ដំណឹងល្អ !! សម្តេចតេជោ ហ៊ុន សែន បានសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប

ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។ អរគុណសន្តិភាព

Read More

កម្ពុជា-វៀតណាម​ !! ក្រសួង​មហាផ្ទៃ នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការដំឡើង​កម្រិត​ច្រកទ្វារ​ព្រំដែន ម៉ឺនជ័យ ទៅជា​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ(កម្ពុជា-វៀតណាម)

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញានេះ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ បើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានរម្លឹកឱ្យដឹងថា នាពេលកន្លងមក រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។ លោក សក់ សេដ្ឋា បន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែនម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។ សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

Read More

ប្រសើរណាស់ !! ព្រឹកនេះអ្នកជំងឺកូវីដ១៩ជាសះស្បើយថែមទៀតហើយ ខណះអ្នកផ្ទុកCovid19នៅសល់តែ៣នាក់សម្រាកនៅមន្ទីរពេទ្យ…

គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ៩៣ ខែកញ្ញា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ​១៩ ចំនួន​ ០៥នាក់ នៅថ្ងៃទី ០២ ​ខែសីហា ឆ្នាំ ២០២០ និងមិនមានករណីឆ្លងថ្មីទេ ​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។ គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយទាំង​ ០៥ នាក់នោះមានជនជាតិខ្មែរ ០១ នាក់ និងជនជាតិចិន ០៤​នាក់ មានអាស័យដ្ឋានស្នាក់នៅក្នងរាជធានីភ្នំពេញ ទទួលបានលទ្ធផលតស្តអវិជ្ជមានកូវីដ ១៩ ចំនួន ០២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧៤ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២៧១ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ០៣ នាក់ និងមិនមានករណីស្លាប់ទេ។ សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖

Read More

ដំណឹង!!! ក្រសួងអប់រំចេញ បើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ដំណាក់កាលទី២ ចាប់ពី…

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដូចគ្នាទៅនឹងគ្រឹះស្ថានសិក្សាសាធារណៈផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំទាំងស្រុង៖

Read More

WOW ឡូយកប់​ ! Toyota Yaris Cross ថ្មី ជិះ១០០គ.ម៉ ស៊ីសាំង៣លីត្រ តម្លៃត្រឹម ១៧០០០ដុល្លារ

Toyota ប្រហែលជាបានឌីហ្សាញរថយន្ត Yaris Cross សម្រាប់អតិថិជនអឺរ៉ុប ប៉ុន្តែរថយន្ត SUV ខ្នាតតូចនេះត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថយន្ត Toyota Yaris Cross មានជម្រើសម៉ាស៊ីនចំនួន ២ ហើយប្រើគ្រោងឆ្អឹង TNGA ដូចរថយន្តម៉ូដែលថ្មីៗចុងក្រោយបង្អស់របស់ Toyota ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជម្រើសម៉ាស៊ីនទី១ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរ 4WD ជាមួយមុខងារ Multi-terrain Select ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯជម្រើសម៉ាស៊ីនទី២ គឺម៉ាស៊ីន Hybrid ដោយក្នុងនោះមានម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ១៦៩សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៣,២លីត្រ/១០០គីឡូម៉ែត្រ។ វាប្រើប៉ុងមួយស្តង់ដារ តែក៏មាន Option ប៉ុងពីរ E-Four ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថយន្ត Toyota Yaris Cross ថ្មី មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed Range Radar Cruise Control, Lane Tracing Assist (LTA), Adaptive Hi-beam System (AHS). Pre-collision Safety…

Read More

វៀតណាមជួបលាភធំញញឹមបិទមាត់មិនជិត!! ដោយក្រុមហ៊ុនវៀតណាម PetroVietnamទទូលបានសិទ្ធខួងអណ្តូងប្រេងនៅបាទសមុទ្រកម្ពុជាចាប់ពីខែតុលា,ចុះកូនខ្មែរសប្បាយចិត្តទេ?

(រដ្ឋធានីហាណូយ) ៖ ក្រុមហ៊ុន ThePetroVietnamDrilling&WellService Corporation(PV Drilling)របស់វៀតណាមបានអះអាងថា ក្រុមហ៊ុនខ្លួននឹងអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការខួងអណ្តូងថ្មីចំនួន៥សម្រាប់ក្រុមហ៊ុនប្រេង KrisEnergyដែលការខួងអណ្តូងប្រេងនៅកម្ពុជានឹងមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីខែតុលាឆ្នាំ២០២០ ខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamnewsចុះថ្ងៃទី២៩សីហាឆ្នាំ២០២០នេះ ។ យោងតាមសាជីវកម្មខាងលើបានឱ្យដឹងថា ទន្ទឹមនឹងនេះក្រុមហ៊ុនខ្លួនក៏នឹងខួងអណ្តូងសម្រាប់គម្រោង PVDrillingIIនឹងចាប់ផ្តើមយុទ្ធនាការខួងរយៈពេល ១០០ថ្ងៃ នៅវៀតណាមចាប់ពីខែកញ្ញា ។ សាជីវកម្មមួយនេះបាននិយាយថា ចាប់ពីខែសីហាឆ្នាំ២០២០ចំនួននៃការដេញថ្លៃសម្រាប់ការខួងយកប្រេងនៅឆ្នាំនេះនៅវៀតណាម ក៏ដូចជា តំបន់អាស៊ីអាគ្នេយ៍បានថមថយ ដោយមានឧបករណ៍ជណ្តើរខួងចំនួន២៦ ក្នុងចំណោម៦១នៅក្នុងតំបន់ ដែលគ្មានការងារធ្វើ។សាជីវកម្ម PVDrillingក៏ជួបប្រទះនឹងការលំបាកដូចគ្នាដែរ នៅពេលដែលឧបករណ៍ខួងទាំង២របស់ PVDrillingIIនិង PVDrillingIIIត្រូវបញ្ឈប់ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីចាប់ពី ខែកក្កដា ឆ្នាំ ២០២០ និង ខែមិថុនា ឆ្នាំ២០២០ រៀងៗខ្លួនលឿនជាងផែនការក្នុង កិច្ចសន្យា ។ ដូច្នេះក្រុមហ៊ុន PVDrillingនឹងតាមដានស្ថានភាពតំរូវការផ្គត់ផ្គង់នៅលើទីផ្សារ ដើម្បីស្វែងរកកិច្ចសន្យាខួងថ្មី ដើម្បីបំពេញតាមគោលដៅអាជីវកម្មសម្រាប់ឆ្នាំនេះ ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំទូទៅរបស់ក្រុមហ៊ុន។ សាជីវកម្ម PVDrillingជឿជាក់ថា ឧបករណ៍ជណ្តើរសម្រាប់ខួងអណ្តូងអាចដំណើរការនៅឆ្នាំក្រោយ។ ក្នុងនោះចាប់ពីត្រីមាសទី២ ឆ្នាំ២០២១ ស្ថានីយ៍ខួងអណ្តូងប្រេង PVនឹងចាប់ផ្តើមអនុវត្តកិច្ចសន្យារយៈពេលវែងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រេងប្រ៊ុយណេសែលប្រេង(BSP)។សាជីវកម្មនេះបានរាយការណ៍ថា ខ្លួនទទួលបានកំណើនប្រចាំឆ្នាំ៦៤ភាគរយ នៃប្រាក់ចំណូលសរុបក្នុងរយៈពេល៦ខែ ដំបូងនៃឆ្នាំនេះដល់ចំនួន ៣,១៨ ពាន់លានដុង (១៣៧,៥លានដុល្លារអាមេរិក) ។ ខណៈ ពេលដែលប្រាក់ចំណេញ ក្រោយពន្ធរបស់ខ្លួនបានឈានដល់៨២ពាន់លានដុង គឺខ្ពស់ជាងប្រាក់ចំណេញវៀតណាម២២,២ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំកន្លងមក ។សូមរម្លឹកថា សាជីវកម្ម Petroគឺជាក្រុមហ៊ុនប្រេងកាតជាតិដ៏ធំរបស់វៀតណាម។ កាលពីឆ្នាំ២០០៩ក្រុមហ៊ុននេះទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរុករកប្រេង និងឧស្ម័នធម្មជាតិ នៃតំបន់ដីគោកក្នុងប្លុក១៥ ខេត្តកំពង់ធំ នៃប្រទេសកម្ពុជា។ សាជីវកម្មវៀតណាមមួយនេះធ្លាប់បានរកឃើញតំបន់ប្លុក១៥ ថាជាទីតាំងមានសក្តានុពល រ៉ែឧស្ម័នធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ និងធ្លាប់បានសន្យាថា ខ្លួននឹងធ្វើប្រតិបត្តិការខួងអណ្តូងប្រេងនៅអំឡុងចុងឆ្នាំ២០១៥ ឬក៏ដើមឆ្នាំ២០១៦ ប៉ុន្តែរហូតមកទល់ពេល នេះមិនទាន់មានសកម្មភាពអ្វី ឡើយ៕

Read More

ដំណឹងល្អ ! ជើងហោះហើរ​តភ្ជាប់​សិង្ហបុរី មកកាន់​ទីក្រុងភ្នំពេញ នឹងចាប់ផ្តើម​ដំណើការ​ឡើងវិញ ចាប់ពី​ថ្ងៃទី១ ខែកញ្ញា….

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ទេសចរណ៍ ​បានឱ្យដឹង​ពី​ការ​ចាប់ផ្តើម​បើក​ដំណើរការ​​ឡើង​វិញនូវ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Silk Air ដែល​ចេញ​ដំណើរ​ពី​សិង្ហបុរី មក​ភ្នំពេញ​នៅ​ថ្ងៃទី១ ខែកញ្ញា​ស្អែកនេះ។ ក្រសួងទេសចរណ៍ ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Silk Air ​នឹង​​ចាប់ផ្តើម​ហោះហើរ​ឡើង​វិញ​​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​អាទិត្យ សម្រាប់គោលដៅ​មក​រាជធានី​ភ្នំពេញ​។ យ៉ាង​ណាក៏ដោយ ជាមួយការបើកជើងហោះហើរឡើងវិញនេះ ក្រសួង​ទេសចរណ៍ ក៏​បាន​ក្រើន​រម្លឹកដល់​អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងចូលមកប្រទេសកម្ពុជា ត្រូវ​កត់សម្គាល់ថាប្រទេសកម្ពុជា បានផ្អាកការលើកលែងទិដ្ឋាការ (រួមទាំងជនជាតិសិង្ហបុរី) ទិដ្ឋាការពេលមកដល់ ទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការអេឡិចត្រូនិច។ ដូចនេះ រាល់​អ្នក​ដំណើរ​​​ ចាំបាច់​ត្រូវ​ដឹង មុន​ចេញ​ដំណើរ៖ – ស្នើ​សុំ​ទិដ្ឋាការ​នៅ​ស្ថានអគ្គរាជទូតកម្ពុជា​ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី – ត្រូវ​មាន​លិខិត​បញ្ជាក់​សុខភាព ៧២ ម៉ោង​មុន​ចេញ​ដំណើរ – ត្រូវ​ទិញ​​កញ្ចប់​ធានា​រ៉ាប់រ៉ង​សុខភាព រយៈ​ពេល ២០ថ្ងៃ -តម្កល់​ប្រាក់ ២០០០ ដុល្លារ សម្រាប់​ចំណាយ​លើការ​តេស្ត ស្នាក់នៅ និង​ការ​ធ្វើ​ដំណើរពេលមក​ដល់ – តេស្តភ្លាមៗ ហើយ​ត្រូវ​រង់ចាំ ២៤ម៉ោង ដើម្បីទទួល​លទ្ធផល បើសិន​អ្នក​ដំណើរ​ណាម្នាក់​តេស្តឃើញកូវីដ ១៩​ អ្នក​រួម​ដំណើរ​ទាំងអស់ ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅមណ្ឌល​ដែល​បាន​រៀបចំ៕ ប្រភព:https://www.clicknews.com.kh/

Read More

សូមប្រុងប្រយ័ត្ន​ ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩​​ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណង ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ គ.ជ.ប សូមធ្វើការណែនាំដល់លោក-លោកស្រីប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ណែនាំ បន្តដល់មន្ត្រីក្រោមឱវាទ និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់បរិវេណ ខាងក្រៅ និងបរិវេណ ខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី១៖ ត្រូវសុំសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ *ទី២៖ នៅបរិវេណខាងក្រៅត្រូវរៀបចំតុ ១ (មួយ) ដាក់អាល់កុល ឬដែលលាងដៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី៣៖ នៅបរិវេណខាងក្រៅ និងបរិវេណខាងក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរក្សាគម្លាត សមរម្យមួយ (ក្នុងរង្វង់១.៥ម៉ែត្រ) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ *ទី៤៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ដោយត្រូវពាក់ម៉ាស ឬក្រមាឲ្យបានត្រឹមត្រូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ទី៥៖ ត្រូវបង្កើនការយកចិត្តទុកដាក់អនាម័យផ្ទាល់ខ្លួន ពិសេសការលាងដៃដោយសាប៊ូ ឬទឹក អាល់កុល ឬដែលឲ្យបានញឹកញាប់ជាប្រចាំ៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ គ.ជ.ប៖

Read More

ស៊ែរបន្ទាន់ !ស្ងាត់​កន្លះ​ខែ ​ថ្ងៃ​នេះ​កម្ពុជា​រក​ឃើញ​វិជ្ជមាន Covid-19 ​ថ្មី​ទៀត​ហើយ…

​ក្រោយ​ពី​ខកខាន​មាន​មេរោគ Covid-19 ​ជា​ច្រើន​ថ្ងៃ​មក​នេះ ​ស្រាប់​តែ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ​ថ្មី​ម្នាក់​ទៀត​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បុរស​ដែល​រក​ឃើញ​នោះ​គឺ​ជា​ជនជាតិ​បារាំង ​ទើប​ធ្វើ​ដំណើរ​មក​ពី​បារាំង​ឆ្លង​កាត់​តៃវ៉ាន់​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣០​ម្សិលមិញ​នេះ។ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​ពី​ធ្វើ​តេស្ដ​រក​មេរោគ ​ក៏​ស្រាប់​តែ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​តែ​ម្ដង។ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ពេល​នេះ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយ​ដំណឹង​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​នេះ​ដែរ ​កម្ពុជា​ក៏​មាន​អ្នក​ជា​សះស្បើយ​មេរោគ Covid-19 ​ម្នាក់​ផង​ដែរ។

Read More

ក្តៅៗ​ ! រាជរដ្ឋាភិបាលសំរេចថ្ងៃឈប់សម្រាកឆ្នាំ​២០២១ ដល់មន្ត្រីរាជការ និយោជិត និងកម្មករ មានរយៈពេល២១ថ្ងៃប៉ុណ្ណោះ…

(ភ្នំពេញ)៖ ឆ្នាំ២០២១ខាងមុខនេះ ថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ មានរយៈពេល២១ថ្ងៃ។បើតាមអនុក្រឹត្យស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់នូវថ្ងៃឈប់សម្រាកនៅឆ្នាំ២០២១ខាងមុខនេះរួមមាន៖ ១៖ ថ្ងៃចូលឆ្នាំសកល១មករាសម្រាក១ថ្ងៃ ២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា សម្រាក១ថ្ងៃ៣៖ ទិវានារីអន្តរជាតិ៨មីនាសម្រាក១ថ្ងៃ៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៣ថ្ងៃ (១៤-១៥-១៦ មេសា)៥៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ ២៦ មេសា សម្រាក ១ថ្ងៃ៦៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី៣០ មេសា សម្រាក ១ថ្ង៧៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ១០៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ ២៤ កញ្ញា សម្រាក ១ថ្ងៃ១១៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (០៥-០៦-០៧ តុលា)១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ១៤៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ (០៩ វិច្ឆិកា)១៥៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ…

Read More