ផ្ទុះការរិះគន់ពេញហ្វេសប៊ុក ! ពេលឃើញរូបភាពមួយសន្លឹកនេះនៅទីវត្តអារាម​ ហើយ លោក ផែង វណ្ណៈ បង្ហាញអារម្មណ៍ភ្លែតថា…

ហ្វេសប៊ុក៖ នៅលើបណ្តាញកាលពីពេលថ្មីៗនេះ មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យមហាជន យ៉ាងច្រើនកុះករ បានធ្វើការចែករំលែកតៗគ្នា ពីរូបភាពមួយសន្លឹក ដោយមានយុវជនម្នាក់ និងយុវតីម្នាក់ កំពុងតែប្រព្រឹត្តរឿងមិនគួរគប្បី នៅក្នុងវត្តអារាម ដែលជាហេតុធ្វើឲ្យមហាជន ផ្ទុះប្រតិកម្ម និងមានអ្នកខ្លះទៀត សម្តែងការហួសចិត្ត ពេលបានឃើញ ភាពគ្មានការអៀនខ្មាស់របស់យុវជន ទាំងពីរនាក់នេះ ។ ជាក់ស្តែង រូបភាពមួយសន្លឹកនេះ ត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានការចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ។ ជាមួយគ្នានោះផងដែរ​ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានលើកឡើងថា “យុវតី​ម្នាក់​ទៅបោះបាយបិណ្ឌ​ ត្រូវប្រែត​ព្រួត​គ្នា​ច្របាច់.ក​ស្ទះដង្ហេីមស្ទេីរស្លា ប់​ តែ​បានយុវជន​ក្លាហាន​ម្នាក់​ចូលទៅជួយសង្គ្រោះ​ដោយចាប់បញ្ចូលខ្យល់អុកស៉ីហ្សែនតាមមាត់​ ។ ឥលូវ​យុវតី​រូបនេះបានរួចផុតពីគ្រោះថ្នាក់ហេីយ​ ។ ឃេីញហេ​ ទៅបោះបាយបិណ្ឌ​បានបុណ្យ​អញ្ចឹង​ណាដឹងអត់​ ?”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបញ្ចេញមតិថា “វាមិនសមរម្យទេ ដែលយករូបគាត់មកផុសហើយ និយាយរិះគន់យ៉ាងនេះខ្ញុំទទួលស្គាល់ទង្វើរដែលគាត់ធ្វើវាមិនត្រឹមត្រូវតែពួកយើងមិនគួរណាវិនិច្ឆ័យឬក៏និយាយរឿងរបស់គាត់ទាំងពីរឡើយជាសិទ្ធិរបស់គាត់ទាំងពីរនាក់”។ ខ្ញុំសូមកោតសរសើរយុវជនម្នាក់ហ្នឹងពិតជាក្លាហានណាស់បងហ៊ានតតាំងប្រឆាំងវាយដណ្ដើមយុវតីម្នាក់នេះពីរដៃប្រេតមិនសរសើរមិនបានទេបងអើយត្រូវតែសរសើរ”។

Read More

បំពាក់ស័ក្តិជូននគរបាលខេត្តបន្ទាយមានជ័យជិត២០០នាក់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តាំនគរបាលទាំងអស់ មិនត្រូវយកសិទ្ធិអំណាច និងបុណ្យស័ក្ដិទៅគាបសង្កត់ពលរដ្ឋទន់ខ្សោយឡើយ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានផ្តាំទៅមន្ត្រីនគរបាលមិនត្រូវប្រើប្រាស់សិទ្ធិអំណាច ឬបុណ្យស័ក្តិ ដែលខ្លួនមានទៅគាបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព។ ការបញ្ជាក់បែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមលោក អ៊ុ រាត្រី អភិបាលខេត្តនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ។ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី បុណ្យស័ក្ដិទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធិអំណាច ទៅគាបសង្កត់ពលរដ្ឋស្តូតត្រង់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង ដែលធ្វើឱ្យបាត់បង់កត្តិយសជាមន្ត្រីយុត្តិធម៌ បើសិនជាមានករណីនេះកើតឡើង មិនត្រូវបានលើកលែងឡើយ»។ នាយឧត្តមសេនីយ៍ បានផ្តាំទៀតថា មន្ត្រីនគរបាល ត្រូវតែខិតខំបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដោយត្រូវលុបបំបាត់ឱ្យអស់នូវសកម្មភាព បង្កអសន្តិសុខក្នុងសង្គមជាតិ ចោរលួច ចោរឆក់ល្បែងស៊ីសងក្មេងទំនើង ពិសេសករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវតែរួមគ្នាលុបបំបាត់ឱ្យអស់ និងត្រូវត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ។ លោក អ៊ុ រាត្រី បានកោតសរសើរ និងអរគុណដល់កងកម្លាំនគរបាល ដែលកន្លងមកតែងតែខិតខំបំពេញតួនាទីភារកិច្ច ការពារសណ្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់។ មួយវិញទៀត លោកក៏បានចូលរួមត្រេកអរចំពោះបងប្អូននគរបាល ដែលទទួលបានការតម្លើយឋានន្តរស័ក្តិ ជាការតបស្នងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់នាពេលកន្លងមកដោយមិនខ្លាចនឿយហត់។ សូមបញ្ជាក់ថា សម្រាប់មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ៧នាក់, ថ្នាក់វរសេនីយ៍ឯក ១៧នាក់, វរសេនីយ៍ទោ ៤នាក់, វរសេនីយ៍ត្រី ១១៣នាក់ និងថ្នាក់អនុសេនីយ៍ឯក ៧នាក់ សរុបចំនួន១៩៨នាក់។ ក្នុងនោះក៏មានការតែងតែស្នងការរង និងផ្ទេរភារកិច្ចមន្ត្រីនគរបាលមួយចំនួនទៀតផងដែរ៕​ ផ្តល់សិទ្ធដោយ៖ Frshnews

Read More

សូមចូលរួមសោកស្តាយផង ដោយសារតែគាត់ ចូលចិត្តហូបភេសជ្ជៈច្រើន ក្នុងមួយថ្ងៃបីបួនកំប៉ុង ទើបបណ្តាលឲ្យគាត់កើតជំងឺកាច សា ហា វ មួយនេះ

ជីវិតសង្ខាមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃ ដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ យុវជនម្នាក់ មានឈ្មោះ ឈីវ រ័ត្ន ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Roth Socheat ដែលគាត់គឺជាបុគ្គលល្អ ក្នុងសង្គម មានអត្ដចរិតស្លូតបូត រួសរាយរាក់ទាក់ ស្រលាញ់ក្រុមគ្រួសារ បែរជាត្រូវជួបរឿងអភ័ព្វ រហូតស្លា ប់ បាត់បង់ជីវិត ទាំងវ័យក្មេង ព្រោះដោយសារចូលចិត្តផឹកភេសជ្ជៈគ្រឿងកំប៉ុងច្រើនហួសហេតុកម្រិត (មួយថ្ងៃ ៣-៤កំប៉ុង) រហូតបណ្ដាលឲ្យ ខូតក្រលៀន តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ធម៌ គឺ ធម្មជាតិ បានលើកឡើងឱ្យដឹងថា៖”សូមប្អូនទៅអោយបានស្ងប់ចិត្តចុះ ជាតិក្រោយកុំអោយជួបជំងឺដ៏កាចសាហាវអញ្ចឹងទៀត (ខូចក្រលៀន) គាត់ចូលចិត្តហូបភេសជ្ជៈកំប៉ុង ក្នុងមួយថ្ងៃបីបួនកំប៉ុង បើអាចសូមបងប្អូនកុំសូវហូបវាពេក។ Roth Socheat”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សា​ ហា វ ជាងរឿងចិនទៀត ! រថយន្តធំមួយគ្រឿង ដាច់ហ្រ្វាំងឡើងស្ពានមិនរួច រអិលបុករថយន្ត៦គ្រឿងបន្តបន្ទាប់ លើស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ

កណ្តាល៖ រថយន្តធំមួយគ្រឿង ដាច់ហ្វ្រាំងពេលកំពុងបើកឡើងស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏រអិលថយក្រោយបុករថយន្ត៦គ្រឿងបន្តបន្ទាប់ នាវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តធំមួយគ្រឿង ពេលបើកឡើងស្ពានក៏ដាច់ហ្វ្រាំងទៅមុខលែងរួច ក៏រអិលមកក្រោយវិញ រួចក៏ទៅបុករថយន្តនៅពីខាងក្រោយជាបន្តបន្ទាប់តែម្តង។ បើតាមព័ត៌មានបឋមហេតុការណ៍មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកនៅក្នុងរថយន្តនោះឡើយ។ ក្រោយហេតុកម្លាំងសមត្ថកិច្ចបានចុះទៅសម្របសម្រួល ខណៈដែលចរាចរណ៍មានការកកស្ទះខ្លាំងផងដែរ។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ហើយ៕

Read More

អាសូរណាស់ !! នារីពោះធំម្នាក់ត្រូវប្តីបោះបង់ចោល ដើរដេកអនាថា ចុងក្រោយសម្រាលកូនតាមចិញ្ចើមផ្លូវ…

រាជធានីភ្នំពេញ៖ នារីពោះធំម្នាក់ ក្រោយពីបែកបាក់ជាមួយប្តី ដើរដេកអនាថាតាមសំយាបផ្ទះគេ ។ លុះពេលឈឺពោះគ្រប់ខែគ្មានអ្នកនាំទៅមន្ទីរពេទ្យ ក៏សម្រាលកូនតែម្នាក់ឯងតាមចិញ្ចើមផ្លូវគួរឲ្យសង្វេគ។ ករណីស្រ្តីពោះធំ សម្រាលកូនតាមចិញ្ចើមផ្លូវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង១០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខហាងលក់ទូរស័ព្ទដៃ VIVO តាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។ សន្តិសុខ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នារីខាងលើបានដើរមកដេកនៅខាងមុនសំយាបហាងលក់ទូរស័ព្ទដៃ ដែលនៅចំណុចកើតហេតុចំនួន២យប់មកហើយ ។ ដោយឃើញមានស្ពាយកាបូបមួយ នៅជាប់ខ្លួនប៉ុណ្ណោះ មិនឃើញមានបុរសជាប្តី ឬសាច់ញាតិណា រហូតដល់វេលាម៉ោងកើតហេតុ គាត់ក៏បានឮសំឡេងនារីរងគ្រោះស្រែកត្អូញត្អែរ ហាក់ដូចជាឈឺពោះសម្រាលកូន ។ លុះពេលគាត់ដើរទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានសម្រាលកូនរួចរាល់តែម្នាក់ឯង បាត់ទៅហើយ ទើបគាត់ស្រែកឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីតាំងកើតហេតុ ឈប់ចុះមកជួយមើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។ នារីកម្សត់ដែលសម្រាលកូនតាមចិញ្ចើមផ្លូវនោះ បានឲ្យដឹងថា នាងមានឈ្មោះ ចាន់ ដាវី អាយុ២៩ឆ្នាំ ។ នាងគឺជាជនអនាថាគ្មានទីពឹងនោះទេ ។ កាលពីមុននាងក៏មានប្តី និងមានកូនចំនួន២នាក់ រួចមកហើយ ប៉ុន្ដែពេលដែលនាងកំពុងតែពពោះកូនក្នុងផ្ទៃចំនួនមួយទៀត ដែលត្រូវជាកូនទី៣គ្រួសាររបស់នាងបានបែកបាក់លែងលះគ្នា ។ ហើយកូនៗទាំង២នាក់នោះបានទៅនៅជាមួយប្តី ចំណែក នាងក៏ធ្លាក់ខ្លួនក្លាយជាជនអនាថាដើរដេកតាមសំយាបផ្ទះគេ ទាំងកំពុងតែមានកូននៅក្នុងពោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការទំនាក់ទំនង ហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឲ្យមកដឹកយកនារីខាងលើទៅសង្គ្រោះ រហូតមានសុវត្ថិភាពទាំងម្តាយ និងកូន៕

Read More

មកគយគន់រូបសម្រស់កីឡាប្រដាល់ស្រី ដែលជាអតីត Freshie Girl កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា…

ប្រិយមិត្តបងប្អូនបានជ្រាបខ្លះហើយថា កាលពីម្សិលមិញនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការចាប់អារម្មណ៍ទៅយុវវតីម្នាក់បានកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរ ដែលមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី និងស្អាតមិនចាញ់តារា បានលិចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលគេស្គាល់ថា ជាប្អូនស្រីលោកឆ្លាមស សែនរ៉ាឌី សែនរ៉ាដេត ដែលជាកីឡាប្រដាល់ដ៏ឆ្នើមម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះ ក៏មានការបែកធ្លាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវតីដែលកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរនោះគឺជា Freshie Girl មួយរូបគឺកញ្ញា ហាង ជេជូ អាយុ ១៩ ឆ្នាំ ធ្វើឲ្យប្រិយមិត្តសរសើរដល់នាងគ្រប់គ្នា ព្រោះមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងរូបរាងដ៏ស្រលូន និងពិតជាស្រស់ស្អាតខ្លាំងមែនទែន ពោលគឺស័ក្ដិសមជាម៉ូដែលតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកម្មវីធី Freshie Girl & ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Boy Cambodia នេះផងដែរ កញ្ញា ហាង ជេជូ បានជាប់ចំណាត់ថ្នាក់ Freshie Girl រង ប៉ុន្តែគេហាក់ឃើញថា ពន្លកថ្មីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ពតឲ្យក្រុមហ៊ុននានា គួរឲ្យគត់សម្គាល់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More