលបានបង្ហោះ​វីដេអូ​ឃ្លី​ប​ក្នុង YouTube បានឲ្យដឹងថាដំរីនោះកំពុងតែស្ថិតក្នុង​ស្ថានភាព​ដើរ​អូស​ជើង​ឆ្លងកាត់​ផ្លូវ​យ៉ាង​លំបាក បន្ទាប់ពី​ជួប​គ្រោះថ្នាក់ឡើងចំពោះវា ។ ម្ចាស់រថយន្តបានឲ្យដឹងថាខ្លួនគាត់ផ្ទាល់​ពុំមានបំណងបុកសត្វនោះទេ តែដោយសាតែគាត់ពុំ​អាច​ជាន់​ហ្រាំ​ង​ទាន់ពេលវេលា ខណៈពេលដែលគាត់បើកបរសុខៗស្រាប់តែ​សត្វ​ដំរី​នោះ​ចេញមកពី​ក្នុងព្រៃមួយ​រំពេច​បែបនេះ។ ចំណែកឯរថយន្របស់ខ្ញុំក៏មានការ​ខូច​យ៉ាងធ្ងន់ធ្ងរផងដែរ ប៉ុន្តែ អ្នកបើក​បើកបរ​ពុំ​រងរបួស​នោះទេ ។ សំណាងណាស់ដែលអ្នកបើកបរពុំទទួលរងគ្រោះថ្នាក់អ្វីធ្ងនធ្ងរ។

Read More

កូនខ្មែរអស្ចារ្យមែន!! កូនខ្មែរយើង ផលិតកុំព្យូរទ័រមានស្តង់ដារ​ រាងស្តេី ងមិនចា ញ់ Apple អាមេរិក…(មានវីដេអូ)

ភ្នំពេញ៖ គម្ពីរ ឬ Koompi ជាកុំព្យូទ័រយូរដៃសម្រាប់សិស្សដែលមានតម្លៃសមរម្យ ថ្វីត្បិតថាក្រុមហ៊ុនកុំព្យូទ័រខ្មែរមួយនេះមិនទាន់មានលទ្ធភាពបើករោងចក្រដំឡើងក្នុងស្រុក ប៉ុន្តែយ៉ាងណា Koompi បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលហៅថា ក្រម៉ា​ ​Krama OS​ ។ កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត និងបានឆ្លងកា ត់បទពិ សោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសា យលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មី ថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចា ប់កំ ណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ​ កុំព្យូរទ័រមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើន ដោយម៉ូឌែលដំបូងមានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Koompi ចាប់ផ្តើមជាមួយកម្លាំងម៉ាស៊ីនមធ្យមសម្រាប់ប្រើលើការងារសិក្សា និងការងារការិយាល័យ ដំណើរការដោយ Ram 8G, CPU Intel Celeron N4100, GPU Intel UHD 600 អាចកាន់ថ្មបានប្រមាណ ៧ ម៉ោង ៕

Read More

បទល្មើសនេសាទ នៅតែបន្តកើតមានក្នុងក្រុងក្រចេះ ទោះបីមានការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ

ក្រចេះ៖ នៅថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២០ លោក ម៉ក់ ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាចក្នុងក្រុងក្រចេះ ដោយមានការចូលរួមពីសំណាក់អភិបាលរងក្រុងផងដែរ ។ លោក ម៉ុក ពន្លក បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានរឹបអូសវត្ថុតាងនៃបទល្មើសនេសាទ ដោយឧបរកណ៍ខុសច្បាប់ជាច្រើន រួមមាន៖ ១/របាំងស្បៃមុងចំនួន ២៥ ខ្សែ ប្រវែង ១២០០ ម៉ែត្រ ២/លូស្បៃមុងចំនួន ២៩ មាត់លូ ៣/បង្គោលចម្រឹងឬស្សីឃ្លៃចំនួន ៣៧៥ ដើម ៤/ចាក់លែងកូនត្រីចម្រុះចំនួន ១១គក្រ ចូលក្នុងដែនទឹកធម្មជាតិវិញក្នុងសង្កាត់រការកណ្ដាលក្រុងក្រចេះ។ លោក បន្តទៀតថា វត្ថុតាងត្រូវរឹបអូសយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីទុកជូនដល់សហគមន៍ ឬក៏ក្រុមប្រឹក្សាសង្កាត់ដែលមានបំណងចង់យកទៅបំរើប្រយោជន៍ក្នុងវិស័យកសិកម្ម ហើយខណ្ឌរដ្ឋបាលជលផល នឹងផ្ដល់ជូនតាមការស្នើរសុំទៅតាមវត្ថុតាងដែលនៅសេសសល់ក្នុងឃ្លាំង។ លោក ម៉ុក ពន្លក ក៏បានអំពាវនាវ និងសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឱ្យមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងគ្នា ជាពិសេសមិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ហាមឃាត់ ដូចជា ឧបករណ៍ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ដែលជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង, ទន្លេ, ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៏មិនសេះសល់ដែរ។ លោក បញ្ជក់ទៀតថា លោក នឹងដឹកនាំមន្រ្តីរបស់លោក សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់ បង្រ្កាបបទល្មើសជលផលក្នុងរដូវបិទនេសាទនេះឲ្យដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមចំណែកក្នុងការការពារថែរក្សាធនធានជលផលដែលកំពុងតែមានការយាយី កំពុងតែមានការរងគ្រោះ កំពុងតែជួបប្រទះ នូវបញ្ហាបទល្មើសជាច្រើន ដែលកំពុងធ្វើសកម្មភាពបំផ្លាញ មច្ឆជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

Read More

សូមប្រុងប្រយ័ត្ន! រកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន ២៨គីឡូក្រាម នៅខេត្តកំពង់ធំ…

កំពង់ធំ៖ មន្ត្រីជំនាញ ក.ប.ប. ខេត្តកំពង់ធំ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨គីឡូក្រាមនៅផ្សារថ្នល់បែក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់ពីរកឃើញមកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Read More

កូនខ្មែរគប្បីគួរចង់ចាំទុក!! សត្វ និងរុក្ខជាតិទាំង ៧នេះ ជានិមិត្តរូបនៃប្រទេសកម្ពុជាយើង

តាមប្រទេសនីមួយៗ យើងអាចសម្គាល់អត្តសញ្ញាណជាតិរបស់គេបានតាមរយៈការសង្កេតមើលវត្ថុដែលជារបស់តំណាងជាតិ។ តួយ៉ាងក្នុងប្រទេសកម្ពុជា ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិអាចឲ្យជាតិដទៃកំណត់បានថាជាជាតិខ្មែរ។ ក្រៅពីនេះ គេអាចកំណត់អត្តសញ្ញាណជាតិខ្មែរបានយ៉ាងច្បាស់តាមរយៈសត្វ និងរុក្ខជាតិមួយចំនួនមានដូចជា គោព្រៃ សត្វត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងចេកពងមាន់។ ១.គោព្រៃ (Bos sauveli) *សត្វចតុប្បាទដែលត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។ *ឈ្មោះជាភាសាជាតិ៖ គោព្រៃ *ឈ្មោះជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង៖ Kouprey *ឈ្មោះវិទ្យាសាស្រ្ដ៖ Bos sauveli លក្ខណៈទូទៅ៖ ប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ ម៉ែត្រ កម្ពស់ពី ១,៧ ទៅ ១,៩ ម៉ែត្រ និងមានទម្ងន់ពី ៧០០ ទៅ ៩០០គីឡូក្រាម។ គោព្រៃមានរូបរាងស្រដៀងនឹងទន្សោង មានបួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរតែដល់ដីចំពោះគោឈ្មោល។ ស្នែងគោព្រៃឈ្មោល និងញី មានលក្ខណៈប្លែកគ្នា ដោយស្នែងឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយកួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬ ប្រផេះ និងប្រផេះចាស់ នៅពេលមានអាយុច្រើន។ ការយកគោព្រៃមកធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។ វាត្រូវបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ១៩៣៧។ គោព្រៃភាគច្រើនរស់នៅតាមវាល និងព្រៃភ្នំនៃភាគខាងជើងនៃប្រទេសកម្ពុជា។ គោព្រៃជាថនិកសត្វស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង ឬ ប្រើស។ វាជាសត្វវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស មានកម្លាំងខ្លាំងពូកែ ធន់នឹងកម្ដៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។ កាលពីសម័យមុនសង្គ្រាម គោព្រៃត្រូវហាមបរបាញ់តាមរយៈប្រកាសលេខ១៩១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦០។ ក្រោយរបបប៉ុលពត គោព្រៃក៏ត្រូវហាមបរបាញ់ម្តងទៀត តាមរយៈប្រកាសលេខ៣៥៩…

Read More

ជួយស៊ែរបន្តផង ! រមណីយដ្ឋានភ្នំបូកគោ ប្រកាសឈប់អនុញ្ញាតឲ្យយកម្ហូបអាហារឡើងលើភ្នំ ព្រមទាំងហាមទទួលទានតាមដងផ្លូវទៀតហើយ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះគណៈគ្រប់គ្រងនៃសណ្ឋាគារឋានសួគ៌សុខា បានប្រកាសឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងការប្រមូលសំរាម ដែលមានក្លិនស្អុយ ឆ្អេះឆ្អាប និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយហេតុថាក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនមិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការប្រមូលសំរាមទាំងនោះទេ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនសូមធ្វើការអធ្យាស្រ័យ និងសុំការយោគយល់ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ តទៅ ក្រុមហ៊ុនចាប់ផ្អើមរឹតបន្តឹងការគ្រប់គ្រង បរិស្ថានដូចខាងក្រោម៖ ១- មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់យកម្ហូបអាហារឡើងលើភ្នំបូកគោទៀតឡើយ ២- មិនអនុញ្ញាតឲ្យទទួលទានអាហារនៅតាមដងវិថី និងទីសំរាកលំហែសាធារណៈនានា នៅលើភ្នំបូកគោ៕

Read More