អាណិតអ៊ុំណាស់ ! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ ប្រាប់ទាំងទឹកភ្នែកថា គ្មាននរណាហ៊ានជិះជាមួយ ព្រោះតែឃើញគាត់ពិការ ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿមួយនេះជួយដល់អ៊ុំ…

កាលពីថ្ងៃម្សិលមិញ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ju GiGi បានធ្វើការបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងរូបភាពរបស់លោកអ៊ុំម្នាក់ ដែលគាត់ពិការ ហើយគាត់ខំប្រឹងប្រែង រត់កង់បី (pass app) ដើម្បីចិញ្ចឹមជីវិត នៅ ផ្សារអូឫស្សីច្រកទី3 ដែលជាកន្លែងទីប្រជុំជន មានមនុស្សយ៉ាងច្រើនកុះករ រស់នៅ។ តែអ្វីដែលចំឡែកនោះ គឺគ្មានបងប្អូនណាម្នាក់ហ៊ានជិះជាមួយអ៊ុំទេ ព្រោះតែគេឃើញគាត់ជាជនពិការ ។ គ្រាន់តែបានឃើញលោកអ៊ុំ កំសត់បែបនេះ ស្រប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿងមួយជូនលោកអ៊ុំ ដោយទិញអង្ករ ទឹកសុីអុីវ និងមី ទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារថា “ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp អ៊ុំផងទោះបីគាត់ពិការមែនតែគាត់តស៊ូនិងជូនអ្នកដំណើរដល់គោលដៅដោយសុវត្តិភាព កុំបារម្មណ៍ខ្ញុំជិះរួចហើយគឺមានសុវត្តិភាព100% “។

Read More

ញាក់សាច់ ! ចោរប្រេន លួចលុយចែកា ជិត១ម៉ឺនដុល្លារនោះ ចាប់ខ្លួនបានហើយ មិនធម្មតា ពាក់ពេជ្រពេញខ្លួន ឃើញហើយសូមប្រុងប្រយ័ត្នផង…

ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញនេះ អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង ម៉ូលីកា ហៅចែកា ដែលមានបងប្អូនជាច្រើន ទូទាំងប្រទេសបានស្គាល់ តាមរយៈការលក់ឡេ តាមអនឡាញ នោះ ពេលនេះបានបង្ហោះសារ អមជាមួយនឹងរូបភាពរបស់ស្រ្តីម្នាក់ ដែលចែកា បានហៅថាជាចោរ ដោយបានលួចលុយរបស់អ្នកនាង ចំនួន៨០០០ដុល្លារ ហើយពេលនេះ ចែកា ចាប់បានចោរស្រីនោះហើយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ Molika Online Shop បានបង្ហោះសារឲ្យដឹងថា “សូមបងប្អូនចំណាំមុខ មី នេះអោយហើយទៅណាព្រោះមីនេះសា ហា វណាស់ពូកែលួច ពូកែយាយអោយគេជឿរវាណាស់ ចាប់ ងែ ងដា ក់គុ កហើយអោយសងលុយអាញវិញ ចោរប្រេន ពាក់ពេជ្រពេញខ្លួន 4141 បងប្អូន ជួបគ្នានៅតុលាការបន្ដ”។ អ្នកនាងបានបន្តទៀតថា “នៅប្រកែកថាមិនបានយកលុយអា ញទៀតងែង មីនេះសា ហា វណា ស់គេថាដេកគុកជិត10ដងហើយ ជួបគ្នានៅតុលាបន្ដរមី ចោរពាក់ពេជ្រពេញខ្លួន មាត់ប្រកែកតែដៃអោយគេដាក់ខ្នោះ មី ចោ រក ណ្ ដួ យ ក ញ្ចាស់នេះ អាញខឹងណាស់ 4141 ចំណាំមុខវាទុកផងបង”។

Read More

សមត្ថកិច្ចឃាត់ខ្លួនយុវជន៣នាក់ ពីបទ«ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ភ្នំពេញ៖ យុវជនយុវនារី៣នាក់ដែលអះអាងថាខ្លួនជាអ្នកការពារបរិស្ថាន ហើយបានបង្ហោះវីដេអូ របស់ពួកគេនៅលើFacebook ឈ្មោះ Mother Nature Cambodia ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ពីបទ«ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ នេះបើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ យុវជនយុវនារី៣នាក់នោះ រួមមាន៖ លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានឃាត់ខ្លួននៅក្នុងថ្ងៃតែមួយ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ ផ្សព្វផ្សាយព័ត៌មាន និងធ្វើវីដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។ ពួកគេទាំង៣នាក់បានធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថានពិតមែន ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម ។ នៅយប់ថ្ងៃទី០៤ ខែកញ្ញា យុវជនទាំង៣នាក់ បានសាកសួរចប់ហើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ៕ ប្រភព:KBN

Read More

ក្តៅៗ !! ចុះ​ឆ្មក់ និង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់ ៩​គ្រឿង​លើ​ផ្លូវជាតិ​លេខ​៤៤ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង​ដឹកនាំ​ដោយ​ឯកឧត្តម សេង ឈួ​ន អមដំណើរ ឯកឧត្តម​គឹ​ម សាន់ អនុរដ្ឋលេខាធិការ បាន​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ប្រធាន​ស្ថានីយ​ជញ្ជីង​កណ្តោលដុំ និង​ប្រធាន​ស្ថានីយ​ពោធិ៍​ថ្មី បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើ​ផ្លូវជាតិ​លេខ ៤៤ នៅ​ខេត្តកំពង់ស្ពឺ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ខ្សាច់ ចំនួន​១០​គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៩​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ០៦​តោន ដល់ ១៩​តោន ។ ឯកឧត្តម​គឹ​ម សាន់ ក៏​បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​យល់​ពី​ច្បាប់​នៃ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ផ្លូវថ្នល់​) និង​សំណូមពរ​កុំ​ឲ្យ​ដឹក​ជញ្ជូន​លើស​ទម្ងន់​បន្ត​ទៀត ព្រោះ​ការ​ដឹក​លើស​ទម្ងន់​បាន​បង្ក មហន្តរាយ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ។ កិច្ច​ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ៕

Read More

គួរអោយសោកស្តាយបំផុត!ចម្លាក់​ដី​ស្នាដៃ​កូន​ខ្មែរ​ ដែល​ល្បី​ពេញ​ Youtube អាច​ត្រូវ​លុប​ចោល​ ព្រោះ​មូលហេតុ​នេះ

ចម្លាក់​ដី​ដែល​ល្បី​ពេញ​ Youtube ​ឆាណែល​ឈ្មោះ​ Leurt Wilderness ហើយ​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​តាម​ពិត​ជា​ស្វាដៃ​កូន​ខ្មែរ​យើង​នៅ​ក្នុង​ខេត្ត​សៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​បុរស​ម្នាក់​​ឈ្មោះ​ថា​ ពាញ​ ស៊ីថា​ និង​កូនប្រុស​របស់​លោក​ បាន​ប្រើប្រាស់​ដី​ឥដ្ឋ​មក​ឆ្លាក់​ជា​បន្ទប់​គេង​មាន​គ្រែ​ តុ​ កៅអី​ ប្រៀប​បាន​នឹង​ផ្ទះ​អភិជន​ អម​ជាមួយ​ក្បាច់លើ​ជញ្ជាំង​យ៉ាង​ស្រស់ស្អាត។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចម្លាក់​នៃ​បន្ទប់​គេង​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ព្រៃ​សហគមន៍​គោកតឹង​ ស្រុក​សូត្រ​និគម​ ខេត្ត​សៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចម្លាក់​ដី​នេះ​ត្រូវ​ការ​ប្រភេទ​ដី​ឥដ្ឋ​មិនមាន​លាយ​ល្បាយ​ខ្យាច់​ ឬ​ថ្ម​ទើប​អាច​ឆ្លាក់​ចេញ​ជា​រូបរាង​រស់​រវើក​បាន​ ហើយ​ការងារ​នេះ​ត្រូវ​ចំណាយ​ពេល​ពី​១ ខែ​ទៅ​២ខែ​ក្នុង​១​រណ្ដៅ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​ ស៊ីថា​ បាន​បន្ថែម​ថា​ ការ​ពិត​ចម្លាក់​ដី​នេះ​លោក​គ្រាន់​តែ​ច្នៃ​ប្រឌិត​ដើម្បី​ធ្វើ​អាជីវកម្ម​លើ​ Youtube ប៉ុ​ណ្ណេាះ​ ដោយ​ខ្ចី​ដី​គេ​បណ្ដោះ​អាសន្ន​ ក្រោយ​ថត​ចប់​ លោក​នឹង​លុប​ដី​ឲ្យ​ស្អាត​សង​ទៅ​ម្ចាស់​គេ​វិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពអត្ថបទ៖ Sabay News

Read More

ស្រីៗឈប់ព្រួយទៅ! នៅ Single ដល់អាយុ៣០ឆ្នាំ ក្លាយជារឿងធម្មតាសម្រាប់ពិភពលោកទៅហើយ…

តាមរយៈបទសម្ភាសន៍របស់អ្នកស្រាវជ្រាវ Nancy Smith-Hefner ជាមួយនិស្សិតស្រីៗនៅប្រទេសឥណ្ឌូនេស៊ីទាក់ទងនឹងរឿងជីវិតគូត្រូវបានពួកគេឆ្លើយថា ពួកគេចង់បន្ដការសិក្សា ក៏ដូចជាប្រឡូកក្នុងវិស័យការងារឱ្យបានយូរសិនមុនពេលរៀបការ។ Smith-Hefner បានមើលឃើញដល់បញ្ហានៅពេលដែលពួកគេប្រកាន់ផ្នត់គំនិតនេះខ្លាំងពេក ព្រោះបន្ទាប់ពីការប្រឹងប្រែងជាយូរ នៅពេលដែលក្រលេកមកមើលខ្លួនឯង ពួកគេមានអាយុជ្រេទៅហើយ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ធុញថប់ ខកបំណង ហើយសួរខ្លួនឯងថា “នេះឬជាខ្ញុំ”? ការពិតទៅរឿងនេះបានកើតឡើងទូទៅ ទៅហើយដូចជានៅប៉ារីស ប្រទេសជប៉ុន អាមេរិក រ៉ូវ៉ាន់ដា និង តំបន់អាស៊ីជាច្រើនប្រទេស​ ។ ពួកគេបានហៅបាតុភូតនេះជាភាសាអង់គ្លេសថា “Waithood” ដែលបានផ្លាស់ប្តូរនូវការគិតរបស់គេពាក់ព័ន្ធជាមួយស្នេហា និង ដៃគូ ។ អ្នកវិទ្យាសាស្ត្ររូបនេះក៏បានបន្ថែមថា ការពន្យាពេលរៀបការបែបនេះអាចមកពីមូលហេតុចម្បង ២ នេះ៖ ១. តម្រូវការចំណេះដឹងខ្ពស់៖ យោងតាមស្ថិតិរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា ចំនួនស្រ្តីទទួលបានការអប់រំខ្ពស់មានច្រើនជាងមនុស្សប្រុស នៅលើពិភពលោក ។ នេះដោយសារពួកគេចង់ចេញពីគំនាបសង្កត់សង្គម ក៏ដូចជាដើរឱ្យទាន់តម្រូវការទីផ្សារការងារដែលពួកគេស្រមៃ ។ ២. ការលេង Game រង់ចាំ៖ វាពិតជាពិបាកណាស់សម្រាប់ស្ត្រីនៅពេលពួកគេគិតដល់ការផ្លាស់ប្តូរដែលពួកគេត្រូវជួបប្រទះនៅពេលក្លាយជាប្រពន្ធម្នាក់។ ជាពិសេសសម្រាប់វប្បធម៌ដែលបុរស ដែលមានប្រភពចំណូលច្រើនជាងនឹងក្លាយជាអ្នកមានឥទ្ធិពលក្នុងគ្រួសារ។ ដូច្នេះ ពួកគេត្រូវចំណាយពេលជ្រើសរើសដោយពិបាកបំផុតនូវមនុស្សដែលស័កិ្តសមម្នាក់សម្រាប់ខ្លួន៕

Read More

ជួយស៊ែរអោយពុទ្ធបរិស័ទដឹងផង !! វត្តកម្សត់ដាច់ស្រយាលមួយនៅខេត្តកំពត បិណ្ឌ ២ ហើយ តែខ្សត់ចង្ហាន់ខ្លាំង

នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ គឺជាថ្ងៃកាន់បិណ្ឌទី ២ ហើយ មុននឹងឈានដល់ពិធីបុណ្យភ្ជំបិណ្ឌដែលជាពិធីបុណ្យធំមួយរបស់ខ្មែរមានតាំងពីបុរាណាចារមក ។ ក្នុងរយៈពេល ១៥ ថ្ងៃនេះ ប្រជាពុទ្ធបរិស័ទក្មេង ចាស់ ប្រុស ស្រី តែងបាននាំគ្នារៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលជូនញាតិកាទាំង ៧ សន្តានរបស់ខ្លួន ក៏ដូចជាបានធ្វើបុណ្យសន្សំកុសលទៅជាតិខាងមុខ ។ យ៉ាងណាមិញ ជារាងរាល់ឆ្នាំយើងឃើញថាមានវត្តអារាមខ្លះទទួលបានចង្ហាន់ហូរហៀរពីពុទ្ធបរិស័ទ ខណៈវត្តអារាមដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយចំនួន ពុំមានចង្ហាន់គ្រប់គ្រាន់សម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តឡើយ ។ ជាក់ស្តែង កាលពីបិណ្ឌទី ១ នៅថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះ នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក គណនីវត្តព្រះពុទ្ធគីរីវណ្ណារាម បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងវត្ត ដែលមានពុទ្ធបរិស័ទតែប៉ុន្មាននាក់ប៉ុណ្ណោះបានមានសន្ធាជ្រះថ្លា យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាមួយអាហារតិចតួចបំផុត ។ វត្តនៅលើភ្នំដ៏កម្សត់ដាច់ស្រយាលមួយនេះមានឈ្មោះ ព្រះពុទ្ធគីរីវណ្ណារាម ហៅវត្តភ្នំព្រាល ដែលឋិតនៅភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ វត្តនេះកំពុងខ្វះខាត និង ខ្សត់ចង្ហាន់ជាខ្លាំង ។ ប្រសិនបើបងប្អូនពុទ្ធបរិស័ទមានបំណងចង់ទៅជួយដល់វត្តផ្ទាល់អាចទំនាក់ទំនងតាមលេខព្រះចៅអធិការវត្តតាមលេខទូរសព្ទ 081 848 899 / 077474373 និង 088 442 2282 បាន​ ៕

Read More