ដំណឹងល្អ ! ជើងហោះហើរ​តភ្ជាប់​សិង្ហបុរី មកកាន់​ទីក្រុងភ្នំពេញ នឹងចាប់ផ្តើម​ដំណើការ​ឡើងវិញ ចាប់ពី​ថ្ងៃទី១ ខែកញ្ញា….

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ទេសចរណ៍ ​បានឱ្យដឹង​ពី​ការ​ចាប់ផ្តើម​បើក​ដំណើរការ​​ឡើង​វិញនូវ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Silk Air ដែល​ចេញ​ដំណើរ​ពី​សិង្ហបុរី មក​ភ្នំពេញ​នៅ​ថ្ងៃទី១ ខែកញ្ញា​ស្អែកនេះ។ ក្រសួងទេសចរណ៍ ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Silk Air ​នឹង​​ចាប់ផ្តើម​ហោះហើរ​ឡើង​វិញ​​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​អាទិត្យ សម្រាប់គោលដៅ​មក​រាជធានី​ភ្នំពេញ​។ យ៉ាង​ណាក៏ដោយ ជាមួយការបើកជើងហោះហើរឡើងវិញនេះ ក្រសួង​ទេសចរណ៍ ក៏​បាន​ក្រើន​រម្លឹកដល់​អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងចូលមកប្រទេសកម្ពុជា ត្រូវ​កត់សម្គាល់ថាប្រទេសកម្ពុជា បានផ្អាកការលើកលែងទិដ្ឋាការ (រួមទាំងជនជាតិសិង្ហបុរី) ទិដ្ឋាការពេលមកដល់ ទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការអេឡិចត្រូនិច។ ដូចនេះ រាល់​អ្នក​ដំណើរ​​​ ចាំបាច់​ត្រូវ​ដឹង មុន​ចេញ​ដំណើរ៖ – ស្នើ​សុំ​ទិដ្ឋាការ​នៅ​ស្ថានអគ្គរាជទូតកម្ពុជា​ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី – ត្រូវ​មាន​លិខិត​បញ្ជាក់​សុខភាព ៧២ ម៉ោង​មុន​ចេញ​ដំណើរ – ត្រូវ​ទិញ​​កញ្ចប់​ធានា​រ៉ាប់រ៉ង​សុខភាព រយៈ​ពេល ២០ថ្ងៃ -តម្កល់​ប្រាក់ ២០០០ ដុល្លារ សម្រាប់​ចំណាយ​លើការ​តេស្ត ស្នាក់នៅ និង​ការ​ធ្វើ​ដំណើរពេលមក​ដល់ – តេស្តភ្លាមៗ ហើយ​ត្រូវ​រង់ចាំ ២៤ម៉ោង ដើម្បីទទួល​លទ្ធផល បើសិន​អ្នក​ដំណើរ​ណាម្នាក់​តេស្តឃើញកូវីដ ១៩​ អ្នក​រួម​ដំណើរ​ទាំងអស់ ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅមណ្ឌល​ដែល​បាន​រៀបចំ៕ ប្រភព:https://www.clicknews.com.kh/

Read More

ឡូយណាស់គេ!! ថៃចង់ឲ្យពលរដ្ឋផ្លាស់ពីឡានចាស់ទៅជិះឡានថ្មី ដោយដាក់ចេញនយោបាយកាត់បន្ថយ ការបង់ពន្ធរបស់ប្រជាជន…

(បរទេស)៖ រដ្ឋាភិបាលថៃនឹងផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលិក និងក្រុមហ៊ុន ដើម្បីឲ្យពួកគេមានលទ្ធភាពផ្លាស់ប្ដូររថយន្តចាស់មកប្រើរថយន្តថ្ម ឬ រថយន្តអគ្គិសនី នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit នៅក្នុងសិក្ខាសាលាស្តីពី“ ជំនាន់ថ្មីនៃស្វ័យប្រវត្តិកម្ម” ដែលរៀបចំដោយកាសែត Krungthep Turakij កាលពីថ្ងៃព្រហស្បតិ៍។ នាឱកាសនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះបានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលបានប្រើប្រាស់ចាប់ពី ១៥ឆ្នាំឡើងទៅ ដែលនឹងជំរុញការលក់រថយន្តថ្មី និងយានយន្តអេឡិចត្រូនិក។ លើសពីនេះ ក្រសួងក៏មានគោលបំណងកែច្នៃរថយន្តដែលប្រើរួចឡើងវិញផងដែរ។ ពាក់ព័ន្ធជាមួយការលើទឹកចិត្តពន្ធនេះ រដ្ឋាភិបាលនឹងផ្ដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ ១០០,០០០ បាត (ប្រមាណជាង ៣,២០០ លានដុល្លារ) សម្រាប់ក្រុមហ៊ុន និងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះដែលនឹងត្រូវស្នើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខ។ លោក Suriya បាននិយាយថា ការកាត់បន្ថយពន្ធនឹងត្រូវផ្តល់ជូនសម្រាប់រយៈពេល ៥ ឆ្នាំ ហើយលោកនឹងបញ្ជាក់ពីព័ត៌មានលម្អិតនៃកញ្ចប់ពន្ធជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Predee Daochai ក្នុងពេលឆាប់ៗនេះ។ លោកបានបន្ថែមថា រដ្ឋាភិបាលអាចនឹងបាត់បង់ប្រាក់ចំណូលពន្ធមួយចំនួនដោយសារគម្រោងនេះ ប៉ុន្តែជាថ្នូរមកវិញយើងនឹងកាត់បន្ថយបាននូវការបំពុលខ្យល់ PM2.5 និងជំរុញការលក់រថយន្ដដែលរងការវាយប្រហារដោយ Covid-19 យ៉ាងធ្ងន់ធ្ងរ ហើយក៏នឹងជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ខណៈលោកបានបញ្ជាក់ថា ការបន្ធូរបន្ថយពន្ធនឹងមិនជួយបង្កើនតម្រូវការរថយន្តអេឡិចត្រូនិកភ្លាមៗនោះទេ ព្រោះបច្ចុប្បន្នតម្លៃរបស់វាខ្ពស់ជាងរថយន្តដែលមានម៉ាស៊ីនចំហេះ ប៉ុន្តែនៅពេលដែលតម្លៃធ្លាក់ចុះដល់កម្រិតដដែល វានឹងជួយផ្តល់តុល្យភាពក្នុងការពេញចិត្តចំពោះរថយន្តអេឡិចត្រូនិក។ យ៉ាងណាមិញបណ្តាប្រទេសនៅអឺរ៉ុបបានផ្តល់ការលើកទឹកចិត្តស្រដៀងគ្នាសម្រាប់អ្នកប្រើប្រាស់ប្តូរទៅប្រើរថយន្តអគ្គិសនី៕

Read More

សូមជួយស៊ែរឲ្យបានដល់ សម្តេចផង! អាងខ្លួនជាអ្នកមានម្នាក់ ខឹងពលរដ្ឋក្រីក្រជិះម៉ូតូមិនគោរពខ្លួន ទាញកាំ ភ្លើ​ ង គំ រា ​ម បា​ ញ់ ស​ ម្លា​ ប់ចោល…(មានវិដេអូ)

មាន ការភ្ញាក់ផ្អើលខ្លាំ ងតាម បណ្ដាញសង្គម នៅពេល ជនស៊ីវិលម្នាក់ ក្នុងចំណោ មបក្ខពួក២នាក់។បាន ដក កាំ ភ្លើ ង វែង ចេញពីរថយន្ត ក្នុងចេត នាសំឡុតគំ រា ម កំ ហែ ង មកលើភាគីទំនាស់,,,!។ហេតុ​ការណ៍នេះ បានកើតឡើង នៅរសៀល​ថ្ងៃទី​៣១​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ ថ្នល់កែង​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹក​ផុស​ ខេត្ត​ កំពង់​ឆ្នាំង​។​ យោងតាម ហ្វេសប៊ុក(វីដេអូ)ដែលស៊ែ របន្តគ្នានូវសកម្មភាព ប្រកែក ប្រណាំង គ្នា រវាងអ្នកមា នទំ នាស់ ។ ពោលគឺ! បុរសម្នាក់ បានប្រកែក នឹងថត សកម្មភាព ជន ២នាក់ ស្លៀកពាក់ ​ស៉ីវិល​ ដោយប្រេី អាវុធវែង គឺអាកា​៤៧​ ជិៈឡាន​ ម៉ាស្សដា​ លេខ​ 2AD-0819 ឈ្លោះ ប្រកែក ជាមួយខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាបែបណាក្ដី!ទាំងជនស៊ីវិលដែ ល កាន់កាំភ្លើង ក៍ដូចជាជ ន រ ង គ្រោះដែល រង ការគំ រា មកំ ហែ ង គឺពុំត្រូវបាន ស្គាល់ ឈ្មោះ នោះ ទេ។ហើយក រណីនេះ!មហាជន ទាម ទារឱ្យសមត្ថកិច្ចខេត្តកំ ពង់ឆ្នាំង បើកការស្រាវ ជ្រាវជា បន្ទាន់ ចំពោះសកម្មភាព នៃការប្រើប្រាស់ កាំភ្លើង…

Read More

សូមប្រុងប្រយ័ត្ន​ ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩​​ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណង ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ គ.ជ.ប សូមធ្វើការណែនាំដល់លោក-លោកស្រីប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ណែនាំ បន្តដល់មន្ត្រីក្រោមឱវាទ និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់បរិវេណ ខាងក្រៅ និងបរិវេណ ខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី១៖ ត្រូវសុំសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ *ទី២៖ នៅបរិវេណខាងក្រៅត្រូវរៀបចំតុ ១ (មួយ) ដាក់អាល់កុល ឬដែលលាងដៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី៣៖ នៅបរិវេណខាងក្រៅ និងបរិវេណខាងក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរក្សាគម្លាត សមរម្យមួយ (ក្នុងរង្វង់១.៥ម៉ែត្រ) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ *ទី៤៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ដោយត្រូវពាក់ម៉ាស ឬក្រមាឲ្យបានត្រឹមត្រូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី៥៖ ត្រូវបង្កើនការយកចិត្តទុកដាក់អនាម័យផ្ទាល់ខ្លួន ពិសេសការលាងដៃដោយសាប៊ូ ឬទឹក អាល់កុល ឬដែលឲ្យបានញឹកញាប់ជាប្រចាំ៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ គ.ជ.ប៖

Read More

អាជ្ញាធររាជធានី អញ្ជើញពលរដ្ឋរស់នៅ អគារអង្គរជ័យ មកប្រជុំរកដំណោះស្រាយ ខណៈអគារមានសភាពចាស់ទ្រុឌទ្រោម

(ភ្នំពេញ)៖ អគារអង្គរជ័យ ដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំហើយ ។ ដោយមើលឃើញ ពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយអោយបានសមស្រប ជៀសវាងបាននូវហានិភ័យផ្សេងៗដែលកើតមានឡើងដោយយថាហេតុពីអគារចាស់នេះ។ ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះប្រមាណជិត១០០នាក់។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្សកែងនិងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថហេតុ។ ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។ លោកឃួង ស្រេក៏បានបញ្ជាក់ផងដែរថា ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។ អាជ្ញាធររាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀតគឺ ដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ។ លោកអភិបាលរាជធានីភ្នំពេញក៏បានបន្តលើកឡើងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយ បើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលរាជធានីភ្នំពេញនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។ លោកអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះទេ។ ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ៤ទៅ៥នាក់កុំបានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែននិងសូមអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយ របៀបដូច ការដោះស្រាយនៅអគារនៅប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតំលៃទីផ្សរសេរី ។ គួរបញ្ជាក់ផងដែរថា អគារនៅទល់មុខអតីតអាពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្របដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយនិងជៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕ ដោយ៖ រដ្ឋា (យុទ្ធ)

Read More

សូមជួយគាំទ្រផង​ ! បន្លែថ្មីៗ ស្រស់ៗ គ្មានសារធាតុ គី មី ដាំដោយផ្ទាល់ដៃរបស់ កងពលតូចថ្មើរជើងលេខ ៥១ មានលក់នៅផ្សារ…

ហ្វេសប៊ុកៈ បន្លែធម្មជាតិ របស់អង្កភាព កងពលតូចថ្មើរជើងលេខ ៥១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានកោតសរសើរ រំភើបចំពោះ កងពលតូច ដែលបានដាំបន្លែ ដែលមានគ្មានសារធាតុគីមី អាចជួយដល់សុខភាព សម្រាប់អ្នកទទួលទានបានផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ កងពលតូចថ្មើរជើងលេខ៥១ បានបង្ហោះសារ អមជាមួយរូបភាពជាច្រើនសន្លឹក ពីការដាក់លក់ បន្លែធម្មជាតិ របស់អង្គភាព ដែលមានដាក់លក់ចំនួនតែបីថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ អាទិត្យ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា ” បន្លែធម្មជាតិ របស់អង្គភាព កងពលតូចថ្មើរជើងលេខ៥១ មានលក់រយះពេល៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៅផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ។ សូមអរគុណពុកម៉ែបងប្អូន លោក លោកស្រី ដែលជួយគាំទ្របន្លែកងទ័ព និងគ្រួសារកងទ័ព ដើម្បីជួយលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ភូមិមួយផលិតផលមួយ”។

Read More

នេះបានសមជាបុរសពិត!​ បុរសម្នាក់កាន់ទូរស័ព្ទកញ្ចាស់ទៅជួសជុល តែចុងក្រោយក៏ប្រែចិត្តដកលុយសន្សំទិញទូរស័ព្ទសេរីថ្មីមួយគ្រឿងភ្លាមព្រោះតែមូលហេតុតែមួយគត់….

បរទេស៖ ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមម្នាក់បានបង្ហោះរូបថតនារីអ្នកលក់ទូរស័ព្ទម្នាក់ ព្រមទាំងបានចែករំលែករឿងរាវដ៏គួរឲ្យអស់សំណើចមួយរបស់ខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាពិសេសមិត្តភក្ដិប្រុសៗតែម្ដង ។ ម្ចាស់គណនីហ្វេសប៊ុក ដែលសុំមិនបង្ហាញឈ្មោះខាងលើ បានសរសេរថា ខ្លួនបានឃើញការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកហាងលក់ និងជួសជុសទូរស័ព្ទមួយកន្លែង ដូច្នេះក៏បានយកទូរស័ព្ទចាស់ដែលប្រើប្រាស់រាល់ថ្ងៃទៅជួសជុលដើម្បីប្រើបន្តទៀត​ តែអ្វីដែលនឹកស្មានមិនដល់គឺពេលទៅដល់ហាងស្រាប់តែបានឃើញសម្រស់របស់នារីប្រចាំការម្នាក់ស្រស់ស្អាតខ្លាំងជាងរូបថតនៅក្នុងហ្វេសប៊ុកទៅទៀត មិនតែប៉ុណ្ណោះនាងរួសរាយរាក់ទាក់ ថែមទាំងជាមនុស្សចូលចិត្តនិយាយលេងសើច កំប្លុកកំប្លែង មើលទៅគួរឲ្យខ្នាញ់បំផុត ។ ដោយសារតែខ្លួនហាក់ដូចជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នារីរូបនោះ ទើបបុរសយើងបានប្ដូរចិត្តមិនជួសជុលទូរស័ព្ទចាស់ ដែលខំកាន់តាំងពីផ្ទះមកឡើយ ផ្ទុយទៅវិញបានដាច់ចិត្តដកលុយដែលខំសន្សំមកជាយូរ ដើម្បីទិញទូរស័ព្ទសេរីថ្មីមួយគ្រឿងភ្លាមតែម្ដង ។ បន្ទាប់មកពេលត្រឡប់មកដល់ផ្ទះវិញ បុរសខាងលើក៏បានសម្រេចិត្តបង្ហោះរូបថតរបស់នារីម្នាក់នោះដែលខ្លួនលួចថតបាន និងរៀបរាប់ពីដំណើររឿងដើម្បីបង្ហាញថា ខ្លួនកំពុងធ្លាក់ខ្លួនក្នុងអន្លង់ស្នេហ៍របស់នាងហើយ ៕ ប្រភព៖ webtintuc

Read More

រំភើបស្ទើរស្រក់ទឹកភ្នែក! ក្មេងប្រុសអត់លលាក្បាលម្នាក់ ឃើញភ្លាមលុតជង្គង់មុខបងស្រីចិត្តធម៌ស្រី អូនភ្លាម ព្រោះរំភើបនិងទឹកចិត្តដែលបងស្រីចិត្តធម៌និងជួយគាត់ដាក់លលាក្បាលវិញ ក្នុងទឹកប្រាក់ដល់ទៅ….

នៅមុននេះបន្តិច ក្មេងប្រុសម្នាក់ដែលមានបញ្ហាអត់លលាក្បាល គ្រាន់តែបានជួបបងស្រីចិត្តធម៌ ស្រីអូន ភ្លាម បានលុតជង្គុងចុះសំពះភ្លាម ធ្វើអោយបងស្រីអូន ភ្ញាក់យ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមហ្វេសបុករបស់បងស្រី អូន ដោយលោកស្រីបានបង្ហោះវីដេអូ និងសារថា៖ ជួយក្មេងប្រុសដែលអត់លលាដ៌ក្បាលជូនថវិការ 6000ដុល្លាដេីម្បីដាក់លលាដ៌ក្បាលជូនគាត់វិញនិងទទួលធ្វេីជាកូនចិញ្ចឹម🙏🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហេីយ🙏🏻 គាត់និយាយថាម៉ាក់មានកូនច្រេីនចឹងតិចម៉ាក់ស្រលាញ់ខ្ញុំតិចជាងគេទៅព្រោះខ្ញុំអត់មានលលាដ៌ក្បាលដូចគេ😭ពុទ្ធោអេីយ😭 ជូនបុណ្យផងបងប្អូន🙏🏻🙏🏻 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកយាយផ្ដាំកុំអោយយំព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេទប់ណាស់បងប្អូនរូបគេរូបយេីង😭។

Read More

សង្ឃក្បាលត្រងោរក្លែងក្លាយ ២នាក់ ដើរចែកសំបុត្របុណ្យ រៃអង្គាសលុយសង់ព្រះវិហារ ឥឡូវចូលដេកគុកបានសម្រេច

ខេត្តកណ្ដាល៖ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរស២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ពីបទ«ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ និង ឆបោក»តាមមាត្រា៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ សកម្មភាព ល្មើសនេះ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទី នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនត្រូវចោទទី១ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង ទី២ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រីជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត ។ នគរបាលស្រុកកណ្តាលស្ទឹង បានអោយដឹងថា ជនសង្ស័យ៥នាក់ បានជិះរថយន្តមួយគ្រឿង កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L-5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហើយ ឈ្មោះ ឡុង ក៏បានចែក ស្បង់ចីពរហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយសំបុត្របុណ្យជាច្រើនសន្លឹក ។ រួចជនសង្ស័យ ឈ្មោះ ហុន សៀកប៉ាវ និង ឈ្មោះ វង្ស ដារ៉ា បាន ចុះដើរចែកសំបុត្រ បុណ្យ…

Read More

ពិតជា សា​ ហា វ​ មែន ! ប្រធានមន្ទីរពេទ្យបង្អែកចតុមុខ បើករថយន្តបុកគេបាក់ជើង រួចបន្ថែមល្បឿនរត់គេច តែ…

រាជធានីភ្នំពេញ ៖ លោកប្រធានមន្ទីរពេទ្យបង្អែកចតុមុខ បានបើករថយន្តបោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានបុកអ្នកជិះម៉ូតូបណ្ដាលឲ្យបាក់ជើងរងរបួសធ្ងន់ ហើយព្យាយាមបើករត់គេចខ្លួន បំណងមិនទទួលខុសត្រូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ នៅចំណុចផ្លូវ 51 (ផ្លូវប៉ាស្ទើរ) កែងផ្លូវក្រមួនសជាប់នឹងមន្ទីរពេទ្យពេទ្យអង្គឌួង ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-5509 បើកបរដោយបុរសម្នាក់ ឈ្មោះហ៊ី សីលារិទ្ធ ជាប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចមកកើត។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-5998 យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកម៉ូតូរងរបួសធ្ងន់បាក់ជើងស្ដាំ បែកប្រអប់ជើង ដេកដួលនៅកន្លែងកើតហេតុ ។ ប្រភពបន្តថា ក្រោយពីបង្កហេតុរួច លោកប្រធានមន្ទីរពេទ្យបង្អែកចតុមុខរូបនេះ មិនឈប់រថយន្តទទួលខុសត្រូវទេ បែរជាបន្ថែមព្យាយាមបើករថយន្តគេចចូលមន្ទីពេទ្យព្រះអង្គឌួង មួយសន្ទុះ ក៏បើកចេញមកវិញ បម្រុងរត់គេចខ្លួនទៅទៀត តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ ហើយបានប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕

Read More