លោកស្រី ទ្រី ដាណា រំភើបចិត្តជាខ្លាំង ក្រោយឃើញ លោកជំទាវ​​ ហ៊ុន​ ស៊ីណាត​ មកលេង​ដល់ ហាងមាសពេជ្រ​ របស់ខ្លួន ហើយលោកស្រី ក៏បានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន អណ្ដូងទឹក និង វច្ចកុដិ (បង្គន់) នូវទឹកប្រាក់រហូតដល់ទៅ១មុឺនដុល្លារ……

​បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកជំទាវ ហ៊ុន ស៊ីណាត នោះ ហើយក៏ត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ លោកជំទាវ ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ ដោយតែងតែជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លេចមុខលោកជំទាវ បានទៅដល់ហាងពេជ្រ លោកស្រី ទ្រី ដាណា។ ថៅកែហាងពេជ្រ រូបនេះបង្ហាញក្តីរំភើបជាខ្លាំង ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះមានកិត្តិយសខ្លាំងណាស់ដែលលោកជំទាវ​មីង​ ហ៊ុន​ សុីណាត​ មកលេង​ដល់ហាងមាសពេជ្រ​ ដាណា​ ទ្រី​ នាងខ្ញុំ​ ។”។ ក្នុងនោះ គេក៏បានឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយបញ្ជាក់បន្ថែមថា ៖ “សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ 1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000ដុល្លារ(មួយមុឺនដុល្លារ) សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារ សូមទេវតាទាំង ប្រាំបីទិតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ​វណ្ណ:​ សុខ:​ និងពល:​ កុំបីឃ្លៀងឃ្លាតឡើយ ។ 2.8.2020″៕

Read More

ស៊យហួស! អ្នកនាង Love Riya ត្រូវចោរ ចូលផ្ទះ លួចទូដែកអស់មួយយកទៅបាត់ ដោយមានលុយនៅក្នុងទូដែកនោះ មានចំនួនដល់ទៅ…(មានវិដេអូ)

ភ្នំពេញ ៖ អ្នកលក់ឡេសាច់សខ្ចី អ្នកនាង Love Riya ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពក្រមិចក្រមើម និងការឡាយលក់ឡេរបស់អ្នកនាង ពិតជាមានការទាក់ទាញខ្លាំងណាស់ ។ ជាមួយគ្នានោះ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានទៅដើរលេងកម្សាន្ត នៅឯខេត្តកំពត យ៉ាងសប្បាយរីករាយជាមួយកូនចៅ។ បន្ទាប់ពីធ្វើដំណើរកម្សាន្តរួច ស្រាប់តែនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ អ្នកនាង បានឡាយវិដេអូ ពីសកម្មភាពចោរចូលលួច យកទូដែកទៅបាត់អស់មួយ ។ អ្នកនាងបានប្រាប់ថា “ចោរមកលួចទូដែក របស់អ្នកនាង ជិះសុទ្ធតែឡាន ហើយវា វា យក្រោយផ្ទះដើម្បីចូលទៅលួចលុយរបស់អ្នកនាង”។ អ្នកនាងបានបន្ថែមទៀតថា “លុយនៅក្នុងទូដែកតូច របស់អ្នកនាង មានចំនួន៣០ម៉ឺនដុល្លារ ដែលចោរលួចយកទៅបាត់ តែសំណាងល្អ នៅទូដែកធំមួយទៀត “៕

Read More

ដំណឹងបន្ទាន់ ! រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យផ្អាកការធ្វើដំណើរផ្លូវទឹក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហា ព្រោះខេត្តនេះរងឥទ្ធិពលព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាមជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទ ទាំងអស់មេត្តាជ្រាបថា ៖ ចាប់ពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ សម្ពាធសកម្មមួយបានកើតឡើងនៅលើសមុទ្រ ចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប (Tropical Depression) ។​ វិសម្ពាធទាបនេះបានបង្កើតឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។ ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង ( Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ដើម្បជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនដោយជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ បើមិនមានការចាំបាច់ណាមួយ។ ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាកមន៍ជួយដោះស្រាយបញ្ហានានាចំពោះមុខជាក់ស្តែង។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មេត្តាជ្រាបជាព័ត៏មាន៕

Read More

ដំណឹងបន្ទាន់! ទឹកហូរច្រោះ វាលរេញ-ស្ទឹងហាវ ធ្វេីអោយផ្លូវក្រាលកៅស៊ូ​ ត្រូវបានបាក់ស្រុត​ ដោយផ្អាកការធ្វេីចរាចរណ៍…

ព្រះសីហនុ៖នៅរសៀលថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២០​ នេះ​ ផ្លូវសម្តេចសង្ឃ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តធុនធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារ កំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨​ ឃុំជើងគោ ផ្លូវក្រាលកៅស៊ូ​ ត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធុនតូចអោយដំណើការធម្មតា​ ។ នេះបេីតាមការបញ្ជាក់បឋមពីអាជ្ញាធរមូលដ្ឋាន​ ។ សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ ម្សិលមិញនេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ បានចេញសេចក្តីជូនដំណឹងមួយ​ ដោយអះអាងថា​ ចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២០​ មានភ្លៀងធ្លាក់ច្រេីនប្រឈមនឹងជំនន់ទឹកភ្លៀង​ (Plash Flood) រួមជាមួយខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ​ ដេីម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ​ រដ្ឋបាលខេត្តព្រះសីហនុ​ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​ ភ្ញៀវទេសចរ​ ប្រជាពលរដ្ឋ​ និង​ ប្រជានេសាទទាំងអស់​ សូមមានការប្រុងប្រយ័ត្នខ្ពស់​ ហេីយសូមផ្អាកការធ្វេីដំណេីរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ​ បេីមិនមានការចាំបាច់ណាមួយ​ ៕

Read More

ជួយស៊ែអោយបងប្អូនដឺងផង !!​ ឱសថធម្មជាតិព្យាបាលរលាកក្រពះ!

ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។ ក្រពះមានបួនស្រទាប់។ ស្រទាប់ខាងក្នុងបំផុតឈ្មោះថា មុយកូសា មានក្រពេញក្រពះជាច្រើន ដែលបញ្ចេញទឹកក្រពះ។ ជំងឺរលាកក្រពះ គឺជាការលាកស្រទាប់ពាសផ្ទៃខាងក្នុងនៃក្រពះ។ +រោគសញ្ញា -ឈឺពោះផ្នែកខាងលើ -ចង្អោ -ក្អួត -ហើមពោះ -មិនឃ្លានអាហារ -ឈឺក្រហាយក្នុងប្រអប់ទ្រូង +មូលហេតុ -មេរោគបាក់តេរីអេលីកូបាក់ទែពីឡូរី -ការប្រើថ្នាំប្រឆាំងការរលាក -ផឹកស្រា -ជក់បារី -ជាតិកូកាអ៊ីន -មានជំងឺធ្ងន់ធ្ងរ -ជំងឺប្រឆាំងរាងកាយខ្លួនឯង -ការព្យាបាលដោយកាំរស្មី -ជំងឺក្រន់ +ផលលំបាក -ធ្លាក់ឈាម -ដំបៅក្រពះ -ដុំក្រពះ -ខ្វះវីតាមីនបេ ១២ -ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីនបេ១២ ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលរលាកក្រពះ ព្យាបាលជំងឺ៖ រលាកក្រពះ រុក្ខជាតិ៖ ព្រះអង្គោល តាមបតំបន់ខ្លះគេហៅ ច្រាវអង្គច្រាវ ។ ព្រះអង្គោល ឬ ច្រាវអង្គច្រាវ មានច្រើន ដុះតាមមាត់ព្រៃ ព្រៃល្បោះ នៅតំបន់មានអាកាសធាតុក្តៅសើម លើដីល្បាយខ្សាច់ក្រួសថ្ម ដីភ្នំ មានអាយុកាលៈ ៣០-១០០ ឆ្នាំ វិធីធ្វើ និងប្រើប្រាស់៖ ផ្នែកប្រើប្រាស់ៈ ដើម និងមើម (ម្សៅ) វិធីប្រើៈ ដាំទឹកផឹក -យកដើម និងមើម(ម្សៅ) ដាំទឹកផឹកពី ៣-៦ ក្រាម ក្នុងមួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

Read More

គួរស្នើឲ្យលុបរូបចេញទេ! ផ្ទុះការរិះគន់ ឱក សុគន្ធកញ្ញា ថតរូបដេកលើអក្សរ “យើងស្រលាញ់ព្រៃឈើ”

រូបភាពមួយសន្លឹក របស់ឱក សុគន្ធកញ្ញា ដែលបានថត ផ្តេក ខ្លួនលើផ្ទាំងក្តារ ដែលមា ន គេអក្សរខ្មែរ ថា “យើងស្រលាញ់ព្រៃឈើ” ត្រូវបានអ្នកលេ ងហ្វេសប៊ុក រិះគន់ និងបានស្នើឲ្យតា រាចម្រៀងរូប នេះលុប រូប នេះចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការរងការិះគន់បែប នេះ ក្រោយពេលដែ លឱក សុគន្ធកញ្ញា និងស្វាមី នាំកូនប្រុស ទៅដើ រ លេងក ម្សាន្តនៅខេត្តមណ្ឌលគិរី កាលពី សប្តាហ៍មុននេះ។ហ្វេសប៊ុកឈ្មោះ ChanLeaksmy Thorn បាន Commnet ថា “បងជានិមិត្តរូប មនុស្សជាច្រើន ក៏ជា គំរូចំពោះពួកគាត់ដែរ, ដូច្នេះជួយក ថត លក្ខណៈ ចឹងអី ព្រោះពិ តជាមិន ស មមែន”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកបុរសម្នាក់មា នគណនីហ្វេសប៊ុកឈ្មោះ Phally Kang បាន Commnet ថា “សូមពិនិត្យរូប ថតម្ដងទៀត ដូចមិនសមទេដែលដេក លើអក្សរចឹង” ពេលនោះស្រាប់តែ ក៏មាន នារីម្នាក់ឈ្មោះ Oun Nich បានឆ្លើយ តបថា “ប្រកាន់អីពេ កបង បង ពេលខ្លះគាត់មិ នចាប់ អារម្មណ៍ទេ” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ លោកPhally Kang បានឆ្លើយត បទៅនារីនោះវិញថា “មិនបានប្រកាន់ គាត់ទេតែ រិៈគ ន់ដើម្បីស្ថាបនាតើ! ស្រលាញ់ គាំទ្រ ទើបប្រាប់ ពីកំហុស”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះក៏ ហ្វេសប៊ុកមួយ មានឈ្មោះThida…

Read More

លោករដ្ឋមន្ត្រី ក្រសួង​អប់រំ ​បញ្ជាក់​ថា ក្រសួង​មិនអាច​ បើក​សាលារៀន ​ទាំង​ប្រថុយប្រថានបានទេ គឺត្រូវគិតពីសុវត្ថិភាព…

ភ្នំពេញ ​៖ ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា​បាន​អះអាងថា​ ក្រសួង​មិនអាច​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ទាំង​ប្រថុយប្រថាន​បានទេ​គឺ​ត្រូវ​គិតពី​សុវត្ថិភាព​សុខ​ភាពជា​ចម្បង​របស់​សិស្សានុសិស្ស​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់ នៃ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ ពី​គោលការណ៍​នៃ​ការ​បើក​សាលា​ឲ្យ​ដឹង​ថា ​«​យើង​មិន​អាច​ធ្វើ​ទាំង​ប្រថុយប្រថាន​នោះ​ទេ ​គឺ​យើង​ត្រូវ​គិត​លើ​សុវត្ថិភាព សុខភាព អនាម័យ​ជា​ចម្បង​ហើយ​ការ​បើក​សាលា​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង ៣​ដំណាក់កាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណាក់កាល​ទី​១​គឺ​ធ្វើ​ឡើង​ចំពោះ​សាលា​ឯកជន​ដែល​មាន​ស្តង់ដារ​ខ្ពស់ ប្រសិនបើ​ទទួល​បាន​លទ្ធផល​ល្អ នឹង​បន្ត​ទៅ​ដំណាក់កាល​ទី​២ និង​ទី​៣​ដោយ​យក​គំរូ​តាម​ដំណាក់កាល​ទី​១ និង​ស្របទៅតាម​ស្តង់ដារ​នៃ​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ធ្លាប់​បាន​លើកឡើង​ច្រើនលើកច្រើនសារ​មក​ហើយ​ថា ការ​ដែល​ក្រសួង​នៅ​មិនទាន់​អាច​បើក​សាលារៀន​ឡើងវិញ​បាន ​គឺ​ដោយសារ​ក្រសួង​មិន​ចង់​ឲ្យ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ ​ដូច​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«​ប្រសិនបើ​បើក​សាលារៀន​ទៅ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​អស់​រយៈពេល​២០​ឆ្នាំកន្លងមក​ទៅនេះ​នឹង​ដើរ​ថយក្រោយ​ពិបាក​នឹង​ស្តារ​ឡើង​ណាស់​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​ក្នុងអំឡុងពេល​បិទ​សាលា ក្រសួង​បាន​ខិតខំ​បន្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដូចជា​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​ទៀត ដោយ​មិនបាន​ផ្អាក​ដំណើរការ​នៃ​ការសិក្សា​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ហេង វ៉ាន់ដា ប្រធាន​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ដំណាក់កាល​ទី​១ សាលា​អន្តរជាតិ​ធំៗ ចំនួន​២០​ដែល​មាន​ស្តង់ដារ​ខ្ពស់​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ ខែសីហា ឆ្នាំ​២០២០​នេះ​ជា​សាលា​កម្រិត​ចំណេះដឹង​ទូទៅ​សម្រាប់​សិស្ស​ដែល​ជា​កូនចៅ​របស់​មន្ត្រី​ការ​ទូត​និង​អ្នកជំនួញ​ដែល​មាន​ការ​បង់ថ្លៃ​សិក្សា​ខ្ពស់​ចាប់ពី​៤​ពាន់​ទៅជា​ង​១​ម៉ឺន​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​បាន​បន្តថា ​សាលា​ទាំង​២០​នោះ​ មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​១៧​ខេត្តសៀមរាប​ចំនួន​២​និង​ខេត្តបាត់ដំបង​ចំនួន​១​ដែល​សាលា​ទាំងនេះ​នឹងត្រូវ​ដាក់ពាក្យ​ស្នើសុំ​មក​ក្រសួង​ជា​មុន​សិន​ដើម្បី​ឲ្យ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​សាលា​តើ​មាន​លក្ខណៈ​ស្តង់ដារ​អនាម័យ​ខ្ពស់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដូចជា​ត្រូវ​ដាក់​សិស្ស​ក្នុង​១​ថ្នាក់​១៥​នាក់ ពាក់​ម៉ាស់​និង​ចង​របាំងមុខ ស្កេ​ន​កំដៅ​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​ជាប្រចាំ​នឹង​ត្រូវ​ធ្វើ​តេស្ត​រកកូ​វីដ​១៩​ដល់​សិស្ស​គ្រូ​និង​បុគ្គលិក​មុន​អនុញ្ញាត​បើក​សាលា​ជា​ផ្លូវការ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​រហូតមក​ដល់ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រង់ចាំ​លទ្ធផល​ពិភាក្សា​រវាង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ និង​មាតាបិតា​របស់​សិស្សានុសិស្ស មុន​ឈាន​ដល់​ការចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​ស្តី​ពី​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ រវាង​គ្រឹះស្ថានសិក្សា​ឯកជន​និង​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក​បាន​បន្ត​ថា ​ការសាកល្បង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ ​ទៅលើ​សាលា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ទាំង​២០​នេះ​ ត្រូវ​ផ្តល់​ការ​ឯកភាព​តាម​គោលការណ៍​ស្ម័គ្រចិត្ត​បញ្ជូន​កូន​ចូលរៀន​របស់​មាតាបិតា​សិស្ស​ជា​មុន​សិន ​ទើប​ក្រសួង​អនុញ្ញាត​ឲ្យ​សាលា​ទាំងនោះ​បើក​ជា​ផ្លូវការ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​បាន​បន្ថែម​ថា ​នៅ​ដំណាក់កាល​ទី​១​នេះ​ក្រសួង​នឹង​ចាប់ផ្តើម​ឲ្យ​សាលា​ទាំងនោះ​បើក​ដំណើរការ​នៅក្នុង​កំឡុង​ខែសីហា​ឆ្នាំ​២០២០​ទៅតាម​កាលបរិច្ឆេទ​ចូលរៀន​ជាក់ស្តែង​របស់​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​គួរ​បញ្ជាក់​ថា ​ដើម្បី​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​សាកល្បង​បើក​ដំណើរការ ដំណាក់កាល​ទី​១ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ ដោយ​ឈរ​លើ​គោលការណ៍​តម្រូវ​ចំនួន​៦​រួមមាន​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព​) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក…

Read More

លេចមុខ តារាល្បីៗ ចូលរួមក្នុងពិធីបុណ្យសព ម្តាយ តារាសម្តែង ទឹម រដ្ឋា, គ្រប់គ្នាឃើញហើយ ស្ទើរទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផេកមួយឈ្មោះ “សិល្បករកម្ពុជា” បានបង្ហោះសារដ៏សោកសៅ និងក្រៀមក្រំមួយ គ្រប់គ្នាឃើញហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់តាម ។ ហ្វេសប៊ុកនេះ ក៏បានបញ្ជាក់ឲ្យដឹងថា ៖ “អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង”។ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារគាំងបេះដូង នៅវេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០។ ក្រោយទទួលបានដំណឹងនេះហើយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មិត្តសិល្បៈរួមអាជីពជាមួយ តារាសម្តែងរូបនេះ រួមទំាងអ្នកគាំទ្ផងដែរ ដែលធ្វើឲ្យគ្រប់គ្នាសឹងតែមិនគួរឲ្យជឿង។ ក្នុងនោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារ កញ្ញា ទឹម រដ្ឋា។ មួយវិញទៀត គេក៏បានឃើញតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំគ្រប់ៗគ្នា ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីបុណ្យសព នេះទំាងអស់គ្នា ៖

Read More

ត្រេកអរណាស់! នៅថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន៣២នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មីម្នាក់

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៣២នាក់បានជាសះស្បើយ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន១នាក់ផងដែរ។ ករណីជាសៈស្បើយ បុរសជនជាតិខ្មែរចំនួន២៩នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ីចំនួន៣នាក់រួមមានៈ ១. អ្នកជាសៈស្បើយ ដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប ចំនួន១៥នាក់ – បុរសអាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ – បុរសអាយុ៣១ឆ្នាំ មានអាស័យដ្ឋាននៅ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ – បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ – បុរសអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅ ភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង – បុរសអាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង – បុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ ១០E ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្គាល់៖ ពួកគាត់ទាំង ០៦នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ – បុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាន នៅខេត្តពោធិ៍សាត់ – បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាបខេត្តសៀមរាប – បុរសអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ – បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋា សង្កាត់ទឹកថ្លា…

Read More

សូមប្រយ័ត្ន! ប៉ូលីស វៀតណាម បានរកឃើញផ្លែស្តូប៊ឺរី ជាច្រើនតោន មានផ្ទុកសារធាតុគីមី ទុកជិត១ខែ ក៏នៅតែស្រស់ដូចទើបបេះពីដើម…

អាជ្ញាធរវៀតណាម នៅខេត្តឡាមដុង (Lam Dong) បានរកឃើញ និង រឹបអូសផ្លែស្ត្រប៊ឺរី ជាច្រើន តោន ដែលមានប្រភព ពីប្រទេសចិន ដោយ មានផ្ទុកសា រធាតុគីមីថ្នាំ ស ម្លា ប់ សត្វល្អិតលើស កំណត់ ចំនួន ៣ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ដ្រប៊ឺរី ចំនួន ២តោន ត្រូវបានរកឃើញដឹក តាម រថយន្តមួយគ្រឿង នៅក្រុងដាឡាត់ (Da Lat) កាល ពីសប្ដាហ៍មុន។ អាជ្ញាធរវៀតណាម បានឱ្យដឹងថា ផ្លែស្ត្រប៊ឺរី ដែលមានផ្ទុក សាធាតុគីមីនោះ ទុកអស់រ យៈពេល ២២ថ្ងៃហើយ ប៉ុន្តែនៅស្រស់ ដូចទើប នឹង បេះ។​បន្ទាប់ពីការវិភាគ អាជ្ញាធរវៀតណាម រកឃើញ ថា ស្ត្រប៊ឺរី មានផ្ទុកសារធាតុ Abamectin សម្លា ប់ សត្វល្អិត បរិមាណ ០,០៦៣ មីល្លីក្រាម ក្នុងមួយគីឡូក្រាម ខ្ពស់ជាងប រិវេណកំ ណត់ដោយអាជ្ញាធរវៀតណាម ចំនួន ៣ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមកា រវាយ តម្លៃរួមរ ប ស់អង្គការស្បៀងនិង កសិកម្ម (FAO) និងអង្គការ សុខភាព ពិភពលោក (WHO) សារធាតុ Abamectin លើស ពី ០,០០២ មីល្លីក្រាម ក្នុងមួយគីឡូក្រាម ធ្វើឱ្យប៉ះ ពាល់ដល់ សុខ ភាពអ្នកទទួល ទាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More