ទប់​កូ​វី​ដ​១៩​លែង​ជាប់ ! វេជ្ជបណ្ឌិត៨០,០០០នាក់ និង​គិលានុបដ្ឋាយិកា​​១​លាន​នាក់​បង្ខំ​ឱ្យ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បិទ​ប្រទេស​ហ្វី​លី​ពី​នបន្ទាន់

ទីក្រុងម៉ានីល ៖ វេជ្ជបណ្ឌិត និង​គិ​លា​នុប​ដ្ឋា​យិកា នៃ​ប្រទេស​កា​ហ្វី​លី​ពី​ន​ជាង​១​លាន​នាក់​ដែល​កំពុង​ប្រឈម​នឹង​ផលវិបាក​ក្នុង​កា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​សៅរ៍​នេះ​ឱ្យ​រៀបចំ​ឡើង​វិញ​នូវ​ការ​ចាក់សោ​បិទ​ប្រទេស និង​ជុំវិញ​ទីក្រុង​ម៉ានីល ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នេះ ។ នៅ​ក្នុង​ការ​អំពាវនាវ​ពី​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ទប់ស្កាត់​វីរុស​នេះ ក្រុម​ចំនួន​៨០​ដែល​តំណាង​ឱ្យ​វេជ្ជបណ្ឌិត ៨០,០០០ នាក់ និង​គិលានុបដ្ឋាយិកា​ចំនួន​១​លាន​នាក់ បាន​ព្រមាន​អំពី​កំសោយ​នៃ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដោយ​មិន​មានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​នៅ​ក្នុង​រាជធានី និង​ខេត្ត​ក្បែរ​នោះ ។ ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​សុក្រ​បាន​កត់ត្រា​កំណត់ហេតុ​នៃ​ចំនួន​ប្រចាំ​ថ្ងៃ​របស់​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដ៏​ធំ​បំផុត​របស់​ខ្លួន ដោយ​មាន​អ្នក​ឆ្លង​ចំនួន ៤០៦៣ នាក់ ។ ក្រុម​ដែល​ដឹកនាំ​ដោយ​មហាវិទ្យាល័យ​គ្រូពេទ្យ​ហ្វី​លី​ពី​ន​បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​ប្រធានាធិបតី​ថា ៖«​បុគ្គលិក​សុខាភិបាល​របស់​យើង​ត្រូវ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ដ៏​លំបាក​ជាមួយនឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​ដោយ​មាន​ចំនួន​អ្នកជំងឺ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​របស់​យើង​សម្រាប់​ការ​សង្គ្រោះ​បន្ទាន់​» ។ សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា ៖«​យើង​កំពុង​ធ្វើសង្គ្រាម​ចាញ់​ជាមួយ​កូ​វី​ដ​១៩​ហើយ​» ៕ ប្រភព ៖ Reuters , ដោយ ៖ សំណាង

Read More

ពេលខ្មែរចា​ប់បានជនជាតិវៀតណាម កា​ត់ទោសត្រឹម​ដា​ក់​គុ​ក តែពេលវៀតណាម​ចា​ប់ខ្មែរបានវិញ គឺប្រ​​ហារ​ជី​វិត…

តុលាការ នៅ ខេត្ត តាយ នីញ (Tay Ninh) ប្រទេស វៀត ណាម កាល ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ បានដា ក់ ទោ ស ប្រ ហា រជីវិ ត ស្ត្រីខ្មែរ ឈ្មោះ ម. ស្រីនាង ទាក់ ទង នឹងការ ជួ ញ ដូរ គ្រឿ ង ញៀ ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីខ្មែរ ដែលកើ ត នៅ ឆ្នាំ១៩៩៣ នេះ ត្រូវបា នឱ្យ ដឹង ថា មកពីរាជ ធានីភ្នំពេញ ពាក់ព័ន្ធនឹង ការ ជួ ញ ដូរ គ្រឿ ង ញៀ ន ចេញ ពីកម្ពុជា ទៅកាន់ ប្រទេ សវៀត ណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោង តា មសាលដី កា នាង បានជួ ញដូ រគ្រឿ ង ញៀ ន ៥កញ្ចប់ ប្រភេ ទមេ តំ ហ្វេ តា មីន ទម្ង ន់ ៤៩៤៣ ក្រាម។ប៉ូលិស វៀត ណាម បាន ចាប់…

Read More

កប់ហ្មង ! ស្ងាត់ ស្រីអូន ទិញ វីឡា 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង ឃើញតម្លៃហើយ ញាក់សាច់, គ្រាន់តែ វីឡាឃីងអេ មួយ មានតម្លៃរហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។ ស្រីអូនក៏បានបញ្ជាក់បន្ថែមថា ៖ “អរគុណបុរីប៉េងហួតចំពោះការចុះតំលៃពិសេសពេលបង់ផ្ដាច់វីឡាឃីងអេ អរគុណចំពោះការពន្លឿនការសាងសង់វីឡាព្រីន អរគុណចំពោះការបញ្ចុះតំលៃ ហ្សបហោស៍ ក្លាសសុិក អរគុណហ្សបហោស៍ ឈូកវ៉ា ចំពោះការចុះតំលៃពិសេស អរគុណអ្នកមេីលងាយ និងឈ្នានីសដែលរុញច្រានស្រីម្នាក់ដែលក្ររៀនបានតិចគ្មានផ្ទះនៅរហូតមានវីឡា 3កន្លែង ផ្ទះ ហ្សបហោស៍ 3កន្លែង និងកំពុងរកទិញថែម។ អ្នកដឹងទេ អ្នកចំណាយពេលមេីលងាយ និងឈ្នានីសខ្ញុំនេះ គឺវាមិនបានផលអីទេ ខាតពេលតែខ្លួនឯងហ្នឹង អ្នកប្រឹងឈ្នានីស ខ្ញុំប្រឹងរកសុី បេីកក្រុមហ៊ុនថែមបន្ដបន្ទាប់ អ្នកក្ដៅក្រហាយ ខ្ញុំសប្បាយធ្វេីការរកសុី ខ្ញុំជួយបង្កេីតការងារអោយមនុស្សជុំវិញខ្លួនខ្ញុំ បានរាប់ពាន់នាក់ ខ្ញុំបានបុណ្យកុសល តែអ្នកសាងតែបាបច្រេីនឡេីងៗ គិតមេីលទៅថាគួរតែឈ្នានីសបន្តទៀតអត់?? បេីបន្តទៀតអូខេ ខ្ញុំទៅបេីកក្រុមហ៊ុនថែមមួយទៀតហេីយបងឯងនៅបន្ដការងារដ៏សែនអត់ប្រយោជន៍ហ្នឹងទៀតទៅ ប្រាប់ហេីយថាឈ្នានីសអត់ចំណេញទេ រកសុីបានចំណេញតែអត់ស្ដាប់អូនសោះ អូ!ភ្លេចអរគុណថ្នាំប៉ូវ អរគុណណាស់ដែលតែងតែមេីលងាយខ្ញុំអ្នកដឹងទេថាអ្នកជាថ្នាំប៉ូវដ៏មានប្រសិទ្ធភាពម៉្យាង ដែលខ្ញុំមិនបាច់ចំណាយលុយទិញ គ្រាន់តែឈឺចាប់តែបន្ទាប់ពីការឈឺចាប់នេះគឺខ្ញុំមានកំលាំងចិត្តពេញៗដេីម្បីដេីរអោយដល់ចំនុចមួយដែលខ្ពស់ជាងអ្នក ។ ផ្ញេីជូនកំពូលអ្នកតាមឈ្នានីស គ្មានដែនកំណត់ និងថ្នាំប៉ូវ ផ្ដាំទៅមួយក្រុមទៀត ចង់មានមិនមែនរកសុីមួយមុខ ហេីយឈ្នានីសគេទេណា រកសុីច្រេីនមុខណាស់ សូមបញ្ជាក់អ្នកបង្កេីតអាខោនក្លែងក្លាយ មកបង្ខូចផលិតផលខ្ញុំតិចគិតថាបង្ខូចហេីយខ្ញុំប្រាកដជាចប់ដាច់បាយមែនប្រាប់ណាមុខរបរធំខ្ញុំមិនមែនលក់អនឡាញហ្នឹងទេ មួយខែខ្ញុំឡាយ2ដងហ្នឹងអត់ចេះមេីលទេអី បេីផ្ដោតតែអនឡាញខ្ញុំត្រូវឡាយរាល់ថ្ងៃឬមួយថ្ងៃ4ដង ហេីយសូមយល់ផងអ្នកស្អប់អេីយ ឈ្នានីសចុះ ឈ្នានីសឡេីង សុីអំបិលអោយស្រឡះ រាងនៅ”៕

Read More

តារាចម្រៀង ណុប ប៉ាយារិទ្ធ ធ្លាប់គិតអត់ហេតុអ្វីគេមាន យើងក្រ ហើយបើថាមិនច្រណែនទេ ហេតុអីពេបជ្រាយគេ?

តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប ប៉ាយារិទ្ធ ដែលជាតារាចម្រៀងដ៏ស្រស់សង្ហារ និងមានទឹកដមសំលេងដ៏ក្រអួនក្រអៅ បានបង្ហោះសារថា “ធ្លាប់គិតអត់ហេតុអ្វីគេមាន យើងក្រ ? ធ្លាប់គិតអត់ហេតុអ្វីបានជាគេប្រឹងទាល់តែក្លាយជាអ្នកមាន? ធ្លាប់គិតអត់ថា មុននិងគេក្លាយជាអ្នកមាន គេបានដេកស្រួល ហូបស្រួលឬអត់? ហើយហេតុអ្វី ឃើញគេមាន មិនសប្បាយចិត្ត ? ស្អប់គេ មិនចូលចិត្តគេ ច្រណែនគេ ហេតុអី? ហើយបើថាមិនច្រណែនទេ ហេតុអីពេបជ្រាយគេ? – ធ្លាប់គិតអត់ថា បើចាំអង្គុយតែមើលឃើញគេមានហើយច្រណែនគេ ជិនឆ្អន់គេ ពេបជ្រាយគេ វាអាចធ្វើអោយអ្នកក្លាយជាអ្នកមានដូចគេឬលើសគេឬអត់? តើបានបញ្ចេញសកម្មភាពអោយសកម្មដូចគេដើម្បីអោយជីវិតកាន់តែប្រសើរទេ?។ ធ្លាប់គិតអត់ថាទ្រព្យរបស់គេបានមកពីណា ? សុខៗវាក៍ធ្លាក់ពីលើមេឃ? ឬ គេប្រឹងរក ? – ធ្លាប់គិតអត់ ថាកាលដែលសើចសម្អកអោយអ្នកមាន វាជួយអោយអ្នកមានដូចគេឬអត់? ចុះបើអ្នកយកពេលប្រឹងសើចចម្អកអោយគេទៅប្រឹងប្រែងដើម្បីខ្លួនឯង វាមិនប្រសើរជាងឬយ៉ាងណា ? ពាក្យចម្អកមិនរសើបដល់បេះដូងអ្នកដែលគេជោគជ័យក្នុងជីវិតហើយរឹងមាំនោះទេ ត្បិតអ្នកដែលចម្អកអោយគេនោះហាក់ដូចជាកំពុងចម្អកនៅមុខកញ្ចក់ តែបែជាមិនមើលមនុស្សក្នុងកញ្ចក់ថាជាខ្លួនឬជាគេ ដែលគួរប្រើពាក្យចម្អកដាក់ ! អ្នកមាន មានលុយទិញមាសពេជ្រ ឡានទំនើបជិះ ផ្ទះធំស្កឹមស្កៃ មិនមែនជារឿងចម្លែកទេ គួរឆ្ងល់ថាហេតុអ្វីគេអាចមានសមត្ថភាព ? តែបើយើងឃើញគេហើយ ខំប្រឹងប្រែងដើម្បីខ្លួនឯង អោយស្មើរនិងប្រឹងសើចចម្អកអោយគេ ទោះជាផលបានមកទិញបានត្រឹមកង់មួយក៍នោះហើយជាគុណតម្លៃរបស់អ្នក ដែលបានវាមកពីការប្រឹងប្រែង ហើយពេលនោះហើយដែលអ្នកនិងប្រឹងឆ្ពោះទៅមុខ អោយបាននៅអ្វីដែលអ្នកចង់បានកាន់តែធំទៅៗ ក៍គ្មានពាក្យថាចុងក្រោយដូចគ្នា ។ តែបើអ្នកនិយាយថាទេ មិនត្រូវការទេទោះមានប៉ុណ្ណាក៍ដោយ នោះគឺជាការកុហកខ្លួនឯង « ធ្លាប់គិតអត់? »។

Read More

អីយ៉ា កូនៗធំអស់ហើយ តែមើលទៅ ព្រាប សុវត្ថិ និងភរិយា នៅក្មេងដដែល ថែមទំាងបង្ហោះសារដ៏ផ្អែមល្ហែមមួយឃ្លាទៀត ថា…

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវកំពូល តារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ព្រាប សុវត្ថិ ហើយបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រខ្លាំងមកដល់ពេលនេះ ជាពិសេសបទទាក់ទងហ្នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេញធុញទ្រាន់។ លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ ទោះកូនៗធំអស់ហើយ ក៏ដោយ គេតែងតែងឃើញ លោក ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមដាក់គ្នាញឹកញាប់ណាស់។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ភរិយា លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាព ៣សន្លឹក ព្រមទំាងភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា ៖ “ពេលវេលាកាន់តែលឿន កាន់តែអោយអូនស្រលាញ់បងខ្លាំងឡើង អរគុណបងគ្រប់យ៉ាង ប្តីសម្លាញ់ កូនសម្លាញ់ចិត្ត”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន comment ថា ៖ ជូនពរបងស្រីមានក្ដីសុខច្រើនៗ, ស្រស់ស្អាតណាស់, ក្ដីសុខកើតចេញពីកាស្រឡាញ់នឹងយល់ចិត្ដគ្នា, បងស្រីរាងស្អាតណាស់,…

Read More

កោរខុសមនុស្សហើយ !! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហួសចិត្តក្រោយចូលហាងមួយគិតលុយលើសទ្វេមួយជា…

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅមុននេះបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបង្ហោះសារបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង ខណៈជួបរឿងនឹកស្មានមិនដល់ ដែលរៀបរាប់ដោយសំណេរហាក់អស់សំណើចថា៖ «ចូលហាង វីអេច កំពង់ចាម ដល់គិតលុយអស់ជាង ១២០០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដុល្លារ បូកឡើងវិញម្តងទៀត នៅសល់ត្រឹម ៥០០ នេះបានហៅថាគិតលុយកំពង់ចាមមែន»។ រឿងរ៉ាវដ៏ហួសចិត្តនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ចូលបញ្ចេញមតិយ៉ាងសន្ធឹកសន្ធាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងន័យហួសចិត្តផង និងលេងសើចផងថា៖ «ចុះអ្នកគិតអីក៏ខុសឆ្ងាយច្រើនយ៉ាងហឹ្នង មើលទៅមិនមែនបូកទេលោកអ៊ុំ ច្រឡំដៃគុណ បើអត់គិតម្តងទៀតស៊យតែម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះហើយអ្នករកស៊ីមិនមានសីលធម៌ »៕

Read More

ដំណឹងបន្ទាន់! សូមប្រយ័ត្នខ្មែរយើង មកដល់ពេលនេះ ជំងឺគ្រុនឈីក បានផ្ទុះឡើងជាង ១ពាន់នាក់ហើយ…

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេច ក្តីជូនព័ត៌មានមួយ ស្តីពី «ការផ្ទុះឡើងនៃជំងឺគ្រុនឈីកនៅកម្ពុជា» ដែលបាននិងកំពុងកើត មានក្នុង ប្រទេសកម្ពុជា ចាប់តាំង ពីខែកក្កដា ឆ្នាំ២០២០ មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំងឺគ្រុនឈីក បានចាប់ ផ្តើមកើតមានឡើងនៅក្នុង ខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីជំងឺនេះមាន ចំនួនសរុប ១០២០ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២ ឬ ស្មើនឹង៥៥% ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួនករណីជាង៨០% គឺ កើតមាននៅ ក្នុងខេត្តចំនួន៤ ៖ សៀមរាប បន្ទាយមាន ជ័យ ព្រះវិហារ និង កំពង់ចាម ។ ខេត្តដែលមានករណី គ្រុនឈីក ផ្សេងទៀត រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និង ប៉ៃលិន ដែលសរុបម កដល់ពេ លនេះ មានខេត្តចំនួន១២ ហើយ ដែលកើតចំនួនគ្រុន ឈីក នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនេះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុ ខាភិបាល ថ្លែងថា «ការទប់ស្កាត់ និងការការពារជំងឺគ្រុនឈីក នេះ គឺ វាដូចគ្នា នឹងជំងឺ គ្រុនឈាមដែរ ដោយផ្អែក ទៅលើកា រការពារ កុំអោយ មូសខ្លាញីខាំ តាមរយៈការលុ បបំ…

Read More

អីយ៉ា ស្ងាត់ៗ តារាសម្តែង ម៉ាក សែនសូនីតា និងស្វាមី មានមុខជំនួញដ៏ធំមួយនេះ ទៀតបាត់ នៅជាប់ជើងភ្នំ ថែមទំាងភ្ជាប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

ប្រិយមិត្តទូទៅ ពិតជាបាន ជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយនោះទេ។ ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។ ហើយថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាសម្តែងរូបនេះ ប្រកាសជាផ្លូវការថា ខ្លួន នឹងបើកលក់គ្រឿងអលង្ការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាក្តីប្រាថ្នាតំាងពីតូច។ នៅមិនទាន់អស់ទេ ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ តូតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈកំពុងនៅកសិដ្ឋានចិញ្ចឹម គោ និងមាន់ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ការងារថ្មី… ប្តីប្រាប់ថាមករៀនមើលអោយហើយទៅ តិចទៀតអូនឯងត្រូវPromoteលក់គោ លក់មាន់ អោយបងហើយ អើយបងប្អូនអើយ…បងប្អូនណាត្រូវការទិញគោទិញមាន់អីទាក់ទងបានចា…

Read More

អស្ចារ្យមែន! កូនខ្មែរម្នាក់ផលិតយន្តហោះយ៉ាងធំឈ្មោះ Yin Chin Airline បញ្ឈរយ៉ាងអង់អាច….

លោកពូជនជាតិខ្មែរម្នាក់ទៀតហើយបានលិតយន្តហោះ ពណ៌ទឹកក្រូច យ៉ាងធំស្ទើរតែដូចនឹងយន្តហោះលំដាប់អន្តរជាតិទៅហើយ ។ យន្តហោះនោះត្រូវលោកពូដាក់ថា Yin Chin Airline ដែលទំនងជាឈ្មោះរបស់លោកពូផ្ទាល់តែម្ដង ។ យ៉ាងណាក្ដីគេមិនទាន់ដឹងថា តើលោកពូរូបនេះមានស្រុកកំណើតនៅឯណានោះទេ និងមិនទាន់បានលម្អិតពីវិធីក្នុងការផលិតយន្តហោះនេះឡើយ ។ យន្តហោះនោះក៏នៅមិនទាន់ដាក់ស្លាប និងកង់សម្រាប់រត់ហោះឡើងនោះទេ ហើយមិនទាន់មានការបញ្ជាក់ថានឹងអាចហោះហើរដឹកអ្នកដំណើរនៅពេលណានោះដែរ ។ សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតបន្តទៀត ៕ សូមទស្សនារូបភាពខាងក្រោម…

Read More

កុំចេះតែហ៊ាន !! សមត្ថកិច្ចចាប់ឃាត់ខ្លួន អ្នកកត់កន្ទុយលេខចំនួនពីរនាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់តាមនីតិវិធី

ភ្នំពេញ៖ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម) ០១ កន្លែងនៅចំណុចផ្ទះលេខ ៣៧៧ ផ្លូវ បេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៥ម៉ោង៣០នាទី។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ មានជនសង្ស័យឈ្មោះ ក្រេង គឹមអៀង ភេទ ស្រី អាយុ ៦៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត និងជនសង្ស័យឈ្មោះ ហោ ស៊ីទៀង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត។ ​វត្ថុតាង​ចាប់យកមួយចំនួនដូចជា​៖ ក្រដាសមានសរសេរលេខឆ្នោតវៀតណាមមួយចំនួន, ក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿង, ប៊ិចពណ៌ខៀវចំនួន ០៣ ដើម, ទូរស័ព្ទដៃចាស់ចំនួន ០៣ ដើម និងលុយខ្មែរចំនួន ១២ម៉ឺនរៀល (ដប់ពីរម៉ឺនរៀល)…

Read More