ជួយស៊ែរចែកគ្នាដឹង!ផឹកស្រាច្រើនញឹកញាប់អ្នកនឹងប្រឈមកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងជំងឺកាចសាហាវផ្សេងៗទៀត

វា បាន ក្លាយ ជា វប្ប ធ៌ម ទៅ ហើយ នៅ កម្ពុជា ដែល ជួប ជុំ ពេល ណា ញ៉ាំ ស្រា ពេល នោះ ហើយ ស្រា បាន ក្លាយ ជា អ្នក ផ្សារ ភ្ជាប់ ទំ នាក់ ទំ នង យ៉ាង សកម្ម និង មាន ប្រ សិទ្ធ ភាព បង្កើត ភាព ស្និត ស្នា ល ទាំង ផ្ទាល់ ខ្លួន និង ក្នុង អា ជីវ កម្ម និង សប្បាយ ចិត្ត ក៏ ផឹក មិន សប្បាយ ចិត្ត ក៏ ផឹក ហើយ នេះ ជា ហា និ ភ័យ ធំ ណាស់ ដែល មិន មែន ត្រឹម តែ សុខ ភាព ផ្លូវ កាយ ទេ តែ ប៉ះ ពាល់ សុខ ភាព ផ្លូវចិត្ត ហើយ បើ ធ្ងន់ ធ្ងរ គឺ…

Read More

ឈប់យល់ច្រឡំថាទឹកឃ្មុំឡើងក្រាមបាតដបជាទឹកឃ្មុំមិនសុទ្ធទៀតទៅ បើដឹងពីវិធីទាំងនេះអ្នកអាចដឹងថាទឹកឃ្មុំសុទ្ធឬអត់ហើយ(មានវីដេអូ)

បើ ​យើង​គ្រាន់តែ​មើលនឹងភ្នែកដោយ​មិន​បាន​ធ្វើការ​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ដើម្បី​ឲ្យដឹងថា​ទឹកឃ្មុំ​របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែមាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែលអ្នកអាច​ធ្វើតេស្តដឹងថា​ទឹក ​ឃ្មុំ​សុទ្ធ ឬមិនសុទ្ធ។ មនុស្សភាគច្រើន ច្រើនសម្គាល់និងយល់ច្រឡំថា ទឹកឃ្មុំដែលឡើងក្រាមខាងក្រោមបាតដបគឺជាទឹកឃ្មុំក្លែងក្លាយ តែការពិតទឹកឃ្មុំដែលសុទ្ធនិងខាប់ល្អគឺជាសូលុយស្យុងដែលងាយនឹងឡើងក្រាមនៅពេលយើងទុកដាក់ក្នុងលក្ខខណ្ឌត្រជាក់ដូចជាក្នុងទូរទឹកកកជាដើម។ ធ្វើតេស្ត​ដោយប្រើទឹក វិធីមួយយ៉ាងមានប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ។ ចាក់​ទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល​ទៅ​ក្នុងទឹក ១ កែវ។ ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត​ជាដុំៗ​នៅពេលចាក់​ចូល​ ទៅ​ក្នុងទឹក។ ធ្វើតេស្ត​ដោយប្រើភ្លើង ត្រូវមានការ ​ប្រុងប្រយ័ត្ន​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន​ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ។ ឥលូវ​ដុត​ភ្លើង។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ។ បើ​មិន​ ដូច្នេះ​ទេ ប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន។ ធ្វើតេស្ត​ដោយ​ប្រើក្រដាស អ្នកត្រូវយក ​ក្រដាស​ផ្តិត។ ចាក់ទឹកឃ្មុំ ១ ដំណក់​ពីលើក្រដាស។ ប្រសិនបើ​ទឹកឃ្មុំ​មិនសុទ្ធទេ ក្រដាស​នឹង​ស្រូបយក​ទឹកឃ្មុំ។ ទឹកឃ្មុំ សុទ្ធ​នឹង​មិន​ជ្រាបចូល​ក្រដាស​ឡើយ។ ធ្វើតេស្ត​ដោយ​ប្រើក្រណាត់ ចាក់ទឹកឃ្មុំ ២-៣ ដំណក់​លើ​ក្រណាត់។ ទឹកឃ្មុំ​មិនសុទ្ធ​នឹង​ជ្រាបចូល​ក្រណាត់។ អ្នកក៏​អាច​សាកល្បង​រកទឹកឃ្មុំ​សុទ្ធ​ដោយ​ប្រើវិធី ផ្សេង។ សម្អាតទឹកឃ្មុំ​ចេញ​ពីលើក្រណាត់។ ប្រសិន​បើ​អ្នក​ឃើញ​ថា គ្មាន​ស្នាម​ប្រឡាក់​លើក្រណាត់​ទេនោះ បញ្ជាក់​ថា​វាជា​ទឹកឃ្មុំ សុទ្ធ។ ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល យក ​ទឹកឃ្មុំ និង​ជាតិ​អាល់កុល​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ ​នឹង​រលាយ​ក្នុង​ទឹកអស់។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច។ ធ្វើតេស្តដោយ​ដុតកម្តៅ អ្នកប្រហែល ​ជាធ្លាប់​បាន​លឺកន្លងមក​ថា ទឹកឃ្មុំ​មិនត្រូវ​ឲ្យដុតកម្តៅ​ឡើយ។ ព្រោះកម្តៅ​អាច​ធ្វើឲ្យ​ទឹកឃ្មុំពុល។ តែទោះបីជា​យ៉ាង​ណា ក៏ដោយ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បង្ហាញ​ពីការពិត​នៃបញ្ហា​នេះបាន​ឡើយ។ ដូច្នេះ យកទឹកឃ្មុំ​បន្តិច​ដុតកម្តៅ។ ទឹកឃ្មុំសុទ្ធ​នឹង ក្លាយ​ជាស្ករ ឯទឹកឃ្មុំ​មិនសុទ្ធវិញ​អ្នក​អាច​មើល​ឃើញ​មានពពុះ។ ធ្វើតេស្ត​ដោយ​ប្រើនំប៉័ង សាកល្បង ​វិធីនេះ​ចំពោះអាហារ​ពេលព្រឹក​របស់​អ្នក។ ទឹកឃ្មុំ​សុទ្ធតែងតែ​ធ្វើឲ្យ​នំប៉័ង​រឹង។…

Read More

ម៉ែ​អា​ថ្លែន ! ស្លាបមាន់​មាន​ផ្ទុក​វីរុស Covid-19

ទីក្រុង​សៀង​ហៃ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បាន​ចេញផ្សាយ​ថា អាជ្ញាធរ​ប្រទេស​ចិន​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ​ថា ​ស្លាបមាន់​កក​ដែល​នាំ​ចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​កាន់​ទីក្រុង Shenzhen ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ត្រូវ​បាន​គេ​ធ្វើតេស្ត​ឃើញ​លទ្ធផល​មាន​ផ្ទុក​វីរុស Covid-19 ។ អាជ្ញាធរ​សុខាភិបាល​ទីក្រុង Shenzhen បាន​ធ្វើការ​តាមដាន និង​បាន​ធ្វើតេស្ត​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​ពាក់ព័ន្ធ​ជាមួយ​ផលិតផល​អាហារ​នេះ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ចម្លង​មេរោគ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​តេស្ត​វិជ្ជមាន​ចំពោះ Covid-19 នោះ​ឡើយ ។ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ចិន​ទើបតែ​បាន​រាយការណ៍​ថា វីរុស Covid-19 ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​កញ្ចប់​បង្គារ ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ក្វា​ដ័​រ ។ ចាប់តាំងពី​ខែកក្កដា​កន្លង​ទៅ​នេះ​ទីក្រុង​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​ចិន រួម​ទាំង​ទីក្រុង​កំពង់​ផែ Xiemen និង Dalian ក៏​បាន​រាយការណ៍​ពី​ករណី​ដូច​គ្នា​នេះ​ដែរ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ចិន​ផ្អាក​ការ​នាំ​ចូល​បង្គារ​ពី​ប្រទេស​អេ​ក្វា​ដ័​រ ៕ ប្រភព ៖ Channel News Asia

Read More

ជួយស៊ែអោយបងប្អូនដឺងផង !!​ ឱសថធម្មជាតិព្យាបាលរលាកក្រពះ!

ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។ ក្រពះមានបួនស្រទាប់។ ស្រទាប់ខាងក្នុងបំផុតឈ្មោះថា មុយកូសា មានក្រពេញក្រពះជាច្រើន ដែលបញ្ចេញទឹកក្រពះ។ ជំងឺរលាកក្រពះ គឺជាការលាកស្រទាប់ពាសផ្ទៃខាងក្នុងនៃក្រពះ។ +រោគសញ្ញា -ឈឺពោះផ្នែកខាងលើ -ចង្អោ -ក្អួត -ហើមពោះ -មិនឃ្លានអាហារ -ឈឺក្រហាយក្នុងប្រអប់ទ្រូង +មូលហេតុ -មេរោគបាក់តេរីអេលីកូបាក់ទែពីឡូរី -ការប្រើថ្នាំប្រឆាំងការរលាក -ផឹកស្រា -ជក់បារី -ជាតិកូកាអ៊ីន -មានជំងឺធ្ងន់ធ្ងរ -ជំងឺប្រឆាំងរាងកាយខ្លួនឯង -ការព្យាបាលដោយកាំរស្មី -ជំងឺក្រន់ +ផលលំបាក -ធ្លាក់ឈាម -ដំបៅក្រពះ -ដុំក្រពះ -ខ្វះវីតាមីនបេ ១២ -ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីនបេ១២ ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលរលាកក្រពះ ព្យាបាលជំងឺ៖ រលាកក្រពះ រុក្ខជាតិ៖ ព្រះអង្គោល តាមបតំបន់ខ្លះគេហៅ ច្រាវអង្គច្រាវ ។ ព្រះអង្គោល ឬ ច្រាវអង្គច្រាវ មានច្រើន ដុះតាមមាត់ព្រៃ ព្រៃល្បោះ នៅតំបន់មានអាកាសធាតុក្តៅសើម លើដីល្បាយខ្សាច់ក្រួសថ្ម ដីភ្នំ មានអាយុកាលៈ ៣០-១០០ ឆ្នាំ វិធីធ្វើ និងប្រើប្រាស់៖ ផ្នែកប្រើប្រាស់ៈ ដើម និងមើម (ម្សៅ) វិធីប្រើៈ ដាំទឹកផឹក -យកដើម និងមើម(ម្សៅ) ដាំទឹកផឹកពី ៣-៦ ក្រាម ក្នុងមួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

Read More

សូមប្រុងប្រយ័ត្នកូនចៅផង! ជំងឺគ្រុនឈីកផ្ទុះខ្លាំងនៅប៉ោយប៉ែតនោះ ទៅដល់ព្រះសីហនុហើយ…

កាលពីថ្ងៃទី ២៣ ខែកក្កដា ២០២០ កន្លងទៅក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការផ្ទុះឡើងនៃជំងឺឈីក​គន់ហ្គន់យ៉ា​ (Chikunngunya) នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ។ ក្នុងនោះប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូនជ្រៅ ភូមិអូរនាង ភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរោគសញ្ញា គ្រុនក្ដៅ ​៣៨ អង្សារ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ។ ស្រាប់តែថ្មីៗមានករណីប្រពលរដ្ឋនៅខេត្តព្រះសីហនុជាង ២០ នាក់ មានអាការៈដូចគ្នាទៅនឹងពលរដ្ឋនៅបន្ទាយមានជ័យដែរ ។ បន្ទាប់ពីធ្វើតេស្តរួចរាល់លទ្ធផលឃើញថា ពលរដ្ឋ ២៣ នាក់នៅព្រះសីហនុ ពិតជាមានជំងឺគ្រុនឈីកនេះមែន ។ បើតាមការបញ្ជាក់របស់លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អ្នកជំងឺទាំង ២៣ នាក់បានជាសះស្បើយចំនួន ៤ នាក់គិតត្រឹមថ្ងៃទី ៣០ កក្កដា នេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩ នាក់ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈីក អាចជាបញ្ហាសុខភាពសាធារណៈមួយទៀតដែលប្រឈមទៅនឹងហានិភ័យ អាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ​បីភូមិមួយទៅភូមិមួយជាដើម តាមរយៈមូសខ្លាញីខាំ ដែលចល័តពីមួយកន្លែងទៅមួយកន្លែងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងមិនមានអនាម័យបរិស្ថានស្អាត និងកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើនជាដើម។ ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យទាំងក្មេង ទាំងចាស់ ៕

Read More

សូមប្រុងប្រយ័ត្ន! កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ….

ការ​ប្រើ​ប្រាស់​ខោ​ទឹក​នោម ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អាណាព្យាបាល​​គ្រប់រូប ប៉ុន្តែ​វា​ក៏​ផ្ដល់​គុណ​វិបត្តិ​ចំពោះ​កូន​តូច​ៗ​ផង​ដែរ ពេល​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​ថែ​ទាំ និង​ខ្វះ​​​​​​អនាម័យ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទារក និង​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុក្រោម ឬ​លើស ២ឆ្នាំ ម៉ាក់ប៉ា​លែង​សូវ​ប្រើ​កំណាត់​កន្ទប​ឲ្យ​ទៀត​ហើយ ភាគច្រើន​ប្ដូរ​មក​ប្រើ​ខោ​ទឹក​នោម​វិញ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​មិន​ពិបាក​បោក​គក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនោះបានបន្តថា កត្តា​មួយ​​ចំនួន​ដែលឪពុកម្តាយគ្រប់​រូប​​​មិន​បាន​​ចាប់អារម្មណ៍​​​ទៅ​លើ​វិធី​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ៗ​របស់​យើង​កើត​មាន​ជំងឺ​ផ្សេង​ៗ ដោយ​មិន​ដឹងខ្លួន​ដោយសារ​តែ​ខោ​ទឹក​នោម​ផ្ទុក​កាកសំណល់​យូរ​ម៉ោង​ពេក។ ក្នុង​នោះ​មានជំងឺធ្ងន់មួយ គឺ​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម គឺ​មកពី​ការ​ស្លៀក​ខោ​ទឹក​នោម​នេះ​យូរ​ម៉ោងពេក​ដែរ ឯ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។ បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។ មិន​តែ​ប៉ុណ្ណោះ​ក្មេង​អាយុ ២ ឆ្នាំ​ឡើង ក៏​ជួប​​ប្រទះ​បញ្ហា​រលាក​ដោយសារ​​ខោ​​​ទឹក​នោម​​ដែរ ព្រោះ​​ក្មេង​ធំ​ចូល​ចិត្ត​គេង​ច្រើន ហើយ​ម៉ាក់​ប៉ា​មើល​ថែ​មិន​បាន​ដិតដល់ ដូច​នេះ​ហើយ​​ទឹកនោម ឬ​លាមក​ជាប់​ក្នុង​ខោ​ទឹក​នោម​ជះ​ឥទ្ធិ​ពល​​​មិន​ល្អ បង្ក​ទៅជា​មេរោគ​ផ្សេង​ៗ នាំឲ្យ​មាន​បញ្ហា​រលាក​ស្បែក ដោយ​​សារ​ខោ​ទឹកនោម។ មូលហេតុ​ដែល​នាំឲ្យ​ខោ​ទឹកនោម​ផ្ដល់​ផល​វិបាក មកពី៖ – ទឹកនោម​ដក់​ក្នុង​ខោ មាន​រយៈ​ពេល​យូរ​ដោយ​មិន​បាន​ផ្លាស់ប្ដូរ​ឲ្យ​បាន​ញឹកញាប់។ – សាច់​ខោ​មាន​សារជាតិ​​គីមី ហើយ​ពេល​សារជាតិ​គីមី​នេះ​ប៉ះ​ទឹក​នោម ធ្វើ​ឲ្យ​មាន​ប្រតិកម្ម នឹង​បណ្ដាល​ឲ្យ​ស្បែក​រលាក។ – ម្សៅ​មាន​ជាតិ​គីមី ព្រោះ​ម៉ាក់ប៉ា​ភាគច្រើន​លាប ឬ​រោយ​ម្សៅ សិន​ទើប​ស្លៀក​ខោ​ទឹក​នោម ហើយ​កាលណា​ប៉ះ​ទង្គិច​ជាមួយ​ខោ​ទឹក​​នោម​​យូរ​ៗ ធ្វើ​ឲ្យ​ម្សៅ​កក​ដុំ​ៗ ហើយ​ទៅ​កកិត​ស្បែក។ ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​ដែល​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹងគ្រោះ​ថ្នាក់ ដូច្នេះ​បើ​កូន​មាន​បញ្ហា​ដូច​បាន​រៀបរាប់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​​ឯកទេស។ ដើម្បី​​ការពារ​កុំឲ្យ​កើត​មាន​បញ្ហា​​​រលាក​​ស្បែក​​​ដោយ​​សារ​ខោ​​​ទឹក​នោម ម៉ាក់​ប៉ា​ត្រូវធ្វើតាម​​វិធី​ដូច​ខាងក្រោម៖ – ត្រូវ​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹក​ញាប់​​​​​​​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន ពេល​កូន​នោម​សើម។ –…

Read More

ងាយៗ​ !វីធីបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួន ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ……

អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។ 1 ហាមប្រើប្រាស់ថ្នាំភ្លាមៗ អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។ 2 ហាមដណ្តប់ភួយ នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។ 3 ហាមងូតទឹកត្រជាក់ ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។ 4 ប្រើ​កន្សែង​សើម អ្នក​អាច​ត្រាំ​កន្សែង​នៅក្នុង​ទឹក​ឲ្យ​ជោគ រួច​ពូត​ចេញ ហើយ​យកមក​ជូត​លើ​រាងកាយ​របស់​កុមារ។ ស្រប​ពេលនេះ អ្នក​ក៏ត្រូវ​ប្រើស​កន្សែង​ជ្រលក់​ទឹក​មួយទៀត មក​បំពោត​ពីលើ​ថ្ងាស និង​ទុក​ប្រហែលជា ៤ទៅ៥នាទី ដើម្បី​ឲ្យ​ជាតិ​ទឹក​ស្រូបយក​កម្តៅ​ចេញ។ 5 ផ្តល់​ទឹក​ឲ្យ​កុមារ​ឲ្យ​បាន​គ្រប់គ្រាន់ ការផ្តល់​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដល់​កុមារ​បាន​គ្រប់គ្រាន់ ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​កាត់បន្ថយ​កម្តៅ​ក្នុង​រាងកាយ​ផងដែរ។ អ្នក​អាច​ឲ្យ​ពួកគេ​ញ៉ាំ​ទឹកដោះគោ ឬ​ទឹក​ត្រជាក់​ធម្មតា ទើប​អាចជួយ​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់​មកវិញ។ 6 ការប្រើប្រាស់​កង្ហារ ខ្យល់​របស់​កង្ហារ​ក៏​អាចជួយ​ឲ្យ​រាងកាយរ​ប់​កុមារ មាន​ភាព​ត្រជាក់​មកវិញ​ដែរ ប៉ុន្តែ​កុំ​ដាក់​កូន​នៅ​នឹង​មុខ​កង្ហារ​រយៈពេល​យូរពេក ព្រោះ​ពួកគេ​អាច​ប្រែជា​រងារ​ខ្លាំង។ យក​ល្អ អ្នក​គួរ​បើក​កង្ហារ តិចៗ ហើយ​ឲ្យ​វា​វិល​ទៅមក។ 7 កុំ​ពរ​កូន​ដើរលេង ខណៈ​នេះ អ្នក​មិនត្រូវ​នាំ​កូន​ចេញ​ក្រៅ​ផ្ទះ​នោះទេ ដោយសារតែ​វា​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ​កាន់តែខ្លាំង។ ដូច្នេះ អ្នក​ត្រូវ​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្ទះ គឺជា​រឿង​ដ៏​ល្អប្រសើរ​បំផុត។…

Read More

ប្រយ័ត្នឲ្យមែនទែន! កូវីដ១៩ ចាប់​កម្រើកឡើងវិញ​​​គ្រប់​ទិសទី​លើ​ពិភពលោក…

ចំនួន​អ្នកឆ្លង​កូវីដ​១៩ថ្មី និង​ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង​ ក្នុង​កំរិត​ខ្ពស់​ខ្លាំង​ នៅ​តាម​បណ្តា​ប្រទេសចំនួន​​​យ៉ាង​ហោច​៤០​ ​តាំង​ពី​មួយ​សប្តាហ៍​កន្លង​មក​នេះ។ មាន​ន័យ​កូរ៉ូណាវីរុស​ថ្មី​កំពុង​ចាប់​កម្រើក​​និង​ចាប់​ធ្វើ​ដំណើរ ​ពេញ​ទូទាំង​ពិភពលោក​ឡើង​វិញ។ ប្រទេស​ខ្លះ​បាន​វិល​ត្រលប់​ទៅ​ចាត់​វិធានការ​ និង​ដាក់​បម្រាម​សុវត្ថិភាព​ឡើង​វិញ​។ អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​និន្ននាការចម្លង​ថ្មី​ នៅអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន​អ្នក​ឆ្លង​ថ្មី​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង ​ មាន​អាទិ៍​នៅ​ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ព្រមទាំង​អូស្ត្រាលី ជប៉ុន​ហុងកុង ប៊ែលហ្សិក​ ឬ​បារាំង​ជា​ដើម​។ ពោល​គឺ រាល់​គ្រប់​ប្រទេស​ដែល​ចាប់​បន្ធូរ​បន្ថយ​វិធានការ​បិទខ្ទប់​ប្រទេស និង​​លែង​សូវ​កំរិត​គម្លាត​សុវត្ថិភាព​ សុទ្ធ​តែ​មាន​សន្ទុះ​ចម្លង​ថ្មី​ខ្លាំង​ទាំង​អស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សហរដ្ឋ​អាមេរិក​ចំនួន​អ្នក​ស្លាប់​បាន​ឡើងខ្ពស់​ជា​ថ្មី​វិញ​​ដល់​ជាង​១ពាន់​នាក់ ក្នុង​រយៈ​ពេល​២៤ម៉ោង​និង​ឆ្លង​ថ្មី​ជាង​៧ម៉ឺន​នាក់​​ក្នុង​មួយ​ថ្ងៃៗ​ តាំង​ពី​បួន​ថ្ងៃ​ជាប់​គ្នា​ហើយ។ ជា​សរុប​អាមេរិក​រាប់​ឃើញ​មានអ្នក​ឆ្លង​ជាង​បួន​លាន​នាក់​។ ជាប់​ចោទ​ថា​មើល​ស្រាល​កូវីដ១៩ លោក​ដូណាល់​ត្រាំ​បង្ខំ​ចិត្ត​ប្រកាសលុប​ចោល​សមាជនៅ​ចុង​ខែ​សីហា​ ដែល​ជា​ឱកាស​បញ្ជាក់​តែង​តាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​ប្រជុំ​កោះ​ការ៉ាអ៊ីប ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ក៏​បាន​ឡើង​ដល់​ជាង​បួន​លាន​នាក់​ដែរ ក្នុង​នោះ ជាង​២លាន២សែន​នៅ​តែ​ក្នុង​ប្រទេស​ប្រេស៊ីល​មួយ។ រាល់​កម្មវិធី​វប្បធម៌ មានការ​ជួបជុំ​គ្នា​ច្រើន​ទំនង​ជា​នឹង​ត្រូវ​លុប​ចោល​។ ស្ថានភាព​នៅ​ប្រទេសអេក្វាទ័រ នៅ​នីការ៉ាហ្កាយ​ ប្រព័ន្ធ​សុខាភិបាល​-សេដ្ឋកិច្ច​កំពុង​ចាល់​ច្រាល​ស្ទើររលំហើយ។ នៅ​អាហ្វ្រិក​ខាង​ត្បូង មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើងដ​ល់​ទៅ​៦០% ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ២០ ​១១១៨​នាក់ ជា​ចំនួន​អ្នក​ស្លាប់​​សរុប​នៅ​ទ្វីប​អឺរ៉ុប និងអ្នក​ឆ្លង​កូវីដ​១៩​សរុប​ជាង​​​បី​លាន​នាក់​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ២៤​កក្កដា​២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ឬ​ប៊ែលហ្សិក ក៏​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​ដែរ។ ម្សិលមិញ ជា​មួយ​នឹង​កំណើន​អ្នក​ឆ្លង​ថ្មី​ដល់​កំពូល​ អាជ្ញាធរ​ប៊ែលហ្សិក​បាន​ជូន​ដំណឹង​ថា​មាន​កុមារី​ម្នាក់​អាយុ​៣​ឆ្នាំ បាន​ស្លាប់​ដោយ​កូវីដ១៩។ នាង​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្មេង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស។ ​នៅ​ប្រទេស​បារាំង ចំនួនអ្នក​ឆ្លង​ថ្មី​បាន​កើន​ឡើង​លើស​១ពាន់​នាក់ ក្នុង​មួយ​ថ្ងៃៗ ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ ពោល​គឺស្មើ​នឹង​កំរិត​ឆ្លង​កាលពី​​ដើម​ខែ​ឧសភា​ មុន​ពេល​បើក​ប្រទេស​បន្តិច។ ចំណែក​ឯ​មន្ទីរពេទ្យ​ក៏ហាក់​ដូច​ជា​​ចាប់​ផ្តើម​ចាល់​ខ្លះៗ​ ជាពិសេស​មន្ទីរ​ពេទ្យ​ធំ​នៅ​ក្នុង​ក្រុង​និង​តំបន់​ជុំ​វិញ​ក្រុង​ប៉ារីស ព្រោះចំនួន​អ្នក​ឆ្លង​ថ្មី​កើន​ខ្លាំង​ផង ​មួយ​ភាគ​បីនៃ​គ្រូពេទ្យ​​បាន​ចេញ​ទៅ​សម្រាក​កាយ បន្ទាប់​ពី​ប្រញឹក​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​បី​បួន​ខែ​គ្នា​មកផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុ​ដូច្នេះ​ហើយ​បាន​អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់ ជាពិសេស​អឺរ៉ុប​និ​ងអាមេរិក​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រឈម​នឹង​កូវីដ​។ ស្ថានភាព​មិន​ប្រសើរ​ បាន​ជំរុញ​ឱ្យ​អឺរ៉ុប​ចាប់​ផ្តើម​រឹង​បន្តឹង​វិធានការ។ និង​ត្រលប់​មក​ប្រកាន់​ដាក់​បម្រាម​ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ នៅ​តាម​ទី​សាធារណៈ ហាង​ទំនិញ​ ការិយាល័យ​ ព្រមទាំង​​ធ្វើ​តេស្ត​ជា​ទូទៅ​​រាល់​គ្រប់​អ្នក​ដំណើរ​ត្រលប់​ចូល​ស្រុក​កំណើត​វិញ និង​អ្នក​ដំណើរ​មក​ពី​ប្រទេស​ទាំង​១៦​ ដែល​អឺរ៉ុប​/បារាំង​ទើប​បើក​ព្រំ​ដែន​ទទួល។…

Read More

ប្រយ័ត្នភ្នែកដូចPandaណានារីៗ​!​​ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

អ្នក​ណាៗ​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​នៅ​ផ្ទះ​យូរ​ដឹង​តែ​ធុញ អផ្សុក នឹក​រក​អី​ធ្វើ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​កើត​ឡើង​ដូច​ជា ខ្ជិល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លែង​ខ្វល់​ពី​សុខភាព លែង​ខ្វល់​ពី​រូបរាង។ ជាពិសេស ​ស្រីៗ បើ​នៅ​ផ្ទះ​មាន​ធ្វើ​រឿង​ប៉ុន្មាន​នេះ​ញឹក​ញាប់ ប្រយ័ត្ន​បាក់​សម្រស់​លែង​ស្អាត។ ១.ញាំ​មិន​ឈប់:ភាគ​ច្រើន​ឲ្យ​តែ​មាន​ពេល​នៅ​ផ្ទះ​យូរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​មាន​ទម្លាប់ញ៉ាំមិន​ចេះ​ឈប់ ព្រោះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី។ ទម្លាប់​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ វា​អាច​ធ្វើ​ឲ្យខូច​រាង លើស​ទម្ងន់​លែង​ស្អាត​បាន។ ២.គេង​យប់​ជ្រៅ:ស្រីៗ​ភាគ​ច្រើន​ងប់ងល់​ណាស់​នឹង​រឿង​ភាគ​នានា អ្នក​ខ្លះ​មើល​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ងងឹត​មិន​ព្រម​គេង​តែម្តង។ ការ​គេង​យប់​ជ្រៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ទូទៅ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ស្រីៗវិញ វា​អាច​បណ្តាល​ឲ្យ​ឆាប់​ចាស់ ភ្នែក​ខ្មៅ ស្លក់​មុខ​បាក់​សម្រស់​អស់។ ៣.មិន​ហាត់​ប្រាណ:ការ​ហាត់​ប្រាណ មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​គ្រប់​រូប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​ឲ្យ​ដឹងថា បើ​មិន​ហាត់​ប្រាណ​ទេ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្រ្តេស គ្មាន​កម្លាំង​កំហែង ពុក​ឆ្អឹង រាងកាយ​មិន​រឹង​មាំ​ជាដើម។ ៤.លែងខ្វល់ពីសម្រស់:មាន​នារីៗ​មួយ​ចំនួន​ឲ្យ​តែ​នៅ​ក្នុង​ផ្ទះ​គឺ​មិន​ខ្វល់​ពី​រូបរាង​ខ្លួន​ឯង​តែ​ម្តង គឺ​ថា​មិន​ហាត់​ប្រាណ ថែ​ទាំស្បែក​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ​ស្បែក​មុខ​។ល។ ទោះ​នៅ​ផ្ទះ​ក៏​ដោយ​ក៏ត្រូវ​លាប​ឡេ ឬ​គ្រីម​ដែល​ជួយ​ចិញ្ចឹម​ស្បែក ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​ស្ងួត ប្រើ​សេរ៉ូម​ចិញ្ចឺម​ស្បែក​មុខ​នានា ដើម្បី​ផ្តល់​សំណើម​ឲ្យ​មុខ​ភ្លឺរលោង​ដែរ។

Read More

ស៊ែរបន្ទាន់ ប្រយ័ត្នមានគ្រោះធំ! ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​កាំង​ម្នាក់ ​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

ភ្នំពេញ​ ៖ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា មាន​ករណី​អ្នក​ធ្វើ​ដំណើរ​មកពី​បរទេស​ម្នាក់​ដែល​បាន​ដាក់​ឲ្យ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡឺស័ក បាន​រត់​គេច​ចេញ​ពី​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ ដើម្បី​រង់ចាំលទ្ធផល COVID-19។ តាមប្រភពព៍ត៌មានបានឲ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នោះ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​ ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា មុននេះ​បន្តិច​ថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែង ដើម្បី​តាមរក​ជន​រូបនេះ។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​គាត់​ សូមជួយ​ផ្ដល់ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក៏ដូចជា​ក្រុម​គ្រូពេទ្យ​”​។​ ​លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក យប់មិញ​គាត់​នៅទេ ប្រហែលជា​រត់ចេញ​ពេល​រំលង​អធ្រាត​ហើយ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង​៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូបអាហារ​ពេលព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែម្ដង​។ សមត្ថកិច្ច​ កំពុងតែ​ស្រាវជ្រាវ​រក​ហើយ​”៕

Read More