ក្តៅៗ !! ឃាត់ខ្លួនបុរសជនជាតិវៀតណាម ករណីលួចលាក់ទុកក្រឡបុរាណ ដែលរកឃើញពីបាតសមុទ្រ…

ក្រុងព្រះសីហនុ-កាលពីម៉ោង៩យប់ថ្ងៃទី២៧.០៩.២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត បានចុះឃាត់ចាប់ជនសង្ស័យម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង+ខេត្តព្រះសីហនុ ។ ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច .ធំចំនួន២៨១ក្រឡ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ​ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត។ ប្រភព៖ លោកពូ ហ៊ុយ ប៊ុនឡេង

Read More

សូមប្រញាប់ទៅប្តូរថ្មី! ជាជាងត្រូវប៉ូលិសផាកពិន័យ ចំពោះម៉ូតូ ឬយានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខដដែលរលុបរឺខូចទ្រង់ទ្រាយដើម…

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កូនខ្មែរអស្ចារ្យណាស់!! យុវជនខ្មែរ ១រូប រកឃើញវិធីបង្កើតម៉ាស៊ីភ្លើងដោយ មិនប្រើប្រេងបានហើយ…

ថ្មីៗនេះមានយុវជនកម្ពុជាមួយរូប ដែលជានិស្សិតស្រុកស្រែចម្ការម្នាក់បានរកឃើញវិធីបង្កើតម៉ាស៊ីនភ្លើង ដោយមិនប្រើប្រាស់ប្រេង តែអាចបង្កើតជាអគ្គិសនីប្រើប្រាស់បានប្លែកគេ។ យុវជន សោម សីហា ជានិស្សិតបញ្ចប់ការសិក្សាផ្នែក វិស្វកម្មអេឡិចត្រូនិច ហើយបានច្នៃទេព្យកោសល្យ ក៏ដូចជាជំនាញ ទៅបង្កើតគំនិតម៉ាស៊ីនមិនប្រើប្រេងនេះតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកិច្ចសម្ភាសជាមួយ BTV លោកបាននិយាយថា ម៉ាស៊ីននេះគឺមានភាពស៊ាំញាំបន្ដិចព្រោះមុនឈានទៅដល់ការបង្កើតចេញជាភ្លើងអគ្គិសនីប្រើប្រាស់បាននោះ គឺឆ្លងកាត់ ៣ ដំណាក់កាល ដែលនិយាយឲ្យសាមញ្ញទៅ គឺប្រភេទ មេកាត្រូនិច ដែលមាន ប្រព័ន្ធមេកានិច , ប្រព័ន្ធអេឡិចត្រូនិច និង ប្រព័ន្ធអគ្គិសនី ៣ រួមបញ្ចូលតែមួយ ដើម្បីម៉ាស៊ីនដំណើរការ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានលម្អិតដែរថា ចំណុចសំខាន់ជាងគេនៃម៉ាស៊ីនគឺ ប្រព័ន្ធមេកានិចតែម្ដង ព្រោះត្រូវសិក្សាពីចំនួនជុំ មេកានិចឲ្យច្បាស់ ជៀសវាងម៉ាស៊ីនដំណើរការមិនល្អ។ ចំណុចទី២ ត្រូវសិក្សាលើប្រព័ន្ធអេឡិចត្រូនិច ដើម្បីបញ្ជូនកម្លាំងទៅឲ្យម៉ូទ័របានគ្រប់គ្រាន់ កុំឲ្យម៉ូទ័រគាំងនៅមុនពេលកំណត់ឲ្យម៉ាស៊ីនឈប់ដំណើរការ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចទី៣ ត្រូវសិក្សាលើប្រព័ន្ធអគ្គិសនីធម្មតា ដែលធ្វើយ៉ាងណាគ្រប់គ្រងតង់ស្យុងឲ្យបានល្អ កុំឲ្យវាលើស តែករណីវាលើសនោះគឺមានឧបករណ៍ ប្រើប្រាស់ស៊េនស័រផ្ដាច់ស្វ័យប្រវត្តិតែម្ដង ។ សីហា ដែលជាសិស្សចូលចិត្តផ្នែកមេកានិចនេះបានបន្ដថា រឿងដែលជាចម្ងល់ថា បើមិនប្រើប្រេងនោះតើម៉ាស៊ីននេះធ្វើដូចម្ដេចនឹងមានភ្លើងប្រើប្រាស់ទៅ ។ នេះក៏ព្រោះតែម៉ាស៊ីននេះប្រើប្រាស់ដោយម៉ូទ័រ ដោយគ្រាន់តែកាច់សោរបញ្ឆេះទៅ ម៉ូទ័រវានឹងទៅអូសឌីណាម៉ូ ហើយបង្កើតថាមពលទៅឲ្យម៉ាស៊ីនដំណើរការបន្ដ និងសល់ប៉ុន្មានគឺផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ ដែលទាំងនេះគឺជាវិធីសាស្ដ្រដែលម៉ាស៊ីនភ្លើងនេះផលិតអគ្គិសនី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាការសិក្សារៀនសូត្ររបស់លោកតាំងពីដើមដល់ឥលូវចាយលុយហោប៉ៅខ្លួន​ឯងអស់ជាង ៧ ពាន់ដុល្លារហើយក៏ដោយ ក៏លោកនៅតែបន្ដក្ដីស្រមៃចង់បង្កើត ឧបករណ៍ធ្វើកសិកម្មដែលមានទំហំទឹកប្រាក់ជាង ២ ម៉ឺនដុល្លារថែមទៀតផង ខណៈដែលពេលនេះលោកទទួចថា អស់លុយពីហោប៉ៅទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គូសបញ្ជាក់ដែរថា ម៉ាស៊ីននេះក៏ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង ទិញយកទៅបង្កើតអុកស៊ីសែនក្នុងទឹកទៀតដែរ ព្រោះវាប្រើប្រាស់បានច្រើនសណ្ឋាន ដូចជាតាមភូមិ ក្នុងគ្រួសារ កសិដ្ឋាន និង ទីដាច់ស្រយាលនានា ហើយការប្រើប្រាស់ភ្លើងប៉ុណ្ណា រៀបទំហំម៉ាស៊ីន ទៅតាមនោះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុងក្រោយ សីហា បន្ថែមដែរ លោកនៅមានគោលដៅជាច្រើនទៀត ដើម្បីផលិតឧបករណ៍មកប្រើប្រាស់…

Read More

ប្រពៃណាស់ !! ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ក្រាបបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា….

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ក្រាបបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង ។ សម្តេចព្រះមហាសុមេធាធិបតី មានព្រះជន្ម ៩៦ ព្រះវស្សា តែមានព្រះរាជសុខភាពល្អ និងមានព្រះរាជស្មារតីរឹងមាំល្អណាស់ ។ សូមថ្វាយព្រះពរសម្តេច មានព្រះរាជសុខភាពល្អ ដើម្បីបន្តដឹកនាំព្រះពុទ្ធសាសនា និងជាម្លប់ដល់ពុទ្ធបរិស័ទទូទៅ ។ ថ្ងៃសុក្រ ០៨ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០២០ ។ គួរបញ្ជាក់ផងដែរថា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

Read More

មោទនភាពជាតិខ្មែរ !! អ្នកជួសជុលប្រាសាទភ្នំបាខែង មានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ និងអំពាវនាវឱ្យពលរដ្ឋស្រឡាញ់វត្ថុបុរាណ និងបេតិកភណ្ឌរបស់ជាតិ

(សៀមរាប)៖ ក្រោមស្នាដៃជួសជុលដោយកូនខ្មែរ និងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុលប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោមបាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។ លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលការងារ ដែលសម្រេចបានក្នុងការជួសជុល ប្រាសាទភ្នំបាខែងឱ្យរួចផុតពីគ្រោះថ្នាក់។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុលមរតកដូនតាឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះសូមបងប្អូនជួយស្រឡាញ់វត្ថុបុរាណ និងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់បេតិកភណ្ឌដូនតាណាស់»។ លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្ននៅប្រាសាទភ្នំបាខែង។ WMF ជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តោតលើការអភិរក្សសមិទ្ធផលស្ថាបត្យកម្មពិភពលោក តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដែលនៅជុំវិញបុរាណដ្ឋាន ដែលនឹងក្លាយជាអ្នក ជំនាន់ថ្មីបន្តថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយខ្លួនឯងនាអនាគតប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដា។ លោកស្រី Ginevra បន្តថា «ខ្ញុំរីករាយដែលបានឃើញការខិតខំរបស់ពួកគេនៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទងផ្សេងៗ»។ លោកស្រីបន្ថែមថា ក្រុមការងារអន្តរជាតិទាំងអស់ដែលធ្វើការនៅតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើការជាមួយគោលដៅរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈការថែរក្សាមរតករបស់ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារមានស្ថេរភាព ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹងអំពីខ្លួនឯង នៅក្នុងប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More

ចូលរួមត្រេកអរ !! អភិបាលស្រុកបន្ទាយស្រី ចែកស្រូវដែលបានពីការប្រមូលផល គម្រោងស្រែសង្គម ជូនពលរដ្ឋ តាមសន្យា

រាជធានីភ្នំពេញ÷ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងតាមរយ:ហ្វេសប៊ុកនាព្រឹកនេះថា ស្រូវសម្ងួតរួចចំនួន១៦តោន បានមកពីការប្រមូលផលនៃ«គម្រោងស្រែសង្គម» ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ស្រែទាំង៨៨គ្រួសារនៅក្នុងឃុំព្រះដាក់ ទៅតាមពេលវេលានិងបរិមាណដែលបានគ្រោងទុក ដូចដែលបានសន្យា។ ប្រជាពលដ្ឋម្ចាស់ស្រែមកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹងទាំង៤០ហិកតានេះ បានស្ម័គ្រចិត្តប្រគល់ដីស្រែរបស់ខ្លួនរយៈពេល ៧ខែ ជូនដល់គម្រោងស្រែសង្គមដើម្បីផលិតជាស្រូវអង្ករទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ និងអ្នកងាយរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីមេរោគកូវីដ១៩។ ជាការតបស្នង គ្រួសារនីមួយៗត្រូវទទួលបានស្រូវ ក្នុងសមាមាត្រ៤០០ គីឡូក្នុងមួយហិកតា ទៅតាមទំហំដីជាក់ស្តែង ដែលជាបរិមាណមួយប្រហាក់ប្រហែល រឺលើសពីអ្វីដែលពួកគាត់តែងតែនៅសល់ក្រោយពីទូទាត់ចំណាយរួចប្រសិនបើធ្វើដោយខ្លួនឯង។ សម្រាប់គ្រួសារទាំង៨៨នេះ ការចូលរួមប្រវាស់ដីស្រែជាមួយនឹងគម្រោងស្រែសង្គម ធ្វើឱ្យពួកគាត់សល់ពេលដើម្បីរកប្រាក់ចំណូលបន្ថែមដោយមិនបាត់បង់ផលប្រយោជន័ដែលធ្លាប់ទទួលបាន ហើយថែមទាំងបានធ្វើបុណ្យដោយប្រយោលដល់អ្នកក្រខ្សត់ទៀតផង។ យោងតាមកិច្ចសន្យា រដ្ឋបាលស្រុកអាចមានសិទ្ធិប្រើប្រាស់ដីស្រែទាំង៤០ហិកតានេះ សម្រាប់ធ្វើស្រូវស្រាលជុំទី២បន្តទៀត ប៉ុន្តែដោយមានការទទូចស្នើសុំការយោគយល់ពីម្ចាស់ស្រែមួយចំនួន ដើម្បីយកដីស្រែទៅធ្វើចម្ការនិងស្រូវស្រាលផ្គត់ផ្គង់ជីវភាពមុនកាលកំណត់ រដ្ឋបាលស្រុកបានសម្រេចប្រគល់ដីស្រែជូនទៅដល់ម្ចាស់ទាំងអស់វិញមុនកិច្ចសន្យា។ ជាមួយនឹងទិន្នផលស្រូវប្រមាណ១០០តោននៃគម្រោងស្រែសង្គម ក្រោយពីសម្ងួតនិងទូទាត់ជាអាទិភាពជូនម្ចាស់ស្រែនីមួយៗរួចរាល់ហើយ ស្រូវដែលនៅសេសសល់ទាំងអស់នឹងត្រូវបានយកទៅចែកជូនជាបន្តបន្ទាប់នៅតាមឃុំនីមួយៗជូនប្រជាពលរដ្ឋទីទ័លក្រ និងជនងាយរងផលប៉ះពាល់ដូចជាចាស់ជរា និងជនពិកាផងដែរ៕

Read More

ពិតជាស្លុតចិត្តនិងអាណិតខ្លាំងណាស់!! ដើម្បីកូន គាត់សុខចិត្ត រំកិលខ្លួន សុំលុយគេ តាមផ្លូវ ទំាងយប់ងងឹតឃើញ បែបនេះ ស្រីអូន សម្រេចចិត្ត ធ្វើរឿងមួយនេះ…(មានវីដេអូ)

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ស្ត្រីរូបស្រស់ស្អាតម្នាក់ ដែលគេតែងតែហៅថា ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែពូកែរកស៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ ថែមទៀតផង ព្រោះតាមរយៈទង្វើរ​ ដែលបានជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យ អ្នកប្រើប្រាស់ ក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន ពេញចិត្តយ៉ាងខ្លាំង។ ហើយនៅពេលថ្មីៗនេះទៀត ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះវីដេអូមួយ ពីសកម្មភាព បានជួបប្រទះអ៊ុំប្រុស ពិកាជើងម្នាក់ រំកិលខ្លួន សុំលុយគេតាមផ្លូវ ទំាងយប់ងងឹត ដើម្បីចិញ្ចឹមជីវិត និងទុកឲ្យកូនតូចៗ ពីរនាក់ ដើម្បីរៀនសូត្រ មើលទៅពិតជាអាណិតខ្លោ​ចផ្សាណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារឃើញសភាពបែបនេះ ស្រីអូន បានសម្រេចចិត្ត ហៅម៉ូតូកង់បីឥណ្ឌា ដើម្បីឲ្យគេជូនអ៊ុំប្រុសម្នាក់នេះ ទៅផ្ទះវិញ ព្រមទំាងជូនថវិកាមួយចំនួន និងផ្តល់យោបល់ ឈប់ឲ្យអ៊ុំប្រុសរូបនេះ រំកិលខ្លួន សុំលុយគេទៀតហើយ ព្រោះគ្រោះថ្នាក់ណាស់ ជំនួសទៅដោយ ការទិញទឹកយកមកលក់វិញ ទើបមានសុវត្ថិភាពជាង។ ស្រីអូន បញ្ជាក់បន្ថែមថា “ដើម្បីកូន ឪពុកតស៊ូគ្រប់យ៉ាង អាណិតខ្លោចចិត្ត រំកិលតាមផ្លូវទាំងផ្លូវងងឹត សង្ឃឹមថាគាត់ហ្នឹងលក់ទឹកវិញ ហើយមានបងប្អូនជួយទិញគាត់ច្រើនៗ”៕

Read More

ប្លែករហូតតែម្ដង Idol !! ជឿអត់ថា នាយ ពាក់មី អាចបញ្ជាឲ្យកូនមាន់ ដើរតាមបាន បើចង់ដឹងមកទស្សនាវីដេអូទាំងអស់គ្នា ..(មានវីដេអូ)

ជឿជាក់ថាបងប្អូនមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ នាយ ពាក់ មី ដែលជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅប្រទេសរកម្ពុជារបស់យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ជាមិនខាន ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ដែលមានប្រវត្តិ ធ្លាប់ធ្វើការងារជាកម្មករសំណង់ ខំប្រឹងតស៊ូ ដោយកំលាំងញើសឈា​ម រហូតទទួលបានជោគជ័យ សឹងតែមិននឹកស្មានដល់ រហូតដល់ពេលនេះ។ នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។ ជាញឹកញាប់ណាស់ នាយ តែងតែនាំក្រុមគ្រួសារ ទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ហើយកន្លងទៅ នាយ ពាក់ មី ក៏ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់ខ្លួន​ឲ្យដឹងផងដែរថា “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ?”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ នាយ ពាក់មី បានធ្វើរឿងមួយ ឲ្យបងប្អូន អ្នកគាំទ្រ ប្លែកអារម្មណ៍ទៀតហើយ ដោយទំលាយនូវពិធី ដែលអាចឲ្យកូនមាន់ដើរតាមគាត់បាន។​ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដូចតទៅ ៕

Read More

សោកស្តាយខ្លាំង!!! ត្រីបាឡែនងាប់នៅតំបន់ឆ្នេរអូស្រ្តាលីកើនដល់ ​៣៨០ក្បាល ក្រុមសង្គ្រោះបង្ខំចិត្ត​ផ្តាច់ជីវិតត្រីបាឡែនមួយចំនួន ដើម្បី…

ក្រុមអ្នកជួយសង្គ្រោះបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្នុងចំណោមត្រីបាឡែន ៤៧០ក្បាលដែលកំពុងជាប់គាំងនៅតំបន់ឆ្នេរអូស្រ្តាលី មានចំនួនតិចណាស់ដែលអាចជួយសង្គ្រោះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ត្រីបាឡែន ៣៨០ក្បាលបានងាប់ហើយ សាកសពរបស់ពួកវាត្រូវបានគេប្រទះឃើញ នៅឯឆ្នេរភាគខាងលិចនៃរដ្ឋដីកោះតាស្មានៀ (Tasmania) កាលពី ០៤ថ្ងៃមុន។ ត្រីបាឡែនប្រហែលជាង ៧០ក្បាលប៉ុណ្ណោះដែលនៅរស់​ហើយចំនួនងាប់រំពឹងថា នឹងកើនឡើងបន្តទៀត ខណៈដែលបង្អួចសម្រាប់ការជួយសង្គ្រោះចាប់ផ្តើមបិទជាបណ្តើរៗហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានគ្រប់គ្រងក្រុមសង្គ្រោះសត្វព្រៃលោក នីក ដេកា (Nic Deka) បានគូសបញ្ជាក់ថា ត្រីបាឡែនប្រហែល ២៥ក្បាលប៉ុណ្ណោះដែលយើងគិតថា អាចជួយសង្គ្រោះបាន។ ក្រុមអ្នកអភិរក្សប្រមាណ ៦០នាក់ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត បានចំណាយពេលជាច្រើនថ្ងៃមកហើយ នៅក្នុងទឹកសមុទ្រដ៏ត្រជាក់នៃតំបន់ ម៉ាកខ្វារី ហាប៊ឺ (Macquarie Harbor) ភាគខាងលិចកោះ Tasmania ព័ទ្ធជុំវិញដោយហ្វូងត្រីបាឡែន ដែលកំពុងបង្ហើរសំឡេងយំដ៏គួរសោកសៅបំផុត ខណៈដែលពួកវាងាប់ម្តងមួយៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅចំពោះមុខទិដ្ឋភាពដ៏ក្តុកក្តួលនេះអាជ្ញាធរបានឲ្យដឹងថា ពួកអាចនឹងសម្លាប់សត្វត្រីបាឡែនយ៉ាងតិចបួនក្បាលដោយបង្ខំ (Mercy Killings) ដើម្បីកុំឲ្យពួកវាមានការឈឺចាប់យូរពេក។ ទន្ទឹងគ្នានេះដែរ អ្នកជំនាញផ្នែកជីវៈចំរុះក្នុងសមុទ្រលោក គ្រីស ខាលយ៉ុន (Kris Carlyon) បានបន្ថែមទៀតថា យើងកំពុងពិចារណាវិធីបញ្ចប់ជិវិតដោយចេតនា ដើម្បីកាត់បន្ថយភាពឈឺចាប់ចំពោះត្រីបាឡែនមួយចំនួន ដែលយើងបានព្យាយាមជួយសង្គ្រោះហើយ តែមិនបានជោគជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ឥឡូវនេះក្រុមអ្នកជួយសង្គ្រោះនឹងផ្តោតសំខាន់លើត្រីបាឡែនពី ២០-២៥ ក្បាលលិចត្រឹមពាក់កណ្តាលខ្លួន ដោយប្រើទូកដែលបំពាក់ជាមួយដងស្ទូចពិសេសដើម្បីរំកិលពួកវាឲ្យត្រឡប់ទៅសមុទ្រវិញ។ ប៉ុន្តែបញ្ហាប្រឈមខ្លាំងគឺការយកសាកសព និងឆ្អឹងត្រីបាឡែនជិត ៤០០ក្បាលដោយសុវត្ថិភាព ព្រោះថាបើទុកសាកសពពួកវា នៅកន្លែងនោះ វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ការធ្វើនាវាចរ, បំពុលឆ្នេរសមុទ្រ និងជាពិសេសអាចទាក់ទាញត្រីឆ្លាម ព្រមទាំងសត្វសាហាវផ្សេងៗទៀតទៅកាន់ទីនោះផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ការពិតត្រូវលាតត្រដាង !! ក្រោយមានប្រតិកម្មថា មានការលាក់កំបាំងចំពោះពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង….

ក្រោយពេលមានការប្រតិកម្មថាការរៀបចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការលាក់បាំងមិនប្រក្រតីរួចមកពេលនេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺមួយជូនទៅដល់សាធារណជន ជាពិសេសអ្នកសារព័ត៌មាន។ ដោយសេចក្តីបំភ្លឺនោះបានរៀបរាប់ថា៖ “ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០​២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​រៀប​ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី​ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ​ណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ​បាល​ខេត្តបាត់ដំបង ។

Read More