ជួយស៊ែរផង! ព្រះសង្ឃមួយអង្គ ទទួលបន្ទុកចិញ្ចឹមក្មេងកំព្រាជាង ១០០នាក់តែមួយអង្គឯង

ព្រះសង្ឃជនជាតិថៃមួយអង្គ បានធ្វើឲ្យសាធារណជនជាច្រើនកោតសរសើរពីទឹកចិត្ដដ៏ធំធេងរបស់តេជគុណ តាមរយៈការជួយសង្គ្រោះជីវិតក្មេងពិកា និងកំព្រា ដែលត្រូវឪពុកម្ដាយបោះបង់ចោលជាង ១០០នាក់ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ សង្ឃចិត្តធម៌ដែលមានព្រះនាមថា ឡុង ផូ គង់ក្នុងវត្ដមួយនៃប្រទេសថៃ បានលះបង់ទាំងពេលវេលា រួមនឹងថវិកា ដើម្បីទទួលចិញ្ចឹមក្មេងៗ ដែលគ្មានទីពឹង ឬផ្ទះសម្បែងឲ្យមកស្នាក់នៅ និងផ្ដល់ការអប់រំដល់ពួកគេ ឲ្យក្លាយជាមនុស្សមានចំណេះដឹងក្នុងសង្គម។ ដោយ ព្រះសង្ឃបានសាងសង់កុដមួយកន្លែងលើផ្ទៃដីប្រមាណ ២,៧ ហិចតា ដែលជាអំណោយពីម្ដាយរបស់តេជគុណផ្ទាល់តែម្ដង។ រម្លឹកដល់វ័យកុមារភាព​គ្រួសាររបស់ព្រះសង្ឃរូបនេះ ពុំសូវមានជីវភាពធូរធារនោះទេ ប៉ុន្ដែតេជគុណរួមនឹងបងប្អូនបង្កើតហាក់ទទួលបានការថែរក្សាបីបាច់យ៉ាងល្អពីម្ដាយ ហើយរឿងមួយទៀតដែលតេជគុណមិនអាចភ្លេចបាននោះគឺ ការចែករំលែកពងទាចៀនសម្រាប់គ្នាបួននាក់ បរិភោគនៅសាលា។ ហើយអ្វីដែលបានជំរុញចិត្ដតេជគុណឲ្យបន្ដជួយសង្រ្គោះកុមារជាង ២០ ឆ្នាំមកនេះ គឺមុនដំបូងឡើយ តេជគុណ បានជួបក្មេងម្នាក់អាយុប្រហែល ៤ ទៅ ៥ឆ្នាំ ដែលគ្មានឪពុកម្ដាយ និងមានជំងឺផ្លូវចិត្ដ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យតេជគុណដឹងថាជីវិតគឺលំបាកណាស់ ដែលជាហេតុធ្វើឲ្យតេជគុណមិនអាចបង្វែរភ្នែកពីក្មេងដែលគេបោះបង់ចោលនោះទេ។ ដូច្នេះអស់រយៈពេល ២០ឆ្នាំមកនេះ តេជគុណបានសង្គ្រោះក្មេងកំព្រាជាង ១០០នាក់ ដោយសង្ឃឹមថាពួកគេនឹងមានអនាគតល្អ៕

Read More

លោក ថាច់ សេដ្ឋា ៖«យើង នៅតែចាត់ទុកកម្ពុជាក្រោម ជាទឹកដីខ្មែរជាដរាប», បើគាំទ្រជួយស៊ែរបងប្អូន…

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា បារាំងបានប្រគល់ទឹកដីកម្ពុជាទៅឲ្យវៀតណាមគ្រ ប់គ្រងដោយអត្តនោម័ត ហើយគ្មានការយល់ព្រមពីប្រជាជនខ្មែរឡើយ។ ក្នុងពិធីរម្លឹបខួប៧១ឆ្នាំនៃការបា ត់បង់អធិបតេយ្យភាពកម្ពុជាក្រោម ទៅវៀតណាម ដែលប្រារព្វឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថាច់ សេដ្ឋា ថ្លែងដូច្នេះថា៖ «ប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ការផ្ទេរនេះ គឺពុំបានត្រឹមត្រូវទៅតាមលក្ខណៈ ច្បាប់ ហើយជាការបំ ពានទាំងអ យុត្តិធម៌ ដែលយើងជាប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ហើយនៅតែចាត់ទុកថា ទឹកដីកម្ពុជា គឺជាទឹកដីខ្មែរជាដរាប»។នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង និងប្រធានាធិបតីបារាំងបានអនុម័តប្រគល់កម្ពុជាក្រោមដែលមាន២១ខេត្ត ទៅឲ្យវៀតណាមគ្រ ប់គ្រង។ កាលនោះ ប្រទេសកម្ពុជាស្ថិតក្រោមអាណានិ គមបារាំង។ មកដល់ពេលនេះ វា មានរយៈពេល៧១ឆ្នាំហើយ ដែលកម្ពុជាក្រោមស្ថិតក្រោមការគ្រ ប់គ្រងរបស់វៀតណាម។ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ លោក ថាច់ សេដ្ឋា ក៏បានបកស្រាយដែរ អំពីការនិយាយតៗគ្នាថា ទឹកដី ដែលបាត់បង់រយៈពេល១០០ឆ្នាំនឹងមិនមានសិទ្ធិទា មទារមកវិញ។ លោក ពន្យល់ថា គ្មានឯកសាច្បាប់អន្តរជាតិណាមួយ ចែងបែបនេះឡើយ។ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោមរូបនេះ អះ អាងថាតាមផ្លូវច្បាប់ កុំថាឡើយត្រឹម៧១ឆ្នាំ ទោះដល់១០០ឆ្នាំ ក៏កម្ពុជានៅតែទា មទារកម្ពុជាក្រោមមកវិញបានដែរ។ លោក សំអាងហេតុផលថា ទឹកដីកម្ពុជា មិនមែនកម្ពុជាបោះ បង់ចោលទេ ហើយក៏មិនមែនជាទឹកដី ដែលកម្ពុជាប្រគល់ឲ្យវៀតណាមដោយស្របច្បាប់តាមរយៈសន្ធិ សញ្ញា កតិកាសញ្ញា ឬ កិច្ចព្រមព្រៀងណាមួយដែរ។លោកស ង្កត់ធ្ង ន់ថា៖«រដ្ឋាភិបាលខ្មែរ ទាំងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ មិនដែលទទួលស្គាល់ការផ្ទេរនេះថាជាការស្របច្បាប់ទេ»។ លោក ប្រៀបធៀបថា បើមានបុគ្គលណាមួយរំ លោ ភយកដីរបស់អ្នកដទៃ ហើយរយៈ៥ឆ្នាំ ម្ចាស់ដីនោះមិនត វ៉ាឬបោះប ង់ចោលទើបបាត់បង់សិទ្ធិលើដីធ្លី តែបើនៅតវ៉ា គឺមិនបាត់សិទ្ធិទា…

Read More

ប្រសើរខ្លាំងណាស់!! ទីបំផុតខេត្តតាកែវ មានបណ្ណាល័យចល័តឱ្យពលរដ្ឋអានសៀវភៅដោយសេរី នៅតាមសួនច្បារហើយ…

សៀវភៅជាច្រើនរយក្បាលបានដឹកដាក់តាមរ៉ឺម៉ក ឬហៅថា បណ្ណាល័យចល័ត ដើម្បីយកមកដាក់តម្រៀបគ្នា​ដោយមានរបៀបសម្រាប់ប្អូនៗ សិស្សនុសិស្ស និង សាធារណៈជនទូទៅបានអានដោយសេរី នៅខេត្តតាកែវ ។ បណ្ណាល័យចល័តនេះ បានបង្កើតឡើងរយៈពេល ៣ ឆ្នាំ មកហើយ នៅលើទឹកដីខេត្តតាកែវ​ ហើយចល័តការដាក់តាំងឱ្យអានសៀវភៅ ស្ទើគ្រប់ទីកន្លែង ។ ភាគច្រើន ការជួបជុំអានសៀវភៅពីបណ្ណាល័យចល័តនេះ តែងធ្វើឡើងនៅពេលល្ងាច នៅតាមសួនច្បារទីសាធារណៈផ្សេងៗ និងមានសៀវភៅជាច្រើនក្បាលខុសៗគ្នា ។ បណ្ណាល័យចល័តមានផ្ទុកសៀវភៅល្អៗជាច្រើន មានទាំងសៀវភៅលើកទឹកចិត្ត កម្សាន្ត ប្រវត្តិសាស្រ្ត ចំណេះដឹងទូទៅ និងសៀវភៅអានជាច្រើនទៀត ដោយមានទាំងភាសាខ្មែ និង ភាសារបរទេសផងដែរ ។ ក្នុងនោះដែរទាំងអ្នកអានផ្ទាល់ និង មិនបានអានផ្ទាល់ទៅទីតាំងបណ្ណាល័យចល័តខាងលើ ក៏អាចខ្ចីសៀវភៅពីបណ្ណាល័យចល័តនោះ យកមកអាននៅផងផ្ទះបានទៀតផង ។ បណ្ណាល័យចល័តនេះ គឺបង្កើតឡើងក្នុងគោលបំណង​លើកកម្ពស់ការអានសៀវភៅដល់យុវជន និង ដើម្បីកែទម្លាប់ឱ្យយុវជនចូលចិត្ត និង ស្រឡាញ់ការអានសៀវភៅ ៕

Read More

ចូររួមអបអរ​!! ទីបំផុត​ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ ត្រូវប្រកាសដំឡើងដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ (មានវិដេអូ)

(ភ្នំពេញ)៖ បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។ ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។ កិច្ចប្រជុំសម្រេចចុងក្រោយនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជកផងដែរ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕

Read More

ចាប់ពីថ្ងៃនេះទៅឈប់ច្រឡំទៀត ! អបអរសារទរ page លោកស្រី ទ្រី ដាណា Dana Try ទទួលបាន (ធីកខៀវ) ពេញសិទ្ធ ពីក្រុមហ៊ុនFacebook កាលពីថ្ងៃ09.09.2020 ដែលជាថ្ងៃល្អបំផុត…

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីលោកស្រី ទ្រី ដាណា ដែលលោកស្រីគឺនារីដែលមានចិត្តធម៍និងជ្រះថ្លានៅក្នុងការធ្វើសប្បុរសជួយទៅដល់ជនក្រីក្រទាំងឡាយណាដែលបានជួបការលំបាកពិតៗនៅក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជនចាត់ទុកថាលោកស្រីគឺជាអ្នកជំនួញស្រីម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំង ហើយលោកស្រី មានតំណាងចែកចាយផលិតផលរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនដោយមានរហូតទៅដល់រាប់មុឺននាក់ឯណ្ណោះ ។ យ៉ាងណាមិញនៅមួយរយៈក្រោយមកនេះឃើញថាលោកស្រី បានកំពុងតែត្រូវជន​មិនស្គាល់មុខមានបំណងមិនល្អមកលើលោកស្រី ហើយចង់ធ្វើបាបនិងបំផ្លាញកិតិ្តយសរបស់លោកស្រី ដោយការបង្កើតគណនីហ្វេសប៊ុកផេកក្លែងក្លាយ ដោយដាក់ឈ្មោះលោកស្រី ទ្រី ដាណា ផ្ទាល់តែម្តងហើយការធ្វើដូច្នេះក្នុងគោលបំណងចង់បំភាន់ភ្នែកមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកស្រី ឲ្យជឿថា ជាគណនីហ្វេសប៊ុកផេករបស់លោកស្រីដើម្បីឲ្យមហាជនចុច Like និង Share ដើម្បីបានប្រយោជន៍មកលើខ្លួន​។ ជាមួយគ្នានេះដែរពេលនេះបងប្អូនឈប់មានការយល់ច្រឡំឬ ចាញ់បោកជនខិលខួចទាំងអស់នោះទៀតទៅព្រោះអីពេលនេះនៅលើគណនីហ្វេសប៊ុករបស់របស់លោកស្រី​ ទ្រី ដាណា ដែលមានឈ្មោះថា « ទ្រី ដាណា Dana Try » ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកបានទទួលស្គាល់ជាផ្លូវការហើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការទទួលស្គាល់នេះចំថ្ងៃទី ៩ ខែ ៩ ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃល្អបំផុតសម្រាប់ក្រុមហ៊ុនរបស់លោកស្រីផងដែរ ។ ដូច្នេះសូមជម្រាបទៅកាន់មហាជននិងអ្នកគាំទ្ររបស់លោកស្រី ទ្រី ដាណា ទាំងអស់សូមមេត្តាឈប់យល់ច្រឡំឬចាញ់បោកជនខិលខួចទាំងអស់នោះទៀតទៅ ព្រោះអីពេលនេះគណនីហ្វេសប៊ុកផេករបស់លោកស្រី ទ្រី ដាណា ពិតប្រាកដដែលទទួលស្គាល់ពីក្រុមហ៊ុនហ្វេសប៊ុកគឺមានតែមួយប៉ុណ្ណោះមានឈ្មោះថា « ទ្រី ដាណា Dana Try » ហើយមានសញ្ញា « ធីកខៀវ » នៅខាងក្រោយឈ្មោះរបស់លោកស្រីផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖

Read More

ក្រុមហ៊ុន Nutrilatt Cambodia ចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារក​ ដែលនាំចូលផលិតផលធ្វើឲប៉ះពាល់ដល់សុខភាពកុមារកន្លងមក

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Nutrilatt Master LM CO.LTD នៅកម្ពុជាចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារក ដោយសារម្សៅទឹកដោះគោ Nutrilatt ។ ក្នុងលិខិតនោះខាងតំណាងក្រុមហ៊ុនបានធ្វើការសូមអភ័យទោសជាសារធាណៈ និងចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូចខាតចំពោះបុត្រធីតារបស់លោក លោកស្រី ដែលបណ្តាលមកពីម្សៅទឹកដោះគោខាងលើ ។ គួរបញ្ជាក់ផងដែរថា កន្លងមក ឪពុកម្តាយ ១៥គ្រួសារ បានដាក់ពាក្យបណ្តឹងលើម្ចាស់ផលិតម្សៅទឹកដោះគោម៉ាក Nutrilatt ទៅកាន់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដោយសារតែកូនរបស់ពួកគាត់ មានអាការស្លេកស្លាំង ធ្លាក់ខ្លួនឈឺ ក្រោយប្រើប្រាស់ផលិតផលនេះ ។ ឆ្លើយតបទៅនឹងពាក្យបណ្តឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម(ក.ប.ប) បានយកសំណាកទឹកដោះគោទៅមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ហើយលទ្ធផលបង្ហាញថា ម្សៅទឹកដោះគោ ពិតជាមានសារធាតុដែកទាប ដែលគ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់ ក.ប.ប ។ ជាលទ្ធផលចុងក្រោយ តំណាងក្រុមហ៊ុន Nutrilatt Master LM CO.LTD នៅកម្ពុជាបានចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារករងគ្រោះជាសាធារណៈ ។

Read More

ស៊ែរបន្តផង ​ជនជាតិ​ចិន២នាក់​ ធ្វើតេស្ត​រកកូវីដ១៩ នៅភ្នំពេញ ​លួចរត់​ចេញ​ពី​​សណ្ឋាគារ បាត់ស្រមោល សមត្ថកិច្ចកំពុងស្វែងរក

ភ្នំពេញ ៖ មាន​ករណី​ជនជាតិ​ចិន ០២​នាក់​បាន​រត់ចេញ​ពីស​ណ្ឋា​គារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើយោងតាម​លោកជំទាវ ឱ វណ្ណ ឌីន ​រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានបញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម​លោកជំទាវ​បាន​បន្ថែមថា ពួកគាត់​គឺជាអ្នកដំណើរ​ មក​ពី​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​នៃ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០។ ហេតុ​ការ​ណ៍​នេះ​បាន​កើ​ត​ឡើ​ង ក្រោយពី​បាន​ចូល​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​លទ្ធផល​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ពួកគាត់ ក៏​មាន​ទំនាស់​គ្នីគ្នា គាត់ បន្ទាប់មក ក៏​រត់​ចេញពី​សណ្ឋាគារ​នោះ​តែម្តង​នៅ​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន និង​កំពុងតែ​ស្រាវជ្រាវ​រក បុគ្គល​ទាំងពីរ​នាក់​ខាង​លើ​នេះ ហើយ​លទ្ធផល​តេស្ត​របស់​ពួកគាត់​ទាំងពីរ​នាក់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​តម្រូវ​ឲ្យ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្តទៀត។ អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន៕ នាគព័ន្ធ ប្រភព៖ កម្ពុជាថ្មី

Read More