ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះក្មេងប្រុសពីរនាក់ ដែលមានឈ្មោះ វ៉ាន់ វិរះឆៃ ភេទប្រុស អាយុ ០៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ អឿន សុខមេត្តា ភេទប្រុស អាយុ ០៨ឆ្នាំ ដែលពួកគេទាំងពីរបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង៥០នាទីល្ងាច ដោយសារលង់ទឹក។ ហេតុការណ៍នេះដែរបានកើតឡើងនៅត្រង់ចំណុច រណ្តៅដីមួយកន្លែង ស្ថិតនៅ ភូមិច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មរណភាពរបស់ក្មេងប្រុសទាំង២រូបនេះ បានធ្វើឲ្យក្រុមគ្រួសារ បងប្អូនសាច់ញាតិ ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសទាំងពីរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Read MoreCategory: ពត៏មានសង្គម
ញាក់សាច់ ! ទិដ្ឋភាព មង្គលការ ប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តុបតែងស្អាតទាក់ភ្នែកដល់ហើយ ពិសេសមើលទៅមុខរោងវិញ លែងសុទ្ធតែតំាងឡានទំនើបថ្លៃៗទៀត…(មានវីដេអូ)
នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញមង្គលការមួយ បានរៀបចំតុបតែងរោងពិធី មើលទៅពិតជាស្រស់ស្អាត ប្រណីត ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត បើកូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថដែរថា “នាងខ្ញុំសូមអភ័យទោសដល់បងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលនាងខ្ញុំបានអញ្ជើញបងៗកៀកថ្ងៃពីព្រោះខ្ញុំចង់ surprise បងៗ”។ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា “ជំរាបសួរបងស្រីចា៎បង កម្មវិធីការ ប្អូនស្រីពៅ របស់ខ្ញុំ”។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា រឹតតែចាប់អារម្មណ៍ថែមទៀតនោះ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបថ្លៃ ទៀតផងដែរ មើលទៅពិតជាអស្ចារ្យខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។ ឃើញបែបនេះភ្លាម ម្នាក់ៗបានចូល comment ថា ៖ ឡូយណាស់ មើលទៅដូចជា កម្មវិធីតាំងពិព័រណ៍ឡានអ៊ីចឹង, ឡានច្រើនម្ល៉េះ, ឃើយហើយជិះកាត់យប់មិញ, រោងស្អាតណាស់, ស្អាតណាស់ម្ចាស់ថ្លៃ, ស្នាដៃតុបតែងរោង ពិតជាស្អាត។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូពភាព និងវីដេអូខាងក្រោមនេះ ៖
Read Moreពិតជាសាកសមណាស់!! សាយ ទទួលពានរង្វាន់មួយនេះ ក្រោយពេលចំណាយកម្លាំង ញើសឈាម និងទឹកចិត្តដើម្បីកុមារកម្ពុជា…
លោក អួន បឋម ឬ លោកសាយ ដែលប្រិយមិត្តបានស្គាល់តាមរយ:បទ ងប់ងល់ និងកាលពីពេលថ្មីៗនេះ លោកបានបញ្ចប់មហាបេសកកម្មរបស់លោក ដើម្បីគៀរគរ ស្វែងរកថវិកា ក៏ដូចជាការឧបត្ថម្ភជូនដល់កុមារកម្ពុជា តាមរយ:យុទ្ធានាការ រត់ជាមួយសាយ (@ Run With Sai) កាលពីពេលកន្លងទៅនេះ ដែលបានសាងជាចំណាប់អារម្មណ៍ និងការគាំទ្រឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋាន ចំពោះយុទ្ធានាការនេះផ្ទាល់តែម្តង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីបានបញ្ចប់កម្មវិធីរត់ជាមួយសាយ លោកត្រូវបានស្ថាប័ន សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ហៅកាត់ថា( IAYPA) បានជ្រើសតាំងជាយុវជនគំរូ ប្រចាំឆ្នាំ២០២០ របស់ស្ថាប័ននេះផ្ទាល់តែម្តង។ ហើយតាមរយ:អារម្ភកថា នៃការបង្ហាញពីគំរូយុវជនដែលជាការចេញផ្សាយរបស់សមាគមនេះផ្ទាល់តែម្តងក៏បាន សរសេរដោយសង្ឃឹមថា យុវជន និងបន្តចូលរួមនៅក្នុងសកម្មភាព លះបង់ដើម្បីផលប្រយោជន៍រួមដូចដែល សាយ ដែលជាយុវជនគំរូកំពុងតែធ្វើនេះផងដែរ។ គួររំលឹកឡើងវិញផងដែរថា កម្មវិធីរត់ជាមួយសាយ បានធ្វើដំណើរជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការឆ្លងកាត់ខេត្តក្រុង ចំនួន ២១ លើចំងាយផ្លូវប្រមាណជាង ២៤០៨ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលអស់៩៧ថ្ងៃ និងប្រមូលបានថវិកាជិត២ពាន់លានរៀល៕
Read Moreអាណិតណាស់!! ថ្ងៃទី ២៣ មករានេះ អាមេរិក មានអ្នកជំងឺ ៣,៨៨៦នាក់ស្លាប់ និងមនុស្សជាង ១៩ម៉ឺននាក់ទៀតបានឆ្លងកូវីដ-១៩
(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩២,០៦៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៨៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៥,៣៩០,០៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤២៤,១៧៧នាក់ និងជាសះស្បើយឡើងសរុប ១៥,២២២,៧១៩លាននាក់។ គួរបញ្ជាក់ថា លោក ចូ បៃដិន បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា រួចហើយ។ ក្រោយការស្បថឡើងកាន់តំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោក ចូ បៃដិន បានអះអាងថា រយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក គឺជាសង្គ្រាមដើម្បីប្រយុទ្ធនឹង COVID-19៕ អត្ថបទ៖ Fresh News
Read Moreជួយស៊ែរម្នាក់មួយ បន្ទាន់ណាស់!! ប្រុងប្រយ័ត្ន បុរសទើបមកពីថៃម្នាក់នេះ លួ ចរត់ចេញពីមណ្ឌលចត្តាឡីស័ក សមត្ថកិច្ចកំពុងតាមរក…
ខេត្តបន្ទាយមានជ័យ៖ កាលពីម្សិលមិញមានពលករខ្មែរម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានលួ ចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ហើយពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមស្វែងរកចា ប់ខ្លួនត្រឡប់មកវិញ។ យោងតាមគណនីហ្វេសប៊ុក រ័ត្ន ដាស៊ីណង់ បានបង្ហោះថា « សេចក្តីជូនដំណឹង គាត់ឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលួ ចរត់ពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ពីក្បាលព្រលប់នេះ នាថ្ងៃ២២ មករា ២០២១ គាត់ទើបវិលត្រលប់ពីប្រទេសថៃ ។ សូមអ្នកពា ក់ព័ន្ឋ មេត្តាជួយស្រាវជ្រាវស្វែងរកអោយត្រលប់មកវិញ ។សូមអរគុណ»៕
Read Moreអបអរសាទរ!! ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់ងារជា «អ្នកឧកញ៉ា»
(ភ្នំពេញ)៖ ឧកញ៉ា ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថា «ឡេង ណាវ៉ាត្រា» នោះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់ បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ «អ្នកឧកញ៉ា» ជាគោរមងារកម្រិតខ្ពស់មួយទៀត ដែលព្រះមហាក្សត្រតែងតែផ្តល់ជូនដល់ជនទាំងឡាយ ដែលបានធ្វើសកម្មភាព ឬបរិច្ចាគធនធានរបស់ខ្លួនជាប្រយោជន៍ដល់សង្គមជាតិ។ លោក ឡេង ភត្រា ឬ ឡេង ណាវ៉ាត្រា ដែលមហាជនទូទៅឲ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ក្នុងត្រកូលគ្រួសារកសិករ និងលោកបងប្អូនរបស់លោកមិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង លោក និងបងប្អូន បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។ អ្នកឧកញ៉ា ឡេង ភត្រា តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយលោកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ គោរមងារជា «អ្នកឧកញ៉ា» សម្រាប់លោក ឡេង ភត្រា អាចរាប់ថាជាបុគ្គលវ័យក្មេងជាងគេហើយនៅកម្ពុជា ដែលទទួលបានគោរមងារនេះ៕
Read Moreទៀតហើយ!! រកឃើញករណីឆ្លងកូវីដ-១៩ ជាចង្កោម ក្នុងរោងចក្រកែច្នៃសាច់មាន់របស់ថៃ នៅចិន…
តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃសុក្រ ទី ២២ ខែមករា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា ប្រទេសចិន ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ជាចង្កោមលើកម្មករក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែង។ ចំនួន ១០ ករណីឆ្លងថ្មី ត្រូវបានរកឃើញក្នុងរោងចក្រមួយកន្លែង ដែលជារោងចក្រដ៏ធំមួយ ដែលសម្លាប់សត្វមាន់ ៥០ លានក្បាលក្នុងមួយឆ្នាំនៅភាគឦសានក្រុង Harbin ។ រោងចក្រនេះដែរ ស្ថិតក្នុងចំណោមកំពូលរោងចក្រកែច្នៃសាច់មាន់ធំបំផុតលើលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធថៃ Charoen Pokphand ។ តាមការបញ្ជាក់របស់មន្ត្រីក្នុងតំបន់ថ្លែងត្រួសៗប្រាប់សារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ ២០២១ ថា កម្មករ ២៨ នាក់ផ្សេងទៀតក្នុងរោងចក្រនេះ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ គឺរកឃើញឆ្លងដូចគ្នា ប៉ុន្តែមិនមានចេញរោគសញ្ញា ៕ ប្រភព៖ CNA
Read Moreនៅចាំពួកគាត់ទេ? យុវជន ១ក្រុម បើកឡានតាំងពីអាល្លឺម៉ង់ មកកម្ពុជា ដើម្បីរៃថវិកាជួយកុមារអនាថា…
តើបងប្អូនប្រជាពលរដ្ឋនៅចាំទេ? យុវជនមួយក្រុមមានគ្នាបួននាក់ បានបើករថយន្ត ២ គ្រឿងតាំងពីប្រទេសអាល្លឺម៉ង់ រហូតមកដល់ប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់កុមារតាមចិញ្ចឹមផ្លូវ ។ បើតាមគណនីហ្វេសប៊ុក TANG Chhin Sothy បានឱ្យដឹងថា យុវជនទាំង ៤ រូបនោះមានដូចជា៖ លោក John Drury ជនជាតិអាមេរិកាំង លោក John Lovejoy ជនជាតិអាមេរិកាំង លោក Dan Murdoch ជនជាតិអង់គ្លេស លោក Tony Peres ជនជាតិអាមេរិកាំងជាមេកានិចរថយន្ត តាមប្រភពខាងលើបានឱ្យដឹងថា ពួកគេបានចាប់ផ្ដើមចេញដំណើរពីប្រទេសអាល្លឺម៉ង់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៧ ដោយឆ្លងកាត់ចំនួន២១ ប្រទេស តាមរយៈរថយន្ត Trabant បុរាណ ពីរគ្រឿង ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដល់កុមារតាមចិញ្ចើមផ្លូវ។ ពួកគេចំណាយពេលជិត ៧ ខែទើបមកដល់ទីក្រុងភ្នំពេញ ថ្ងៃទី ៩ មករា ឆ្នាំ ២០០៨ ជាមួយនឹងថវិកា 300,000 ដុល្លារ សម្រាប់អង្គការម្លប់តាប៉ាង និងអង្គការមិត្តសម្លាញ់ ៕ សារអំពីព្រឹត្តិការណ៍នេះ : ពួកយើងជិះរថយន្តចាស់បុរាណមែនតែយើងមានចិត្ត និង បេះដូងយើងសប្បុរស
Read Moreស្អាតខ្លាំង!! ផ្ទុះការសរសើរ អគារថ្មីក្រសួងរៀបចំដែនដី ដ៏ធំស្កឹមស្កៃ សង់តាមរចនាបថខ្មែរបានយ៉ាងល្អ…
អគាថ្មីនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និង សំណង់ គ្រោងនឹងបញ្ចប់ការសាង់សង់ជាស្ថាពរ នៅមុនបំណាច់ខែមីនា ខាងមុខនេះ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ មេសា ២០២១ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ អគារទីស្ដីការរបស់ក្រសួងរៀបចំដែនដី បានចាប់ផ្ដើមសាង់សង់កាលពីថ្ងៃទី ២៨ មករា ២០២០ មកទល់នឹងពេលនេះបានរំលេចរូបរាងយ៉ាងប្រណីតធំស្កឹមស្កៃ គួរជាទីទាក់ភ្នែកក្រៃលែង ។ មានការលើកសរសើរជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចំពោះអគារថ្មីមួយនេះ សាងសង់ឡើងដោយរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ ដោយប្រើរចនាបទខ្មែរតាំងពីបុរមបុរាណ ដែលយើងតែងឃើញនូវប្រាង្គប្រាសាទ ឬ វត្តអារាមរបស់ខ្មែរយើង ។ ដំបូលនៃអគារថ្មីនេះ បានរំលេចនូវព្រហ្មគ្រប់ទិស ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ៕
Read Moreអបអរសាទរ!! សម្ដេច ហ៊ុន សែន បញ្ជាហើយឲ្យ ស្រង់ឈ្មោះអ្នកចង់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន មកដល់ខែក្រោយនេះ…
ថ្លែងនៅព្រឹកថ្ងៃទី ២២ មករា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសចិនដែលនឹងមកដល់កម្ពុជានៅខែកុម្ភៈ ខាងមុខនេះ ។ សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្នកដែលចង់ចាក់ អាចចាក់បាន ចំណែកអ្នកមិនចង់ចាក់ក៏មិនចាក់ទៅ ។ ដោយនៅក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវស្រង់ចំនួនប្រជាជន ដែលស្ម័គ្រចិត្តចាក់វ៉ាកសាំង របស់ប្រទេសចិន ដែលនឹងមកដល់ដំណាក់កាលដំបូងនេះ ចំនួន ៣០ ម៉ឺនដូស ។ ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេច ហ៊ុន សែន ថាសម្ដេច នឹងទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់តែម្ដង ហើយនៅក្នុងនោះដែរសម្ដេចនឹងចាក់មុនគេបង្អស់ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ៕
Read More