សែនរំជួលចិត្ត ! ចៅអធិការ វត្តក្រឡាញ់ចាស់ បានដង្ហោយហៅពុទ្ធបរិស័ទ ឲ្យយកចង្ហាន់ ទៅវត្តរបស់ព្រះអង្គផង ព្រោះមិនសូវមានពុទ្ធបរិស័ទបានទៅដល់ច្រើនទេ, ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត (មានវីដេអូ)

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាគ្រប់គ្នា។ ហើយក្នុង ពិធីបុណ្យកាន់បិណ្ឌ នៅឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងនោះ នាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ២ គេប្រទះឃើញ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ចៅអធិការ វត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) បានដង្ហោយហៅពុទ្ធបរិស័ទ ឲ្យយកចង្ហាន់ ទៅវត្តរបស់ព្រះអង្គផង ដោយសារតែវត្តក្រឡាញ់ចាស់ ជាវត្តដ៏កម្សត់មួយ មិនសូវមានពុទ្ធបរិស័ទបានទៅដល់ច្រើននោះទេ ហើយនៅក្នុងខែបុណ្យភ្ជុំបិណ្ឌនេះ គឺមានពុទ្ធបរិស័ទតិចវេនណាស់ ខណៈថ្ងៃភ្ជុំបិណ្ឌវេនទី១ ព្រះសង្ឃនៅវត្តក្រឡាញ់ចាស់ មិនទទួលបានចង្ហាន់ពីពុទ្ធបរិស័ទឡើយ។ ព្រះអង្គបានបញ្ជាក់ក្នុងហ្វេសប៊ុកថា “វត្តក្រឡាញ់ចាស់ ក្នុងរដូវ កាន់បិណ្ឌ សូមប្រគេន និងជូនដំណឹងដល់ព្រះករុណា ញាតិញោមពុទ្ធបរិស័ទ្ធ អោយបានជ្រាបថា វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងរដូវ កាន់បិណ្ឌ ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើនេះ សូម ញាតិញោមពុទ្ធបរិស័ទ្ធ ចូលរួម ជួយតាមសទ្ធា ជ្រះថ្លា លេខទូរសព្ទ…

Read More

ព្រះមហាក្សត្រខ្មែរ ៖​ សកលលោកទាំងមូល បញ្ហាសីលធម៌ និងអភិសមាចារ កំពុងស្រុតចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ…

ដូចដែលប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃមកនេះ មានករណីសា ហា វៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់គ្នា ធ្វើឲ្យប្រជាពលរដ្ឋ មានការតក់ស្លុត និងរន្ធ ត់ចិត្តជាខ្លាំង ហើយក៏មានបងប្អូនខ្លះ មានអារម្មណ៍ភ័យខ្លាច ខណៈពេលដែលនៅក្នុងផ្ទះមានសុទ្ធតែមនុស្សស្រី ហើយខ្លះទៀត មានកូនស្រី ធ្វើឲ្យគាត់ព្រួយបារម្ភពីសុខសុវត្ថិភាព របស់កូនចៅគាត់ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស មានការភ័យខ្លាចដូចគ្នា។ ដោយឡែកកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបរមរាជឱង្ការ ថា “«​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​។ ព្រះបរមរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត “។

Read More

ចុមដា ក់ ស្លាកម៉ាស្សាតែជា ក់ ស្តែ ង ប ង្ក ប់សេវា ផ្លូ វ ភេ ទចឹងសោះហើយថែមទាំងមាន…

កន្លែង​បើក​ម៉ាស្សា​ប ង្ក ប់​សេវ​រួម ភេ ទ​២៤​ម៉ោង និង​ប្រើប្រាស់​គ្រឿង ញៀ ន ត្រូវ​បាន​ក ម្លាំ ង​នៃ​អធិការដ្ឋាន​នគរ បា ល​ក្រុង​តាខ្មៅ សហការ​ជាមួយ​ក ម្លាំ ង​ជំនាញ ​ប្រ ឆាំ ង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ក ម្លាំ ង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ បា ល​ខេត្ត​កណ្តាល និង​មានការ​ចូលរួម​ពី​បុគ្គលិក​អង្គការ​កុមារ​មេត្រី កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ ធ្វើការ​ចុះ​ប​ ង្ក្ រាប ឃា ត់ ខ្លួន​ម្ចាស់​ទីតាំង និង​រំដោះ​នារី​បម្រើ​សេវា ​ផ្លូវ​ ភេ ទ​បាន​ចំនួន​៦​នាក់។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ទីតាំង​ម៉ាស្សា​ ដែល​សមត្ថកិច្ច​ចុះ​ប ង្ក្រា ប​មាន​យីហោ ៦៦៦ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ម្ចាស់​ទីតាំង​ម៉ាស្សា​មានឈ្មោះ ចិន ស៊ា​ប ភេ ទ​ស្រី អាយុ​៣៧​ឆ្នាំ​។ ក្នុង​ការ​ប ង្ក្រា ប​ សមត្ ថកិច្ច​រក​ឃើញ​ស្រោម អនាម័យ​ប្រី​ប្រា​ស់រួ​ច និង​មិនទាន់​ប្រើប្រាស់​មួយ​ចំនួន និង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​ស ង្ស័ យ​ជា​សារ ធាតុ ​ញៀ ន​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើ ប្រាស់​គ្រឿង ញៀ ន។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មុន​ឈាន​ដល់​ការ​ប ង្ក្រា ប​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ហាង​ម៉ាស្សា​កោស​ជប់​យីហោ ៦៦៦ បាន​បើក​ប ង្ កប់​កន្លែង​ជួញដូរ​ ផ្លូវ ​ភេ ទ ទើប​ក ម្លាំ ង​ចុះ​ប…

Read More

កំសត់ណាស់ ! លោកខេមរៈ សិរីមន្ត រៀបរាប់ពីក្តីនឹករលឹក លោកពុក ពេលដែលគ្មានលោកនៅក្បែរ ក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា…មានវិដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ កំពូលតារាចម្រៀងដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ និងមិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត ដោយរូបលោក បានបកស្រាយបទចម្រៀងជាច្រើនបទ ធ្វើឲ្យមហាជន ជក់ចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ទៅលើទឹកដមសំលេង ពីរោះរណ្តំរបស់លោក។ ដោយឡែក នៅថ្ងៃនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្ងៃ ក្នុងថ្ងៃពិធីបុណ្យ ភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកស្តាប់ ស្ទើរតែស្រក់ទឹកភ្នែក តាមបទចម្រៀងទៅហើយ ពេលដែលនឹកដល់លោកពុកម្តងៗ។ នៅក្នុងបទចម្រៀងថ្មីរបស់លោកមួយនេះ បានបង្ហាញពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ពីទឹកចិត្តកូនដែលនឹករលឹកដល់លោកពុក ដោយរូបលោកបានចែកឋានទៅ ។ បើសិនជាថ្មាលនេះ មានពុក នៅជួបជុំគ្រួសារ មិនដឹងជាល្អយ៉ាងណា កូនពិតជានឹកពុកខ្លាំងណាស់ ពុកអើយតើពេលនេះ ពុកសុខទុក្ខយ៉ាងណាហើយ ពុកទៅបានសុខឬ ទេ សូមពុកកុំបារម្ភពីម៉ែអី កូននិងមើលម៉ែឲ្យបានល្អបំផុត ដូចដែលលោកពុកមើលថែម៉ែកាលនៅរស់អញ្ចឹង។ ជាក់ស្តែងក្នុងបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា “គុណពុកម៉ែ” ពិតជាចាក់ដោត ចំអារម្មណ៍អ្នកស្តាប់ខ្លាំងណាស់ ព្រោះថានៅក្នុងបទចម្រៀងមួយបទ បានអប់រំកូនៗ ឲ្យចេះតបស្នង សងគុណ លោកមានគុណ ឲ្យបានល្អ​ ទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន ខណៈពេលដែលរូបលោកនៅមានជីវិត៕

Read More

កូនខ្មែរជួ​ យស៊ែរផង! ច ម្លា ក់ប្រ អ ប់ ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយបាន ប្រ ទះ ឃើញនៅខាងត្បូងនៃប្រាសាទបាយ័ន្ត

ចម្លាក់ ប្រ អ​ ប់ ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ បាន ប្រ ទះ ឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល ៣០០ម៉ែត្រ ពីប្រាសាទបាយ័ន្ត។ ច ម្លា ក់នេះមានទំហំបណ្តោយ ០.៩៥ម៉ែត្រ ទទឹង ០.៤២ម៉ែត្រ និងកម្រាស់ ០.២៤ម៉ែត្រ ក្នុងសភាព ហា ក់ មិន ទា ន់ ឆ្លា ក់ រួច រាល់ត្រឹមត្រូវនៅឡើយទេ ដោយឃើញមាន ស្នា មមុខពន្លា ក និងមិនទាន់ខា ត់រំ លីងនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង ៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន ២អង្គ ដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនព្រះពុទ្ធសាសនា ត្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយស្ថាបន័មានសម្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួលនិងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕

Read More

ជួយស៊ែរអោយពុទ្ធបរិស័ទដឹងផង !! ចៅអធិការវត្តមួយនៅខេត្តកំពង់ឆ្នាំង ដង្ហោយពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនផង ខណៈខែបុណ្យភ្ជុំបិណ្ឌនេះមានចង្ហាន់តិចវេនណាស់

(កំពង់ឆ្នាំង)៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជានាំគ្នា ប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយគឺ ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២… និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារទៅវត្ត យកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមមិនឱ្យដាច់ឡើយ។ យ៉ាងណាមិញព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) បែរជាបានដង្ហោយហៅពុទ្ធបរិស័ទយកចង្ហាន់ ទៅវត្តរបស់ព្រះអង្គទៅវិញ ដោយសារតែវត្តក្រឡាញ់ចាស់ជាវត្តកម្សត់មួយ ដែលមិនមានពុទ្ធបរិស័ទបានទៅដល់ច្រើននោះទេ ហើយនៅក្នុងខែបុណ្យភ្ជុំបិណ្ឌនេះ គឺមានពុទ្ធបរិស័ទតិចវេនណាស់ ខណៈថ្ងៃភ្ជុំបិណ្ឌវេនទី១ ព្រះសង្ឃនៅវត្តក្រឡាញ់ចាស់ មិនទទួលបានចង្ហាន់ពីពុទ្ធបរិស័ទឡើយ។ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី មានសង្ឃដីកាឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅវត្តក្រឡាញ់ចាស់ស្ថិតនៅភូមិ ស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហួសទីរួមខេត្តកំពង់ឆ្នាំង១៥គីឡូម៉ែត្រ ហើយវត្តនេះមិនមានអ្នកកាន់បិណ្ឌគ្រប់វេននោះទេ គឺពេញមួយរដូវភ្ជុំបិណ្ឌ មានចំនួន១៥ថ្ងៃនេះ មានពុទ្ធបរិស័ទ៥វេនតែប៉ុណ្ណោះ នៅខ្វះ១០វេនទៀត ហើយក្រៅពីពុទ្ធបរិស័ទតែ៥វេននេះ គឺព្រះសង្ឃត្រូវរៀបចង្ហាន់ដើម្បីឆាន់ខ្លួនឯង។ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទ ដែលមានបំណងនាំក្រុមគ្រួសារយកចង្ហាន់ទៅប្រគេនព្រះសង្ឃ សូមមកវត្តក្រឡាញ់ចាស់ផង ព្រោះវត្តដ៏កម្សត់មួយនេះមិនមានពុទ្ធបរិស័ទយកចង្ហាន់មកបានគ្រប់វេននោះទេ។ ព្រះតេជគុណមានសង្ឃដីការបញ្ជាក់ថា «អាត្មាភាពមិនចង់បានម្ហូបអាហារបរិបូរអីទេ សុំត្រឹមតែមានវេនដូចវត្តគេផ្សេងៗ ទៅគ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេន គ្រប់ទៀត ញាតិញោមមានសទ្ធាជ្រះថ្លាចង់មកកាន់បិណ្ឌ អាចទំនាក់ទំនងលេខទូរស័ព្ទ អាត្មាភាព 015 896 999 ,09០ 896 999»។ សូមជម្រាបថាពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ យោងតាមឯកសារកត់ត្រាពី ប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឲ្យមាតាបិតាញាតិកាទាំង៧ សន្តានដែលបានចែកឋាន…

Read More

ដំណឹងល្អ !! សម្តេចតេជោ ហ៊ុន សែន បានសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប

ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។ អរគុណសន្តិភាព

Read More