កប់សេរីតែម្តង រដ្ឋាភិបាលថៃប្រកាសមិនយកពន្ធចំពោះប្រជាពលរដ្ឋថៃដែលទិញរថយន្តថ្មីហើយថែមទាំងផ្ដល់ថវិកាលើកទឹកចិត្តរហូតដល់ទៅចំនួន…

ប្រទេសថៃ៖ កាលពីពេលថ្មីនេះដោយ​យោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនៃប្រទេសថៃបានប្រកាសថា ប្រទេសថៃនឹងមិនយកពន្ធចំពោះប្រជាពលរដ្ឋថៃដែលទិញរថយន្តថ្មី​ ឬ​ រថយន្ត​អគ្គិសនី​ដេីម្បីដុះដូររថយន្តចាស់ៗចេញ​ ហេីយប្រជាពលរដ្ឋនឹងទទួលបានថវិការលេីកទឹកចិត្តបន្ថែមចំនួន3200$ ដែល​យោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនៃប្រទេសថៃ​ លោក Suriya Juangroongruangkit នៅក្នុងសិក្ខាសាលាមួយ​ ។ លោកបានមានប្រសាសន៍បន្តថា​ ទោះវាជាការបាត់បង់ចំណូលជាតិបន្តិចបន្តូច​ តែប្រទេសថៃទទួលបានមកវិញនូវការកាត់បន្ថយការបំពុលខ្យល់PM2.5​ និង​ ជំរុញ​ការលក់រថយន្តថ្មីក្នុងប្រទេសថៃឡេីងវិញ​ ក៏ដូចជាការជួយដល់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសថៃដែលបានរងការវាយប្រហារដោយសារCovid-19​ ហេីយជំរុញដល់ដ៏ការដូរសេរីរថយន្តថ្មីៗសម្រាប់ពលរដ្ឋថៃ​ និង​ ជីវភាព​របស់ប្រជាជន​ ។

Read More

កូនខ្មែរអស្ចារ្យមែន !! កូនខ្មែរអាចផលិតយន្តហោះចម្បាំងធនតូចបានហើយ សម្លេងមិនចាញ់F-35អាមេរិចទេ បើស្រឡាញ់ទង់ជាតិខ្មែរ និងគាំទ្រស្នាដៃកូនខ្មែរសូមចុចស៊ែរ១

មិនធម្មតាមែនកូនខ្មែរម្នាក់យើងបានបង្កើតយន្តហោះធនតូចមួយគ្រឿងដែលមានលក្ខណះជាយន្តហោះប្រយុទ្ធ បានកំពុងតែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះសមត្តភាពរបស់គាត់ ខ្លាំងមែនទែនរហូតមានការស៊ែរចែករំលែកពាសពេញបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ ចំពោះយន្តហោះចម្បាំង ធនតូចមួយគ្រឿងនេះដែលទើបតែបង្កើតថ្មីដោយស្នាដៃកូនខ្មែរយើងមានរូបរាងស្អាតមិនធម្មតាមែន ហើយមានលក្ខណះពិសេសយ៉ាងសម្បូរបែប អាចហោះបានខ្ពស់ បើនិយាយពីសម្លេងរបស់យន្តហោះនេះវិញស្ទើតែដូចយន្តហោះចម្បាំងធំៗទៅហើយ គ្រាន់តែពុំទាន់អាចមានលទ្ធភាពបំពាក់នៅបរិក្ខារចម្បាំងនៅឡើយ ។ គួរបញ្ជាក់ផងដែរថា នៅមួយរយៈពេលនេះផងដែរគេបានសង្កេតឃើញថា កូនខ្មែរយើងមួយចំនួនបានបង្កើតយន្តហោះធនតូចស្រដៀងគ្នានេះ បានជោគជ័យមកជាច្រើនគ្រឿងរួចហើយ និងថែមទាំងមានការគាំទ្ រនិងកោតសរសើរពីសំណាក់មហាជនជាច្រើនៅក្នុងប្រទេសកម្ពុជា ចំពោះគំនិងកែច្នៃ ស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ពួគគាត់ ក្នុងនោះក៏មានព័ត៌មានយ៉ាងច្រើនបានធ្វើការផ្សព្វផ្សាយក៏ដូចជាមានប្រជាពលរដ្ឋជាតិ និងអន្តរជាតិកោតសរសើរផងដែរ៕

Read More

ដំណឹង !! កិច្ចចរចាប្រាក់ឈ្នួលមានការជឿនលឿនទៅមុខនិងបញ្ចប់នៅថ្ងៃស្អែកបន្តទៀត

ដោយ៖ដេប៉ូ/ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថាកិច្ចប្រជុំពិភាក្សា លើការដំឡើងប្រាក់ ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នាថ្ងៃនេះមានការជឿនលឿនទៅមុខនិងប្រកបដោយការយោគយល់គ្នា ហើយកិច្ចប្រជុំនឹងបន្តមួយថ្ងៃទៀតគឺថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០។ ក្រោយកិច្ចប្រជុំនារសៀលថ្ងៃទី ៩ខែកញ្ញាឆ្នាំ២០២០នេះលោក ហេងសួរអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាបានឱ្យដឹងថាកិច្ចប្រជុំនាថ្ងៃនេះមានវឌ្ឍនភាពជាវិជ្ជមានច្រើនផងដែរ ប៉ុន្តែយ៉ាងណាក្តីថ្ងៃនេះមិនទាន់ឈានដល់ការកំណត់ប្រាក់ឈ្នួលចុងក្រោយនៅឡើយទេពោលគឺភាគីទាំងបីបានឯកភាពគ្នាថានឹងបន្តកិច្ចពិភាក្សានឹងបញ្ចប់នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០។ លោកបានបានបញ្ជាក់បន្ថែមថា “ជារួមយើងមានវឌ្ឍនភាព មានការយោគយល់គ្នាច្រើន ពីស្ថានភាពជាក់ស្តែងនៃវិស័យនេះក៏ដូចជាស្ថានភាពនៃវិប្បត្តិ កូវីដ១៩ ដែលបានបង្កការប៉ះពាល់ទាំងអស់លើពិភពលោក “។ ព្រមជាមួយគ្នានេះលោកបានលើកឡើងដែរថា”ក្នុងកិច្ចពិភាក្សានាថ្ងៃនេះភាគីទាំង៣មិនបានបង្ហាញតួលេខនោះទេពីព្រោះតួលេខដែលបានបង្ហាញក្នុងដំណាក់កាលដំបូងរបស់ខ្លួនគឺភាគីទាំងអស់បានសុំព្យូររៀងៗខ្លួនសិន។ព្រោះថាក្រោយកិច្ចពិភាក្សាជាមួយគ្នាតួលេខខ្លះវាលើសឆ្ងាយនិងតួលេខខ្លះទៀតវាខ្វះច្រើនពេក។អញ្ចឹងហើយទើបភាគីទាំងបីសុំព្យួរតួលេខដំបូងនោះសិនហើយថ្ងៃស្អែកយើងនឹងបង្ហាញតួលេខចុងក្រោយ”។ លោក ហេងសួរបានបញ្ជាក់បន្ថែមថាក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួលនាឆ្នាំនេះគ្រប់ភាគីមានភាពចាស់ទុំច្រើន មានការយោគយល់គ្នានិងការជជែកគ្នាបានឈរលើស្ថានភាពជាក់ស្តែងនិងក៏មានការសន្យាចំពោះគ្នាផងដែរនៅពេលណាមានការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

Read More

តើទីតាំងកត់ឆ្នោតវៀតណាមសញ្ញា P9 ច្រើនកន្លែង នៅផ្សារសាំហាន់ ជារបស់នគរណា ទើបអាជ្ញាធរ នឹងសមត្ថកិច្ចមិនហ៊ានបង្ក្រាប…?

ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមសញ្ញា P9 ជាច្រើនកន្លែង នៅខាងក្រោយផ្សារសាំហាន់ ដែលកំពុងបើកលេងស៊ីសងយ៉ាងរំភើយនោះ ជារបស់នគរណា ទើបអាជ្ញាធរ នឹងសមត្ថកិច្ចខណ្ឌឬស្សីកែវមិនហ៊ានចុះបង្ក្រាប…? ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះ គឺស្ថិតនៅសង្កាត់ទួលសង្កែ១ ខាងលិចផ្សារសាំហាន់ ផ្លូវលេខ១០៥ នឹងនៅផ្ទះដាក់ទ្រូម៉ានី តាមផ្លូវលេខ៣ នឹងក្នុងផ្ទះមួយកន្លែងជិតគ្នា ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបើកទ្វារលេងស៊ីសងយ៉ាងរលូនរាប់ ខែឆ្នាំមកហើយនោះ គឺមិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណាចុះមកពិនិត្យនឹងបង្ក្រាបម្តងឡើយពោះតែហេតុអ្វី…? បើទោះបីជាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដឹកនាំកិច្ចប្រជុំឲ្យអាជ្ញាធរនឹងសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវតែបង្ក្រាបឲ្យអស់ នូវបនល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៍ដោយ។ ប៉ុន្តែគេសង្កេតឃើញថា ទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែង ដែលមានសញ្ញាសម្គាល់ P9 នៅក្នុងខាងលិចផ្សារសាំហាន់ នឹងនៅតាមផ្ទះខាងលើនោះ ហាក់ដូចជាមិនញញើតជាមួយអាជ្ញាធរនឹងសមត្ថមកិច្ចខណ្ឌឬស្សីកែវ សូមបីតែបន្តិច។ ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់លោក ជា ពីសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ នឹងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ មេត្តាជួយចាត់ឲ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលនឹងមានវិធានការបង្ក្រាបផង។ ព្រោះថា ដោយសារតែមានបនល្បែងស៊ីសងទាំងនេះហើយ ទើបកើតជាបទល្មើសដូចជា! ចោរកាច់សោ.កម៉ូតូ អំពើឆក់ លួច ប្លន់ គាស់បន្ទប់លួចយកសម្ភារ និងបទល្មើសផ្សេងៗទៀត ដែលតែងតែកើតនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ៕ ដោយ៖ csndaily

Read More

ញាក់សាច់ ! នៅថ្ងៃនេះ លោកជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី បានរៀបចំពិធីបុកគ្រឹះ ភូមិគ្រឹះថ្មី ធ្វើឲ្យមហាជនលាន់មាត់គ្រប់គ្នាថា…មានវិដេអូ

ភ្នំពេញ ៖ ជឿជាក់ថា មានបងប្អូនបានជ្រាបរួចមកហើយថា នៅកាលពីពេលថ្មីៗនេះអ្នកនាង អ៊ាន សៀវម៉ី បានទើបតែទទួលងារជាឧកញ៉ា ពីសំណាក់សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី ដែលជាព្រះមហាក្សត្ររបស់ជាតិខ្មែរ ហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មហាជន​ ។ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏ជាបុគ្គលម្នាក់ ដែលបានជួយដល់សង្គមជាតិយ៉ាងច្រើន ពិសេសគឺបានជួយដល់ជនទីទាល់ក្រ ដែលកំពុងតែជួបទុក្ខលំបាក ផងដែរ។ ដោយឡែកនៅថ្ងៃ លោកជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញ​ដ៏ល្បីឈ្មោះ​ និងមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ មានផ្ទះ មានដីជាច្រើនកន្លែង មានលុយចាយពេញៗ និងមានរថយន្តស៊េរីទំនើបជិះគ្រប់ម៉ូតគ្រប់ម៉ាក នោះបានកំពុងតែរៀបចំពិធី បុកគ្រឹះភូមិគ្រឹះថ្មី របស់អ្នកនាង​ ជាហេតុធ្វើឲ្យមហាជន មានការស្ងោចសរសើរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ភូមិគ្រឹះស្អាតណាស់ និងជូនពរដល់លោកជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី ឲ្យជួបតែសំណាងល្អ ជួបតែសេចក្តីសុខ និងទទួលទានមានបាន រហូតតរៀងទៅ។

Read More

ជួយស៊ែរផង​ !! ច្បាស់ហើយ ការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មិនបង់ប្រាក់ឡើយ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ហ្វេសប៊ុកផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារបញ្ជាក់ជាថ្មីថា « ការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់ប្រាក់ឡើយ»៕

Read More

សូមប្រុងប្រយ័ត្ន !! ម្សៅទឹកដោះគោ FRANCE BeBe ត្រូវបានមន្រ្តីជំនាញរកឃើញហួសកាលបរិច្ឆេទ នៅក្រុងព្រះសីហនុ….

ខេត្តព្រះសីហនុ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានរកឃើញម្សៅទឹកដោះគោFRANCE BeBe ដាក់តាំងលក់លើទីផ្សារ ហួសកាលបរិច្ឆេទ នៅក្រុងព្រះសីហនុ ។ ទាំងនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះមន្រ្តីជំនាញ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារទំនើប និងផ្សារលើ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីគិតគូរអំពីបញ្ហាសុខភាពប្រជាពលរដ្ឋក៏ដូចជាសុវត្ថិភាពម្ហូបអាហារផងដែរ ។ បើតាមមន្រ្តី ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យដូចជា៖ត្រួតពិនិត្យតម្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍ប្រេង ក្នុងក្រុង។ ,រកភាពមិនអនុលោម របស់ទំនិញនៅលើសំបកវេចខ្ចប់ ដែលបានកំពុងដាក់តាំងលក់មានសាដក ម្ហូបអាហារ វេចខ្ចប់ស្រាប់ ។ ,ធ្វើតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផលមឹក និងបង្គារស្រស់ បន្លែស្រស់ ជ្រក់គ្រប់មុខ ពពុះសណ្តែក ស្ករត្នោត ឈាមជ្រូកបានចំនួន៩គំរូ ។ ,ត្រួតពិនិត្យរកម្សៅទឹកដោះគោ ម៉ាកនូទ្រីលែត (Nutrilatt) និងភាពអនុលោម របស់ម្សៅទឹកដោះគោ សម្រាប់កុមារ និងទារក បន្ថែមទៀត ។ មន្រ្តីដដែលបន្តថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ និងដកហូតម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) លេខកូដដែលមាន បញ្ហានោះទេ តែបានរកឃើញម្សៅទឹកដោះគោ FRANCE BeBe លេខ១ ដែលហួសកាលបរិច្ឆេទ លិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ។ទើបក្រុមការងារក៏បានធ្វើកំណត់ហេតុ ស្តីពីការបញ្ឈប់ ដាក់តាំងលក់ បណ្តោះអាសន្ន ម្សៅទឹកដោះគោ FRANCE BeBe លេខ១ចំណុះ៩០០ក្រាម ចំនួន១៣កំប៉ុងនិងចំណុះ៤០០ក្រាម ចំនួន២កំប៉ុងសរុបចំនួន១៥កំប៉ុង និងបានរកឃើញទំនិញនំស្វិតស្លឹកតយស្រស់ មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ចំនួន១៣គីឡូក្រាម។ ក្រោយប្រតិបត្តិការរួច មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ ក៏បានធ្វើកំណត់ហេតុ ដកហូតយកនំស្វិត ស្លឹកតយស្រស់…

Read More

ស្រីស្អាតម្នាក់ ចូលបន្ទប់ទឹកបត់ជើង ស្រាប់តែមានពស់ចេញពីបង្គន់ ចឹកចំ…(មានវីដេអូ)

ថៃ៖ នារីថៃម្នាក់ ខណៈចូលបន្ទប់ទឹក បំណងបត់ដៃបត់ជើង ស្រាប់តែមានសត្វពស់មួយក្បាល វារចេញមកពីក្នុងបង្គន់ប្រុងនឹងចឹកនាង តែសំណាងល្អ នាងបានងើតលោតចេញទាន់ពេលវេលា និងស្រែកផ្អើលឆោឡោឲ្យគេជួយ ។ តែយ៉ាងណា ពស់នោះ ធ្លាប់ចឹកនាងចំជើងម្តងរួចមកហើយ ខណៈដែលនាងចូលបន្ទប់ទឹកដូចគ្នា។ ស្រ្ដីម្នាក់នេះមានឈ្មោះថា Nareerat Sri-nhampong មានអាយុ ៣៨ឆ្នាំ។ នៅពេលកើតហេតុគាត់បានប្រាប់ថា ដំបូងឡើយគាត់ចូលទៅក្នុងបន្ទប់ទឹក ដើម្បីបត់ជើង ។ លុះពេលនាងកំពុងអង្គុយឱនចុះក្រោម ក៏ស្រាប់តែឃើញ ពស់មួយក្បាលអើតចេញពីក្នុងប្រហោងបង្គន់តែម្ដង ធ្វើឲ្យនាងភ័យញាក់សាច់លោតចេញពីបង្គន់រត់ ចេញមកក្រៅ ឲ្យគេជួយ និងទូរស័ព្ទទាក់ទងទៅខាងអ្នកជំនាញចាប់សត្វឲ្យគេមកជួយ។ ពេលក្រុមអ្នកសង្គ្រោះមកដល់ បានវាយកម្ទេចបង្គន់នោះចោល ដើម្បីចាប់សត្វពស់នោះចេញមក ហើយដាក់ចូលទៅក្នុងថង់មួយ នាំចេញទៅដោយតាមការប៉ាន់ស្មាន ពស់នោះមានប្រវែងដល់ទៅ ១៥ហ្វីតឯណោះ។ នារីខាងលើ បានបញ្ជាក់ថា កាលពីមុនគាត់ធ្លាប់ត្រូវពស់ចេញពីបង្គន់មកចឹកចំជើងម្ដងដែរ មិនដឹងថា ជាពស់នេះ ឬមិនមែនទេ ហើយចាត់ទុកជាសំណាងរបស់នាងដែរ ដែលសត្វពស់ចឹកនាងលើកមុននោះ មិនមែនជាពស់មានពិស ពុំនោះទេ នាងច្បាស់ជាមានគ្រោះថ្នាក់ជាមិនខាន។ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖

Read More

បង្ហាញមុខមាត់ស្នងការថ្មីខេត្តកំពង់​ធំ ជំនួសតំណែងលោកអ៊ុក កុសល ដែលត្រូវទម្លាក់​ឋានន្តរសក្ដិ​ពី​ផ្កាយ​២​ មកនៅ​ត្រឹម​ស័ក្ដិ​៣​

ឧត្តរមានជ័យ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យថ្មី ត្រូវបានប្រកាសចូលកាន់តំណែងហើយ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការចាស់ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំវិញ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕

Read More

ទៀតហើយ ! ដីឡើងថ្លៃអាជ្ញាធរ ឃុ ប ឃិ ត គ្នាលក់ដីផ្លូវ ឲ្យភរិយាមន្ត្រីនៅសាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេក Pheng Vannak News ដែលបានបង្ហោះកាលពី១ម៉ោងមុន មានខ្លឹមសារថា « ដីឡើងថ្លៃ អាជ្ញាធរ ឃុបឃិតគ្នាធ្វើរបងបិទផ្លូវយកធ្វើកម្មសិទ្ធិតែម្ដង ។ អំពើ​ លោ ភ លន់ បានបង្ខំឲ្យភរិយាមន្ត្រីសាលារាជធានីភ្នំពេញម្នាក់ ចេញមុខទិញដីពីការបិទផ្លូវរដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ផ្លូវលេខ1818 ដែលមានទទឹងទំហំ២០ម៉ែត្រ តពីផ្លូវ598 កាត់ផ្លូវ1729 មកដល់ប្រសព្វផ្លូវ1808 ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដែលមាននៅក្នុងគម្រោងប្លង់អភិវឌ្ឍន៍តំបន់ឫស្សីកែវ ត្រូវបានគេ ឃុ ប ឃិ តគ្នាយកលក់ឲ្យភរិយាមន្ត្រីសាលារាជធានីភ្នំពេញម្នាក់ ។ ពាក់ព័ន្ធនឹងការបិទផ្លូវយកធ្វើកម្មសិទ្ធិនេះ កន្លងមក ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានី ធ្លាប់បានប្រាប់ខ្ញុំ(លោកផែង វណ្ណៈ ) តាមទូរស័ព្ទថា ឯកឧត្ដមនឹងឲ្យអាជ្ញាធរខណ្ឌ ចុះវាយរបងកម្ទេចចោលវិញ ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះមានរយៈពេលរាប់ខែហើយ មិនទាន់ឃើញអាជ្ញាធរខណ្ឌចុះទៅវាយរបងបិទផ្លូវនោះចោលនៅឡើយទេ ។ តើភរិយាមន្ត្រីសាលារាជធានីមួយណា ដែលហ៊ានទិញដីផ្លូវរបស់រដ្ឋបែបនេះ ? យើងនឹងបន្តតាមដាន មើល តើករណីឃុបឃិតគ្នាធ្វើរបងបិទផ្លូវយកដីរដ្ឋធ្វើកម្មសិទ្ធិនេះ អាជ្ញាធរបំភ្លឺបែបណា »។ ជុំវិញនឹងករណីនេះ យើង រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ប្រភព:Pheng Vannak News

Read More