មុិចហ៊ានក្អក! វៀតណាម បានត្រឹមតែអោបដៃខាំមា ត់ មើលចិនធ្វើ សមយុ ទ្ធបា ញ់ផ្លោ ងលើកោះរបស់ខ្លួន​ និងប្រាប់ទាហ៊ានខ្លួនថា ឲ្យនៅឆ្ងាយពីសមយុ ទ្ធចិនបន្តិច..(មានវីដេអូ)

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណាន ប្រទេសចិន បានប្រកាសផែនការធ្វើសមយុ ទ្ធយោធានៅលើកោះប៉ារ៉ាសេល របស់វៀតណាម ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Vnexpress ។ អាជ្ញាធរចិន ក៏បានប្រកាសដែរថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត នៅពេលសមយុ ទ្ធកំពុងចាប់ផ្តើមនោះទេ។ ដែលសកម្មភាពនេះកើតឡើងចំពេលដែលសហគមន៍អន្តរជាតិព្រួ យបារម្ភអំពីសកម្មភាពថ្មីៗរបស់ចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន បានបង្កើនសកម្មភាពឈ្លា នពា នរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះ ខណះពេលដែលប្រទេសដទៃទៀតបានផ្តោតលើការប្រយុ ទ្ធប្រ ឆាំងនៃការ ផ្ទុះ ឡើងវីរុ សកូវីដ-១៩។ គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា បានសម្តែងការព្រួ យបារម្ភចំពោះការអភិវឌ្ឍសមុទ្រចិនខាងត្បូង​នាពេលថ្មីៗនេះ​​ និងបានអំ ពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានចំនែកនៅក្នុងរឿងសមុទ្រចិនខាងត្បូង ត្រូវកសាងទំនុកចិត្តឡើងវិញ។ ជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏បានអំ ពាវនាវឱ្យមានការបន្តការចរចារវាងអាស៊ាន និងចិនស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។ លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះថាជំ ងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការពិភាក្សាអំពី COC រវាងអាស៊ាននិងចិនដែលបាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ សម្រាប់ការបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់។ គួរបញ្ជាក់ថា ប្រទេសចិន​ បានដណ្តើមកាន់កាប់កោះប៉ារ៉ាសែល​ ពីប្រទេសវៀតណាមខាងត្បូង ដោយកម្លាំងយោធានៅឆ្នាំ១៩៧៤ ហើយបានកាន់កាប់វាដោយខុសច្បាប់ចាប់តាំងពីពេលនោះមក ។

Read More

នៅក្មេងសោះមានសមត្ថភាពខ្លាំងដល់ម្លឹង! អបអរសាទរ​ ធុច សាឡិ ក្មេងចេះ១៥ភាសា ក្លាយជាយុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន របសក្រុមហ៊ុន…

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទសារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។ ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ថា៖ “គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៏ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។ ហើយនេះក៏ជារូបភាពមួយ និងជាបទពិសោធន៏ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃវិស័យទេសចរណ៏ជាតិ ទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ”។ ចំណែកឯ យុវសិស្ស ធុច សាឡិ ដែលជាកុមារដែលល្បីខាងចេះ១៥ភាសា បានបញ្ចេញអារម្មណ៍ ថាខ្លួនពិតជាមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Fun Entertainment តែងតែគាំទ្រ និងលើកស្រួយចំពោះរូបប្អូន ហើយថែមទាំងផ្តល់ឱកាសឲ្យរូបប្អូនក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ដើម្បីរួមចំណែកចែករំលែកវប្បធម៌កម្ពុជា-ចិន។ បន្ថែមពីនេះ នៅកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ យុវសិស្ស ធុច សាឡិ ការបាននិយាយប្តេជ្ញាក្នុងការខិតប្រឹងប្រែងសិក្សាររៀនសូត្រ និងព្យាយាមចែករំលែកវប្បធម៌រវាងកម្ពុជាជាមួយប្រទេសចិន ឲ្យកាន់តែច្រើន តាមអ្វីដែលខ្លួនអាចធ្វើបាន។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ…

Read More

អស្ចារ្យមែនកូនខ្មែររូបនេះ! ធុច សាឡិ ក្មេងចេះ១៥ភាសា ក្លាយជាយុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន….

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទសារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។ ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ថា៖ “គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៏ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។ ហើយនេះក៏ជារូបភាពមួយ និងជាបទពិសោធន៏ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃវិស័យទេសចរណ៏ជាតិ ទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ”។ ចំណែកឯ យុវសិស្ស ធុច សាឡិ ដែលជាកុមារដែលល្បីខាងចេះ១៥ភាសា បានបញ្ចេញអារម្មណ៍ ថាខ្លួនពិតជាមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Fun Entertainment តែងតែគាំទ្រ និងលើកស្រួយចំពោះរូបប្អូន ហើយថែមទាំងផ្តល់ឱកាសឲ្យរូបប្អូនក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ដើម្បីរួមចំណែកចែករំលែកវប្បធម៌កម្ពុជា-ចិន។ បន្ថែមពីនេះ នៅកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ យុវសិស្ស ធុច សាឡិ ការបាននិយាយប្តេជ្ញាក្នុងការខិតប្រឹងប្រែងសិក្សាររៀនសូត្រ និងព្យាយាមចែករំលែកវប្បធម៌រវាងកម្ពុជាជាមួយប្រទេសចិន ឲ្យកាន់តែច្រើន តាមអ្វីដែលខ្លួនអាចធ្វើបាន។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ…

Read More

ក្តៅៗ! ក្រសួង​រៀប​ដាក់កាមេរ៉ា​ឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿន រួច​​ផាកពិន័យ​ដល់ផ្ទះ​តែម្តង….

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន​​ ចាន់ថុល បាន​អះអាង​ថា ផ្លូវ​ជាតិ​លេខ ៣ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​កាមេរ៉ាឆ្លាត​វៃបង្កប់​ចាំថត​អ្នក​បើកលើស​ល្បឿន​កំណត់ រួច​បញ្ជូន​ការ​ផាកពិន័យ​ដល់ផ្ទះ​អ្នកល្មើស​តែម្តង។ ក្នុង​ពិធី​ប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក​ ស៊ុន ចាន់ថុល​ បានបន្ថែម​ថា ផ្លូវ​ជាតិ​លេខ ៣ នឹង​បង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែម​លើ​កាមេរ៉ា​ចល័ត​របស់សមត្ថកិច្ច។ ប៉ុន្តែ​លោក​ថា បញ្ហា​គឺ​តាមផ្លូវ​ដែលត្រូវ​ចាប់ការបើកបរលើសល្បឿនកំណត់ទាំង​នោះ ពុំមាន​ស្លាកសញ្ញាកំណត់ល្បឿន ឬ​មានដែរ តែ​ដួលរលំ​និង​រលុប​ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿន​ឲ្យ​បាន​ត្រឹមត្រូវ​បានច្បាប់។ លោក​ថា បានឱ្យដឹងទៀតថា បន្ទាប់ពីសាងសងផ្លូវជាតិលេខ៣រួចរាល់ហើយ ផ្លូវនេះក៏ដូចផ្លូវនៅខេត្តព្រះសីហនុ នឹងក្លាយជា ផ្លូវគំរូដែលមានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព និងបញ្ជូនវិក្ក័យបត្រទៅដល់ផ្ទះតែម្តង។ តាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងដែរថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែមថា កន្លែងណាក៏ដោយឱ្យតែមានសមត្ថភាព បំពាក់កាំម៉េរាសុវត្ថិភាព បាន នឹងអនុវត្តសាកល្បងតែម្តង។

Read More

សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត!!ពលរដ្ឋ​ខ្មែរ៧៨ត្រូវបានបញ្ជូនមក​ពី​ប្រទេស​ហ្ស៊​កដា​នី ឥណ្ឌា និង​ប៉ា​គី​ស្ថាន​​ ភាគច្រើនគឺ….

នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា មុននេះ​បន្តិច​ថា ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកដំណើរ​ទូទៅ មកពី​ពិនិត្យ​ជំងឺ និង​ជា​និស្សិត ចំនួន​៥០​នាក់ ពី​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន នឹង​មកដល់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​នា​ថ្ងៃនេះ​។​ ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃនេះ ពលរដ្ឋ​កម្ពុជា​ចំនួន​៥០​នាក់ (​ជា​អ្នក​ដំណើរ​ទូទៅ អ្នក​មក​ពី​ពិនិត្យ​ជំងឺ និង​និស្សិត​) មកពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ MH754 ដែល​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួរ​ នៅ​វេលា​ម៉ោង​៩​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​នឹង​មកដល់​ទីក្រុង​ភ្នំពេញ​នាវេលា​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃ​ដដែល​។គួរបញ្ជាក់ដែរថាពលករ​ខ្មែរ​ចំនួន ២៨​នាក់ និង​ទារក​១ នាក់ ដែល​ត្រូវបាន​រោងចក្រ​វាយន​ភណ្ឌ​ចំនួន​០២ (Vega Textile Co., Ltd. និង Camel Textile InternationalCorporation) នៅ​ប្រទេស​ហ្ស៊​ក​ដា​នី បញ្ឈប់​កិច្ចសន្យាការងារ ក៏បាន​ចេញ​ដំណើរ​ពី​ប្រទេស​ហ្ស៊​កដា​នី កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ផងដែរ តាម​ជើងយន្តហោះ​លេខ 8M1105 (​ពលករ​ខ្មែរ​ចំនួន​២៨ នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ពលករ​ខ្មែរ​សរុប​ចំនួន​៨៣ ដែល​កំពុង​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ទាំងពីរ​ខាងលើ​)។​ ​បើ​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ ​ចាប់ពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រសួង​សុខា​ភិបាល​សង្កេត​ឃើញ​ថា មាន​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-​១៩ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ចំនួន​អ្នក​វិជ្ជមាន ​នៃ​កូ​វីដ-​១៩ មាន​១០៨​នាក់ ក្នុង​នោះ​ភាគច្រើន​តាម​ជើង​ហោះ​ហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី លើ​អ្នកដំណើរ​សរុប​ចំនួន​ ២៣ ៥៦៧ ​នាក់​។

Read More

សូមចូលរួមរំលែកទុក្ខផង ! ម្តាយ របស់ តារាម្តែង អ្នកនាង ប៉ែន សុផានី បានទទួលមរណភាពហើយ នៅមុននេះបន្តិច ដោយសារជំងឺ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ដំណឹងដ៏សែនក្រៀមក្រំមួយថា ៖ “Rip ម្តាយរបស់តារាម្តែងល្បី អ្នកនាង ប៉ែន សុផានី ម្តាយរបស់គាត់បានទទួលមរណភាពហើយ នៅវេលារម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ ដោយជំងឺមហារីកដំណាក់កាលចុងក្រោយ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យគ្រប់គ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ព្រមទំាងសម្តែងក្តីសោកស្តាយយ៉ាងខ្លាំងផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលលោក អ៊ឹម ជីវ៉ា បានជួបផ្ទាល់ជាមួយ តារាម្តែងដ៏ល្បី អ្នកនាង ប៉ែន សុផានី ដែលរៀបរាប់ទំាងអារម្មណ៍រំជួលចិត្ត ពីស្ថានភាពជំងឺម្តាយរបស់ខ្លួន ៖

Read More

អ្នកណាមិនរំភើប លេង Surprise អ៊ីចឹងៗអី ! នៅសុខៗ ព្រាប សុវត្ថិ ទិញកាដូមួយនេះ ជូនភរិយា ធ្វើឲ្យគ្រប់គ្នាឃើញហើយ ចូល comment ភ្លែតថា…(មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ នោះ ហើយសព្វថ្ងៃ លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ តំាងពីដើម រហូតមកដល់ពេលនេះ គេសង្កេតឃើញថា គ្រួសាររបស់លោក ព្រាប សុវត្ថិ តែងតែបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ មើលទៅពិតជាកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។ ចំណែក កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ ប្ដីប្រពន្ធគាត់មេីលទៅគួរអោយស្រលាញ់, sweet ដល់ហើយ អាយដល, កាបូបស្អាតបង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញលោក ព្រាប សុវត្ថិ និងភរិយា មានក្តីសុខខ្លាំងបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

សូមប្រុងប្រយ័ត្នកូនចៅផង! ជំងឺគ្រុនឈីកផ្ទុះខ្លាំងនៅប៉ោយប៉ែតនោះ ទៅដល់ព្រះសីហនុហើយ…

កាលពីថ្ងៃទី ២៣ ខែកក្កដា ២០២០ កន្លងទៅក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការផ្ទុះឡើងនៃជំងឺឈីក​គន់ហ្គន់យ៉ា​ (Chikunngunya) នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ។ ក្នុងនោះប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូនជ្រៅ ភូមិអូរនាង ភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរោគសញ្ញា គ្រុនក្ដៅ ​៣៨ អង្សារ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ។ ស្រាប់តែថ្មីៗមានករណីប្រពលរដ្ឋនៅខេត្តព្រះសីហនុជាង ២០ នាក់ មានអាការៈដូចគ្នាទៅនឹងពលរដ្ឋនៅបន្ទាយមានជ័យដែរ ។ បន្ទាប់ពីធ្វើតេស្តរួចរាល់លទ្ធផលឃើញថា ពលរដ្ឋ ២៣ នាក់នៅព្រះសីហនុ ពិតជាមានជំងឺគ្រុនឈីកនេះមែន ។ បើតាមការបញ្ជាក់របស់លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អ្នកជំងឺទាំង ២៣ នាក់បានជាសះស្បើយចំនួន ៤ នាក់គិតត្រឹមថ្ងៃទី ៣០ កក្កដា នេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩ នាក់ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈីក អាចជាបញ្ហាសុខភាពសាធារណៈមួយទៀតដែលប្រឈមទៅនឹងហានិភ័យ អាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ​បីភូមិមួយទៅភូមិមួយជាដើម តាមរយៈមូសខ្លាញីខាំ ដែលចល័តពីមួយកន្លែងទៅមួយកន្លែងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងមិនមានអនាម័យបរិស្ថានស្អាត និងកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើនជាដើម។ ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យទាំងក្មេង ទាំងចាស់ ៕

Read More

ខ្មែរយើងសូមប្រយ័ត្ន! កាន់តែសាហាវហើយ ត្រឹមតែ១យប់ វៀតណាមប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៌ចំនួន៤៥នាក់…

បរទេស៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញមនុស្ស៤៥នាក់ ឆ្លងវីរុសកូវីដ-១៩ ដែលមនុស្សទាំង៤៥នាក់ មានប្រភពពាក់ព័ន្ធជាមួយមន្ទីរនៅទីក្រុងដាណាង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vnexpress ។ ភ្លាមៗនោះក្រោយពីរកឃើញករណីឆ្លងក្នុងសហគមន៌ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រសួងសុខាភិបាលបានប្រកាសទៀតថា ការឆ្លងនេះគឺជាការផ្ទុះវីរុសកូវីដ-១៩ ដ៏ធំបំផុតរបស់ប្រទេសវៀតណាម​ ដែលបានបង្កើនករណីសកម្មរបស់ប្រទេសនេះកើនដល់១៤០ នាក់។ ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ទៀតថា ការឆ្លងក្នុងសហគមន៍បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន៥ ផ្សេងទៀត ក្នុងរយៈពេល៦ថ្ងៃ ដោយមានដូចជា ទីក្រុងហាណូយ ខេត្តក្វាងណាម ដែលនៅជិតទីក្រុងដាណាង ខេត្តក្វាងង៉ៃ និងខេត្តខ្ពង់រាបកណ្តាលដាកឡុក។ គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន៥០៩នាក់ ខណៈអ្នកត្រូវបានព្យាបាលសះស្បើយមានចំនួន៣៦៩នាក់ និងគ្មានករណីស្លាប់សូម្បីតែម្នាក់ ៕ អត្ថបទ៖ KBN News

Read More