ខណៈនេះដែល អាកាសធាតុកំពុងតែចុះត្រជាក់ខ្លាំងរហូតបណ្ដាលឱ្យប្រទេសមួយចំនួននៅតំបន់អាស៊ី ក្លាយជាវាលទឹកកកខ្លះៗហើយ។ ទន្ទឹមនឹងនេះ ងាកទៅមើលប្រទេសវៀតណាមឯណោះវិញ កំពុងតែជួបប្រទះនូវបញ្ហាអាកាសធាតុត្រជាក់ខ្លាំង និង ព្រមទាំងមានធ្លាក់ទឹកកកនៅតំបន់មួយចំនួនទៀតផង។ ថ្មីៗនេះ ខេត្តមួយរបស់ប្រទេសវៀតណាម ដែលមានឈ្មោះថា សាប៉ា កំពុងតែមានអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -1 អង្សារសេ និង ចាប់ផ្ដើមធ្លាក់ព្រិលជាលើកដំបូង ក្រោយពីខេត្តមួយនេះខកខានមានព្រិលធ្លាក់មកជាច្រើនឆ្នាំមកហើយ។ គួរឱ្យដឹងថា ខេត្តសាប៉ាប្រទេសវៀតណាម ធ្លាប់ធ្លាក់ព្រិលចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០១៦ មកម្ល៉េះ ហើយក្នុងគ្រានោះមាន គោ ក្របី ប្រមាណជា ៤៥ ក្បាល បានស្លាប់ និង មានឧប្បត្តិហេតុកើតឡើងជាច្រើនទៀតផង៕
Read MoreCategory: ពត៏មានអន្តរជាតិ
ជំងឺថ្មីមួយទៀតហើយ!! ផ្អើលពិភពលោកជាថ្មី ដោយសារមានជនជាតិ បារាំង ម្នាក់ ស្លា ប់ដោយសារ វីរុសកម្រ មួយទៀត ដែលឆ្លងពីសត្វប្រចៀវ…
និវត្តជនបារាំងម្នាក់បានស្លាប់ដោយសារទម្រង់នៃជំងឺដ៏កម្របំផុតមួយ ស្រដៀងទៅនឹងរោគឆ្កែឆ្កួតដែលគេរាយការណ៍ថា គាត់បានឆ្លងពីសត្វប្រចៀវនៅក្នុងផ្ទះរបស់គាត់។ យោងតាមមជ្ឈមណ្ឌលឯកសារជាតិស្តីពីជំងឺឆ្កែឆ្កួតបានបញ្ជាក់ថា បុរសដែលស្ថិតក្នុងវ័យ៦០ឆ្នាំប្លាយបានស្លាប់នៅក្នុងទីក្រុង Limoges ប្រទេសបារាំង។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Limoges កាលពីខែសីហាឆ្នាំ២០១៩ ហើយបានសម្រាកព្យាបាលអស់រយៈពេលជាងមួយឆ្នាំមកនេះ។ គ្រូពេទ្យនិយាយថា ពួកគេជឿថា គាត់ត្រូវបានសត្វប្រចៀវដែលជាប់នឹងធ្នឹមផ្ទះរបស់គាត់ ខាំឬធ្វើឲ្យរលាត់ស្បែក។ បុរសរូបនេះបានស្លាប់នៅមន្ទីរពេទ្យដោយគ្រូពេទ្យបានចាត់ទុកមូលហេតុផ្លូវការនៃការស្លាប់របស់គាត់ថា ដោយសាររោគរលាកខួរក្បាលប៉ុន្តែក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្របាននិយាយថា មូលហេតុពិតប្រាកដមិនអាចពន្យល់បានទេ។ ដោយសារប្រភពដើមមិនអាចពន្យល់បាន សំណាកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Parisian Necker និងវិទ្យាស្ថានប៉ាស្ទ័រក្នុងគោលបំណង រកមូលហេតុនៃជំងឺរលាកខួរក្បាល។ ការវិភាគបានបង្ហាញថា គាត់បានឆ្លងមេរោគប្រចៀវអ៊ឺរ៉ុប LyssaVirus ប្រភេទ១ (EBLV-1) ដែលមាននៅក្នុងខ្លួនសត្វប្រចៀវ។ យោងតាមលោក Laurent Dacheux អ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័របានឲ្យដឹងថា វាក៏ជាករណីដំបូងនៃការរកឃើញវីរុស EBLV-1 នៅបារាំងដីគោកដែរ។ លោក Dacheux អះអាងថា មានការស្លាប់ស្រដៀងគ្នានេះនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៨៥, ការស្លាប់២នាក់ទៀតពាក់ព័ន្ធនឹងវីរុស Lyssavirus ប្រភេទផ្សេង (EBLV-2) នៅហ្វាំងឡង់ក្នុងឆ្នាំ១៩៨៥និងម្នាក់ទៀតនៅស្កុតឡែនក្នុងឆ្នាំ២០០២៕ ប្រភព៖ Daily Star
Read Moreសូមប្រយ័ត្ន!! ឆ្លងលឿនណាស់ វីរុសកូវីដ១៩ បំលែងខ្លួនថ្មីហើយខ្លាំងជាងមុន ដែលផ្ទុះនៅអង់គ្លេស ឥលូវរាលដាលឆ្លងដល់ អាល្លឺម៉ង់ ហើយ…
វីរុសកូវីដ ១៩ បំលែងខ្លួនប្រភេទថ្មី ដែលកំពុងរាលដាលឆ្លងក្នុងប្រទេសអង់គ្លេសនោះ ត្រូវបានប្រទះឃើញមានជាលើកដំបូងក្នុងប្រទេសអាល្លឺម៉ង់ នេះបើតាមខាងរដ្ឋ Baden-Wuerttemberg បញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ។ ករណីឆ្លងដំបូងនេះ កើតមានឡើងលើមនុស្សម្នាក់ ដែលធ្វើដំណើរតាមជើងហោះហើរពី London Heathrow ទៅកាន់ Frankfurt កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ ក្នុងបំណងទៅលេងសាច់ញាតិខ្លួន ហើយក៏បានតេស្តវិជ្ជមានវីរុសនេះ ពេលទៅដល់ ។ អ្នកជំងឺរូបនេះ បានចាប់ចេញរោគសញ្ញាបន្តិចបន្តួច និងត្រូវបានសមាជិកគ្រួសារបើកឡានមកទទួលនៅប្រលានយន្តហោះ ដោយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅផ្ទះសាច់ញាតិរបស់គេក្នុងរដ្ឋ Baden-Wuerttemberg ។ ចំពោះមនុស្ស ៣ រូបផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ ក៏ត្រូវបានឲ្យធ្វើចត្តាឡីស័កដូចគ្នា នេះបើតាមខាងក្រសួងសុខាភិបាលបញ្ជាក់ ៕ ប្រភព៖ CNA
Read Moreគួរឲ្យបារម្ម!! វីរុសកូវីដ-១៩ទម្រង់ថ្មី កាចជាងមុន ដែលកំពុងផ្ទុះនៅចក្រភពអង់គ្លេស ពេលនេះរកឃើញស្រ្តីម្នាក់នៅ ប្រទេសសិង្ហបុរី បានឆ្លងវា…
(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅយប់់ថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ អ្នកផ្ទុកវីរុស COVID-19 ទម្រង់ថ្មីដំបូងបំផុត ដែលជាវីរុសកំពុងឆ្លងរាតត្បាត នៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី វីរុស COVID-19 ទម្រង់ថ្មី ឬគេស្គាល់ថា B117 ត្រូវបានរកឃើញលើស្ត្រីម្នាក់មានអាយុ ១៧ឆ្នាំ ដែលបានទៅបន្តការសិក្សាក្នុងចក្រភពអង់គ្លេស ចាប់តាំងពីខែសីហា កន្លងទៅ។ ស្ត្រីរូបនេះបានត្រឡប់មកដល់សិង្ហបុរីវិញ កាលពីថ្ងៃទី០៦ ខែធ្នូ និងបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ហើយរូបនាងមានអាការៈក្ដៅខ្លួន នៅថ្ងៃទី០៧ ខែធ្នូ ព្រមទាំងត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មី នៅថ្ងៃទី០៨ ខែធ្នូ។ ក្រសួងសុខាភិបាលសិង្ហបុរីបន្ថែមទៀតថា បច្ចុប្បន្នខាងក្រសួងក៏កំពុងរង់ចាំ លទ្ធផលចុងក្រោយនៃមនុស្ស ១១នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មីនេះដូចគ្នា ក្នុងការធ្វើតេស្ដបឋមផងដែរ។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ សិង្ហបុរីមានអ្នកឆ្លង COVID-19 សរុប ៥៨,៤៨២នាក់ ក្នុងនោះស្លាប់ ២៩នាក់ និងជាសះស្បើយ ឡើងវិញ ៥៨,៣២២នាក់។ គួរបញ្ជាក់ថា ការបញ្ជាក់របស់សិង្ហបុរីខាងលើនេះ បានកើតមានឡើងស្របពេលដែល ទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ដោយមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរពីរនាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង។ អាជ្ញាធរសុខាភិបាលអង់គ្លេស កំពុងបន្តតាមដានវីរុសទម្រង់ថ្មីទីពីរនេះ យ៉ាងល្អិតល្អន់បំផុត៕ ប្រភព៖ Fresh News
Read Moreបន្ទាន់! ប្រទេសឡាវ ផ្អាកការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ បារម្ភខ្លាចមានមេរោគចម្លងតោងជាប់…
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្រេចប្រកាសហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងសមុទ្រស្រស់ និង ក្លាសេពីប្រទេសថៃ ។ ប្រកាសហាមឃាត់នេះធ្វើឡើងបន្ទាប់ពីប្រទេសថៃ ពោលគឺនៅក្នុងខេត្តសាមុសាខន មានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលមានមនុស្សជាង ១០០០ នាក់ បានធ្វើតេស្តវិជ្ជមាន ចេញពីផ្សារបង្គាមួយកន្លែងក្នុងខេត្តនេះ កាលពីសប្តាហ៍មុន ។ ការធ្វើបែបនេះដែរ អាជ្ញាធរប្រទេសឡាវបានបង្ហាញក្តីបារម្ភថា បើសិនជានាំចូលអាហារសមុទ្រពីប្រទេសថៃ អាចនឹងមានផ្ទុកមេរោគកូវីដ ១៩ ហើយនឹងចូលមកដល់ប្រទេសឡាវមិនខាន ។ ជាមួយការប្រកាសផ្អាកនេះ ប្រទេសឡាវបានដាក់ចេញ ៤ ចំណុចមាន ៖ ១-ផ្អាកការនាំចូលគ្រឿងសមុទ្រស្រស់ និង ក្លាសេពីប្រទេសថៃ ។ ២-វិធានការនេះគឺជាវិធានការបណ្តោះអាសន្ន ។ ប្រការនេះនឹងមានប្រសិទ្ធិភាពរហូតដល់មន្រ្តីពាក់ព័ន្ធប្រទេសឡាវ និង ថៃ អាចពិភាក្សាអំពីវិធានការណ៍រួមគ្នា ដើម្បីធានាបាននូវសុវត្ថិភាពនៃអាហារសមុទ្រដែលនាំចូលពីប្រទេសថៃ ឱ្យរួចផុតពីការចម្លងរោគមេរោគ ។ ៣-នាយកដ្ឋានរដ្ឋបាលចំណីអាហារ និង ឱសថ មានកាតព្វកិច្ចសម្របសម្រួលរវាងប្រទេសឡាវ និង អាជ្ញាធរថៃ ក្នុងការពន្លឿនដំណោះស្រាយ ។ ៤-ការប្រកាសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់មានការប្រកាសថ្មី ។ ប្រភព៖ Kapook
Read Moreទប់លែងជាប់ រដ្ឋាភិបាលថៃ សម្រេចបិទខេត្តធំៗ អស់៤ខេត្តហើយ ដោយសារស្ថានភាពកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើងៗ
ខេត្តចំនួនបួនរបស់ប្រទេសថៃដែលកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩រលកថ្មីត្រូវបានបិទជាផ្លូវការដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាល។ ខេត្តសាមុតសាខន បានបង្កើនវិធានការទប់ស្កាត់ដោយប្រកាសថា ខេត្តនេះជាតំបន់ដាក់នៅដាច់ពីគេចាប់ពីថ្ងៃទី១៩ខែធ្នូដល់ថ្ងៃទី៣ខែមករា។ កន្លែងសាធារណៈជាច្រើនដូចជាពហុកីឡាដ្ឋាន សួនសាធារណៈនិងស្ថាប័នអប់រំឥឡូវនេះត្រូវបានបិទរួចទៅហើយ។ ភោជនីយដ្ឋានមានជម្រើសទិញអាហារយកទៅផ្ទះហើយហាងលក់គ្រឿងទេសត្រូវបិទចាប់ពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹក។ ខេត្ត សាមុត សុងក្រាម បានប្រកាសបិទកាលពីថ្ងៃពុធរហូតដល់ថ្ងៃទី៤ខែមករាដែលជាហេតុធ្វើឲ្យមានការបិទកន្លែងសាធារណៈនានានិងការលុបចោលនូវពិធីអបអរឆ្លងឆ្នាំថ្មី។ ខេត្ត សាមុត ប្រាកាន ក៏ត្រូវបានបិទផងដែរពោលគឺចាប់ពីថ្ងៃទី២៣ខែធ្នូដល់ថ្ងៃទី៤ខែមករាដោយបិទកន្លែងសាធារណៈនិងលុបចោលរាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់។ ទន្ទឹមនឹងនេះ ខេត្តឈៀងម៉ៃបានបិទស្រុកចំនួន៣គឺ Tha Ton, Malika និង Mae Ai ៕ ប្រភព៖ The Nation
Read Moreពិតជាភ្ញាក់ផ្អើលមែន!! ឡាវ ជាប់ជាប្រទេសដែលមាន ព្រៃឈើនៅសល់ច្រើនជាងគេបំផុតលើពិភពលោក ដោយសារតែ…
យោងតាមការសិក្សា និងបានចុះផ្សាយដោយគេហទំព័រព័ត៌មាន The Laotian Times បានបញ្ជាក់ថា ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតង ដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក។ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឡាវជាប្រទេសដែលមានភាគរយព្រៃឈើនៅសល់ច្រើនជាងគេរហូតដល់ទៅ ៩២.១ភាគរយនៃផ្ទៃដីប្រទេសសរុប ដែលចំនួននេះ ច្រើនជាងប្រទេសឥណ្ឌា ម៉ុងហ្គោលី ប៉ង់ក្លាដេស និងប៉ាគីស្ថាន។ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅអាស៊ីវិញ ឡាវបាននាំមុខប្រទេសប៊ូតាន់ ដែលមានព្រៃឈើប្រមាណ ៨១.៥ភាគរយ នាំមុខប្រទេសប៊ុ្រយណេដែលមានព្រៃឈើប្រមាណ៧៩.៧ភាគរយ និងនាំមុខប្រទេសកូរ៉េខាងត្បូងដែលមានព្រៃឈើប្រមាណតែ៦៣.៧ភាគរយប៉ុណ្ណោះ។ ឡាវជាប្រទេសមួយដែលមិនសូវមានអ្វីអួតនឹងគេ និងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចកម្ពុជាដែរ នាំចេញតែផលិតផលសិប្បកម្ម និងឈើ អាចរក្សាកំណើនសេដ្ឋកិច្ចរបស់ ខ្លួនឲ្យបន្តកើនឡើង៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៨នេះ។ បច្ចុប្បន្ន ប្រជាជនឡាវសរុបមានចំនួនប្រមាណជិត៧លាននាក់ ហើយប្រាក់ចំណូលប្រជាជន ប្រចាំឆ្នាំ គិតជាមធ្យមអាចរកបានប្រមាណ២,៧០៥ដុល្លារក្នុងមួយនាក់។ គួរជម្រាបផងដែរថា គិតត្រឹមករយៈពេល១៥ឆ្នាំចុងក្រោយនេះ នៅអាស៊ីប៉ាស៊ីហ្វិច បានបាត់បង់ផ្ទៃដីព្រៃឈើរហូតដល់ទៅជាង១០លានហិចតាឯណោះ។ នេះបើយោងតាមរបាយការណ៍ចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB៕
Read Moreឆ្លងរហ័សណាស់!! រសៀលនេះ ថៃឡើងដល់ ២៣ ខេត្តហើយ មានអ្នកឆ្លងកូវីដ ១៩ ចេញពីផ្សារបង្គា ខេត្តសាមុតសាខន…
ករណីផ្ទុះជំងឺកូវីដ ១៩ ចេញពីផ្សារបង្គានៅក្នុងខេត្តសមុតសាខន ប្រទេសថៃ បាន និង កំពុងរីករាលដាលខ្លាំងឡើងហើយ ដោយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ គេបានរកឃើញត្រឹម ៨ ខេត្ត-ក្រុង ដែលមានអ្នកឆ្លងពាក់ព័ន្ធឆ្លងចេញផ្សារបង្គា ក្នុងខេត្តសាមុតសាខន ។ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ថៃបានរកឃើញករណីថ្មីចំនួន ៤៦ ករណីទៀត សរុបទូទាំងប្រទេសមានចំនួន ៥៧៦២ ករណី ។ ស្របគ្នានេះដែរ បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃរបាយការណ៍អំពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅត្រឹមរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ តាមវេបសាយ Kapook បានរាយការណ៍ថា មេរោគបានរីករាលដាលដល់ខេត្តចំនួន ២៣ ហើយ ក្នុងប្រទេសថៃ ដោយក្នុងនោះមាន ៖ ១-ខេត្ត Samut Sakhon មាន ១០៦៣ ករណី, ២-ទីក្រុង Bangkok មាន ១០ ករណី, ៣-ខេត្ត Samut Prakan មាន ៩ ករណី, ៤-ខេត្ត Suphanburi មាន ៧ ករណី, ៥-ខេត្ត Saraburi មាន ៤ ករណី, ៦-ខេត្ត Prachuap Khiri Khan មាន ១ ករណី,…
Read Moreកាន់តែធ្ងន់ហើយ ប្រយ័ត្នផង!! ថៃ មានអ្នកឆ្លងកូវីដ-១៩ រាលដាលដល់ ២០ ខេត្តហើយ…
ករណីផ្ទុះជំងឺកូវីដ ១៩ ចេញពីផ្សារបង្គានៅក្នុងខេត្តសមុតសាខន ប្រទេសថៃ បាន និង កំពុងរីករាលដាលខ្លាំងឡើងហើយ ដោយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ គេបានរកឃើញត្រឹម ៨ ខេត្ត-ក្រុង ដែលមានអ្នកឆ្លងពាក់ព័ន្ធឆ្លងចេញផ្សារបង្គា ក្នុងខេត្តសាមុតសាខន ។ បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃរបាយការណ៍អំពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ វិញ អជ្ញាធរបានរាយការថា មេរោគកូវីដ ១៩ ចេញពីផ្សារបង្គា កន្លែងផ្ទុះក្នុងខេត្តសាមុតសាខន បានរីករាលដាលដល់ខេត្តចំនួន ២០ ហើយ ក្នុងប្រទេសថៃ ក្នុងនោះមាន ៖ ១-ខេត្ត Samut Sakhon មាន ១០៦៣ ករណី ២-ទីក្រុង Bangkok មាន ១០ ករណី ៣-ខេត្ត Samut Prakan មាន ៩ ករណី ៤-ខេត្ត Suphanburi មាន ៧ ករណី ៥-ខេត្ត Saraburi មាន ៤ ករណី ៦-ខេត្ត Prachuap Khiri Khan មាន ១ ករណី ៧-ខេត្ត Phuket មាន ១ ករណី ៨-ខេត្ត Kamphaeng Phet មាន ២ ករណី ៩-ខេត្ត Phetchabun មាន…
Read Moreនោះកាន់តែវឹកវរហើយ!! ថៃរកឃើញ ៨ ខេត្ត-ក្រុងទៀត មានអ្នកឆ្លងកូវីដ១៩ ពីផ្សារបង្គា ខេត្តសាមុតសាខន…
គិតត្រឹមថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នេះ តាមការរាយការណ៍ពីក្រសួងសុខាភិបាលប្រទេសថៃបានឱ្យដឹងថា នៅក្នុងថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មីចំនួន ៤២៧ នាក់បន្ថែមទៀត ក្នុងនោះ មានអ្នកឆ្លងថ្មីក្នុងខេត្តសាមុតសាខន ចំនួន ៣៩៧ ករណី ។ អ្វីដែលគួរឱ្យកត់សម្គាល់ មកទល់នឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នេះ មានខេត្ត និង ក្រុងចំនួន ៨ ហើយ ក្នុងប្រទេសថៃ ដែលបានរកឃើញមានអ្នកឆ្លងកូវីដ ១៩ នេះ មានប្រភពចេញពីផ្សារបង្គាក្នុងខេត្តសាមុតសាខន។ ខេត្ត និង ក្រុងចំនួន ៨ នោះ រួមមានខេត្ត Saraburi រកឃើញអ្នកឆ្លង ៣ នាក់, ខេត្ត Chachoengsao រកឃើញអ្នកឆ្លង ១ នាក់, ខេត្ត Pathum thani រកឃើញអ្នកឆ្លង ២ នាក់, ខេត្ត Phet chaburi រកឃើញអ្នកឆ្លង ១ នាក់, ខេត្ត Samut Prakan រកឃើញអ្នកឆ្លង ២ នាក់, ខេត្ត Uttaradit រកឃើញអ្នកឆ្លង ១ នាក់, ខេត្ត Nakhonpathom រកឃើញអ្នកឆ្លង ១ នាក់ និង ក្រុង Bangkok រកឃើញអ្នកឆ្លង ៥ នាក់ ។ ខណៈនេះរាជរដ្ឋាភិបាលប្រទេសថៃ បានចាត់វិធានការរឹតបណ្តឹងយ៉ាងតឹងរឹងបន្ថែមទៀត…
Read More